Friday, June 6, 2008
កំនាព្យលេងៗ
១សោភីសោភណ្ឌសោភាស្រី
ឈ្មោះល្អទាំងបីលើលោកា
ឈ្មោះល្អយ៉ាងនេះបូកចរិយា
ថែមទាំងវាចារចូលទៀតផង។
២មួយឈ្មោះសោភីប្រៀបដូចស្រី
ចចាសំដីដឹងប្អូនបង
ទៅណាមកណាចេះសារសង
ស្តីរករៀមច្បងឥតខុសខា។
៣ពីរឈ្មោះសោភណ្ឌមានគុណធម៌
ចរិយាបវរគួរប្រាថ្នា
អស់គ្រប់មនុស្សក្នុងលោកា
តែងថ្លែងចចាចង់បានណាស់។
៤បីឈ្មោះសោភាប្រៀបដូចផ្កា
នាមជាបុប្ជាឥតក្រលាស់
គ្រប់មនុស្សទាំងក្មេងមិនថាចាស់
តែងចង់បានណាស់ឈ្មោះសោភា។
៥សរុបសេចក្តីឈ្មោះទាំងបី
សុទ្ធមានអត្ថន័យរបស់វា
សោភីសោភណ្ឌកុំទាមទារ
សោភាគ្មានពៀរនៅក្នុងចិត្ត៕
កំនាព្យលេងៗ
១នៅក្នុងថ្នាក់រៀនៗសុខៗ
ស្រាប់តែកើតទុក្ខមកដល់ខ្ញុំ
រឿងនោះមិនតូចហើយមិនធំ
គឺរឿងមិត្តយំនៅក្នុងថ្នាក់។
២ក្នុងចិត្តសែនឆ្ងល់អ្វីម៉្លេះទេ
ឃើញទឹកភ្នែកគេហូរសស្រាក់
ឆ្ងល់អីនោះឆ្ងល់មិត្តក្នុងថ្នាក់
ម្តេចក៏ម្នាក់ៗនាំគ្នាយំ។
៣ខំកត់មេរៀនអោយប្រញាប់
ព្រោះអីចង់ឆាប់អង្គុយជុំ
ដាក់ចិត្តជាអ្នកស្រាយរឿងធំ
ហើយសួរអ្នកយំឥតកន្តើយ។
៤ខ្ញុំស្តីត!យំអីម្ល៉ឹងៗ
លឺសូរទ្រហឹងពេញថ្នាក់ហើយ
ណ្ហើយចុះប្រាប់ខ្ញុំមកត្រាណត្រើយ
កុំលាក់ទុកឡើយនៅក្នុងចិត្ត។
៥នែ៎ក!បងថាអើយរឿងប៉ុនហ្នឹង
ត្រូវចេះថ្លែថ្លឹងចិត្តគំនិត
បើគេជាគេមនុស្សគ្មានការគិត
គួរកុំកៀកជិតក្បែរគេអី។
៦មនុស្សម្នាក់ៗមិនសុទ្ធតែត្រូវ
ដូចស្រស់ពាលពៅបានស្រដី
ហើយក៏មិនគ្រប់ដប់ដែរស្រី
គួរចេះខន្តីដល់គ្នាផង។
៧ឥឡូវខ្ញុំចប់នឹងបងថា
រត់ទៅនុចណាសួរវិញម្តង
ថានែ៎កបងនុចស្រស់នួនល្អង
ហេតុអ្វីក៏បងប្រកាន់ខឹង?
៨រឿងតូចសែនតូចបែរជាខឹង
គ្នាឯងម្ល៉ឹងៗពេញទំហឹង
ចុះមិនដោះស្រាយរឺព្រលឹង
ឈប់ទៅប៉ុនហ្នឹងបានហើយបង។
៩ទំរាំបានសំរុះសំរួល
ទ្រូងខ្ញុំក្តុកក្តួលសែនសៅហ្មង
ព្រោះអីចូលចិត្តរឿងហ្នឹងផង
ដោះស្រាយម្តងៗតែងជោគជ័យ។
១០ហ្អើយ!មិត្តអើយខ្ញុំសែនសប្បាយ
លែងមានខ្វល់ខ្វាយក្នុងហឬទ័យ
ព្រោះអីពួកអ្នកចេះប្រណី
ចេះយល់អភ័យចំពោះគ្នា៕
Subscribe to:
Posts (Atom)