Friday, June 6, 2008

កំនាព្យលេងៗ

​កំនាព្យ« សោភី​សោភណ័​សោភា​»​ដោយ​ស្រីភា



១​សោភី​សោភណ្ឌ​សោភា​ស្រី​
ឈ្មោះល្អទាំងបីលើលោកា
ឈ្មោះល្អយ៉ាងនេះបូកចរិយា
ថែមទាំងវាចារចូលទៀតផង។

២​មួយឈ្មោះសោភីប្រៀបដូចស្រី​
ចចាសំដីដឹងប្អូនបង
ទៅណាមកណាចេះសារសង
ស្តីរករៀមច្បងឥតខុសខា។

៣​ពីរឈ្មោះសោភណ្ឌមានគុណធម៌​
ចរិយាបវរគួរប្រាថ្នា
អស់គ្រប់មនុស្សក្នុងលោកា
តែងថ្លែងចចាចង់បានណាស់។

៤​បីឈ្មោះសោភាប្រៀបដូចផ្កា
នាមជាបុប្ជាឥតក្រលាស់
គ្រប់មនុស្សទាំងក្មេងមិនថាចាស់
តែងចង់បានណាស់ឈ្មោះសោភា។

៥​សរុបសេចក្តីឈ្មោះទាំងបី
សុទ្ធមានអត្ថន័យរបស់វា
សោភីសោភណ្ឌកុំទាមទារ
សោភាគ្មានពៀរនៅក្នុងចិត្ត៕

12 comments:

Anonymous said...

កំណាព្យ​នេះ​ពិរោះ​បស់​គេ ខំ​ឡើង​! ស្នាដៃ​ចេះ​តែ​ទៅ​មុខ​ហើយ!

souphea2009 said...

ខំ!ខំ!ខំ!ខំ!​
ខំ​ហើយ​ទេ​តើ​បង?
ខំ​រាល់​ថ្ងៃ ហ្នឹង​ណា​បង!
កំនាព្យ​នេះ​តែង​ក្នុង​ថ្នាក់​រៀន។
សន្យា​សន្យា​នឹង​ខំ​បន្ត​ទៀត​
ដោយ​មិន​អោយ​អ្នក​ដែល​គេ​
មាន​ទំនុក​ចិត្ត​លើក​ភា​
ខក​បំនង​ដោយ​ទទេ​ទេ។
អរគុណ បង​ច្រើន​ហើយ!

Anonymous said...

ស្រី​ភា​! កុំ​រៀន​យក​រួប​គេ​មក​ដាក់​ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​ម្ចាស់​រូប​អញ្ចឹង​! បើ​នៅ​បរទេស​គេ​អាច​ប្ដឹង​បាន​​ណា​! យក​រួប​បង​ចេញ​ទៅ​! បង​មិន​ចូល​ចិត្ត​ឲ្យ​គេ​យក​រូប​បង​មក​ដាក់​តាពីស​តាពាស​ចឹង​ទេ​! សុំ​ឲ្យ​មាន​តែ​ក្នុង​ប្លក់​ខ្លួន​ឯង​ល្អ​ជាង​!

Smart child! said...

ខ្្ញុំ​យល់​ព្រម​នឹង​បង​។
ហើយ​ក៏ សូម​ទោស​ផង​ដែរ។
ខ្ញុំ​មិន​អាច​គ្រប់​គ្រង​ប្លក់​របស់​ខ្ញុំ​
ត​ទៅ ទៀត​ទេ។
ព្រោះ ខ្ញុំ​បាន​ភ្លេច​ផាសវើត​អេទ​ទ្រែស
ខ្ញុំ​បាតឮ​ហើយ​ដូច​នេះ ខ្ញុំ​មិន​អាច
បញ្ជា​លើ​វា​បាន​ទៀត​ឡើយ!
ខ្្ញុំ​អរគុណ​សំរាប់​
អ្នក​ទាំង​អស់​ចំពោះ​
ការ​ចូល​មក​ទស្សនា​ប្លក់​របស់​ខ្ញុំ​គ្រប់ៗ​គ្នា។
ត​ទៅ ទៀត​លែង​មាន​វត្ត​មាន​ស្រីភា​នៅ ក្នុ​ង​ប្លក់​នេះ ហើយ។

Anonymous said...

ភា ម៉េចក៏មិនប្រើ Table យកមកសរសេរ?​ វាស្អាត​ក្នុងការសរសេរកំណាព្យ។ ឬមិនចេះប្រើកូដ អាចទៅយកកូដពីប្លុកខ្ញុំបាន។

Anonymous said...

អូ!!​ ហូ!! ឈ្មោះទាំងេះបីនេះឲ្យចាប់អារម្មណ៍មែនដណា ឈ្មោះនិមួយៗសុទ្ធិ​តែមានន័យពិរោះៗ

Anonymous said...

បាទជំរាបសួរសុខសប្បាយជាទេ?
ខ្ញុំរីករាយណាស់ដែលបានចូលមកលេងផ្ទះឃើញថាល្អរាល់ទំព័រblog
អូខេ សុខសប្បាយណា!!!
ជួបគ្នាថ្ៃងក្រោយ ,,,បាយយយយយ

Smart child! said...

អរគុណបងៗដែលបានសរសើរ!
ប្អូនសុខទុក្ខធម្មតាទេ!
ប្អូនសូមទោសដោយប្អូនបានដូរឈប់ប្រើប្លក់នេះហើយ
ព្រោះប្អូនភ្លេចបាត់PASSWORKទើបដូរទៅប្រើ
Wordpressវិញ!
បងអាចទៅលេងប្អូននៅទីនោះបានណាបងៗ!
នេះជាប្លក់ថ្មីរបស់ប្អូនៈ
www.sphea.wordpress.com
អរគុណជួបគ្នាថ្ងៃក្រោយ!

Anonymous said...

ឲ្យអានយ៉ាងម៉េចទៅ បើវារត់រហូតហ្នឹង? អូយ វិលមុខណាស់ លោកអឺយ....

Anonymous said...

អត់អីឯណាបង?
រកពេទ្យទេបងប្រុស?
ចាំប្អូនទៅហៅលោកគ្រូពេទ្យអោយបងណា៎!

Anonymous said...

អរគុណណាស់សំរាប់ការតភ្ជាប់គេហទំព័រ របស់បងណាអូន។ ហើយសូមជូនពរសុខភាពល្អ និងជួបប្រទះនៅតែសេចក្តីសុខគ្រប់ពេលវេលា។

Anonymous said...

បាត់​ទៅ​ណា​ហើយ​ម្ចាស់​ផ្ទះ???