Saturday, April 26, 2008

កំនាព្យ*

សូមទោសអ្នកដែលបានអញ្ជើញចូលមកដល់ប្លក់របស់ខ្ញុំហើយនោះ
ចំពោះកំនាព្យទាំងពីរនេះ។
កំនាព្យទីមួយគឺជារបស់បងពង្សហើយកំនាព្យទីពីរគឺរបស់ខ្ញុំ(ម្ចាស់ប្លក់)។
ហើយវាមិនមែនជាការឆ្លើយឆ្លងគ្នាទេ។
គឺខ្ញុំបានអានរបស់បងពង្សហើយខ្្ញុំក៏នឹកឃើញដល់
កំណាព្យរបស់ខ្ញុំតែម្តង។សូមបញ្ជាក់ថាពេលខ្ញុំបានតែង
វាឡើងដោយឆ្លងកាត់ជោគជ័យនោះគឺភាមិនបានដឹងថា
បងពង្សមានកំពាព្យនេះសោះ។
ការពិតកំនាព្យនេះវាមានចំនងជើងថា៖*​ស្គាល់ហើយរស់ស្នេហ៍​*
ដែលមានដាក់នៅក្នុងប្លក់នេះដែរតែក្រោយមកភាបានដូរចំនងជើងថា៖
*​នេះរឺចិត្តប្រុសថាស្មោះ​*​វិញដើម្បីអោយត្រូវនឹងសាច់កំនាព្យរបស់
បងពង្ស។
បងពង្ស៖​អោយភាសូមទោសចំពោះការ
យកប្លក់របស់បងមកឆ្លើយឆ្លងនឹងប្លក់របស់ភា។
ភាសង្ឃឹមថាបងពង្សនឹងអភ័យទោសអោយភាជាមិនខានទេ។

បងសូមលាអូនទៅសិក្សា making by: Brohter Sothipong
បងសូមលាអូនទៅសិក្សា​​តាមពាក្យសន្យាប៉ាម៉ាក់បង

សូមអូនថែរក្សាខ្លួនផង​​​ព្រោះអីរូបបងឆ្ងាយពិសី​។

មាសស្ងួនកុំបារម្ភទុក្ខព្រួយ​ចិត្តបងមានមួយនោះគឺស្រី

អូនជាខ្មែរមារយាទថ្លាថ្លៃ​​បងសូមបេតីតែស្រីខ្មែរ​។

សូមអូនអាសូរដល់ចិត្តបង​កុំងាកបែរខ្នងរាប្រួលប្រែ

សេចក្តីស្មោះត្រង់នៃស្រីខ្មែរ​អូនគប្បីថែខ្ជាប់ក្នុងប្រាណ​។

បងសូមសន្យានិងអូនថា​​ពីរឆ្នាំទៀតណាកែវកល្យាណ

នោះយើងទាំងពីរគង់តែបាន​សេចក្តីសុខសាន្តនៃស្នេហ៍យើង​។

ដោយៈ ឈន់ សុទ្ធិពង្ស

នេះរឺចិត្តប្រុសថាស្មោះ making by: Souphga

ពេលថ្ងៃសែនក្តៅពេញឪរ៉ា​​​​នឹកដល់សង្សារនៅស្រុកគេ

មិនដឹងចិត្តបងនឹកអូនទេ​​​​​រឺបងងាករេចោលអូនហើយ។

បងចាំបានទេមុនបងទៅ​​​​​អូនកុំមន្ទិលណាត្រាណត្រើយ

រៀនចប់កាលណាវិលវិញហើយ​រស់នៅកៀកកើយនឹងជីវ៉ា។

ឥឡូវត្រាណត្រើយបែរមានថ្មី​​​បញ្ឈឺរូបស្រីសែនពើបផ្សា

ព្រោះចិត្តក្បត់របស់ប្រុសជីវ៉ា​​​អោយអូនខ្លោចផ្សាព្រោះប្រុសផិត។

បើសិនជាបងប្រាប់ពីដំបូង​​​​ម៉្លេះសមរូបអូនមិនផ្ញើចិត្ត

ព្រោះស្នេហ៍វរមិត្រគ្មានភាពពិត​ស្នេហ៍ស្នងប្រឌិតបោកប្រាស់ស្រី។

នេះរឺចិត្តប្រុសក្នុងលោកីយ​​​ប្រែប្រួលសំដីសន្យានឹងស្រី

រឺចិត្តប្រុសគ្មានទេភក្តី​​​​​​គ្រាន់តែស្រដីអោយតែបាន។

ខ្ញុំសូមសច្ចារៀងហើយប្រុស​​ដែលចិត្តមិនស្មោះបោកប្រាស់ប្រាណ

សូមអស់អ្នកអានគ្រប់សន្តាន​សូមកុំជាន់ដានស្នេហ៍ដូចខ្ញុំ។

Writer By: Souphea_Suon.

Thursday, April 24, 2008

សូមទស្សនាបឹងទន្លេសាប*


ទាំងអស់នេះគឺជារូបដែលជាទន្លេសាបរបស់

ប្រទេសកម្ពុជា។





Tuesday, April 22, 2008

លួចស្នេហ៍ដូងចន្ទ័**

*យប់នេះចន្ទ័រះត្រចះត្រចង់​​​​រះមូលក្រឡង់គួរអោយចាប់ចិត្ត
ចង់រស់រួមរិតនិងចន្ទ័កៀកកិត​​​ចិត្តប៉ងនែបនិត្យលើរូបចន្ទ័ហើយ។

*ចុះហេតុម្េតចជាចន្ទ័ធ្វើព្រងើយ​​ចន្ទ័រិតកន្តើយមិនផ្តល់ចំលើយ
ឪទ្រូងខ្ញុំអើយពុំបានល្ហែល្ហើយ​​​លួចមើលចន្ទ័ហើយមានចិត្តស្នេហា។

*គិតៗគិតទៅច្រនែននឹងផ្កាយ​​​ដែលរះរៀងអាយនៅជិតកាយា
ជិតខ្លួនម្នាស់ចិត្តដែលប៉ងស្នេហា​​ធ្វើអោយចិន្តារៀមសែនខ្លោចផ្សា។

*ប្រសិនជាបើខ្ញុំមានវាសនា​​​​បានចន្ទ័មេត្តាដាក់ទានស្នេហា
ទោះអោយរៀមក្ស័យក៏រៀមមិនថា​ស៊ូប្តូរសង្ខារលើរូបចន្ទ័មួយ។

វាចា៖​ហេតុបានជាភាសរសេរវាឡើង​ព្រោះចង់តំកើលតំកល់ចន្រ្ទា
​​​ដែលរះរាល់ថ្ងៃបំភ្លឺនភា​​​​​ល័យដល់ប្រជាអោយសុខក្សេមក្សាន្ត។
​*** Sorry I can't do it.if I have mistakes please forgive me!


សូមបន្តទៀត*













បន្តពីការនិយាយពីអ្នកនិពន្ធ**

សូមអានបន្តទៀតអំពីអ្នកនិពន្ធ៖

*ព្រះតេជគុណថាច់​ប្រីជាគឿន​ជាអ្នកនិពន្ធមួយអង្គដែលបានសរសេរជាពត៌មាន​ជាកំនាព្យ​យ៉ាងសោនាដកម្មហើយក៏ជាការឈឺចាប់បំផុតរបស់ប្រជាជនកម្ពុជា។
មិនតែប៉ុណ្ណោះព្រះគុណបើទោះជាលោកបានចាកចេញឆ្ងាយ
ពីស្រុកកំនើតរបស់លោកក៏គាត់ក៏លោកនៅតែមានការស្រឡាញ់
នឹងនៅទេខឹតខំបង្ហាញនូវភាពស្នេហាជាតិរបស់អ្នកទាំងឡាយដែល
បានបាត់បង់ជីវិតទៅនោះ។
*ព្រះតេជគុណជាព្រះសង្ឃមួយអង្គដែលមានសេចក្តីស្នេហាជាតិ
ស្រឡាញ់ជាតិមាតុភូមិ​ស្រឡញ់អក្សរ​វប្បធម៌​អរិយធម៌
ជាតិខ្លួន​លើកស្ទួយអក្សរសាស្រ្តជាតិខ្លួនមិនអោយមានការរលុបរលាយបាត់។
លើកពីនេះទៅទៀតគឺលោកបានបំផុសស្មារតីរបស់ខ្មែរយើងមួយចំនួនដែលបាន
លង់លក់ទៅនឹងស្រីស្អាតនោះអោយភ្ញាក់រលឹកឡើងវិញ។
ហើយបែរមកជួយក្រលេកមកទឹកដីដ៏ធំរបស់ខ្លួនវិញ។
**សូមចូលតាមការសរសេរដាក់អោយខាងក្រោម៖

http://tpk1949.wordpress.com
http://preynokornews.blogspot.com

*កើយ​ចិត្រា (Khmer Son) ក៏ជាអ្នកនិពន្ធមួយដួងដែលរះយ៉ាងខ្ពស់មិនចាញ់អ្នក
និពន្ធផ្សេងៗទៀតឡើយ។​គាត់ជាអ្នកនិពន្ធមួយដួងដែល
មានស្នាដៃខាងតែងកំនាព្យព្រមទាំងមានន័យអប់រំដល់កូនខ្មែរទាំងអស់។
ស្នាដៃរបស់គាត់ដែលខ្ញុំបានឃើញមុនគេនោះគឺ៖
" បំណងខ្ញុំ "
**សូមចូលតាមការដាក់អោយៈ
http://khmerson.wordpress.com

*ProeungPranit គឺជាអ្នកនិពន្ធម្នាក់ដែលបានឈ្នះក្នុងជុំប្រលង
អ្នកពូកែសរសេរកំនាព្យ​សំនេរ​និងរឿងប្រឌិត។
ហើយគាត់គឺជាអ្នកដែលបានទទួលជ័យលាភីក្នុងឆ្នាំ២០០៦​
ដែលបានប្រព្រិត្តទៅនៅសមាគមន៍ខ្មែរនូហាច។
គាត់បានទទួលជ័យលាភីខាងកំនាព្យ។
*សូមអភ័យទោសចំពោះវិបសាយ***

*លោកចំនាន​គឺបានតែងនូវកំនាព្យជាច្រើនដែលគួរអោយចាប់
អារម្មណ៍ខ្លាំងណាស់។
មិនត្រឹមតែកំនាព្យមួយមុខនោះទេពោលគឺគាត់បានរៀបរាប់អំពីច្បាប់ផ្សេងដែល
ជារបស់ខ្មែរសំរាប់អប់រំក្មេងៗជំនាន់ក្រោយ។
**សូមចូលតាមការដាក់ជូនដូចខាងក្រោយនេះ៖
http://khmerchamnan.blogsome.com/
******************************************
ដោយហេតុថាពេលវេលាមានតិចនាងខ្ញុំពិត
ជាមិនអាចសរសេររៀបរាប់អោយបានក្បោះក្បាយ
បានច្រើនជាងនេះទៀតទេ។
ពោលគឹខ្ញុំសូមដាក់តែអាស្រ័យដ្ឋានរបស់
អ្នកដែលបានបង្កើតប្លក់ផ្លាល់ក្នុង
គោលបំនងលើកស្ទួយអក្សរសាស្ត្រខ្មែរ។
អោយភាសូមទោសចំពោះអ្នកដែលភាមិនបាន
រៀបរាប់។

http://kooms.wordpress.com/
http://khmeritforyou.blogspot.com/2007/07/o.html
http://lybunlin.wordpress.com/
http://konkhmerangkor.wordpress.com/
http://skh.blogsome.com/
http://skh.blogsome.com/
http://khmeri.blogsome.com/
http://duongchan.wordpress.com/
http://khmerpoemboy.wordpress.com/

Monday, April 21, 2008

និយាយពីអ្នកនិពន្ធ**

ឥឡូវភាសូមនិយាយពីអ្នកដែលមានស្នាដៃនិពន្ធទាំងកំនាព្យព្រមទាំងរឿងពិតគួបផ្សំនិងរឿងប្រឌិត។(សង្ឃឹមថាការនិយាយរៀបរាប់ចំពោះអ្នកដែលមាននៅក្នុងប្លក់ខ្ញុំនេះនឹងមិនយកទោសភ័យទេប្រហែលនោះ)ភាក៏សូមទោសដែរដែលភាបានយកឈ្មោះនិងស្នាដៃរបស់អ្នកទាំងអស់ដែលមានឈ្មោះនៅនៅនេះមកអធិប្បាយនោះ។
សូមបញ្ជាក់ប្រាប់ទុកដល់អ្នករាល់គ្នាដែលបានចូលមក
កាន់ប្លក់របស់ភាជាមុនថាៈ
ការដាក់ឈ្មោះហើយនិងអាស្រ័យរឿងរបស់អ្នកនិពន្ធនោះ
មិនមែនជាការចង់បានមុខមាត់រឺក៏កេរិ៍ឈ្មោះនោះទេ
តែវាគឺជាការលើកស្ទួយអក្សរសាស្រ្តរបស់ជាតិយើងទៅ
វិញទេតើម៉្យាងទៀតគឺចង់
អោយកូនខ្មែរទាំងអស់ក្រោកឡើងដើម្បីលើកស្ទួយអក្សរសាស្រ្តជាតិខ្លូន។​
មុននឹងសរសេរៀបរាប់ពីឈ្មោះអ្នកនិពន្ធភាសូមអភ័យទោសទុក
ជាមុនចំពោះអ្នកដែលមានឈ្មោះនៅក្នុងនេះ។
ហើយភារៀបរាប់តែឈ្មោះអ្នកនិពន្ធណាដែលភា
បានចូលទៅកាន់ហើយបានអានរបស់គេតែប៉ុណ្ណោះទេ។
***ឈ្មោះអ្នកនិពន្ធ ព្រមទាំងស្នាដៃ****
*​អ្នកនិពន្ធវ័យក្មេង(អ្នកនិពន្ធអាថ៌កំបាំង)​
អ្នកនិពន្ធមួយរូបនេះគឺមិនមែនជាអ្នកនិពន្ធដែលមានវ័យចំនាស់
នោះទេ។​បើមិនជឿចូលក្រលេកទៅមកឈ្មោះរបស់គេទៅមើល៎នឹងដឹងហើយ។
អ្នកនិពន្ធមួយដួងនេះសព្វថ្ងៃគឺជាអ្នកនិពន្ធដ៏ពូកែមួយដួងដែលរះ
ជិតអ្នកនិពន្ធពូកែដទៃទៀតដែរ។
ស្នាដៃរបស់អ្នកនិពន្ធមួយរូបនេះគឺនិពន្ធនិងស្រាវជ្រាវអំពីអ្វីៗដែល
ជាប្រវត្តិសាស្រ្តរបស់ខ្មែរ​ហើយនិពន្ធជារឿងសំរាប់លើកស្ទួយអក្សរសាស្រ្តខ្មែរ។
មិនត្រឹមតែជួយលើកស្ទួយអក្សរសាស្រ្តខ្មែរនោះទេគឺអ្នកនិពន្ធមួយដួងនេះបាន
សរសេរជាគំនិតផ្សេងៗដើម្បីបំផុសស្មារតីរបស់កូនខ្មែរគ្រប់ៗរូប។

http://archphkai.wordpress.com/

http://kwriter.wordpress.com/
* រចនាហៅរ៉េនណាក៏ជាអ្នកពូកែខាងវោហាសព្ទណាស់ដែរហើយអ្វីដែល
ពិសេសជាងនេះទៅទៀតនោះគឺនាងគឺជាក្មេងស្រីម្មាក់តែប៉ុណ្ណោះ(១៦ឆ្នាំ​រៀនថ្នាក់ទី១២)
គឺនាងមានគំនិតចេះថ្លឹងថ្លែងបានយ៉ាងច្បាស់លាស់ដែលគួរអោយយកតំរាប់
តាម។មិនត្រឹមតែប៉ុណ្ណោះនោះទេ
នាងថែមទាំងពូកែខាងសរសេរកំនាព្យនឹងរឿងយ៉ាងល្អទៀតផង។
http://rainnamail.wordpress.com/

*លោកបឿនគឺជាអ្នកនិពន្ធដ៏ពូកែមិនចាញ់អ្នកនិពន្ធដែលបានរៀបរាប់ខាងលើប៉ុន្មានទេ។
គាត់ជាមនុស្សដែលមានចិត្តស្រឡាញ់អក្សរសាស្ត្រជាតិខ្លូនឯងចង់អោយអក្សរសាស្ត្រខ្មែរមាន
ការរីកចំរើនយ៉ាងឆាប់រហ័ស។
ស្្នាដៃរបស់គាត់ក៏មានប្រហាក់ប្រហែលនឹងអ្នកនិពន្ធវ័យក្មេងហើយនិងរ៉េនណាដែរ។
http://4khmer.wordpress.com/
*លោកសុទ្ធិពង្សគឺជាអ្នកនិពន្ធម្នាក់ដែរ។ហើយគាត់មានប្លក់មួយយ៉ាងស្រស់ស្អាតហើយ
ប្រកបដោយកំនាព្យនិងអ្វីផ្សេងៗដែលបានបង្កាប់ន័យអប់រំដល់យុវវ័យទាំងអស់។
http://sch.blogsome.com/
****ដោយពេលវេលាយប់នេះមានតិចពេកទើបភាមិនអាចសរសេររៀបរាប់
អ្នកនិពន្ធអោយបានច្រើនជាងនេះ។តែភាសន្យាថាពីរបីថ្ងៃក្រោយភានឹង
រៀបរាប់អោយគ្រប់ចំនួន។
*សូមរងចាំបន្តទៀត!

និយាយពីអ្នកនិពន្ធ**


ឥឡូវភាសូមនិយាយពីអ្នកដែលមានស្នាដៃនិពន្ធទាំងកំនាព្យព្រមទាំងរឿងពិត
គួបផ្សំនិងរឿងប្រឌិត។(សង្ឃឹមថាការនិយាយរៀបរាប់ចំពោះអ្នកដែលមាន
នៅក្នុងប្លក់ខ្ញុំនេះនឹងមិនយកទោសភ័យទេប្រហែលនោះ)
ភាក៏សូមទោសដែរដែលភាបានយកឈ្មោះនិងស្នាដៃរបស់អ្នកទាំងអស់
ដែលមានឈ្មោះនៅនៅនេះមកអធិប្បាយនោះ។

សូមបញ្ជាក់ប្រាប់ទុកដល់អ្នករាល់គ្នាដែលបានចូលមក

កាន់ប្លក់របស់ភាជាមុនថាៈ

ការដាក់ឈ្មោះហើយនិងអាស្រ័យរឿងរបស់អ្នកនិពន្ធនោះ

មិនមែនជាការចង់បានមុខមាត់រឺក៏កេរិ៍ឈ្មោះនោះទេ

តែវាគឺជាការលើកស្ទួយអក្សរសាស្រ្តរបស់ជាតិយើងទៅ

វិញទេតើម៉្យាងទៀតគឺចង់

អោយកូនខ្មែរទាំងអស់ក្រោកឡើងដើម្បីលើកស្ទួយអក្សរសាស្រ្តជាតិខ្លូន។​

មុននឹងសរសេរៀបរាប់ពីឈ្មោះអ្នកនិពន្ធភាសូមអភ័យទោសទុក

ជាមុនចំពោះអ្នកដែលមានឈ្មោះនៅក្នុងនេះ។

ហើយភារៀបរាប់តែឈ្មោះអ្នកនិពន្ធណាដែលភា

បានចូលទៅកាន់ហើយបានអានរបស់គេតែប៉ុណ្ណោះទេ។


***ឈ្មោះអ្នកនិពន្ធ ព្រមទាំងស្នាដៃ****


*​អ្នកនិពន្ធវ័យក្មេង(អ្នកនិពន្ធអាថ៌កំបាំង)

អ្នកនិពន្ធមួយរូបនេះគឺមិនមែនជាអ្នកនិពន្ធដែលមានវ័យចំនាស់

នោះទេ។​បើមិនជឿចូលក្រលេកទៅមកឈ្មោះរបស់គេទៅមើល៎នឹងដឹងហើយ។

អ្នកនិពន្ធមួយដួងនេះសព្វថ្ងៃគឺជាអ្នកនិពន្ធដ៏ពូកែមួយដួងដែលរះ

ជិតអ្នកនិពន្ធពូកែដទៃទៀតដែរ។

ស្នាដៃរបស់អ្នកនិពន្ធមួយរូបនេះគឺនិពន្ធនិងស្រាវជ្រាវអំពីអ្វីៗដែល

ជាប្រវត្តិសាស្រ្តរបស់ខ្មែរ​ហើយនិពន្ធជារឿងសំរាប់លើកស្ទួយអក្សរសាស្រ្តខ្មែរ។

មិនត្រឹមតែជួយលើកស្ទួយអក្សរសាស្រ្តខ្មែរនោះទេគឺអ្នកនិពន្ធមួយដួងនេះបាន

សរសេរជាគំនិតផ្សេងៗដើម្បីបំផុសស្មារតីរបស់កូនខ្មែរគ្រប់ៗរូប។





* រចនាហៅរ៉េនណាក៏ជាអ្នកពូកែខាងវោហាសព្ទណាស់ដែរហើយអ្វីដែល

ពិសេសជាងនេះទៅទៀតនោះគឺនាងគឺជាក្មេងស្រីម្មាក់តែប៉ុណ្ណោះ(១៦ឆ្នាំ​រៀនថ្នាក់ទី១២)

គឺនាងមានគំនិតចេះថ្លឹងថ្លែងបានយ៉ាងច្បាស់លាស់ដែលគួរអោយយកតំរាប់

តាម។មិនត្រឹមតែប៉ុណ្ណោះនោះទេ

នាងថែមទាំងពូកែខាងសរសេរកំនាព្យនឹងរឿងយ៉ាងល្អទៀតផង។



*លោកបឿនគឺជាអ្នកនិពន្ធដ៏ពូកែមិនចាញ់អ្នកនិពន្ធដែលបានរៀបរាប់ខាងលើប៉ុន្មានទេ។

គាត់ជាមនុស្សដែលមានចិត្តស្រឡាញ់អក្សរសាស្ត្រជាតិខ្លូនឯងចង់អោយអក្សរសាស្ត្រខ្មែរមាន

ការរីកចំរើនយ៉ាងឆាប់រហ័ស។

ស្្នាដៃរបស់គាត់ក៏មានប្រហាក់ប្រហែលនឹងអ្នកនិពន្ធវ័យក្មេងហើយនិងរ៉េនណាដែរ។



*លោកសុទ្ធិពង្សគឺជាអ្នកនិពន្ធម្នាក់ដែរ។ហើយគាត់មានប្លក់មួយយ៉ាងស្រស់ស្អាតហើយ

ប្រកបដោយកំនាព្យនិងអ្វីផ្សេងៗដែលបានបង្កាប់ន័យអប់រំដល់យុវវ័យទាំងអស់។



****ដោយពេលវេលាយប់នេះមានតិចពេកទើបភាមិនអាចសរសេររៀបរាប់

អ្នកនិពន្ធអោយបានច្រើនជាងនេះ។តែភាសន្យាថាពីរបីថ្ងៃក្រោយភានឹង

រៀបរាប់អោយគ្រប់ចំនួន។

*សូមរងចាំបន្តទៀត!








Saturday, April 5, 2008

**សន្តានចិត្តរបស់មិត្តខ្ញុំ**


​​​ស្រីណែតគឺជាកូនស្រីម្នាក់ដែលរស់នៅជាមួយគ្រួសារមួយដែលមានតែម្តាយតែឥត
ឪពុកហើយមានជីវភាពយ៉ាងលំបាកលំប៉ិនរកព្រឹកខ្វះល្ងាចថ្ងៃខ្លះសឹងតែអត់បានហូបផងក៏មាន។
ស្រីណែតមានបងប្អូនចំនួនបីនាក់គឺស្រីពីរប្រុសមួយហើយនាងគឺជាកូនច្បងនៅក្នុងគ្រូសារ
ព្រមទាំងមានបន្ទុកជួយរ៉ាបរងរាល់ការងារទាំងអស់នៅក្នុងគ្រួសាររបស់នាង។ពីមួយថ្ងៃទៅមួយថ្ងៃ
នាងរៀនបន្តើរជួយធ្វើការងារម្តាយបន្តើរ។តែដោយសារស្ថានភាពក្នុងគ្រួសារមានភាពលំបាកពេក
ស្រីណែតបានឈប់រៀនដើម្បីជួយធ្វើការម្តាយ។​ថ្ងៃមួយម្តាយរបស់នាងមានជំងឺជាទំងន់ដែលមិន
អាចព្យាបាលបាន។ដោយសារតែភាពក្រីក្រនេះដែលធ្វើអោយគាត់បង្ខំចិត្តលាក់ពីស្ថានភាពជំងឺរបស់
គាត់នឹងកូនរបស់គាត់ព្រោះខ្លាចខ្លួនជាអ្នកធ្វើបាបកូនទើបស៊ូទ្រាំលាក់វាទុក។
តែការពិតវាពិតជាមិនអាចលាក់បានយូរយារទេ។ថ្ងៃនេះស្រីណែតអង្គុយនិយាយជាមួយម្តាយ
ពីនេះពីនោះបន្តិចក្រោយមកនាងបានក្រោកដើរទៅផ្ទះបាយដើម្បីចំអិនអាហារជូនម្តាយរបស់នាង។
តែនាងក្រោកទៅមិនបានយូរប៉ុន្មានផងស្រាប់តែនាងបានលឺសំលេងអ្វីមួយយ៉ាងខ្លាំង។នាងក៏ប្រ
ញាប់មកមើលស្មានតែម្តាយរបស់ខ្លួនបានធ្វើអោយរបស់អ្វីមួយធ្លាក់។តែពេលដែលនាងមកដល់
ភ្លាមទឹកភ្នែកនាងបានហូរធ្លាក់រមៀលលើផែនថ្ពាល់ទាំងសងរបស់នាងដូចជាទឹកភ្លៀង
ដែលកំពុងតែធ្លាក់មកជាខ្លាំងអញ្ចឹងដែរ។ដោយបានឃើញម្តាយរបស់ខ្លួនដេកយ៉ាងស្តូកស្តឹង
នៅនឹងរនាបផ្ទះ។ពេលដែលនាងបានឃើញដូច្នេះនាងបានស្រែកហៅអោយអ្នកជិតខាងគេមក
ជួយប៉ុន្តែបែរជាគ្មាននរណាម្នាក់មកជួយយកអាសារដល់គ្រួសារនាងសោះ។ស្របពេលនោះខ្ញុំបាន
ដើរមកដល់មុខផ្ទះរបស់នាងល្មម។ដោយនឹងឆ្ងល់ហេតុអីបានជានាងយំខ្លាំងម្ល៉េះទើបខ្ញុំឡើងដោយ
គ្មានការអនុញ្ញាតពីម្ចាសផ្ទះ។បន្ទាប់ពីខ្ញុំបានទ្បើងទៅដល់លើផ្ទះហើយធ្វើអោយខ្ញុំទប់ទឹក
ភ្នែកមិនបានព្រោះបានឃើញមិត្តសំឡាញ់របស់ខ្លួនកំពុងស្រែកយំយ៉ាងខ្លាំងព្រម
ទាំងអោបម្តាយដែលកំពុងដេកលើរនាបផ្ទះយ៉ាងអានោចអាធម៍។ដោយបានឃើញដូច្នេះខ្ញុំក៏ប្រញ៉ប់សួរទៅស្រីណែត
ទាំងទឹកភ្នែកខ្លួនដែលកំពុងហូរដូចស្រីណែតដែរ៖
ណែតតើមានរឿងអីកើតឡើងទៅណែត?ភា!ម៉ែ​ម៉ែ!គ្នាគាត់មិនដឹងជាកើតអីទេ?

ពេលដែលខ្ញុំបានដើរចូលផ្ទះបាយស្រាប់តែគាត់កើតជាអញ្ចឹងឯង។តើឯងមានបានដឹងថាគាត់មាន
ផ្ទុកជំងឺអីដែររឺទេ?​ទេ!ភា​ខ្ញុំមិនដែលបានដឹងទេព្រោះគាត់មិនដែលប្រាប់គ្នាផងហ្នឹង។
ណ្ហើយយើងទាំងពីរនាក់ឈប់យំទៅគួរតែនាំគាត់ទៅមន្ទីរពេទ្យទៅទើបវាល្អជាងយើងទាំងពីរ
នៅតែយំណា។ស្រីណែតក៏បានងក់ក្បាលនឹងខ្្ញុំដូចជាលួចលាក់នឹងខ្ញុំរឿងអ្វីមួយអញ្ចឹង។
ប៉ុន្តែទោះជានាងមិនប្រាប់ខ្ញុំក៏ខ្្ញុំដឹងថានាងលាក់រឿងអ្វីមួយនឹងខ្ញុំបាត់ទៅហើយ។
ក្រោយពីបានគិតក្នុងចិត្តអំពីរឿងនោះរួចខ្ញុំបានប្រាប់ទៅស្រីណែតអោយឈប់យំហើយឈប់
ព្រួយបារម្ភពីរឿងអ្វីៗទៀតទៅព្រោះអ្វីៗនឹងល្អប្រសើរឡើងវិញហើយ។ទេអ្វីៗមិនមែនដូចជាការដែល
ខ្ញុំបាននិយាយនោះទេ។ពីរបីនាទីក្រោយមកពួកយើងក៏បានមកដល់មន្ទីរពេទ្យដែលនៅជិតផ្ទះរបស់
នាង។ពេលមកដល់មន្ទីរពេទ្យគ្រូពេទ្យក៏ប្រញាប់ប្រញាលសង្រ្គោះជាបន្ទាន់។តែដោយសារតែ
ជំងឺរបស់គាត់ធ្ងន់ពេកបូកទាំងការបញ្ជូនអ្នកជំងឺមកយឺតពេលទៀតនោះម្តាយរបស់នាងបាន
លាចាកហើយទៅ។ឆ្លៀតពេលដែលលោកគ្រូពេទ្យមិនទាន់អញ្ជើញចេញមកខ្ញុំបានសំលឹងទៅ
ស្រីណែត​ស្រីណែតហាក់ដូចជាគ្មានវិញ្ញាណនៅក្នុងខ្លួនសោះ។រំពេចនោះខ្ញុំបានហៅនាងប៉ុន្តែនាង
មិនបានលឺពាក្យដែលខ្ញុំបានហៅនាងទេ។នាងរឹតតែខ្សោយៗទៅធ្្វើអោយខ្ញុំភ័យព្រមយំយ៉ាងខ្លាំង។
ស្រីណែតឯងកុំបំភ័យគ្នាណា!ហេតុអីបានឯងមិនឆ្លើយនឹងគ្នាអញ្ចឹង។បន្តិចក្រោយមកលោក
គ្រូពេទ្យក៏អញ្ជើញចេញពីបន្ទាប់សង្រ្គោះល្មមថែមទាំងបន្លឺសំលេងមកកាន់ខ្ញុំនិងស្រីណែត។
ស្រីណែតក្រោយពីបានលឺសំលេងរបស់លោកគ្រូពេទ្យនាងហាក់ដូចជាមានប្រលឹងប្រលះ
ឡើងវិញ។ស្រីណែតសួរទៅលោកគ្រូពេទ្យពីអការៈម្តាយរបស់នាង។
លោកគ្រូពេទ្យម្តាយរបស់នាងខ្ញុំគាត់យ៉ាងម៉េចហើយលោកគ្រូពេទ្យ?
ស្រីណែតបានសួរទៅគាត់ពីដងទើបគាត់ផ្តល់ចំលើយអោយ។
អោយខ្ញុំសូមទៅទោសក្មួយទាំងពីរផងដោយខ្ញុំគ្មានលទ្ធភាពនឹងជួយម្តាយរបស់ក្មួយបាន។
គាត់បានលាចាកលោកបាត់ហើយអម្បាញ់មិញនេះឯងដោយសារតែគាត់បានដាច់សរសៃខួរក្បាលបូករួម
ទាំងការបញ្ជូនមកយឺតពេល។អោយខ្ញុំសូមទោសក្មួយទាំងពីរផង។
ក្រោយពីបានស្តាប់ប្រសាសន៍របស់លោកគ្រូពេទ្យចប់ខ្ញុំហើយនិងស្រីណែតបានយំអោប

គ្នាហើយរត់ចូលទៅមើលម្តាយរបស់ស្រីណែតទាំងចិត្តសោកស្តាយបំផុត។
ស្រីណែតក្រោយពីបានចូលទៅដល់សពម្តាយហើយក៏ស្រែកយំយ៉ាងខ្លាំង៖
ម៉ែ!ម៉ែ!​ម៉ែមិនអីទេមែនទេ?​ម៉ែពិតជាមិនអីទេណាម៉ែ។ម៉ែ!ម៉ែដឹងខ្លួនឡើងមកម៉ែយើងត្រឡប់ទៅផ្ទះរបស់
យើងវិញណាម៉ែ។ម៉ែ!​ម៉ែមានលឺកូនហៅម៉ែទេ?​ម៉ែហេតុអីក៏ម៉ែមិនតបនឹងកូនអញ្ចឹងម៉ែ?​ម៉ែ!ម៉ែក្រោកឡើងមកម៉ែ
យើងទៅរស់នៅជួបជុំគ្នាវិញណាម៉ែ។​ម៉ែអើយម៉ែ!​ម៉ែពិតជាដាច់ចិត្តទៅចោលពួកកូនមែនរឺម៉ែ?
តើអោយពួកកូនរស់នៅយ៉ាងណាទៅម៉ែអើយ?
ដោយឃើញស្រីណែតដូច្នេះខ្ញុំនឹកអានិតស្រីណែតខ្លាំងណាស់រួចខ្ញុំក៏បាននិយាយនែនាំស្រីណែត

ទាំងទឹកភ្នែកខ្ញុំកំពុងហូដូចស្រីណែតដែរ៖
បានហើយស្រីណែតឈប់យំទៅណាមនុស្សស្លាប់ហើយមិនអាចរស់ឡើងវិញឡើយ។

នេះជារឿងធម្មតាទៅហើយសំរាប់មនុស្សយើង។
ហើយខ្ញុំចង់អោយឯងគិតថានេះវារឿងធម្មតាដែលមនុស្សៗមិនអាចគេចផុតបានដែរណា។

ខ្្ញុំដឹងពីអារម្មណ៍របស់ឯងហើយតែយើងត្រូវកាត់ចិត្តដើម្បីរស់ទៅថ្ងៃអនាគតទៀតនោះអី។

លោកអ៊ំគាត់បានទៅដោយសុខសាន្តហើយក៏មិនចង់ឃើញកូន
មានសេចក្តីលំបាកដោយសារខ្លួនទៀតឡើយ។ដូច្នេះឯងគួរតែកុំធ្វើអោយគាត់ពិបាកចិត្តអីល្អជាង។

ស្រីណែតឈប់យំទៅ។ក្រោយពីបានស្តាប់សំដីរបស់ខ្ញុំរួចស្រីណែតបានជូតទឹកភ្នែកដែរកំពុងតែហូររួច

ងាកមករកខ្ញុំ។ភាគ្នាសូមអរគុណឯងច្រើនហើយ។ហើយគ្នាមិនដឹងថាជាតិណាទើបគ្នាសងគុណឯងអស់

នោះទេណាភា។អើ!បើចង់សងគុណគ្នានោះជូតទឹកភ្នែកទៅហើយយកសពម្តាយរបស់អាណែតឯងត្រ
ឡប់ទៅផ្ទះវិញដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីណាអាណែត។ស្រីណែតរៀងហ្្អេះអុញដឹង
សំដីរបស់ខ្ញុំរួចនិយាយយ៉ាងរអាក់រអួលស្ទើរតែស្តាប់មិនបានទល់តែសោះ។នែ!នែគ្នា!
ក្រោយពីបានស្តាប់ស្រីណែតនិយាយយ៉ាងរអាក់រអួលដូច្នេះខ្ញុំក៏បាននិយាយកាត់សំដីគេតែម្តង។
ស្រីណែតកុំបារម្ភអីពីរឿងលុយកាក់នោះចាំភាជាអ្នកចេញអោយទាំងអស់។
បន្ទាប់ពីយើងបាននិយាយគ្នារួចពួកយើងបាននាំសពម្តាយរបស់ស្រីណែតមកដល់ផ្ទះហើយក៏រៀប
ចំធ្វើពិធីបុណ្យសពក្នុងពេលជាមួយគ្នាតែម្តង។ក្រោយពីបានបញ្ចប់ពិធីបុណ្យសពរួចខ្ញុំបាន
និមន្តលោកសង្ឃសូត្រមន្តឧទ្ទិសកុសលអោយដល់ម្តាយរបស់ស្រីណែតដើម្បីអោយគាតបានចាប់ជាតិនឹងគេ។
ក្រោយពីពិធីនេះបានបញ្ចប់មួយទៀតខ្ញុំបាននិយាយទៅកាន់ស្រីណែតទៀតថា
តើឯងគិតយ៉ាងម៉េចទៅថ្ងៃអនាគត?ស្រីណែតក្រវីក្បាលជាសញ្ញាថា៖
ភាខ្ញុំមិនទាន់ដឹងនៅឡើយទេថានឹងត្រូវធ្វើអ្វីទៅថ្ងៃអនាគតនោះ។ខ្ញុំគិតថានឹងទៅធ្វើការនៅភោជនីយ
ដ្ឋានដើម្បីរកប្រាក់អោយប្អូនទាំងពីរបស់ខ្ញុំបានរៀនសូត្រចេះដឹងនឹងគេកុំអោយល្ងង់ដូចខ្ញុំទៀត។
មិនបានទេអាណែត!ឯងគួរតែគិតមើលសិនទៅ។ខ្លួនឯងជាស្រីវាជាការលំបាកណាស់ណា។
លំបាកយ៉ាងម៉េចទៅភា?តាមការពិតខ្ញុំមិនមែនមើលងាយការងារនោះទេតែខ្ញុំយល់ថាការ
ងារនៅក្នុងភោជនីយដ្ឋានវាហាក់ដូចជាមិនស្រួលទេសំរាប់ស្រីដូចអាណែតឯងនេះ។
ហេតុអីបានឯងនិយាយអញ្ចឹងហ្អាភា?ការងារទាំងអស់សុទ្ធតែមានតំលៃណាស់ភា។
ភាបានយល់ពីរឿងនោះមកជាយូរហើយដែរ។តែឯងមិនដែលបានស្តាប់វិទ្យុទេរឺ?​ពួកអ្នកមាន
មិនបានទេណាអោយតែឃើញស្រីស្អាតណាអាណែត។
ចុះអោយគ្នាទៅរកការងារឯណាបានធ្វើដើម្បីចិញ្ចឹមប្អូនគ្នាទៅភា។
ឯងមិនបាច់ភ័យខ្លាចទេរឿងហ្នឹងខ្ញុំបានគិតគូរជាមួយគ្រួសាររបស់ខ្ញុំហើយហើយពួកគាត់
ក៏យល់ព្រមទទួលឯងនឹងប្អូនរបស់ឯងទៅរស់នៅជាមួយពួកខ្្ញុំដែរណា។ឯងកុំបារម្ភអី។
តែគ្នា!!ថាមិនបាច់បារម្ភទេ។តែគ្នារអៀសខ្លួនណាស់ណាភា។
ដែរទៅរស់នៅជ្រកកោនឯផ្ទះភានោះ។មិនបាច់រអៀសខ្លួនអីទេយើងសុទ្ធសឹងជាមិត្តនឹងគ្នាទេ
តើ?គ្រួសាររបស់គ្នាក៏ដូចជាគ្រួសាររបស់អាណែតឯងដែរណា។ភាគ្នាសូមអរគុណឯងហើយនូវ
សន្តានចិត្តរបស់ឯងណាភា។អើ!មិនអីទេ។តោះឆាប់រៀបចំឥវ៉ានទៅយប់ជ្រៅឥឡូវហើយណា។
ប្រញាប់បន្តិចណាព្រោះម្តាយឪពុកគ្នាគាត់កំពុងអង្គុយចាំមើលផ្លូវហើយណាអាណែត។បន្តិតក្រោយមក
ពួកយើងបានមកដល់ផ្ទះខ្ញុំហើយខ្ញុំក៏បាននែនាំអាណែតអោយម្តាយឪពុករបស់ខ្្ញុំបានស្គាល់។
ម៉ាក់ប៉ានេះគឺអាណែតដែលកូនបាននិយាយជាមួយម៉ាក់និងប៉ាថ្ងៃមុននោះអី។
ស្រីណែតក្រោយពីខ្ញុំបាននែនាំរួចនាងបានរំកិលខ្លួនយ៉ាងសមសួនសមជាស្រីខ្មែរពិតៗទៅ
សំពះលោកឪពុកនិងអ្នកម្តាយរបស់ខ្ញុំហើយថ្លែងអំនរគុណដល់លោកទាំងពីរចំពោះសន្តានចិត្តដ៏ល្អរបស់គាត់។
ម្តាយឪពុករបស់ខ្ញុំស្រឡាញ់ពេញចិត្តនឹងបងប្អូនអាណែតខ្លាំងណាស់ដោយបានឃើញនាងជាក្មេង

ស្រីប្រកបដោយសុជីវធម៌សមជាកូនខ្មែរពិតណាស់។

ចាប់ពីពេលនោះមកអាណែតនិងក្រុមគ្រួសាររបស់ខ្ញុំបានរស់នៅ
ជាមួយគ្នាយ៉ាងសុខសាន្ត។

វាចារបស់អ្នកសរសេរ៖រឿងនេះមិនមែនជារឿងពិតរបស់នរណាម្នាក់តែវាជាដែលផុសចេញ
ពីមនោគតិផ្ទាល់របស់ខ្ញុំ។ហើយរឿងដែលខ្ញុំបានសរសេរនិងរាល់ការបកស្រាយខាង
លើនេះសុទ្ធតែបានបង្ហាញនូវតំលៃវិជ្ចមានដល់អ្នកអានហើយក៏មានពាក្យពេចន៍រិះគន់
លើបញ្ហាមួយចំនួនផងដែរ។បើខុសឆ្គងត្រង់ណាសូមអ្នកដែលបានអានមេត្តាកែតំរូវ
អោយនាងខ្ញុំផង។នាងខ្ញុំរងចាំការរិះគន់ពីសំនាក់អ្នកដែលបានអានរឿងនេះ
ទាំងអស់។