Saturday, April 26, 2008

កំនាព្យ*

សូមទោសអ្នកដែលបានអញ្ជើញចូលមកដល់ប្លក់របស់ខ្ញុំហើយនោះ
ចំពោះកំនាព្យទាំងពីរនេះ។
កំនាព្យទីមួយគឺជារបស់បងពង្សហើយកំនាព្យទីពីរគឺរបស់ខ្ញុំ(ម្ចាស់ប្លក់)។
ហើយវាមិនមែនជាការឆ្លើយឆ្លងគ្នាទេ។
គឺខ្ញុំបានអានរបស់បងពង្សហើយខ្្ញុំក៏នឹកឃើញដល់
កំណាព្យរបស់ខ្ញុំតែម្តង។សូមបញ្ជាក់ថាពេលខ្ញុំបានតែង
វាឡើងដោយឆ្លងកាត់ជោគជ័យនោះគឺភាមិនបានដឹងថា
បងពង្សមានកំពាព្យនេះសោះ។
ការពិតកំនាព្យនេះវាមានចំនងជើងថា៖*​ស្គាល់ហើយរស់ស្នេហ៍​*
ដែលមានដាក់នៅក្នុងប្លក់នេះដែរតែក្រោយមកភាបានដូរចំនងជើងថា៖
*​នេះរឺចិត្តប្រុសថាស្មោះ​*​វិញដើម្បីអោយត្រូវនឹងសាច់កំនាព្យរបស់
បងពង្ស។
បងពង្ស៖​អោយភាសូមទោសចំពោះការ
យកប្លក់របស់បងមកឆ្លើយឆ្លងនឹងប្លក់របស់ភា។
ភាសង្ឃឹមថាបងពង្សនឹងអភ័យទោសអោយភាជាមិនខានទេ។

បងសូមលាអូនទៅសិក្សា making by: Brohter Sothipong
បងសូមលាអូនទៅសិក្សា​​តាមពាក្យសន្យាប៉ាម៉ាក់បង

សូមអូនថែរក្សាខ្លួនផង​​​ព្រោះអីរូបបងឆ្ងាយពិសី​។

មាសស្ងួនកុំបារម្ភទុក្ខព្រួយ​ចិត្តបងមានមួយនោះគឺស្រី

អូនជាខ្មែរមារយាទថ្លាថ្លៃ​​បងសូមបេតីតែស្រីខ្មែរ​។

សូមអូនអាសូរដល់ចិត្តបង​កុំងាកបែរខ្នងរាប្រួលប្រែ

សេចក្តីស្មោះត្រង់នៃស្រីខ្មែរ​អូនគប្បីថែខ្ជាប់ក្នុងប្រាណ​។

បងសូមសន្យានិងអូនថា​​ពីរឆ្នាំទៀតណាកែវកល្យាណ

នោះយើងទាំងពីរគង់តែបាន​សេចក្តីសុខសាន្តនៃស្នេហ៍យើង​។

ដោយៈ ឈន់ សុទ្ធិពង្ស

នេះរឺចិត្តប្រុសថាស្មោះ making by: Souphga

ពេលថ្ងៃសែនក្តៅពេញឪរ៉ា​​​​នឹកដល់សង្សារនៅស្រុកគេ

មិនដឹងចិត្តបងនឹកអូនទេ​​​​​រឺបងងាករេចោលអូនហើយ។

បងចាំបានទេមុនបងទៅ​​​​​អូនកុំមន្ទិលណាត្រាណត្រើយ

រៀនចប់កាលណាវិលវិញហើយ​រស់នៅកៀកកើយនឹងជីវ៉ា។

ឥឡូវត្រាណត្រើយបែរមានថ្មី​​​បញ្ឈឺរូបស្រីសែនពើបផ្សា

ព្រោះចិត្តក្បត់របស់ប្រុសជីវ៉ា​​​អោយអូនខ្លោចផ្សាព្រោះប្រុសផិត។

បើសិនជាបងប្រាប់ពីដំបូង​​​​ម៉្លេះសមរូបអូនមិនផ្ញើចិត្ត

ព្រោះស្នេហ៍វរមិត្រគ្មានភាពពិត​ស្នេហ៍ស្នងប្រឌិតបោកប្រាស់ស្រី។

នេះរឺចិត្តប្រុសក្នុងលោកីយ​​​ប្រែប្រួលសំដីសន្យានឹងស្រី

រឺចិត្តប្រុសគ្មានទេភក្តី​​​​​​គ្រាន់តែស្រដីអោយតែបាន។

ខ្ញុំសូមសច្ចារៀងហើយប្រុស​​ដែលចិត្តមិនស្មោះបោកប្រាស់ប្រាណ

សូមអស់អ្នកអានគ្រប់សន្តាន​សូមកុំជាន់ដានស្នេហ៍ដូចខ្ញុំ។

Writer By: Souphea_Suon.

4 comments:

souphea2009 said...

Khom Nap.

Smart child! said...

អោយ​ភា​សុំ​ទោស​ផ្កាយ​ផង​ណា!
ភា​មិន​បាន​ដឹង​អំពី រឿង​ហ្នឹង​ពិ មុន​មក​ទេ។
តែ​ភា​ឥឡូវ​រាង​ពិបាក​បន្តិច។
ដោយ​ភា​មិន​សូវ​មាន​ពេល​នឹង​ធ្វើ​វា​ទេ។
បង​បាន​ឃើញ​ស្រាប់​ហើយ​ថា​វា​បាន​
ប្រែ​ប្រូល​ទៅ​ជា​យ៉ាង​ណា​នោះ។
តែ​យ៉ាង​ណា​យ៉ាង​ណា​ភា​នឹង​ព្យា​យាម។
សូម​ទោស​ចំពោះ​បងៗ​ទាំង​អស់គ្នា។

Smart child! said...

bong why I can do it.

Anonymous said...

សួស្តីស្រីភា
សុខសប្បាយទេ?​ ពិតជាសាងប្លកបានល្អមែន ​សូមសរសើរ៕