Friday, May 2, 2008

**ភ្លៀង**



* ភ្លៀងធ្លាក់តក់ៗ​​ទ្រូងខ្ញុំដង្ហក់​​ចិត្តសែនខ្លោចផ្សា

​នឹកដល់អ្នកម្តាយ​ដែលនៅឆ្ងាយរ៉ា​មិនដឹងជីវ៉ា

​​​​​​​ ​សុខទុក្ខយ៉ាងណា។

*​ភ្លៀងធ្លាក់តក់ៗ​​ទ្រូងខ្ញុំដង្ហក់​​នឹកសែនកំព្រា

​ព្រាប់អ្នកមានគុណ​ដួងចិត្តគ្រាំគ្រា​រស់សែនវេទនា

​​​​​​​​​​កន្តោចកន្តែង។

*​គិតចប់ពេលណា​​ទឹងភ្នែករៀមរ៉ា​​ស្រក់ចុះមកឯង

​វាទារចង់អោយ​​​ម៉ែនៅប្រលែង​​អោយអស់ចំបែង

​​​​​​​​​​​នៅក្នុងជីវិត។

*​ជាតិនេះកូនឃ្លាត​រាប់រយជាតិទៀត​កូនសូមរស់ជិត

​រូបលោកទាំងពីរ​​កៀកកើយនែបនិត្យ​អោយបានដូចចិត្ត

​​​​​​​​​​ដែលប៉ងប្រាថ្នា។

*​ជាតិនេះទុកថា​​កូនគ្មានវាសនា​​​សងគុណជីវ៉ា​

​ដែលបានបង្កើត​​រូបកូននេះណា​​​ខំថែរក្សា

​​​​​​​​​ យ៉ាងល្អប្រពៃ។

*ទឹកចិត្តម្តាយថ្លៃ​​​សែនមានតំលៃ​​​ថ្លៃលើសអ្វីៗ

​នៅលើផែនដី​​​គ្មានអ្វីប្រពៃ​​​​​ដូចចិត្តប្រណី

​​​​​​​​​​របស់ម្តាយថ្លៃ។
***កំណាព្យនេះកូនសូមគោរពផ្ញើជូនចំពោះលោកឪពុកអ្នកម្តាយជាទីគោរពដ៏ខ្ពង់ខ្ពស់នៃកូន។
ហើយក៏គោរពផ្ញើជូនចំពោះរាល់ម្តាយទាំងអស់ដែលមានកូនចាកចេញឆ្ងាយដូចជាខ្ញុំដែរ​ជា
ទីគោរពនៃខ្ញុំ។កូនសូមអរគុណហើយក៏សូមខមាលទោសរាល់អ្វីៗដែលពួកកូនបានធ្វើខុសទៅលើម្តាយ
គ្រប់រូបដោយពួកកូនបានប្រើពាក្យមិនគម្បីចំពោះលោកទាំងអស់គ្នា។
**កំណាព្យនេះបានផុសចេញពីក្រអៅដួងចិត្តរបស់ខ្ញុំផ្ទាល់ហើយបើមានខុសរឺ
បានប្រើពាក្យមិនគប្បីសូមមេត្តាប្រោសប្រណីដល់រូបនាងខ្ញុំផង។
Sunday/០៦​ខែ​មេសា​ឆ្នាំ២០០៨***

5 comments:

អាចម៍ផ្កាយ said...

ភ្លៀង​ស្រក់​តក់ៗ ដូច​ទឹកភ្នែក​ស្រក់​ ចេញពី​នេត្រា
ទឹកភ្នែក​ស្រក់​នឹក អ្នក​ម្តាយ​ជីវា តើ​ដល់​ថ្ងៃ​ណា​
នឹង​បាន​ជួប​ជួន?
អ្នក​ម្តាយ​កូន​នឹក ពុកកូន​រលឹក អ្នក​មាន​គុណ​ស្ងួន​
ពុក​ម៉ែ​​ដឹង​ទេ? កូន​ទុក្ខផ្ទួនៗ បេះ​ដូង​អង្រួន
ញ័រ​ពេញ​ឱរា។
ភ្លៀង​ស្រក់​តក់ៗ ទឹកភ្នែក​កូន​ស្រក់​ ដក់​ជោគ​ភត្រា
ស្រណោះ​ផ្គរលាន់ ផ្គរដាស់​ខេមរា ខ្មែរ​គ្រប់​រូបា
ក្រោក​ឡើង​សាង​ជាតិ។
ភ្លៀង​ស្រក់តក់ៗ ទឹកភ្នែកកូនស្រក់ ស្រក់​ព្រោះ​ឆ្ងាយ​​ញាតិ តើ​ដល់ថ្ងៃ​ណា ទើប​បាន​ជួប​ទៀត?
វិលថ្កាន​ជួប​ញាតិ​ សាង​ជាតិ​សាសនា។

អាចម៍ផ្កាយ said...

ភ្លៀង​ស្រក់​តក់ៗ ដូច​ទឹកភ្នែក​ស្រក់​ ចេញពី​នេត្រា
ទឹកភ្នែក​ស្រក់​នឹក អ្នក​ម្តាយ​ជីវា តើ​ដល់​ថ្ងៃ​ណា​
នឹង​បាន​ជួប​ជួន?

អ្នក​ម្តាយ​កូន​នឹក ពុកកូន​រលឹក អ្នក​មាន​គុណ​ស្ងួន​
ពុក​ម៉ែ​​ដឹង​ទេ? កូន​ទុក្ខផ្ទួនៗ បេះ​ដូង​អង្រួន
ញ័រ​ពេញ​ឱរា។

ភ្លៀង​ស្រក់​តក់ៗ ទឹកភ្នែក​កូន​ស្រក់​ ដក់​ជោគ​ភត្រា
ស្រណោះ​ផ្គរលាន់ ផ្គរដាស់​ខេមរា ខ្មែរ​គ្រប់​រូបា
ក្រោក​ឡើង​សាង​ជាតិ។

ភ្លៀង​ស្រក់តក់ៗ ទឹកភ្នែកកូនស្រក់ ស្រក់​ព្រោះ​ឆ្ងាយ​​ញាតិ តើ​ដល់ថ្ងៃ​ណា ទើប​បាន​ជួប​ទៀត?
វិលថ្កាន​ជួប​ញាតិ​ សាង​ជាតិ​សាសនា។

souphea2009 said...

សែន​ពិរោះ​មែន​បង តែ កំនាព្យ​របស់​បង
បាន​ធ្វើ​អោយ​ភា​យំ ណា​បង។
អរគុណ ចំពោះ កំនាព្យ​ដ៏​សែន​មាន​ន័យ​នេះ
កំសត់​ណាស់​បង​ទាំង​ភា​ទាំង​បង។

Anonymous said...

nice poem u had sis . thanks for visit my old blog na , keep update ok ,am almost moving to my new site http://chharda.com . see u there :-)

Smart child! said...

Yes, Thank you very much.
Yes, you website is very nice.
OK I will go to visit you on your new blog.
Thanks.