Saturday, May 17, 2008

*អារម្មណ៍របស់ខ្ញុំចំពោះរបបប្រល័យពូជសាសន៍*


​​ប្អូន​បាន​មាន​គោល​បំនង​មួយ​យ៉ាង​ធំ​ក្នុង​ការ​បង្កើត​វិបសាយ​ផ្ទាល់​ខ្លួន​ឯង​នេះ។

ក្នុង​ការ​បង្កើត​វិបសាយ​ផ្ទាល់​ខ្លួន​ប្អូន​បាន​មាន​គំនិត​ដក់​ជាប់​ក្នុង​ចិត្ត​របស់​ប្អូន​ជា​យូរ​មក​ហើយ​ថា​ពេល​ដែល​ប្អូន​បាន​បង្កើត​វា​រួច​ហើយ​ប្អូន​នឹង​ដាក់​ពីអ្វីៗ​ដែល​ទាក់​ទង​នឹង​អក្សរសាស្ត្រ​ខ្មែរ​ក៏ដូច​ជា​ដាក់​រឿង​រ៉ាវ​ដែល​បាន​ធ្វើ​អោយ​បង​ប្អូន​ខ្មែរ​ទាំង​អស់​ខ្លោច​ផ្សា​បំផុត​ដោយ​មិន

អាច​បំភ្លេច​បាន​ក្នុង​មួយ​ជាតិ​នេះ​ហើយ​បូក​រួម​ទាំង​ការ​ឈឺ​ចាប់​របស់​ប្អូន​ផង​ដែរ(មិនដែលឆ្លងកាត់ទេ)។​ថ្ងៃនេះ​ក្នុងនាម​ប្អូនជា​កុលធីតាខ្មែរ​ម្នាក់ដែរ​ប្អូន​សូម​សរសេរ​រៀប​រាប់

ពី​អារម្មណ៍​របស់​ប្អូន​ចំពោះ​របប​ប្រល័យពូជសាសន៍​ក្នុង​កំឡុង​ឆ្នាំ​១៩៧៥

ដែល​ជា​សំរែក​ឈាម​ខ្មែរ​ដ៏​សែន​ឈឺ​ចាប់ហើយ​ឥឡូវ​សំរែក​នោះ

កំពុង​ស្រែក​ដង្ហោយ​ហៅ ​រក​យុត្តិធម៌​ជូន​ពួក​គាត់។

​ប្អូន​បាន​សង្ខេប​រឿង​រៃ​មាស​ទួល​ស្លែង​រួច​មក​ហើយ​តែ ថ្ងៃ នេះ​ប្អូន​

សូម​និយាយ​ចេញ នូរ​អារម្មណ៍​របស់​ប្អូន​ចំពោះ​របប​ប្រល័យពូជសាសន៍​

នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​វិញ​ម្តង​ដើម្បី​រំងាប់​ការ​ឈឺ​ចាប់​ចេញ

ពី​ចិត្ត​ខ្លះ។

​​តាំង​ពី ប្អូន​បាន​មក​នៅ ទី​ក្រុង​ភ្នំ ពេញ​មក​ប្អូន​បាន​

មាន​បំនង​យ៉ាង​ធំ​មួយ​ថា​ថ្ងៃ​ណា​មួយ​ប្អូន​នឹង​បាន​ទៅ ទស្សនា

នៅ សារមន្ទីរ​គុក​ទួល​ស្លែង​ដើម្បី​អោយ​បាន​ឃើញ ផ្ទាល់​នឹង​ភ្នែក​របស់​ប្អូន

នូវ​អ្វីៗ​ដែល​ទាក់​ទង​នឹង​របប​​ប្រល័យពូជសាសន៍​ជា​ពិសេស​ប្អូនចង់

ឃើញ លលាដ៍​ក្បាល​របស់​លោក​អ៊ំ​លោក​ពូ ដែល​បាន​លា​ចាក​លោក

ហើយ​និង​ឆ្អឹង​របស់​ពួក​គាត់​ថែម​ទៀត​ផង។

​​ប្អូន​មាន​ការ​ឈឺ​ចាប់​ណាស់​នៅ ពេល​ដែល​ប្អូន​បាន​អាន​សៀវភៅ​

រឺ​មើល​តាម​អ៊ិនធឺណែត​ដែល​និយាយ​ទាក់​ទង​នឹង​របប​ប្រល័យពូជសាសន៍។

ពេល​ប្អូន​មើល​ហើយ​ប្អូន​មាន​អារម្មណ៍​ខ្លោច​ផ្សា​ថែម​ទាំង​អាណិត​

ប្រជា​ពល​រដ្ឋ​ស្លូត​ត្រង់​ដែល​បាន​លា​ចាក​លោក​ដោយ​សារ​របប

ប្រល័យពូជសាសន៍​នោះ​រហូត​ទល់​ទេ​អង្គុយ​យំ​នៅ​មុខ​គេ​ក៏​មាន​ដែរ។


*(​ពេល​ខ្លះ​ប្អូន​លួច​សួរ​ខ្លួន​ឯង​ថា​បើ​ជា​ប្អូន​វិញ​តើ​
ប្អូន​ហ៊ាន​ពលិ​កម្ម​ដើម្បី ជាតិ​ខ្លួន​ដែរ​រឺ ទេ?)*


​​ប្អូន​ជា​មនុស្ស​ចំលែក​ជាង​គេ​ក្នុង​ចំនោម​មិត្ត​ភក្តិ​រៀន​ជាមួយ​ប្អូន។

ពេលដែល​ប្អូន​ចាប់​កាន់​សៀវភៅ​ដែល​និយាយ​ពី របប​ប្រល័យពូជសាសន៍

ពេល​ណា​គឺ​ប្អូន​អួល​ដើម​ក​រក​តែ និយាយ​មិន​ចេញ​ស្រប​ពេល​នោះ​

ដែរ​ទឹក​ភ្នែក​របស់​ប្អូន​ក៏​ហូរ​ចុះ​មក​ពុះ ជ្រែក​ផែន​ថ្ពាល់​ទាំង​ធ្វេ

របស់​ប្អូន។


*​(​ប្អូន​សង្ឃឹម​ថា​ពួក​បងៗ​ប្រាកដ​ជា​ដឹង​ច្បាស់​ហើយ​

ថា​ហេតុអី បាន​ជា​ទឹក​ភ្នែក​ប្អូន​ស្រក់​ពេល​ចាប់​កាន់​សៀវភៅ​ដែល​

ទាក់​ទង​នឹង​របប​ប្រល័យពូជសាសន៍។​*


​​ជាក់​ស្តែង​ប្អូន​បាន​អាន​បន្ត​នូវ​សៀវភៅ​ដែល​ទាក់​ទង​នឹង​របប

ប្រល័យពូជសាសន៍​នៅ ព្រឹក​ថ្ងៃ​សៅរ៍​ដែល​សៀវភៅ​នោះ​ មាន​ចំនង​ជើង

ថា " ស្វែង​រក​ការ​ពិត​" ។​ប្អូន​អាន​សៀវភៅ​នោះ​មិន​ទាន់​ចប់​នៅ ឡើយ​

ទេ​ព្រោះ សៀវភៅ​នោះ​វែង​ពេក។​ប្អូន​អាន​មិន​ទាន់​ចង់​ទេ​តែ​ប្អូន​

បាន​ដឹង​នូវ​អត្ត​ន័យ​ខ្លឹម​សារ​របស់​សៀវភៅ​នោះ​

ចង់​និយាយ​ពី អ្វី ។​


*​ប្អូន​ចង់​ដឹង​ថា​តើ​ពួក​បងៗ​មាន​មានៈ​សិការ​ស្នេហា​ជាតិ​ហើយ​

ហ៊ាន​លះ​បង់​ដើម្បី​ជាតិ​​ដូច​លោក​អ៊ំ​លោក​ពូ​កាល​ជំនាន់​របប

ប្រល័យពូជសាសន៍​ដែរ​រឺ ទេ?​*


*​តើ​បងៗ​ឈឺ​ចាប់​ទេ​ចំពោះ​របប​ប្រល័យពូជសាសន៍​?​(សូម​កុំ​ឆ្លើយ​ថា​

មិន​ដឹង​ទេ​ព្រោះ​មិន​ធ្លាប់​ឆ្លង​កាត់។​បើ​បង​ឆ្លើយ​ដូច្នេះ​មែន​មាន​

ន័យ​ថា​បងៗ​មិន​មែន​ជា​ខ្មែរ​ទេ។​*


​​ជា​ការ​ពិត​ណាស់!​តាម​ប្អូន​គិត​យុវជន​យុវតី​សម័យ​ឥឡូវ​ភាគ​ច្រើន​

មិន​មាន​នរណា​ហ៊ាន​ដើម្បី​ជាតិ​ទេ(​សូម្បី​អក្សរ​សាស្ត្រ​ខ្លួន​ឯង​ក៏​សឹង​តែ​លែង​មាន​

នៅ ក្នុង​ខួរ​ក្បាល​របស់​ពួក​គាត់​ហើយ)​ពោល​គឺ គិត​តែ ពី​ប្រយោជន៍​ផ្ទាល់

ខ្លួន។

​​ប៉ុន្តែ ប្អូន​ក៏​សូម​សរសើរ​ដល់​ពួក​បងៗ​ខ្លះៗ​​ដែល​មាន​ចិត្ត​

ស្រលាញ់​អក្សរ​សាស្ត្រ​ខ្លួន។​ក្រោយ​ពី ប្អូន​បាន​ដាក់​ចំនួន​សួរ​ទៅ ពួក​

បងៗ​ដែល​បាន​ចូល​មក​ដល់​ប្លក់​របស់​ប្អូន​ហើយ​ប្អូន​សូម​សំនូម​ពរ

ដល់​កុលបុត្រ​កុលធីតា​កម្ពុជា​ទាំង​អស់​មិន​ថា​នៅ ក្នុង​ស្រុក​ក្តី នៅ

ក្រៅ​ប្រទេស​ក្តី​សូម​កុំ​បំភ្លេច​អ្វី​ដែល​ជា​របស់​ជាតិ​សាសន៍​ខ្លួន​ហើយ​

កុំ​ស្រវា​យក​តែ​របស់​គេ​ពេក​ហើយ​កុំ​បោះ​បង់​ប្រពៃ ណី​ទំនៀម​ទំលាប់

ដ៏​ល្អ​ផូរ​ផង់​របស់​ខ្លួន​ចោល​​ទៅ ស្រវា​យក​របស់​គេ​មក​ដាក់​ក្នុង​ខ្លួន​

វិញ។

​​ប្អូន​សូម​និយាយ​ថា​ទោះ បី​ប្អូន​មិន​ធ្លាប់​ឆ្លង​កាត់​របប​ប្រល័យពូជសាសន៍

នោះ​ក៏​ដោយ​ក៏​ប្អូន​ឈឺ ចាប់​បំផុត​ព្រោះ ប្អូន​ជា​ខ្មែរ​ជា​កុលធីតា​កម្ពុជា។​ប្អូន​

សង្ឃឹម​ថា​អ្នក​ដែល​មាន​មានៈ​សិការ​ចំពោះ​ជាតិ​គឺ នៅ​តែ​មាន​លំនឹង​ដដែល​ទោះ​បី​ជា​មាន​ខ្យល់​ព្យុះ​ភ្លៀង​បោក​បក់​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។



8 comments:

Anonymous said...

បើម្នាក់ៗចេះគិតដូចប្អូននោះ ខ្មែរយើងមិនអាចធ្វើ
រឿងអាក្រក់ដាក់គ្នាទៀតទេ។ គួរតែចេះជួយគ្នាទៅ
វិញទៅមក។

souphea2009 said...

បើ​ពួក​បងៗ​យើង​ចេះ​គិត​ដូច​នោះ ប្អូន
មិន​មែន​ប្រទេស​របស់​យើង​ធ្លាក់​ទៅ
យ៉ាង​ដូចនេះ​ទេ​បង។
ប្អូន​ចង់​ដឹង​មែន​ទែន​ចំពោះ​បងៗ​ដែល​
មាន​ឈ្មោះ ជា​ខ្មែរ​ថា​តើ​ស្រឡាញ់​ខ្មែរ​
ប៉ុនណា​ទៅ បង។
អ្ហើយបង!​នឹក​រឿង​នេះ​ប្អូន​តឹង​ទ្រូង​
ណាស់។​តឹង​សឹង​តែ​ស្លាប់​ហើយ!

Anonymous said...

កុំតឹងទ្រួងពេកអី អ្នកដែលគិតគឺអញ្ចឹងហើយ
ចំណែកអ្នកដែលមិនគិតគេសប្បាយតារហូត។

souphea2009 said...

មែន​ហើយ​បង!​មិន​អោយ​ប្អូ​ន​តឹង​
ទូ្រង​យ៉ាង​ម៉េច​បង​បើ​វា​យ៉ាប់​អី
យ៉ាប់​យ៉ាង​នេះ បង។​
ប្អូន​គិត​ចង់​ផ្ទុះ​ខួរ​ក្បាល​ម​ក​ក្រៅ​
ហើយ​ពេល​ខ្លះ​នោះ។
អត់​គិត​នៅ មិន​សុខ​ទេ​បង​អើយ!

Sao Narath said...

រឿង​វា​ហួស​ទៅ​ហើយ!! កុំ​ពិបាក​ចិត្ត​ពេក...

Smart child! said...

អត់​ទេ​បង!​
បើ​មិន​គិត​ដល់​អារឿង​ហួស​នោះ
តើ​ថ្ងៃ​មិន​ភ្លេច​ទេ​រឺ​បង។
ប្អូន​នឹង​ចង​ចាំ​វា​ទុក​ក្នុង​ខួរ​ក្បាល
របស់​ប្អូន​ជានិច្ច​ទោះ​ប្អូន​ទៅ ដល់​ទី ណាក៏​ដោយ។
ប្អូន​មិន​ចង់​អោយ​នរណា​បំភ្លេច​វា​ទេ។
ព្រោះ វា​ជា​សោនាដកម្ម​របស់​ខ្មែរ​យើង។

Anonymous said...

បើប្អូនគិតតែម្នាក់ឯង ទោះបីជាប្អូនគិត ឫយំស្រែក
អោយបែកផែនដីក៏មិនអាចធួរស្បើយដែរ។
បើមានបញ្ហាឫសំណួររឿងគិតមិនយល់ ពិគ្រោះ
ជាមួយមិត្តឫបងៗចុះណា។ រឿងដែលបានកើត
ឡើងគ្មានអ្នកណាបំភ្លេចវាទេ គ្រាន់តែគេមិនយល់
ដូចយើងចឹង។

souphea2009 said...

ចាស!ពេលប្អូនមានចំងល់ប្អូននឹងទៅសួរពួកបងៗ
ហើយណា។ហើយកុំធុញនឹងប្អូនស្រីណាបង
ព្រោះប្អូនស្រីពួកែសួរណាស់ណាបង!
អរគុណបងហើយពេលនេះប្អូនបានធូរហើយ!