Thursday, May 29, 2008

កំនាព្យ

​​​​​គុណសម្បត្តិ​និង​គុណវិបត្តិរបស់ស្រីខ្មែរ​(សរសេរដោយ៖​សួន​សោភា)

១​ស្រីខ្មែរជាស្រីមានមារយាទ​​​​អស់ទាំងមិត្តញាតិតែងសរសើរ

​​ចរិកស្រីខ្មែរគ្មានសាសន៍ស្មើ​​​ល្អទាំងដំនើរទាំងចរិយា។

២​ស្រីខ្មែរជាស្រីល្អប្រពៃ​​​​​​តែងមានវិន័យអាកប្បកិរិយា

​​ល្អទាំងអស់ឥតទាស់ត្រង់ណា​​ល្អទាំងវាចាទាំងសំដី។

៣​ស្រីខ្មែរមារយាទល្អថ្លាថ្លៃ​​​​រៀបរិកកាយាល្អប្រពៃ

​​ល្អលើសគេ!លើសសាសន៍ដទៃ​ចរិយាឥតបីឥតចន្លោះ។

៤​ស្រីខ្មែរជាស្រីសំដីល្អ​​​​​​ជាគ្រឿងលំអរជាតិឥតខ្ចោះ

​​ល្អគ្រប់ទាំងអស់គ្មានចន្លោះ​​​មិនចេះឡេះឡោះខុសតំរា។

៥​ស្រីខ្មែរសំដីសែនទន់ភ្លន់​​​​ចេះអោនលំទោនរៀបចរិយា

​​រៀបចំសំដីឥតខុសខា​​​​​រៀបរិកវាចារស្រដីចេះក្រែង។

៦​ទៅណាមកណាស្រីខ្មែរចេះ-​​គិតនោះគិតនេះមុនចេញថ្លែង

​​មិនលេងសំដីមិនប្រលែង​​​ស្រីខ្មែរចេះក្រែងនឹងចាសៗ។

៧​តែឥឡូវនេះប្រែអស់ហើយ​​​ស្រីខ្មែរកន្តើយហ៊ានក្រលាស់

​​បែរជាមិនយល់រឹតច្រលាស់​​​លើគេចាស់ៗថាខ្លួនល្អ។

៨​តើទៅឯណាបាត់អស់ហើយ?​​ចរិកដើមឡើយសែនបវរ

​​ឥឡូវស្រីខ្មែរចិត្តដូចថ្ម​​​​​មាត់លឺដល់កលឺទាំងល្វែង។

៩​សំដីដំដៅឥតមានក្រែង​​​​សំដីហ៊ានថ្លែងមិនគិតគេឯង

​​សំដីនេះហៅសំដីល្បែង​​​​សំដីឥតក្រែងប៉ះដល់ញាតិ។

១០​ខុសនឹងសំដីច្បាប់នៃស្រី​​​ខុសនឹងអ្វីៗបានចារទៀត

​​ខុសធ្ងន់សែនធ្ងន់ទលតែញាតិ​​ជេរស្រីឥតមារយាទខុសតំរា។

១១​ថាស្រីខ្មែរមិនសមជាខ្មែរ​​​​លេងសើចប៉ោឡែខុសច្បាប់ចារ

​​ដែលផ្ទុយខុសពីក្បួនតំរា​​​​ច្បាប់ស្រីនោះណាបំភ្លេចអស់៕

2 comments:

Anonymous said...

កុំ​ខ្វល់​ច្រើន​ពេក វា​ចេះ​តែ​មាន​អ្នកល្អ អ្នក​អាក្រក់​ហើយ... បើ​ប្រទេស​យើង​លែង​មាន​សង្គ្រាម​ក្នុង​រយៈពេល​យូរទៀត នោះ​ការ​អប់រំ​នឹង​បាន​ចាក់​ចូល​ក្នុង​គំនិត​ខ្មែរ​គ្រប់​គ្នា​មិនខាន។ ខ្ញុំ​ជឿ​ថា ពី​មួយ​ជំនាន់​ទៅ​មួយជំនាន់ យើង​នឹង​មាន​អ្នក​ចេះ​ដឹង​កាន់​តែ​ច្រើន ហើយ​មនុស្ស​នឹង​មាន​សីលធម៌​កាន់តែ​ប្រសើរដែរ.... ខ្ញុំ​សង្ឃឹម​យ៉ាង​នេះ​ទៅ​ចុះ

souphea2009 said...

ខ្ញុំ​ក៏សង្ឃឹម​ដូម​បង​បូរាណ​ដែរ។
មិន​អោយ​ខ្វល់​ជា​ម៉េច​បង? បើ​មួយ​
ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ចេះ​តែ អភិវឌ្ឍន៍​យ៉ាង​ហើយ​បង។