Friday, May 30, 2008

កំនាព្យ

*​ធម្មជាតិព្រឹក្សព្រៃដីរតនគិរី​​​​​​ខ្ញុំពា្រត់ចាកទីនិរាសឆ្ងាយហើយ

​ព្រាត់ទាំងញាតិផៅធ្លាប់ស្តីឆ្លងឆ្លើយ​​នាពេលរំហើយសប្បាយក្រៃលែង។

*​ឥឡូវរសាត់មកដល់ភ្នំពេញ​​​​ចិត្តខ្ញុំទោម្នេញនឹកស្រុកខ្លួនឯង

ធ្លាប់តែសារសព្ទ័សន្ទនាប្រលែង​​​​ឥតមានខ្នោះខ្នែងច្រលាស់លើបង។

*​ពេលទៅសាលានឹកដល់មិត្តភក្តិ​​​នឹកគ្មានសល់ម្នាក់លោកអ្នកគ្រូផង

នឹកណាស់!នឹកណាស់!នឹកគ្រាផ្តោះផ្តង​សន្តនាសាសងបង្កើនមិត្តភាព។

*​នឹកវិទ្យាល័យសម្តេចឪផង​​​​​មានតែបីខ្នងយ៉ាងសោភាទៀត

នឹកដល់ទីធ្លាដ៏សែនចង្អៀត​​​​​​យើងលេងប្រជ្រៀតគ្នាឥតថាអី។

*​ព្រោះតែអនាគតខ្ញុំស៊ូឃ្លាត​​​​​ឆ្ងាយអស់ទាំងញាតិមិនថាប្រុសស្រី

ឃ្លាតទាំងអស់ឃ្លាតទាំងសំដី​​​​​​ឃ្លាតទាំងអ្វីៗដែលខ្ញុំធ្លាប់មាន។

*​តែណ្ហើយស៊ូទ្រាំកាត់ចិត្តរលឹក​​​​កាត់ទាំងចិត្តនឹកមានទាំងប៉ុន្មាន

ដើម្បីការរៀនរបស់ខ្ញុំបាន​​​​​​​ដល់ទីសុខសាន្តដែលខ្ញុំបានប៉ង។

*​នេះជាបំនងធំរបស់ខ្ញុំ​​​​​​​ស៊ូទ្រាំទូលភ្នំក៏ខ្ញុំហ៊ានឆ្លង

ដើម្បីសំរេចបាននូវបំនង​​​​​​​ដែលខ្ញុំបានប៉ងមកជាយូរហើយ៕

4 comments:

Anonymous said...

ជំរាបសួរបងប្ឥូនជនរួមជាតិឈាមទាំងអស់ខ្ញុំរីករាយណាស់ដែលបាន
មកជួបអ្នកទាំងអស់គ្នា។
ហើយខ្ញុំពេញចិត្តនូវអត្ថបទរបស់អស់អ្នកទាំងរាល់គ្នា។
បំណងពេញចិត្តរបស់ខ្ញុំគឺខ្ញុំចង់អានប្រវត្តិសាស្រ្ត អក្សរសាស្រ្ត និង​ នយោបាយ ក្នុងប្រទេស។
*****ហើយសេចក្តីត្រូវការរបស់ខ្ញុំ គឺ ខ្ញុំស្រលាញ់អ្នកស្នេហាជាតិ*****។

Anonymous said...

Thanks very much for your comment and for your came to my blog!
I know!!! thanks ..... I also love khmer and who love khmer like you too.....

ចាន់ said...

អ្នក​ពិតជា ពូកែខាង​តែងកំណាព្យមែន!

-សោភាពូកែ​​តែង​កំនាព្យ ប៉ិន​រៀបរាប់​កាព្យ​ពិពណ៌នា
ខ្ញុំ​សូមសរសើរ​ដល់រូបភា អាចរាប់រក​គ្នា​ជាសម្លាញ់។
-អ្នកមាន​គំនិត​ខាង​កែ​ច្នៃ ពូកែលូកលៃ​ប្រើភាសា​
ឲ្យ​ខ្ញុំ​ជាប់ចិត្ត​ក្នុង​ចិន្តា បើមាន​វាសនា​សុំធ្វើមិត្ត។
-សុំ​ផ្ញើ​រ​សំដីដោយយ៉ៗ សង្ឈឹមថាល្អ​សំរាប់អ្នក
បើមានវេលាឬ​ឳកាស​ សុំជួប​មុខអ្នក​រាប់អានផង៕

ចាន់ said...

អ្នក​អាច​ទំនាក់ទំនងខ្ញុំ​តាមអាសយដ្ឋាន៖
kimchan2008@gmail.com
or
kim_chan2007@yahoo.com