*ធម្មជាតិព្រឹក្សព្រៃដីរតនគិរីខ្ញុំពា្រត់ចាកទីនិរាសឆ្ងាយហើយ
ព្រាត់ទាំងញាតិផៅធ្លាប់ស្តីឆ្លងឆ្លើយនាពេលរំហើយសប្បាយក្រៃលែង។
*ឥឡូវរសាត់មកដល់ភ្នំពេញចិត្តខ្ញុំទោម្នេញនឹកស្រុកខ្លួនឯង
ធ្លាប់តែសារសព្ទ័សន្ទនាប្រលែងឥតមានខ្នោះខ្នែងច្រលាស់លើបង។
*ពេលទៅសាលានឹកដល់មិត្តភក្តិនឹកគ្មានសល់ម្នាក់លោកអ្នកគ្រូផង
នឹកណាស់!នឹកណាស់!នឹកគ្រាផ្តោះផ្តងសន្តនាសាសងបង្កើនមិត្តភាព។
*នឹកវិទ្យាល័យសម្តេចឪផងមានតែបីខ្នងយ៉ាងសោភាទៀត
នឹកដល់ទីធ្លាដ៏សែនចង្អៀតយើងលេងប្រជ្រៀតគ្នាឥតថាអី។
*ព្រោះតែអនាគតខ្ញុំស៊ូឃ្លាតឆ្ងាយអស់ទាំងញាតិមិនថាប្រុសស្រី
ឃ្លាតទាំងអស់ឃ្លាតទាំងសំដីឃ្លាតទាំងអ្វីៗដែលខ្ញុំធ្លាប់មាន។
*តែណ្ហើយស៊ូទ្រាំកាត់ចិត្តរលឹកកាត់ទាំងចិត្តនឹកមានទាំងប៉ុន្មាន
ដើម្បីការរៀនរបស់ខ្ញុំបានដល់ទីសុខសាន្តដែលខ្ញុំបានប៉ង។
*នេះជាបំនងធំរបស់ខ្ញុំស៊ូទ្រាំទូលភ្នំក៏ខ្ញុំហ៊ានឆ្លង
ដើម្បីសំរេចបាននូវបំនងដែលខ្ញុំបានប៉ងមកជាយូរហើយ៕
Friday, May 30, 2008
Subscribe to:
Post Comments (Atom)
4 comments:
ជំរាបសួរបងប្ឥូនជនរួមជាតិឈាមទាំងអស់ខ្ញុំរីករាយណាស់ដែលបាន
មកជួបអ្នកទាំងអស់គ្នា។
ហើយខ្ញុំពេញចិត្តនូវអត្ថបទរបស់អស់អ្នកទាំងរាល់គ្នា។
បំណងពេញចិត្តរបស់ខ្ញុំគឺខ្ញុំចង់អានប្រវត្តិសាស្រ្ត អក្សរសាស្រ្ត និង នយោបាយ ក្នុងប្រទេស។
*****ហើយសេចក្តីត្រូវការរបស់ខ្ញុំ គឺ ខ្ញុំស្រលាញ់អ្នកស្នេហាជាតិ*****។
Thanks very much for your comment and for your came to my blog!
I know!!! thanks ..... I also love khmer and who love khmer like you too.....
អ្នកពិតជា ពូកែខាងតែងកំណាព្យមែន!
-សោភាពូកែតែងកំនាព្យ ប៉ិនរៀបរាប់កាព្យពិពណ៌នា
ខ្ញុំសូមសរសើរដល់រូបភា អាចរាប់រកគ្នាជាសម្លាញ់។
-អ្នកមានគំនិតខាងកែច្នៃ ពូកែលូកលៃប្រើភាសា
ឲ្យខ្ញុំជាប់ចិត្តក្នុងចិន្តា បើមានវាសនាសុំធ្វើមិត្ត។
-សុំផ្ញើរសំដីដោយយ៉ៗ សង្ឈឹមថាល្អសំរាប់អ្នក
បើមានវេលាឬឳកាស សុំជួបមុខអ្នករាប់អានផង៕
អ្នកអាចទំនាក់ទំនងខ្ញុំតាមអាសយដ្ឋាន៖
kimchan2008@gmail.com
or
kim_chan2007@yahoo.com
Post a Comment