Saturday, May 31, 2008

កំនាព្យ

​​​​​​​«​រង់ចាំ​»​ដោយ​«​សួន​សោភា​»

*​ថ្ងៃចន្ទ័ជាថ្ងៃដែលទឹកភ្នែក​​​​ហូរចុះពុះជ្រែកនៃផែនថ្ពាល់

​អង្គារជាថ្ងៃស្រីរែងខ្វល់​​​​​​ពុធមានកង្វល់ព្រោះក្តីនឹក។

*​ព្រហស្បតិ៍ជាថ្ងៃមិនដែលសុខ​​នៅមិនស្រនុកព្រោះរលឹក

​សុក្រជាថ្ងៃមិននឹកបាយទឹក​​​​សៅរ៍អង្គុយភ្លឹកគិតជីវ៉ា។

*​សៅរ៍ចេញទៅមកដល់អាទិត្យ​​អង្គុយរាប់នឹកឈ្មោះរៀមរ៉ា

​ថ្ងៃចន្ទ័ថ្មីឈានចូលហើយណា​​​បាត់តែជីវ៉ាលែងនឹកស្រី។

*​ចន្ទ័ចេញទៅទៀតអង្គារចូល​​​ពុធចិត្តកញ្ជ្រោលលែងចេញស្តី

​ព្រហស្បតិ៍ចូលទៀតបាត់ពិសី​​​សុក្របងមានថ្មីមែនរឺបង?​។

*​សៅរ៍ចាំ!ចាំ!ចាំប្រុសនួនល្អង​​​ឆ្លើយមកអូនផងណាស្នេហ៍ស្នង

​អាទិត្យអូននៅតែចាំបង​​​​​មួយនាទីម្តងទន្ទេញឈ្មោះបង៕

13 comments:

Anonymous said...

សោភា ខ្ញុំមិនដែល Comment បានសោះ។ មកពីភា កំណត់មិនត្រូវ ភាឯងត្រូវចូលទៅ Setting => Comment ត្រង់ Who Can Comment? ភាត្រូវយក Anyone - includes Anonymous Users ទើបអ្នកដែលមិនមានប្លុក ក៏ចូលមកនិយាយលេងនិងយើងបាន។ បើមិនអញ្ចឹងទេ អាចបានតែអ្នក ដែលមានប្លុកស្ប៉តនេះ តែប៉ុណ្ណោះ។ ឬក៏ភា មិនចង់ឲ្យគេចូលមកមើលទេ? ខ្ញុំទើបតែបានបង្កើតប្លុកមួយ ក្នុងប្លុកស្ប៉តនេះ ដែរទើបចូលបាននេះ។

Anonymous said...

ប្អូនភា ម៉េចក៏មកកំសត់យ៉ាងនេះប្អូន?
តើគេមានដឹងថាប្អូនរង់ចាំគេទេ?
ហេតុអីបានជាប្អូនត្រូវអង្កុយរាប់ថ្ងៃចឹង?

souphea2009 said...

បងម៉នៈ​មិន​អោយ​កំសត់​ម៉េចបង​បើ​គេ​ទៅ លែង​ចង់​មក​វិ ញ​ហើយ​ហ្នឹង​បង។
បើ​ទោះ ជា​គេ​បាន​មក​វិញ ក៏​គេ​
មិន​បាន​ប្រាប់​​ប្អូន​អោយបាន​ដឹង​ដែរ។
គឺ ប្រហែល​ជា​អ្នក​ផ្សេង​ទេ​ដឹងបង!
គេ​អោយ​ប្អូនចាំ​មិន​យូរ​ទេ​គេ​នឹង​មក
វិញ​តែ​ចាំ​រហូត​ដល់​ពេល​នេះ​គឺ
គ្មាន​បាន​ចំលើយ​តប​សូម្បី តែ មួយម៉ាត់
ទេ​បង!
កំសត់តែ​ម្នាក់​ឯង​ហ្នឹង​ហើយ​បើ​អត់​មាន​
អ្នក​ជួយ​លំលែក​ការ​រង់​ចាំ​របស់​ប្អូន
បាន​ផង​ហ្នឹង។
ចាស!​អង្គុយ​រាប់​ថ្ងៃ​ព្រោះ ចង់​ដឹង​ថា​
គេ​នឹង​មក​វិញ​នៅ ថ្ងៃ ណា​ហើយ​
ប៉ុន្មាន​ថ្ងៃ ហើយ​ដែល​គេ​ទៅ បាត់​នោះ !
ចាំ​!​ចាំ​!​ព្រោះ បាន​សន្យា​នឹង​គេ​ហើយ​បង​អើយ!
ស្រី គឺ​អញ្ចឹង​គឺ​ដូច​ជា​សិលា​ចាំ​ប្្តី អញ្ចឹង​!
ហា​ហា​ហា​ហា​។​សិលា​ចាំ​ប្តី!

លែង​ចង់​ចាំ​ទៀត​ហើយ!
បងកូនខ្មែរៈ​ប្អូនសប្បាយចិត្ត​ណាស់​ដោយ​
បាន​បង​ប្រាប់​ប្អូន​អោយ​បាន​ដឹង។
ប្អូន​មិន​ដែល​ដឹង​អំពី​រឿង​ហ្នឹង​សោះ។
ចាំ មើល៍​ប្អូន​ព្យាយាម​សាក​ល្បង​មើល៍​
ក្រែង​ល៎​កើត​ណា​បង។
ប្អូន​ចង់​អោយ​គេ​និយាយ​ចូល​ប្អូន​
ច្រើន​ណាស់។​ប្អូន​មិន​ប្រកាន់​ទេ។​
គឺ ស្វាគមន៍ ជា​និច្ច​ចំពោះ បងៗ​ប្អូនៗ​ក៏ ដូច​គ្នា​ដែរ​( តែ មាន​តែ​ប្អូន​ទេ​ដែល​ក្មេង​ជាង​គេ​នោះ ក្នុង​ពិភព​ប្លក់​នេះ​ហើយ​មើល​ទៅ)។
អរគុណ​បង។​

Anonymous said...

បើបងជាប្អូនវិញ បងនឹងតាមរកចម្លើយ។
ប្អូនមិនត្រូវអង្កុយគិតផ្តាសតែម្នាក់ឯងទេណាប្អូន។
ជូនកាលមនុស្សយើងអាចជាមានគ្រោះថ្នាក់ក៏
មិនដឹង។

Anonymous said...

យី! ចាំ​អី​ក៏​ចាំ​ម៉្លេះ!!!

souphea2009 said...

បងម៉ន៖អរគុណបងច្រើនហើយ!
ឈប់គិតហើយ។ព្រោះប្អូនយល់ថាគេទៅហើយ
លែងមកវិញទៀតចឹងក៏បែបលែងចង់និយាយ
រកប្អូនហើយបងហើយ!
ណ្ហើយចេះបង!ប្អូនលែងចង់បានចំលើយរបស់គេ
ហើយ។
បើគេពិតជាមានគ្រោះថ្នាក់មែននោះបង!អ្នកដែលដឹង​មុន​គេ​នោះ គឺ​ជា​ប្អូនណាបង។
តែពេលនេះអត់ទេ!
គេគឺនៅញញឹមតើបង!
បងអោយរកចំលើយតែរកតាមណាទៅបង?
បើម្នាក់នៅលើមេឃហើយម្នាក់ទៀតនៅក្នុងបាត
សមុទ្រនោះបង។
បងរដ្ឋ៖​ចាំ​យូ​ប៉ុន​ហ្នឹង​ហើយ​គេ​មិន​
អានិត​ផង​បង!
ហើយ..................!
ត្រង់ហ្នឹងសូមលាកហើយចាំបងរកចំលើយឃើញ
ចាំប្រាប់មកប្អូនវិញ។
អរគុណពួកបងៗច្រើនណាស់ដែល
បានចូលរួមជជែកជាមួយប្អូនដើម្បីអោយបាន
អផ្សុក។

Anonymous said...

ខ្ញុំធ្លាប់ចាំគេម្នាក់ដែរ តែទីបំផុតអត់បានអីសោះ!
ណ្ហើយ នៅកំលោះស្រួលម្យ៉ាងដែរ!

Anonymous said...

សុំទោស​ណា​ភា ដែល​ឲ្យ​ប្អូន​រង់​ចាំ​យូរ...
តែ​បង​ដឹង​ ថា​ភា​ពិត​ជា​យល់។
ឃើញ​ទេ​ បង​កូន​ខ្មែរ​និយាយ​ត្រូវ​ ការ​ចូល​សរសេរ​មតិ​ក្នុង​ប្លក់​ប្អូន​មាន​ការ​ពិបាក​ណាស់ ភា​គួរ​តែ​ជួយ​សម្រួល​យ៉ាង​ណា​ឲ្យ​ល្អ​វិញ​ណា...

souphea2009 said...

ខ្ញុំ​បាន​បំពេញ​សំនូមពរ​របស់​បង​កូន​ខ្មែរ
រួច​រាល់​ហើយ។
អរគុណ​Anonymous. អី​ក៏​លាក់​ឈ្មោះ​ម្ល៉េះ?

មនុស្ស​តែង​តែ​មាន​ឈ្មោះ​សំរាប់​ហៅ​។
មិន​មែន​អត់​នោះ ទេ។
អាថិកំបាំង​យ៉ាង​នេះ​មិន​មែន​ជា​មនុស្ស
ធម្មតា​ទេ!
បងSayon​៖​មែន​ហើយប​បង​ចាំ​អត់​បាន​អី​តើ​នៅ​ចាំ​ធ្វើ​អី ទៅ !
អរគុណ​បងៗ​ច្រើន​ហើយ​បួក​Anonymous ផង​ទោះ​បី​ខ្ញុំ​មិន​ស្គាល់​ក៏​ដោយ។

Anonymous said...

មិនមែនលាក់​ទេ បងគឺ​អាចម៍​ផ្កាយ​ តែ​ដោយ​ពិបាកនឹង​ការ​វាយ​ខំមិន​ចូល​ពេក ទើបដាក់​អត់​ឈ្មោះបានវាងាយ។

souphea2009 said...

I knew. Anonymous was you.
but I still say.coz I want you show you face.

souphea2009 said...

សូមទោសដោយខ្ញុំ​សរសេរខុស។

Anonymous said...

កំសត់ណាស់ ហ៊ិះហ៊ិះ...