«រង់ចាំ»ដោយ«សួនសោភា»
*ថ្ងៃចន្ទ័ជាថ្ងៃដែលទឹកភ្នែកហូរចុះពុះជ្រែកនៃផែនថ្ពាល់
អង្គារជាថ្ងៃស្រីរែងខ្វល់ពុធមានកង្វល់ព្រោះក្តីនឹក។
*ព្រហស្បតិ៍ជាថ្ងៃមិនដែលសុខនៅមិនស្រនុកព្រោះរលឹក
សុក្រជាថ្ងៃមិននឹកបាយទឹកសៅរ៍អង្គុយភ្លឹកគិតជីវ៉ា។
*សៅរ៍ចេញទៅមកដល់អាទិត្យអង្គុយរាប់នឹកឈ្មោះរៀមរ៉ា
ថ្ងៃចន្ទ័ថ្មីឈានចូលហើយណាបាត់តែជីវ៉ាលែងនឹកស្រី។
*ចន្ទ័ចេញទៅទៀតអង្គារចូលពុធចិត្តកញ្ជ្រោលលែងចេញស្តី
ព្រហស្បតិ៍ចូលទៀតបាត់ពិសីសុក្របងមានថ្មីមែនរឺបង?។
*សៅរ៍ចាំ!ចាំ!ចាំប្រុសនួនល្អងឆ្លើយមកអូនផងណាស្នេហ៍ស្នង
អាទិត្យអូននៅតែចាំបងមួយនាទីម្តងទន្ទេញឈ្មោះបង៕
Saturday, May 31, 2008
Subscribe to:
Post Comments (Atom)
13 comments:
សោភា ខ្ញុំមិនដែល Comment បានសោះ។ មកពីភា កំណត់មិនត្រូវ ភាឯងត្រូវចូលទៅ Setting => Comment ត្រង់ Who Can Comment? ភាត្រូវយក Anyone - includes Anonymous Users ទើបអ្នកដែលមិនមានប្លុក ក៏ចូលមកនិយាយលេងនិងយើងបាន។ បើមិនអញ្ចឹងទេ អាចបានតែអ្នក ដែលមានប្លុកស្ប៉តនេះ តែប៉ុណ្ណោះ។ ឬក៏ភា មិនចង់ឲ្យគេចូលមកមើលទេ? ខ្ញុំទើបតែបានបង្កើតប្លុកមួយ ក្នុងប្លុកស្ប៉តនេះ ដែរទើបចូលបាននេះ។
ប្អូនភា ម៉េចក៏មកកំសត់យ៉ាងនេះប្អូន?
តើគេមានដឹងថាប្អូនរង់ចាំគេទេ?
ហេតុអីបានជាប្អូនត្រូវអង្កុយរាប់ថ្ងៃចឹង?
បងម៉នៈមិនអោយកំសត់ម៉េចបងបើគេទៅ លែងចង់មកវិ ញហើយហ្នឹងបង។
បើទោះ ជាគេបានមកវិញ ក៏គេ
មិនបានប្រាប់ប្អូនអោយបានដឹងដែរ។
គឺ ប្រហែលជាអ្នកផ្សេងទេដឹងបង!
គេអោយប្អូនចាំមិនយូរទេគេនឹងមក
វិញតែចាំរហូតដល់ពេលនេះគឺ
គ្មានបានចំលើយតបសូម្បី តែ មួយម៉ាត់
ទេបង!
កំសត់តែម្នាក់ឯងហ្នឹងហើយបើអត់មាន
អ្នកជួយលំលែកការរង់ចាំរបស់ប្អូន
បានផងហ្នឹង។
ចាស!អង្គុយរាប់ថ្ងៃព្រោះ ចង់ដឹងថា
គេនឹងមកវិញនៅ ថ្ងៃ ណាហើយ
ប៉ុន្មានថ្ងៃ ហើយដែលគេទៅ បាត់នោះ !
ចាំ!ចាំ!ព្រោះ បានសន្យានឹងគេហើយបងអើយ!
ស្រី គឺអញ្ចឹងគឺដូចជាសិលាចាំប្្តី អញ្ចឹង!
ហាហាហាហា។សិលាចាំប្តី!
លែងចង់ចាំទៀតហើយ!
បងកូនខ្មែរៈប្អូនសប្បាយចិត្តណាស់ដោយ
បានបងប្រាប់ប្អូនអោយបានដឹង។
ប្អូនមិនដែលដឹងអំពីរឿងហ្នឹងសោះ។
ចាំ មើល៍ប្អូនព្យាយាមសាកល្បងមើល៍
ក្រែងល៎កើតណាបង។
ប្អូនចង់អោយគេនិយាយចូលប្អូន
ច្រើនណាស់។ប្អូនមិនប្រកាន់ទេ។
គឺ ស្វាគមន៍ ជានិច្ចចំពោះ បងៗប្អូនៗក៏ ដូចគ្នាដែរ( តែ មានតែប្អូនទេដែលក្មេងជាងគេនោះ ក្នុងពិភពប្លក់នេះហើយមើលទៅ)។
អរគុណបង។
បើបងជាប្អូនវិញ បងនឹងតាមរកចម្លើយ។
ប្អូនមិនត្រូវអង្កុយគិតផ្តាសតែម្នាក់ឯងទេណាប្អូន។
ជូនកាលមនុស្សយើងអាចជាមានគ្រោះថ្នាក់ក៏
មិនដឹង។
យី! ចាំអីក៏ចាំម៉្លេះ!!!
បងម៉ន៖អរគុណបងច្រើនហើយ!
ឈប់គិតហើយ។ព្រោះប្អូនយល់ថាគេទៅហើយ
លែងមកវិញទៀតចឹងក៏បែបលែងចង់និយាយ
រកប្អូនហើយបងហើយ!
ណ្ហើយចេះបង!ប្អូនលែងចង់បានចំលើយរបស់គេ
ហើយ។
បើគេពិតជាមានគ្រោះថ្នាក់មែននោះបង!អ្នកដែលដឹងមុនគេនោះ គឺជាប្អូនណាបង។
តែពេលនេះអត់ទេ!
គេគឺនៅញញឹមតើបង!
បងអោយរកចំលើយតែរកតាមណាទៅបង?
បើម្នាក់នៅលើមេឃហើយម្នាក់ទៀតនៅក្នុងបាត
សមុទ្រនោះបង។
បងរដ្ឋ៖ចាំយូប៉ុនហ្នឹងហើយគេមិន
អានិតផងបង!
ហើយ..................!
ត្រង់ហ្នឹងសូមលាកហើយចាំបងរកចំលើយឃើញ
ចាំប្រាប់មកប្អូនវិញ។
អរគុណពួកបងៗច្រើនណាស់ដែល
បានចូលរួមជជែកជាមួយប្អូនដើម្បីអោយបាន
អផ្សុក។
ខ្ញុំធ្លាប់ចាំគេម្នាក់ដែរ តែទីបំផុតអត់បានអីសោះ!
ណ្ហើយ នៅកំលោះស្រួលម្យ៉ាងដែរ!
សុំទោសណាភា ដែលឲ្យប្អូនរង់ចាំយូរ...
តែបងដឹង ថាភាពិតជាយល់។
ឃើញទេ បងកូនខ្មែរនិយាយត្រូវ ការចូលសរសេរមតិក្នុងប្លក់ប្អូនមានការពិបាកណាស់ ភាគួរតែជួយសម្រួលយ៉ាងណាឲ្យល្អវិញណា...
ខ្ញុំបានបំពេញសំនូមពររបស់បងកូនខ្មែរ
រួចរាល់ហើយ។
អរគុណAnonymous. អីក៏លាក់ឈ្មោះម្ល៉េះ?
មនុស្សតែងតែមានឈ្មោះសំរាប់ហៅ។
មិនមែនអត់នោះ ទេ។
អាថិកំបាំងយ៉ាងនេះមិនមែនជាមនុស្ស
ធម្មតាទេ!
បងSayon៖មែនហើយបបងចាំអត់បានអីតើនៅចាំធ្វើអី ទៅ !
អរគុណបងៗច្រើនហើយបួកAnonymous ផងទោះបីខ្ញុំមិនស្គាល់ក៏ដោយ។
មិនមែនលាក់ទេ បងគឺអាចម៍ផ្កាយ តែដោយពិបាកនឹងការវាយខំមិនចូលពេក ទើបដាក់អត់ឈ្មោះបានវាងាយ។
I knew. Anonymous was you.
but I still say.coz I want you show you face.
សូមទោសដោយខ្ញុំសរសេរខុស។
កំសត់ណាស់ ហ៊ិះហ៊ិះ...
Post a Comment