Tuesday, May 6, 2008

ចំរៀងនៃរឿងរៃមាសទួលស្លែង*

The title of this song is រៃមាសទួលស្លែង។

*​រៃមាសទួលស្លែងសូមថ្លែងរឿងពីត​រឿងស្នេហ៍ថ្លៃថ្លើមជីវិត​ប្រឌិតជាជ្រោះទឹកភ្នែក​កាលយើងរៀបការសាលាទួលស្លែងល្អឯក​ឥឡូវប្រែឡជាបាក់បែក​ខណ្ឌ័ចែកជាគុកអ្នកទោស។

*​អូនជារៃមាសនិរាស្តទ្រូងបង​នៅឆ្នាំ៧៥កន្លង​បេះដូងយំស្តាយស្រណោះ​ធ្លាប់ច្រៀងបំពេរ​មាសមេក្រោមដើមក្រកោះ​អនុសាររលាយអស់​បងនិងអូន​ប្រុសឃ្លាតទៅស្រុកគេ។

*ទោះព្រាត់កល្យាណ​វិញ្ញាណអូននៅរង់ចាំ​បង្គងទូលស្លែងគុកកម្ម​ចាំបងផ្សងបណ្តាំស្នេហ៍​ក្រឈាមក្រៀមចិត្ត​ឧក្រិដ្ឋជីវិតឥតល្ហែ​សែនស្តាយទួលស្លែងម្ចាស់ស្នេហ៍​នៅសល់តែទឹកភ្នែកឈាម។

*ពេលព្រាត់ជាមនុស្សជួបគ្នាជាខ្មោច​ស្នេហ៍កម្មចាំខែរនោច​ដូចទោចព្រាត់ព្រៃរនាម​រៃមាសផ្លាស់បទ​ប្រវត្តិស្នេហាចុកឈាម​ជាមេរៀននៃសង្រ្គាម​​នៅតែស្នាមវិប្បដិសារី។

The more song that is title ​បណ្តាំរៃមាស

*​បណ្តាំរៃមាសដាស់ប្រលឹងខ្មែរ​ទាំងក្រុងនិងស្រែ​ត្រូវតែចងចាំ​
ត្រូវរួមសាមគ្គី​កុំបីប្រេះស្រាំ​ទើបខ្មែររឹងមាំ​ថ្កុំថ្កើងទៅបាន។

*​បើខ្មែរបាក់បែក​ព្រោះអំនាចទ្រព្យ​មុខជាត្រឡ្រប់រងទុក្ខមិនខាន​ដូចកាលប៉ុលពតរបបសាមាន្យ​ខ្មែរជិត២លាន​

ស្លាប់សែនខ្លោចផ្សា។

*​ប៉ុលពតត្រូវស្តេច​យមរាជកាត់ទោស​សារភាពកំហុស​ចំពោះខេមរា​នៅសល់ឃាតករ​មិនទាន់មរណា​ត្រូវតុលាការ​ ត្រៀមហៅកាត់ក្តី។

*​បើខ្មែរកាត់ទោស​កំហុសពួកក្បត់​ត្រូវធ្វើហ្មត់ចត់​តាមបែបច្បាប់ថ្មី​ដែលអន្តរជាតិរួម​ហត្តលេខីធ្វើជាសាក្សី​នៃប្រវត្តិខ្មែរ។

*​កុំធ្វើផ្សែផ្សំបន្លំបន្តិច​អោយតែរួចកិច្ចថាបានធ្វើដែរ​ត្រូវតែរកមេរៀន​សំរាប់អោយខ្មែរជៀសវាង​កែរប្រែរេទៅថ្ងៃក្រោយ។

*​បើគ្រាន់តែកាត់​ទោសរឿងបុគ្គល​មុខជានៅសល់​ចំនុចទន់ខ្សោយ​ជាបទពីសោធន៍​អោយខ្មែរជំនាន់ក្រោយ​​

កុំបីបណ្តោយ​ធ្លោយដូចមុនទៀត។

*​អ្នកណាក៏ដោយ​ដែលជាប់ពាក់ព័ន្ធ​ធ្វើទុកអាសន្ន​កើតវាលពិឃាត​ប្រមូលអោយអស់​កុំអោយសល់ទៀត​

ក្រុមពួកត្រីងៀត​ជាស្នៀតអប្រិយ៍។

*​ដើម្បីអោយព្រលឹង​អ្នកដែលស្លាប់​បានសុខស្ងៀមស្ងាត់​ទៅចាប់ជាតិថ្មី​បើតុលាការ​ជាល្ខោនអាយ៉ៃ​មុខជាគ្មានន័យ​សំរាប់ខ្មែរឡើយ។

Writing by: A Famus Poet. His name is Bun Cheun Kong at Thialand.
Prepared by Mrs. Souphea Suon at Phnom Penh.

2 comments:

Bunlin said...

យកពត៍មានទាំងនេះមកសរសេរក៏មានប្រយោជន៍ ជាច្រើនដែរសំរាប់កូនខ្មែរសាក្រោយ។ ខ្ញុំក៏ចូលចិត្ត អានដែររឿងរាវទាំងនេះ។

souphea2009 said...

ខ្ញុំ​សូម​អរគុណ​សំរាប់​ការចូលចិត្ត។

តែ​អោយ​ខ្ញុំ​សូម​ទោស​ផង​ដោយ​ខ្ញុំ​
គ្រាន់តែ​សង្ខេប​វា​តែ​ប៉ុននោះ។
ខ្ញុំ​ក៏យល់​ស្រប​នឹង​យោបល់
របស់​បង​ដែរ។
ខ្ញុំ​ចង់​អោយ​កូន​ខ្មែរ​ទាំង​អស់​
ចេះ​ដឹង​ពី អ្វីៗ​ទាំង​អស់
ដែល​ទាក់​ទង​នឹង​ប្រវត្តិរបស់ខ្មែរ​យើង។