The title of this song is រៃមាសទួលស្លែង។
*រៃមាសទួលស្លែងសូមថ្លែងរឿងពីតរឿងស្នេហ៍ថ្លៃថ្លើមជីវិតប្រឌិតជាជ្រោះទឹកភ្នែកកាលយើងរៀបការសាលាទួលស្លែងល្អឯកឥឡូវប្រែឡជាបាក់បែកខណ្ឌ័ចែកជាគុកអ្នកទោស។
*អូនជារៃមាសនិរាស្តទ្រូងបងនៅឆ្នាំ៧៥កន្លងបេះដូងយំស្តាយស្រណោះធ្លាប់ច្រៀងបំពេរមាសមេក្រោមដើមក្រកោះអនុសាររលាយអស់បងនិងអូនប្រុសឃ្លាតទៅស្រុកគេ។
*ទោះព្រាត់កល្យាណវិញ្ញាណអូននៅរង់ចាំបង្គងទូលស្លែងគុកកម្មចាំបងផ្សងបណ្តាំស្នេហ៍ក្រឈាមក្រៀមចិត្តឧក្រិដ្ឋជីវិតឥតល្ហែសែនស្តាយទួលស្លែងម្ចាស់ស្នេហ៍នៅសល់តែទឹកភ្នែកឈាម។
*ពេលព្រាត់ជាមនុស្សជួបគ្នាជាខ្មោចស្នេហ៍កម្មចាំខែរនោចដូចទោចព្រាត់ព្រៃរនាមរៃមាសផ្លាស់បទប្រវត្តិស្នេហាចុកឈាមជាមេរៀននៃសង្រ្គាមនៅតែស្នាមវិប្បដិសារី។
The more song that is title បណ្តាំរៃមាស
*បណ្តាំរៃមាសដាស់ប្រលឹងខ្មែរទាំងក្រុងនិងស្រែត្រូវតែចងចាំ
ត្រូវរួមសាមគ្គីកុំបីប្រេះស្រាំទើបខ្មែររឹងមាំថ្កុំថ្កើងទៅបាន។
*បើខ្មែរបាក់បែកព្រោះអំនាចទ្រព្យមុខជាត្រឡ្រប់រងទុក្ខមិនខានដូចកាលប៉ុលពតរបបសាមាន្យខ្មែរជិត២លាន
ស្លាប់សែនខ្លោចផ្សា។
*ប៉ុលពតត្រូវស្តេចយមរាជកាត់ទោសសារភាពកំហុសចំពោះខេមរានៅសល់ឃាតករមិនទាន់មរណាត្រូវតុលាការ ត្រៀមហៅកាត់ក្តី។
*បើខ្មែរកាត់ទោសកំហុសពួកក្បត់ត្រូវធ្វើហ្មត់ចត់តាមបែបច្បាប់ថ្មីដែលអន្តរជាតិរួមហត្តលេខីធ្វើជាសាក្សីនៃប្រវត្តិខ្មែរ។
*កុំធ្វើផ្សែផ្សំបន្លំបន្តិចអោយតែរួចកិច្ចថាបានធ្វើដែរត្រូវតែរកមេរៀនសំរាប់អោយខ្មែរជៀសវាងកែរប្រែរេទៅថ្ងៃក្រោយ។
*បើគ្រាន់តែកាត់ទោសរឿងបុគ្គលមុខជានៅសល់ចំនុចទន់ខ្សោយជាបទពីសោធន៍អោយខ្មែរជំនាន់ក្រោយ
កុំបីបណ្តោយធ្លោយដូចមុនទៀត។
*អ្នកណាក៏ដោយដែលជាប់ពាក់ព័ន្ធធ្វើទុកអាសន្នកើតវាលពិឃាតប្រមូលអោយអស់កុំអោយសល់ទៀត
ក្រុមពួកត្រីងៀតជាស្នៀតអប្រិយ៍។
*ដើម្បីអោយព្រលឹងអ្នកដែលស្លាប់បានសុខស្ងៀមស្ងាត់ទៅចាប់ជាតិថ្មីបើតុលាការជាល្ខោនអាយ៉ៃមុខជាគ្មានន័យសំរាប់ខ្មែរឡើយ។
Writing by: A Famus Poet. His name is Bun Cheun Kong at Thialand.
Prepared by Mrs. Souphea Suon at Phnom Penh.
Tuesday, May 6, 2008
Subscribe to:
Post Comments (Atom)
2 comments:
យកពត៍មានទាំងនេះមកសរសេរក៏មានប្រយោជន៍ ជាច្រើនដែរសំរាប់កូនខ្មែរសាក្រោយ។ ខ្ញុំក៏ចូលចិត្ត អានដែររឿងរាវទាំងនេះ។
ខ្ញុំសូមអរគុណសំរាប់ការចូលចិត្ត។
តែអោយខ្ញុំសូមទោសផងដោយខ្ញុំ
គ្រាន់តែសង្ខេបវាតែប៉ុននោះ។
ខ្ញុំក៏យល់ស្របនឹងយោបល់
របស់បងដែរ។
ខ្ញុំចង់អោយកូនខ្មែរទាំងអស់
ចេះដឹងពី អ្វីៗទាំងអស់
ដែលទាក់ទងនឹងប្រវត្តិរបស់ខ្មែរយើង។
Post a Comment