Friday, June 6, 2008

កំនាព្យលេងៗ

​កំនាព្យ« សោភី​សោភណ័​សោភា​»​ដោយ​ស្រីភា



១​សោភី​សោភណ្ឌ​សោភា​ស្រី​
ឈ្មោះល្អទាំងបីលើលោកា
ឈ្មោះល្អយ៉ាងនេះបូកចរិយា
ថែមទាំងវាចារចូលទៀតផង។

២​មួយឈ្មោះសោភីប្រៀបដូចស្រី​
ចចាសំដីដឹងប្អូនបង
ទៅណាមកណាចេះសារសង
ស្តីរករៀមច្បងឥតខុសខា។

៣​ពីរឈ្មោះសោភណ្ឌមានគុណធម៌​
ចរិយាបវរគួរប្រាថ្នា
អស់គ្រប់មនុស្សក្នុងលោកា
តែងថ្លែងចចាចង់បានណាស់។

៤​បីឈ្មោះសោភាប្រៀបដូចផ្កា
នាមជាបុប្ជាឥតក្រលាស់
គ្រប់មនុស្សទាំងក្មេងមិនថាចាស់
តែងចង់បានណាស់ឈ្មោះសោភា។

៥​សរុបសេចក្តីឈ្មោះទាំងបី
សុទ្ធមានអត្ថន័យរបស់វា
សោភីសោភណ្ឌកុំទាមទារ
សោភាគ្មានពៀរនៅក្នុងចិត្ត៕

កំនាព្យលេងៗ

និយាយពីព្រឹត្តិការណ៍កើតក្នុងថ្នាក់របស់ខ្ញុំ



១​នៅក្នុងថ្នាក់រៀនៗសុខៗ​​
ស្រាប់តែកើតទុក្ខមកដល់ខ្ញុំ
រឿងនោះមិនតូចហើយមិនធំ
គឺរឿងមិត្តយំនៅក្នុងថ្នាក់។

២​ក្នុងចិត្តសែនឆ្ងល់អ្វីម៉្លេះទេ​
ឃើញទឹកភ្នែកគេហូរសស្រាក់
ឆ្ងល់អីនោះឆ្ងល់មិត្តក្នុងថ្នាក់
ម្តេចក៏ម្នាក់ៗនាំគ្នាយំ។

៣​ខំកត់មេរៀនអោយប្រញាប់
ព្រោះអីចង់ឆាប់អង្គុយជុំ
ដាក់ចិត្តជាអ្នកស្រាយរឿងធំ​
ហើយសួរអ្នកយំឥតកន្តើយ។

៤​ខ្ញុំស្តីត!យំអីម្ល៉ឹងៗ​​​
លឺសូរទ្រហឹងពេញថ្នាក់ហើយ
ណ្ហើយចុះប្រាប់ខ្ញុំមកត្រាណត្រើយ​
កុំលាក់ទុកឡើយនៅក្នុងចិត្ត។

៥​នែ៎ក!បងថាអើយរឿងប៉ុនហ្នឹង
ត្រូវចេះថ្លែថ្លឹងចិត្តគំនិត
បើគេជាគេមនុស្សគ្មានការគិត
គួរកុំកៀកជិតក្បែរគេអី។

៦​មនុស្សម្នាក់ៗមិនសុទ្ធតែត្រូវ​​
ដូចស្រស់ពាលពៅបានស្រដី
ហើយក៏មិនគ្រប់ដប់ដែរស្រី​​
គួរចេះខន្តីដល់គ្នាផង។

៧​ឥឡូវខ្ញុំចប់នឹងបងថា​
រត់ទៅនុចណាសួរវិញម្តង
ថានែ៎កបងនុចស្រស់នួនល្អង
ហេតុអ្វីក៏បងប្រកាន់ខឹង?

៨​រឿងតូចសែនតូចបែរជាខឹង​
គ្នាឯងម្ល៉ឹងៗពេញទំហឹង
ចុះមិនដោះស្រាយរឺព្រលឹង​​
ឈប់ទៅប៉ុនហ្នឹងបានហើយបង។

៩​ទំរាំបានសំរុះសំរួល​
ទ្រូងខ្ញុំក្តុកក្តួលសែនសៅហ្មង
ព្រោះអីចូលចិត្តរឿងហ្នឹងផង
ដោះស្រាយម្តងៗតែងជោគជ័យ។

១០​ហ្អើយ!មិត្តអើយខ្ញុំសែនសប្បាយ
លែងមានខ្វល់ខ្វាយក្នុងហឬទ័យ
ព្រោះអីពួកអ្នកចេះប្រណី​
ចេះយល់អភ័យចំពោះគ្នា៕

Saturday, May 31, 2008

កំនាព្យ

​​​​​​​«​រង់ចាំ​»​ដោយ​«​សួន​សោភា​»

*​ថ្ងៃចន្ទ័ជាថ្ងៃដែលទឹកភ្នែក​​​​ហូរចុះពុះជ្រែកនៃផែនថ្ពាល់

​អង្គារជាថ្ងៃស្រីរែងខ្វល់​​​​​​ពុធមានកង្វល់ព្រោះក្តីនឹក។

*​ព្រហស្បតិ៍ជាថ្ងៃមិនដែលសុខ​​នៅមិនស្រនុកព្រោះរលឹក

​សុក្រជាថ្ងៃមិននឹកបាយទឹក​​​​សៅរ៍អង្គុយភ្លឹកគិតជីវ៉ា។

*​សៅរ៍ចេញទៅមកដល់អាទិត្យ​​អង្គុយរាប់នឹកឈ្មោះរៀមរ៉ា

​ថ្ងៃចន្ទ័ថ្មីឈានចូលហើយណា​​​បាត់តែជីវ៉ាលែងនឹកស្រី។

*​ចន្ទ័ចេញទៅទៀតអង្គារចូល​​​ពុធចិត្តកញ្ជ្រោលលែងចេញស្តី

​ព្រហស្បតិ៍ចូលទៀតបាត់ពិសី​​​សុក្របងមានថ្មីមែនរឺបង?​។

*​សៅរ៍ចាំ!ចាំ!ចាំប្រុសនួនល្អង​​​ឆ្លើយមកអូនផងណាស្នេហ៍ស្នង

​អាទិត្យអូននៅតែចាំបង​​​​​មួយនាទីម្តងទន្ទេញឈ្មោះបង៕

កំនាព្យ

​​​​​​​​​«​ថ្ងៃស្អែក​»​សរេសេរ​ដោយ​«​សួន​សោភា​»​

​​នេះគ្រាន់តែជាមនោគមន៍របស់ខ្ញុំតែប៉ុននោះ​តែវាមិនមែនជារឿងពិតរបស់ខ្ញុំទេ។
វាឆ្លុះបញ្ចាំងពីសង្គមបច្ចុប្បន្នយើងនេះ។


* ថ្ងៃនេះថ្ងៃស្អែកថ្ងៃបងបែកចិត្ត​​​ថ្ងៃដែលប្រុសផិតរៀបការគូរថ្មី

ថ្ងៃស្អែកជាថ្ងៃដែលប្រុសពិសី​​​​បញ្ឈឺរូបស្រីអោយក្ស័យជីវី។

*​ហេតុអ្វីថ្ងៃមុនបងប្រាប់ថាស្មគ្រ័​ស្នេហ៍តែអូនម្នាក់គ្មានទេចិត្តពីរ

តែថ្ងៃស្អែកម្តេចចិត្តប្រុសឆវី​​​​​លះបង់ចោលទីដែលធ្លាប់សន្យា។

*​តើមានរឿងអ្វីទៅប្រុសពិសី​​​ដាច់ចិត្តមានថ្មីចោលរូបជីវ៉ា

រឺក៏រួបអូនលែងសមរៀមរ៉ា​​​​​​ទើបស្រស់កន្និដ្ឋាប្រែចិត្តឈប់ស្នេហ៍។

*​រឺក៏ពីមុនស្នេហ៍គ្រាន់ជាល្បិច​​​ខ្យល់បក់ពីលិចអោយចិត្តបងប្រែ​

បងប្រាប់ថានេះដោយសារម៉ែ​​​​អោយបងឈប់ស្នេហ៍ស្រស់នួនល្អង។

*​ចិត្តបងចង់គេងតែបែរថាម៉ែ​​​​អោយបងឈប់ស្នេហ៍ស្រស់នួនល្អង

តែតាមអូនគិតនេះជាបំនង​​​​​​របស់ប្រុសបងមកជាយូរហើយ។

*​ណ្ហើយចុះអូនស៊ូគ្រាំគ្រាក្នុងចិត្ត​​ជូនពរវរមិត្រអោយឆ្លងដល់ត្រើយ

កុំអោយក្បត់គេដូចក្បត់ត្រាណត្រើយ​ក្បត់អោយបានហើយរក្សាគេចុះ៕

Friday, May 30, 2008

កំនាព្យ

*​ធម្មជាតិព្រឹក្សព្រៃដីរតនគិរី​​​​​​ខ្ញុំពា្រត់ចាកទីនិរាសឆ្ងាយហើយ

​ព្រាត់ទាំងញាតិផៅធ្លាប់ស្តីឆ្លងឆ្លើយ​​នាពេលរំហើយសប្បាយក្រៃលែង។

*​ឥឡូវរសាត់មកដល់ភ្នំពេញ​​​​ចិត្តខ្ញុំទោម្នេញនឹកស្រុកខ្លួនឯង

ធ្លាប់តែសារសព្ទ័សន្ទនាប្រលែង​​​​ឥតមានខ្នោះខ្នែងច្រលាស់លើបង។

*​ពេលទៅសាលានឹកដល់មិត្តភក្តិ​​​នឹកគ្មានសល់ម្នាក់លោកអ្នកគ្រូផង

នឹកណាស់!នឹកណាស់!នឹកគ្រាផ្តោះផ្តង​សន្តនាសាសងបង្កើនមិត្តភាព។

*​នឹកវិទ្យាល័យសម្តេចឪផង​​​​​មានតែបីខ្នងយ៉ាងសោភាទៀត

នឹកដល់ទីធ្លាដ៏សែនចង្អៀត​​​​​​យើងលេងប្រជ្រៀតគ្នាឥតថាអី។

*​ព្រោះតែអនាគតខ្ញុំស៊ូឃ្លាត​​​​​ឆ្ងាយអស់ទាំងញាតិមិនថាប្រុសស្រី

ឃ្លាតទាំងអស់ឃ្លាតទាំងសំដី​​​​​​ឃ្លាតទាំងអ្វីៗដែលខ្ញុំធ្លាប់មាន។

*​តែណ្ហើយស៊ូទ្រាំកាត់ចិត្តរលឹក​​​​កាត់ទាំងចិត្តនឹកមានទាំងប៉ុន្មាន

ដើម្បីការរៀនរបស់ខ្ញុំបាន​​​​​​​ដល់ទីសុខសាន្តដែលខ្ញុំបានប៉ង។

*​នេះជាបំនងធំរបស់ខ្ញុំ​​​​​​​ស៊ូទ្រាំទូលភ្នំក៏ខ្ញុំហ៊ានឆ្លង

ដើម្បីសំរេចបាននូវបំនង​​​​​​​ដែលខ្ញុំបានប៉ងមកជាយូរហើយ៕

Thursday, May 29, 2008

កំនាព្យ

​​​​​គុណសម្បត្តិ​និង​គុណវិបត្តិរបស់ស្រីខ្មែរ​(សរសេរដោយ៖​សួន​សោភា)

១​ស្រីខ្មែរជាស្រីមានមារយាទ​​​​អស់ទាំងមិត្តញាតិតែងសរសើរ

​​ចរិកស្រីខ្មែរគ្មានសាសន៍ស្មើ​​​ល្អទាំងដំនើរទាំងចរិយា។

២​ស្រីខ្មែរជាស្រីល្អប្រពៃ​​​​​​តែងមានវិន័យអាកប្បកិរិយា

​​ល្អទាំងអស់ឥតទាស់ត្រង់ណា​​ល្អទាំងវាចាទាំងសំដី។

៣​ស្រីខ្មែរមារយាទល្អថ្លាថ្លៃ​​​​រៀបរិកកាយាល្អប្រពៃ

​​ល្អលើសគេ!លើសសាសន៍ដទៃ​ចរិយាឥតបីឥតចន្លោះ។

៤​ស្រីខ្មែរជាស្រីសំដីល្អ​​​​​​ជាគ្រឿងលំអរជាតិឥតខ្ចោះ

​​ល្អគ្រប់ទាំងអស់គ្មានចន្លោះ​​​មិនចេះឡេះឡោះខុសតំរា។

៥​ស្រីខ្មែរសំដីសែនទន់ភ្លន់​​​​ចេះអោនលំទោនរៀបចរិយា

​​រៀបចំសំដីឥតខុសខា​​​​​រៀបរិកវាចារស្រដីចេះក្រែង។

៦​ទៅណាមកណាស្រីខ្មែរចេះ-​​គិតនោះគិតនេះមុនចេញថ្លែង

​​មិនលេងសំដីមិនប្រលែង​​​ស្រីខ្មែរចេះក្រែងនឹងចាសៗ។

៧​តែឥឡូវនេះប្រែអស់ហើយ​​​ស្រីខ្មែរកន្តើយហ៊ានក្រលាស់

​​បែរជាមិនយល់រឹតច្រលាស់​​​លើគេចាស់ៗថាខ្លួនល្អ។

៨​តើទៅឯណាបាត់អស់ហើយ?​​ចរិកដើមឡើយសែនបវរ

​​ឥឡូវស្រីខ្មែរចិត្តដូចថ្ម​​​​​មាត់លឺដល់កលឺទាំងល្វែង។

៩​សំដីដំដៅឥតមានក្រែង​​​​សំដីហ៊ានថ្លែងមិនគិតគេឯង

​​សំដីនេះហៅសំដីល្បែង​​​​សំដីឥតក្រែងប៉ះដល់ញាតិ។

១០​ខុសនឹងសំដីច្បាប់នៃស្រី​​​ខុសនឹងអ្វីៗបានចារទៀត

​​ខុសធ្ងន់សែនធ្ងន់ទលតែញាតិ​​ជេរស្រីឥតមារយាទខុសតំរា។

១១​ថាស្រីខ្មែរមិនសមជាខ្មែរ​​​​លេងសើចប៉ោឡែខុសច្បាប់ចារ

​​ដែលផ្ទុយខុសពីក្បួនតំរា​​​​ច្បាប់ស្រីនោះណាបំភ្លេចអស់៕

Monday, May 19, 2008

*ព្រះរាជពិធីបុណ្យច្រត់ព្រះនង្ក័ល*

​​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ជា​រាជ​ប្រវេណី​ម្យ៉ាង​ដែល​ព្រះ​មហាក្សត្រ
ខ្មែរ​ប្រារព្ធ​ធ្វើ​តាំង​ពី​បុរាណ​កាល​មក​ម្ល៉េះ។
មុន​ពេល​ច្រត់​ព្រះ​នង្គ័ល​៣​ថ្ងៃ​គឺ ថ្ងៃ​១រោច​២រោច​៣រោច​ខែ​ពិសាខ
គេ​ឃើញ​ព្រាហ្មណ៍​រាជ គ្រួ​៥នាក់​ធ្វើ​ហោម​ពិធី​បូជា​ទេវ​រូប​នៅ
ក្នុង​រោង​ពិធី​៥​អន្លើ​នៅ​ទី ព្រះ​ស្រែ​(​ស្រែ​ដែល​ព្រះ​មហាក្សត្រ​ទ្រង់
ច្រត់​ព្រះ នង្គ័ល​ជា​រៀង​រាល់​ឆ្នាំ​)។​លុះ​ដល់​ថ្ងៃ​៤រោច​ខែ​ដដែល​ក្បួន​
ដង្ហែ​ស្តេច​មាឃ​និង​មេហួ​ដែល​ជា​តំនាង​ព្រះ​អង្គ​ព្រម​ទាំង​មន្ត្រី​អ្នក​
ច្រត់​ព្រះ នង្គ័ល​ចេញ​ដំនើរ​ពី​ព្រះ​រាជ​វាំង​ទៅ កាន់​ព្រះ​ស្រែ។
​​ស្េតច​មាឃ​ជិះ​គ្រែ​ស្នែង​ឯ​មេ​ហួ​ជិះ​អង្រឹង​ស្នែង​ដែល​មាន​អ្នក​
សែង​៤​នាក់​អ្នក​បាំង​ក្លស់​ដូច​ស្តេច​មាឃ​ដែរ​ព្រម​ទាំង​មាន​មន្ត្រី​
ព្រះ​បរម​រាជ​វាំង​ជា​ច្រើន​នាក់​ទៀត​នៅ ហែ​ហម​តាម​ពី ក្រោយ​ផង​ដែរ។
​​ក្នុង​ពេល​នោះ ដែរ​គេ​ទឹម​គោ​ឧសភរាជ​៣​នឹម​ត្រៀម​ចាំ​នៅ ខាង​មុខ
រោង​ពិធី។​ពេល​ព្រឹក​ម៉ោង​ប្រាំ​ពីរ​កន្លះ​គេ​ចាប់​ផ្តើម​ដោះ​គោ​ឧសភរាជ
ចេញ ពី​នឹម​រួច​ផ្សង​ដោយ​អោយ​បរិភោគ​អាហារ​៧​មុខ​គឺ​គ្រាប់​ស្រូវ​១តុ
គ្រាប់​សន្តែក​១តុ​គ្រាប់​ពោត​១តុ​គ្រាប់​ល្ង​១តុ​ស្មៅ​ស្រស់​១តុ​ស្រា​១តុ
នឹង​ទឹក​១តុ។
​​បើ​គោ​ឧសភរាជ ស៊ី​ស្មៅ​ទំនាយ​ទាយ​ថា​នឹង​កើត​ជំងឺ​គោ។
បើ​គោ​ឧសភរាជ​ផឹក​ស្រា​នោះ​ទំនាយ​ទាយ​ថា​នឹង​កើត​មាន​មនុស្ស​
ពាល​ចោរ​លួច​ប្លន់​ជា​ច្រើន។​បើ​គោ​ឧសភរាជ​ស៊ី​អ្វី​ក្រៅ ពី​របស់
ទាំង​ពីរ​ខាង​លើ​នោះ​ទំនាយ​ទាយ​ថា​សំបូរ​ផល​ដំនាំ​យ៉ាង​ច្រើន​នៅ​
ក្នុង​ប្រទេស​យើង។​ក្រោយ​មក​ស្តេច​មាឃ​និង​មេហួ​ថ្វាយ​បង្គំ​ទេវ​រូប
នៅ ក្នុង​រោង​មណ្ឌល​ទិស​ខាង​កើត​ដោយ​មាន​ពួក​បា​គូ​ផ្លុំ​ស័ង្ខ​ឯ​ព្រាហ្មណ៍​រាជ​គ្រូ​ប្រោះ​ព្រំ​ទឹក​មន្ត​អោយ​ពរ​ជ័យ​ដល់​ស្តេច​មាឃ​និង​
មេហួ​ជា​កិច្ច​បញ្ចប់​ពិធី។

​​

Saturday, May 17, 2008

*អារម្មណ៍របស់ខ្ញុំចំពោះរបបប្រល័យពូជសាសន៍*


​​ប្អូន​បាន​មាន​គោល​បំនង​មួយ​យ៉ាង​ធំ​ក្នុង​ការ​បង្កើត​វិបសាយ​ផ្ទាល់​ខ្លួន​ឯង​នេះ។

ក្នុង​ការ​បង្កើត​វិបសាយ​ផ្ទាល់​ខ្លួន​ប្អូន​បាន​មាន​គំនិត​ដក់​ជាប់​ក្នុង​ចិត្ត​របស់​ប្អូន​ជា​យូរ​មក​ហើយ​ថា​ពេល​ដែល​ប្អូន​បាន​បង្កើត​វា​រួច​ហើយ​ប្អូន​នឹង​ដាក់​ពីអ្វីៗ​ដែល​ទាក់​ទង​នឹង​អក្សរសាស្ត្រ​ខ្មែរ​ក៏ដូច​ជា​ដាក់​រឿង​រ៉ាវ​ដែល​បាន​ធ្វើ​អោយ​បង​ប្អូន​ខ្មែរ​ទាំង​អស់​ខ្លោច​ផ្សា​បំផុត​ដោយ​មិន

អាច​បំភ្លេច​បាន​ក្នុង​មួយ​ជាតិ​នេះ​ហើយ​បូក​រួម​ទាំង​ការ​ឈឺ​ចាប់​របស់​ប្អូន​ផង​ដែរ(មិនដែលឆ្លងកាត់ទេ)។​ថ្ងៃនេះ​ក្នុងនាម​ប្អូនជា​កុលធីតាខ្មែរ​ម្នាក់ដែរ​ប្អូន​សូម​សរសេរ​រៀប​រាប់

ពី​អារម្មណ៍​របស់​ប្អូន​ចំពោះ​របប​ប្រល័យពូជសាសន៍​ក្នុង​កំឡុង​ឆ្នាំ​១៩៧៥

ដែល​ជា​សំរែក​ឈាម​ខ្មែរ​ដ៏​សែន​ឈឺ​ចាប់ហើយ​ឥឡូវ​សំរែក​នោះ

កំពុង​ស្រែក​ដង្ហោយ​ហៅ ​រក​យុត្តិធម៌​ជូន​ពួក​គាត់។

​ប្អូន​បាន​សង្ខេប​រឿង​រៃ​មាស​ទួល​ស្លែង​រួច​មក​ហើយ​តែ ថ្ងៃ នេះ​ប្អូន​

សូម​និយាយ​ចេញ នូរ​អារម្មណ៍​របស់​ប្អូន​ចំពោះ​របប​ប្រល័យពូជសាសន៍​

នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​វិញ​ម្តង​ដើម្បី​រំងាប់​ការ​ឈឺ​ចាប់​ចេញ

ពី​ចិត្ត​ខ្លះ។

​​តាំង​ពី ប្អូន​បាន​មក​នៅ ទី​ក្រុង​ភ្នំ ពេញ​មក​ប្អូន​បាន​

មាន​បំនង​យ៉ាង​ធំ​មួយ​ថា​ថ្ងៃ​ណា​មួយ​ប្អូន​នឹង​បាន​ទៅ ទស្សនា

នៅ សារមន្ទីរ​គុក​ទួល​ស្លែង​ដើម្បី​អោយ​បាន​ឃើញ ផ្ទាល់​នឹង​ភ្នែក​របស់​ប្អូន

នូវ​អ្វីៗ​ដែល​ទាក់​ទង​នឹង​របប​​ប្រល័យពូជសាសន៍​ជា​ពិសេស​ប្អូនចង់

ឃើញ លលាដ៍​ក្បាល​របស់​លោក​អ៊ំ​លោក​ពូ ដែល​បាន​លា​ចាក​លោក

ហើយ​និង​ឆ្អឹង​របស់​ពួក​គាត់​ថែម​ទៀត​ផង។

​​ប្អូន​មាន​ការ​ឈឺ​ចាប់​ណាស់​នៅ ពេល​ដែល​ប្អូន​បាន​អាន​សៀវភៅ​

រឺ​មើល​តាម​អ៊ិនធឺណែត​ដែល​និយាយ​ទាក់​ទង​នឹង​របប​ប្រល័យពូជសាសន៍។

ពេល​ប្អូន​មើល​ហើយ​ប្អូន​មាន​អារម្មណ៍​ខ្លោច​ផ្សា​ថែម​ទាំង​អាណិត​

ប្រជា​ពល​រដ្ឋ​ស្លូត​ត្រង់​ដែល​បាន​លា​ចាក​លោក​ដោយ​សារ​របប

ប្រល័យពូជសាសន៍​នោះ​រហូត​ទល់​ទេ​អង្គុយ​យំ​នៅ​មុខ​គេ​ក៏​មាន​ដែរ។


*(​ពេល​ខ្លះ​ប្អូន​លួច​សួរ​ខ្លួន​ឯង​ថា​បើ​ជា​ប្អូន​វិញ​តើ​
ប្អូន​ហ៊ាន​ពលិ​កម្ម​ដើម្បី ជាតិ​ខ្លួន​ដែរ​រឺ ទេ?)*


​​ប្អូន​ជា​មនុស្ស​ចំលែក​ជាង​គេ​ក្នុង​ចំនោម​មិត្ត​ភក្តិ​រៀន​ជាមួយ​ប្អូន។

ពេលដែល​ប្អូន​ចាប់​កាន់​សៀវភៅ​ដែល​និយាយ​ពី របប​ប្រល័យពូជសាសន៍

ពេល​ណា​គឺ​ប្អូន​អួល​ដើម​ក​រក​តែ និយាយ​មិន​ចេញ​ស្រប​ពេល​នោះ​

ដែរ​ទឹក​ភ្នែក​របស់​ប្អូន​ក៏​ហូរ​ចុះ​មក​ពុះ ជ្រែក​ផែន​ថ្ពាល់​ទាំង​ធ្វេ

របស់​ប្អូន។


*​(​ប្អូន​សង្ឃឹម​ថា​ពួក​បងៗ​ប្រាកដ​ជា​ដឹង​ច្បាស់​ហើយ​

ថា​ហេតុអី បាន​ជា​ទឹក​ភ្នែក​ប្អូន​ស្រក់​ពេល​ចាប់​កាន់​សៀវភៅ​ដែល​

ទាក់​ទង​នឹង​របប​ប្រល័យពូជសាសន៍។​*


​​ជាក់​ស្តែង​ប្អូន​បាន​អាន​បន្ត​នូវ​សៀវភៅ​ដែល​ទាក់​ទង​នឹង​របប

ប្រល័យពូជសាសន៍​នៅ ព្រឹក​ថ្ងៃ​សៅរ៍​ដែល​សៀវភៅ​នោះ​ មាន​ចំនង​ជើង

ថា " ស្វែង​រក​ការ​ពិត​" ។​ប្អូន​អាន​សៀវភៅ​នោះ​មិន​ទាន់​ចប់​នៅ ឡើយ​

ទេ​ព្រោះ សៀវភៅ​នោះ​វែង​ពេក។​ប្អូន​អាន​មិន​ទាន់​ចង់​ទេ​តែ​ប្អូន​

បាន​ដឹង​នូវ​អត្ត​ន័យ​ខ្លឹម​សារ​របស់​សៀវភៅ​នោះ​

ចង់​និយាយ​ពី អ្វី ។​


*​ប្អូន​ចង់​ដឹង​ថា​តើ​ពួក​បងៗ​មាន​មានៈ​សិការ​ស្នេហា​ជាតិ​ហើយ​

ហ៊ាន​លះ​បង់​ដើម្បី​ជាតិ​​ដូច​លោក​អ៊ំ​លោក​ពូ​កាល​ជំនាន់​របប

ប្រល័យពូជសាសន៍​ដែរ​រឺ ទេ?​*


*​តើ​បងៗ​ឈឺ​ចាប់​ទេ​ចំពោះ​របប​ប្រល័យពូជសាសន៍​?​(សូម​កុំ​ឆ្លើយ​ថា​

មិន​ដឹង​ទេ​ព្រោះ​មិន​ធ្លាប់​ឆ្លង​កាត់។​បើ​បង​ឆ្លើយ​ដូច្នេះ​មែន​មាន​

ន័យ​ថា​បងៗ​មិន​មែន​ជា​ខ្មែរ​ទេ។​*


​​ជា​ការ​ពិត​ណាស់!​តាម​ប្អូន​គិត​យុវជន​យុវតី​សម័យ​ឥឡូវ​ភាគ​ច្រើន​

មិន​មាន​នរណា​ហ៊ាន​ដើម្បី​ជាតិ​ទេ(​សូម្បី​អក្សរ​សាស្ត្រ​ខ្លួន​ឯង​ក៏​សឹង​តែ​លែង​មាន​

នៅ ក្នុង​ខួរ​ក្បាល​របស់​ពួក​គាត់​ហើយ)​ពោល​គឺ គិត​តែ ពី​ប្រយោជន៍​ផ្ទាល់

ខ្លួន។

​​ប៉ុន្តែ ប្អូន​ក៏​សូម​សរសើរ​ដល់​ពួក​បងៗ​ខ្លះៗ​​ដែល​មាន​ចិត្ត​

ស្រលាញ់​អក្សរ​សាស្ត្រ​ខ្លួន។​ក្រោយ​ពី ប្អូន​បាន​ដាក់​ចំនួន​សួរ​ទៅ ពួក​

បងៗ​ដែល​បាន​ចូល​មក​ដល់​ប្លក់​របស់​ប្អូន​ហើយ​ប្អូន​សូម​សំនូម​ពរ

ដល់​កុលបុត្រ​កុលធីតា​កម្ពុជា​ទាំង​អស់​មិន​ថា​នៅ ក្នុង​ស្រុក​ក្តី នៅ

ក្រៅ​ប្រទេស​ក្តី​សូម​កុំ​បំភ្លេច​អ្វី​ដែល​ជា​របស់​ជាតិ​សាសន៍​ខ្លួន​ហើយ​

កុំ​ស្រវា​យក​តែ​របស់​គេ​ពេក​ហើយ​កុំ​បោះ​បង់​ប្រពៃ ណី​ទំនៀម​ទំលាប់

ដ៏​ល្អ​ផូរ​ផង់​របស់​ខ្លួន​ចោល​​ទៅ ស្រវា​យក​របស់​គេ​មក​ដាក់​ក្នុង​ខ្លួន​

វិញ។

​​ប្អូន​សូម​និយាយ​ថា​ទោះ បី​ប្អូន​មិន​ធ្លាប់​ឆ្លង​កាត់​របប​ប្រល័យពូជសាសន៍

នោះ​ក៏​ដោយ​ក៏​ប្អូន​ឈឺ ចាប់​បំផុត​ព្រោះ ប្អូន​ជា​ខ្មែរ​ជា​កុលធីតា​កម្ពុជា។​ប្អូន​

សង្ឃឹម​ថា​អ្នក​ដែល​មាន​មានៈ​សិការ​ចំពោះ​ជាតិ​គឺ នៅ​តែ​មាន​លំនឹង​ដដែល​ទោះ​បី​ជា​មាន​ខ្យល់​ព្យុះ​ភ្លៀង​បោក​បក់​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។



Tuesday, May 6, 2008

ចំរៀងនៃរឿងរៃមាសទួលស្លែង*

The title of this song is រៃមាសទួលស្លែង។

*​រៃមាសទួលស្លែងសូមថ្លែងរឿងពីត​រឿងស្នេហ៍ថ្លៃថ្លើមជីវិត​ប្រឌិតជាជ្រោះទឹកភ្នែក​កាលយើងរៀបការសាលាទួលស្លែងល្អឯក​ឥឡូវប្រែឡជាបាក់បែក​ខណ្ឌ័ចែកជាគុកអ្នកទោស។

*​អូនជារៃមាសនិរាស្តទ្រូងបង​នៅឆ្នាំ៧៥កន្លង​បេះដូងយំស្តាយស្រណោះ​ធ្លាប់ច្រៀងបំពេរ​មាសមេក្រោមដើមក្រកោះ​អនុសាររលាយអស់​បងនិងអូន​ប្រុសឃ្លាតទៅស្រុកគេ។

*ទោះព្រាត់កល្យាណ​វិញ្ញាណអូននៅរង់ចាំ​បង្គងទូលស្លែងគុកកម្ម​ចាំបងផ្សងបណ្តាំស្នេហ៍​ក្រឈាមក្រៀមចិត្ត​ឧក្រិដ្ឋជីវិតឥតល្ហែ​សែនស្តាយទួលស្លែងម្ចាស់ស្នេហ៍​នៅសល់តែទឹកភ្នែកឈាម។

*ពេលព្រាត់ជាមនុស្សជួបគ្នាជាខ្មោច​ស្នេហ៍កម្មចាំខែរនោច​ដូចទោចព្រាត់ព្រៃរនាម​រៃមាសផ្លាស់បទ​ប្រវត្តិស្នេហាចុកឈាម​ជាមេរៀននៃសង្រ្គាម​​នៅតែស្នាមវិប្បដិសារី។

The more song that is title ​បណ្តាំរៃមាស

*​បណ្តាំរៃមាសដាស់ប្រលឹងខ្មែរ​ទាំងក្រុងនិងស្រែ​ត្រូវតែចងចាំ​
ត្រូវរួមសាមគ្គី​កុំបីប្រេះស្រាំ​ទើបខ្មែររឹងមាំ​ថ្កុំថ្កើងទៅបាន។

*​បើខ្មែរបាក់បែក​ព្រោះអំនាចទ្រព្យ​មុខជាត្រឡ្រប់រងទុក្ខមិនខាន​ដូចកាលប៉ុលពតរបបសាមាន្យ​ខ្មែរជិត២លាន​

ស្លាប់សែនខ្លោចផ្សា។

*​ប៉ុលពតត្រូវស្តេច​យមរាជកាត់ទោស​សារភាពកំហុស​ចំពោះខេមរា​នៅសល់ឃាតករ​មិនទាន់មរណា​ត្រូវតុលាការ​ ត្រៀមហៅកាត់ក្តី។

*​បើខ្មែរកាត់ទោស​កំហុសពួកក្បត់​ត្រូវធ្វើហ្មត់ចត់​តាមបែបច្បាប់ថ្មី​ដែលអន្តរជាតិរួម​ហត្តលេខីធ្វើជាសាក្សី​នៃប្រវត្តិខ្មែរ។

*​កុំធ្វើផ្សែផ្សំបន្លំបន្តិច​អោយតែរួចកិច្ចថាបានធ្វើដែរ​ត្រូវតែរកមេរៀន​សំរាប់អោយខ្មែរជៀសវាង​កែរប្រែរេទៅថ្ងៃក្រោយ។

*​បើគ្រាន់តែកាត់​ទោសរឿងបុគ្គល​មុខជានៅសល់​ចំនុចទន់ខ្សោយ​ជាបទពីសោធន៍​អោយខ្មែរជំនាន់ក្រោយ​​

កុំបីបណ្តោយ​ធ្លោយដូចមុនទៀត។

*​អ្នកណាក៏ដោយ​ដែលជាប់ពាក់ព័ន្ធ​ធ្វើទុកអាសន្ន​កើតវាលពិឃាត​ប្រមូលអោយអស់​កុំអោយសល់ទៀត​

ក្រុមពួកត្រីងៀត​ជាស្នៀតអប្រិយ៍។

*​ដើម្បីអោយព្រលឹង​អ្នកដែលស្លាប់​បានសុខស្ងៀមស្ងាត់​ទៅចាប់ជាតិថ្មី​បើតុលាការ​ជាល្ខោនអាយ៉ៃ​មុខជាគ្មានន័យ​សំរាប់ខ្មែរឡើយ។

Writing by: A Famus Poet. His name is Bun Cheun Kong at Thialand.
Prepared by Mrs. Souphea Suon at Phnom Penh.

សង្ខេបរឿងរៃមាសទួលស្លែង*

សង្ខេបរឿងរៃមាសទូលស្លែងឡើងវិញក្រោយពីខ្ញុំបានអានរឿងនេះចប់ក្នុងរយៈពេលជា៣ម៉ោង។
​​កាលនោះមានស្រីមា្នក់មាន​សំលេងពិរោះដាច់គេនៅក្នុងសាលា​របស់​នាង​ហើយនាងមានរូបសម្បត្តិសា្អតដាច់គេ​នៅក្នុងថ្នាក់។
នាងរៀននៅសាលា​ទួលស្លែង​ដោយហេតុតែនាងច្រៀងពិរោះហើយ​នាងបានរៀបការ​ជាមួយ​មនុស្សប្រុសម្នាក់ដែលឪពុករបស់គាត់​មានបច្ចេកទេសខាងថតStudioដូច្នោះគាត់បានជ្រមជ្រែងអោយកូនប្រុសរបស់គាត់​ធ្វើជាអ្នកថតសំលេង។​
ក្រោយពីរៀបការរួចនាងពេជ្រចិន្តាត្រូវបានស្វាមីរបស់នាង​រកអ្នកនិពន្ធម្នាក់អោយនិពន្ធបទរៃមាសទួលស្លែង​អោយនាងច្រៀង។​
តាំងពីពេលនាងបានច្រៀងបទរៃមាសទូលស្លែងនោះហើយ​នាង​បានល្បីឈ្មោះថែមទៀត។​តាំងពីពេលដែលនាងច្រៀងបទរៃមាសទួលស្លែងនោះចប់​គេ​ព្រមទាំងប្តីរបស់នាងបានដាក់រហ័សនាមអោយនាងថា​" រៃមាសទួលស្លែង "។​ជាអកុសលដល់ឆ្នាំ១៩៧៥មានការវាយលុកនៃពួកប៉ុលពត​ដែលធ្វើអោយប្រជាជានគ្រប់គ្នាមានការភ័យខ្លាចគ្រប់ពេលវេលា។​ក្នុងនោះមានមនុស្សជាច្រើនបានរត់គេចខ្លួន។​ក្នុងពេលប្រជាជនស្ថិតនៅក្នុងភាពភ័យខ្លាចស្រាប់មានលេចលឺដំនឹងជ្រើសរើសអ្នក
ដែលមានបច្ចេកទេសខាងStudio​និង​អ្នកដែលមានសំលេងពិរោះដើម្បីត្រឡប់ចូលក្រុងភ្នំពេញវិញ។នៅទីបំផុតនាងពេជ្រចិន្តា
បានបែកពីប្តីរបស់នាងតាំងពីពេលដែលនាងបានចុះឈ្មោះចូលក្នុងអង្គការនោះមក។​
នៅក្នុងរំដោះ៧​មករា​១៩៧៥​ប្តីរបស់នាងរៃមាសទួលស្លែងបានទៅរស់នៅសហរដ្ឋអាមេរិចជាមួយកូនប្រុសម្នាក់ដែលមានអាយុ៣ឆ្នាំហើយគាត់បានស្វះស្វែងរក​នាងរៃមាសទូលស្លែងរហូតតែពុំដែលលឹដំនឹងនាងសោះ។
ថ្ងៃមួយគាត់បានវិលមកប្រទេសកម្ពុជាវិញដើម្បីចូលរួមពិធីរៀបមង្គលការរបស់មិត្តខ្លួនហើយក៏
ឆ្លៀតឳកាសស្វែងរកអ្នកដែលមានសំលេងទឹកដមដូចនាងរៃមាសទូលស្លែង
ដើម្បីថតយកសំលេងត្រឡប់ទៅសហរដ្ឋអាមេរិចវិញ។​ក្រោយពីបានចូលរួមមង្គលការរបស់មិត្តខ្លួនហើយ​ក៏ស្រាប់តែមានបុរសម្នាក់ដែលត្រូវជាប្អូនមិត្តរបស់ខ្លួនប្រាប់ថាមាននារីមា្នក់សំលេងពិរោះ
មិនចាញ់អ្នកចំរៀងដែលបានច្រៀងពីមុននោះទេ។
សំណាងបានអោយប្អូនប្រុសរបស់មិត្តខ្លួនជូនខ្លួនទៅដើម្បីទំនាក់ទំនងថតយកសំលេងយកទៅUSA។
យប់នេះនៅម៉ោងប្រហែល១០​បុរសដែលត្រូវជាប្អុនមិត្តខ្លួនបានជូនខ្លួនទៅប៉ុន្តែគ្រាន់តែបានឃើញអ្នកចំរៀងនោះភ្លាមស្រាប់តែសំណាង
មានអារម្មណ៍ថាហាក់ដូចជាបានឃើញប្រពន្ធរបស់ខ្លួនអញ្ជឹង
ភ្លាមនោះសំលេងស្នូរទះដៃក៏ចាប់ផ្តើមបន្លឺឡើងយ៉ាងខ្ខាំងធ្វើអោយសំណាងភ្ញាក់
ឡើងដូចគេកន្រ្ទាក់ភា្លមនោះអ្នកចំរៀងស្រីនោះក៏បានត្រឡប់ទៅផ្ទះវិញ។
សំណាងនិង​ប្អូនប្រុសមិត្តរបស់ខ្លួនក៏បានចូលជួបថៅកែហាងដើម្បីសាកសួរអំពីការទំនាក់ទំនងរបស់
អ្នកចំរៀងរបស់ថៅកែហាងនោះ។​ក្រោយពីបាននិយាយត្រូវរ៉ូវគ្នាហើយថៅកែហាងក៏បានទូរសព្ទ័ទៅអ្នកចំរៀងរបស់គាត់អំពីរឿងនេះ។
ពេលនោះនាងបាននិយាយប្រាប់ថៅកែហាងនោះថាអោយអ្នកទាំងពីរមកជួប
នាងនៅម្តុំផ្លូវចូលគុកទូលស្លែងនៅម៉ោង១២អធ្រាត្យនាងនៅរង់ចាំ។
ក្រោយពីបានស្តាប់ប្រសាសន៍របស់ថៅកែហាងចប់សព្វគ្រប់លោកសំណាងក៏បានចាកចេញ
ទៅជាមួយនឹងប្អូនប្រុស​និង​អ្នករត់ម៉ូតូមា្នក់ដែលតែងតែឌុបនាងទៅវិញទៅមក។​នៅពេលដែលទៅទីនោះហើយពួកគេបានបញ្ឈប់ឡាន​រួចនាំគ្នាចុះពីឡានហើយរកមើលរហូតដល់ផ្លូវទល​ដែលនៅជិតគុកទួលស្លែងនោះលឺតែសូរសំលេងយ៉ាងខ្លាំងដែលគួរអោយភ័យខ្លាច។
ពួកគេរកមើលមិនឃើញនារីនោះសោះហើយពូកគេបានសំរេចចិត្តឡើងឡានតែនៅពេលឡានរៀប
នឹងបញ្ជេះស្រាប់តអ្នករត់ម៉ូតូឌុបបានឃើញ
នារីស្លៀកសម្នាក់ឈរនៅក្បែររបងគុកទូលស្លែង។​រួចនិយាយខ្ញុំបានឃើញស្រីស្លៀកសម្នាក់ឈរកៀនរបង​ពេលនោះសំនាងបានមើលដែរប៉ុន្តែឃើញតែ​ស្លឹកចេកដែលធ្លាក់សំយ៉ុងចុះមកក្រោយ​កៀករបងគុកទូលស្លែងតែប៉ុណ្ណោះបន្នាប់មកពួកគេក៏បានបញ្ជេះឡានត្រឡប់មកផ្ទះវិញ។
លុះស្អែកឡើងពួកគេបានណាត់សូមជួបនាងម្តងទៀតដោយបានជួបគ្នានៅភោជនីយដ្ឋានមាត់ទន្លេ​ក្រោយពេលដែលនាងបានបញ្ឈប់ការច្រៀងរបស់នាង​រួចនាងបានជិះឡានទៅជាមួយថៅកែហាង​តាមក្រោយ។​នៅពេលដែលទៅដល់កន្លែងដែលណាត់ជួបហើយនាង​បានសំនេះសំនាលពីរឿងប្រពន្ធរបស់សំនាងបន្តិចរួចក៏នាំគ្នាហៅម្ហូបមក។​ស្របពេលនោះដែលថៅកែកបានហៅ​ស្រីបំរើមា្នក់ដើម្បីហៅអោយយកកែវមក។​ពេលដែលនាងមកដល់តុស្រាប់នាងនិយាយថា​ហេតុអ្វីលោកត្រូវការកែវបួនបើគ្នានលោកមានតែបីនាក់ហ្នឹង។​ពេលនោះនាងពេជ្រចិន្តាបានងើបមុខឡើងពីតុ។​ក្រោយពេលស្រីបំរើបានឃើញនាងក៏ភ័យខ្លាចរត់ចេញពីតុនាងពេជ្រចិន្តាយ៉ាងរហ័សដោយមិន
បានមើលក៏បានប៉ះនឹងតុមួយទៀតដែលនៅក្បែរនោះ។​អ្នកអង្គុយនៅតុនោះគឺជាព្រលឹងខ្មោចដែលតាមចាប់យកប្រលឹងខ្មោចណាដែលចេញមកក្រៅ។
ក្រោយពេលដែលខ្មោចនាងពេជ្រចិន្តាបានឃើញប្រលឹងនោះភ្លាមនាងបានបើកឡាន
ចេញក្រៅដោយប្រាប់គេថានាងឈឺក្បាលសុំដើរលេងបន្តិច។
បន្ទាប់ពីនាងបើកឡានចេញទៅស្រាបប្រលឹងខ្មោចនោះបានផុសចេញពីមុខនាងរួចនិយាយទៅ
កាន់នាង​និង​យកប្រលឹងនាងទៅចាប់ជាតិជាថ្មីតែដោយការអង្វរករគួរអោយខ្លោចចិត្តរបស់នាងពេជ្រចិន្តាពេកព្រលឹងខ្លោចនោះក៏ព្រមទុករយៈអោយបីថ្ងៃទៀតដើម្បីសំរេចបំណងរបស់នាងនិងបណ្តាំរបស់ប្រជាជន​ដែលបានស្លាប់ហើយនោះ។

ស្របពេលដែលនាងកំពុងនិយាយជាមួយនឹងប្រលឹងខ្មោចនោះស្រាប់តែមានប៉ូលីលបីនាក់នឹង
មនុស្សរាប់រយនាក់ដែលធ្វើដំនើរនៅលើថ្នល់បាននាំគ្នាឈប់មើលឡានរបស់នាងដែលកំពុងបើក
នោះព្រោះឡានរបស់
នាងគ្មានមនុស្សបើកទេប៉ុន្តែអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺពេលដែលប៉ូលីសដើរទៅឡាននាង
ស្រាប់តែឃើញគ្រោងឆ្អឹងកំពុងកាច់ចង្កូតឡាន។
ព្រឹត្តិការណ៍នេះបានភ្ញាក់ផ្អើលពេញទីក្រុងភ្នំពេញ។
នាងបានបើកឡានត្រឡប់ទៅវិញ​ដោយបន្តការសន្ទនាគ្នាទៀត។
ស្រាប់មានបុរសម្នាក់ដែលជាមិត្តរបស់ថៅកែមកដល់ព្រមគ្នាហើយនិយាយគ្នាបានឃើញឡាន
មួយដូចឡានរបស់ឯងអញ្ជឹងប៉ុន្តែទៅមុខដោយ
គ្មានមនុស្ស​បើក។​
ពេលនោះនាងពេជ្រចិន្តាបានសំលឹងមុខបុរសដែលជាមិត្តថៅកែរបស់នាង​ដោយក្រសែភ្នែកយ៉ាងមុតស្រួល។​

ពួកគេបាននិយាយគ្នាបន្តទៀតចំពោះរឿងដែលសំនាងចងបានសំលេងនាងយកទៅUSA។​ក្រោយពេលបាននិយាយគ្នាសព្វគ្រប់ហើយពួកគេបានត្រឡប់ទៅផ្ទះរៀងៗខ្លួន។​
ក្នុងយប់ហ្នឹងក្រោយពីសំនាងទៅដល់ផ្ទះហើយស្រាប់តែថៅកែ​call​ប្រាប់សំនាងថានាងជាខ្មោច​តឺសំនាងមិនទាន់ជឿរថៅកែនោះទេខា្លចក្រែថៅកែនោះប្រើល្បិចមិនចង់អោយខ្លួនថតសំលងនាងរៃមាស​យកទៅUSA។​ពេលដែលសំនាងដាក់ទូរសព្ទ័ចុះស្រាប់តែនាងរៃមាសបានទូរសព្ទ័មកសំនាងហើយនិយាយអោយ
សំនាងមកជួបនាង​នៅម្តុំគុកទួលស្លែងនូវយប់នេះ។សំនាងបានយល់ព្រមទាំងចិត្តអល់អែកតែដោយហេតុតែខ្លួនចង់
ដឹងក៏ប្រថុយទៅជួបនាងតាមកិសន្យា។
ពេលសំនាងទៅដល់ស្រាប់លេចរួបរៃមាសទួលស្លែងស្លៀកស។​
ទើបគេដឹងថានាងពិតជាប្រពន្ធរបស់ខ្លួនដែលបានស្លាប់ទៅកាលពី២៥ឆ្នាំកន្លងផុត។
ក្រោយដែលបាននិយាយរួចហើយសំនាងក៏បានត្រឡប់មកផ្ទះវិញ។
​លុះស្អែកឡើងសំនាងបានជុលStudioមក​ស្របពេលនោះនាងក៏មកដល់ដែល។​ដោយសារតែមានអ្នកកាសែតមកថតច្រើនពេកនាងបានត្រឡប់ទៅជាមួយកូនកាសែតរបស់សំនាង
ហើយសន្យានឹងយកមកវិញអោយទាន់ពេលដែលបងសំនាង
ត្រឡប់ទៅវីញ។
ដល់ពេលវេលាដែលសំនាងត្រូវចាកចេញពីសុ្រកកំនើតទៅUSA​វិញ​រៀបនឹងឡើងជណ្តើរស្រាប់តែឃើញនាងមកដល់ដែល។​នាងបានហុចកាសែតដែលនាងបានថត​អោយទៅប្តីរបស់នាងហើយនិយាយសំលេងរបស់អូនក្លាយជាអមតះបានលុះត្រាតែយកកាសែត
ដែលអូនបានថតសំលេងនេះយកទៅអន្ទង់វែងព្រំដែនកម្ពុជានិងថៃហើយដាក់លើ

កន្លែងដែលគេដុត(ប៉ុលពត)នោះសំលេងអូន​នឹងនៅជាអមតៈ។ពេលនិយាយគ្នាចប់ហើយសំនាងក៏បានឡើងយន្តហោះចាកចេញពីស្រុកខ្មែរកប់
ក្នុងអាកាសបន្ទាប់ពីបានចាកចេញពីប្រទេសកម្ពុជាសំនាងបានស្តាប់កាសែតដែលថតសំលេងរបស់នាងរៃមាសទួលដស្លែង។
គាត់បានទៅជួបនឹងលោកគង់​ប៉ុនឈឿន​ដែលនៅឯក្រុងបាងកក​រួចបាននាំគ្នាទៅកន្លែងដែលគេដុតពប៉ុលពត។​
ចាប់ពីពេលនោះមក​សំលេងរបស់នាងរៃមាសទួលស្លែង​(ពេជ្រចិន្តា)​បានស្ថិតនៅជាអមតៈតរៀងទៅ៕

រឿងនេះនិពន្ធដោយ​លោក​គង់​ប៊ុនឈឿន​នៅបាងកក។​តែសង្ខេបដោយ​សួន​សោភា​រៀនថ្នាក់ទី៩(០1)ុ​ដែលបានអានចប់ក្នុងរយៈពេល៣​ម៉ោង។​បើមានខុសត្រង់ណា​សូមត្រាប្រណី​ទោះតិចច្រើនក្តី​សូមលោកខន្តី​អភ័យទោសផង។
.

Friday, May 2, 2008

គំនិត​របស់​ខ្ញុំ!

​​​កាល ខ្ញុំមិន​ទាន់​បាន​មក​រៀន​នៅ​ភ្នំពេញ​ខ្្ញុំបាន​គិត​ថាភ្នំពេញ​ពិត​ជា​
អស្ចារ្យ​រឺ?​ទើប​មាន​មនុស្ស​ជា​ច្រើន​ប្រាថ្នា​ចង់​មក​ម្ល៉េះ?
ហើយ​ពេល​ពូ ក​គេ​បាន​មក​ដល់​ភ្នំពេញ​ហើយ​ពូ ក​គេ​
តែង​តែ​ផ្លាស់​ប្តូរ​គំនិត​របស់​ពូក គេ​ហើយ​ម៉្យាង​ទៀត​ពួក​គេ
បាន​ផ្លាស់​ប្តូរទាំង​ចរិត​របស់​ពួក​គេ​ដែល​ធ្លាប់​តែ​សុភាព​រម្យទម​
មក​ជា​ប្រហើន​កោងកាច​ទៅ វិញ( មិន​ថា​ស្រី រឺ​ប្រុស)។
​​​ដោយបាន​ឃើញ​ដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ភ្នំពេញ​ពិត​ជា​
កន្លែង​ដ៏​អស្ចារ្យ​មែន​ដែល​អាច​ធ្វើ​អោយ​មនុស្ស​ផ្លាស់​ប្តូរ​
បាន​យ៉ាង​ងាយៗ​យ៉ាងនេះ។

​​​ត្រង់​នេះ​ហើយ​ដែល​ធ្វើ​អោយ​ខ្ញុំ​មាន​ការ​ងើយ​ឆ្លល់
ចំ​ពោះ​បញ្ហា​ទាំងអស់​នេះ។
តែ​ឥឡូវ​បញ្ហា​ទាំង​អស់​ដែល​ខ្ញុំបាន​ឆ្ងល់នោះ ក៏បាន​បង្ហាញ​ឡើង
នៅ​មុខ​នឹង​ភ្នែក​របស់​ខ្ញុំ​ផ្ទាល់​តែ ម្តង​ស្រប​ពេល​ដែល​ខ្ញុំ​
បាន​មក​រៀន​នៅ​ភ្នំ​ពេញ។
​​​តាមការ​ពិត​ទៅ​បញ្ហា​ដែល​បាន​ធ្្វើ​អោយ​អ្នក​ជនបទ
ណា​ដែល​បាន​ចូល​ក្រុង​ហើយ​តែង​តែ​ផ្លាស់​ប្តូរ​នោះ​មក​ពី
អ្នក​ទាំង​នោះ​ខ្លូន​ឯង​ទៅ វិញ​ទេ​ដែល​ចង់​ជ្រួល​ជ្រើម​តាម​គេ
ដោយ​មិន​គិត​ចំពោះ ខ្លូន​ឯង។
​​​បញ្ហា​ទាំង​អស់​នោះ​យើង​ក៏​អាច​ដោះ​ស្រាយ​បាន​ដែរ​តើ​។
បញ្ហាដែល​បាន​ផ្លាស់​ប្តូរ​ចរិតរបស់​អ្នក​ជនបទ​នោះ​គឺ​មក​ពី ពួក​គេ​មិន​ចេះ
គឹត​ពិចារនា​អោយ​បាន​ល្អិត​ល្អន់​ទើប​ពួ​ក​គេ​ក្លាយ​ខ្លូន​ទៅ ជា​យ៉ាង
នេះ។
បន្តែ​ខ្្ញុំមិន​សំដៅ​ទៅ លើ​មនុស្ស​ដែល​មិន​បាន​ផ្លាស់​ប្តូរ​នោះ​ទេ​តែ​ខ្ញុំ
សូ​មសរសើរ​ដោយ​ស្មោះ ទៅ វិញ ទេ​តើ​ដោយ​ពូ​កអ្នក​ខ្លះ​មិន​បាន​ផ្លាស់​ប្តូរ
អត្តចរិត​របស់គេ​។

​​នេះ​គ្រាន់​តែ​ជា​គំនិត​របស់​ខ្ញុំ​ទេ។
អ្នក​ដែល​បាន​មក​ដល់​ភ្នំពេញ​ហើយ​បាន​ផ្លាស់​ប្តូរ
មាន​ន័យ​ថា​ពួក​គេ​មិន​ចេះ​គិត!
ចំនែក​ខ្ញុំ​គឺ​មិន​គិត​ដូច​ពួក​ទាំង​នោះ​ទេ​បើ​មក​រៀន​គឺ ជាក់​រៀន
បើ​ដើរ​លេង​ជាក់​ដើរ​លេង




**ភ្លៀង**



* ភ្លៀងធ្លាក់តក់ៗ​​ទ្រូងខ្ញុំដង្ហក់​​ចិត្តសែនខ្លោចផ្សា

​នឹកដល់អ្នកម្តាយ​ដែលនៅឆ្ងាយរ៉ា​មិនដឹងជីវ៉ា

​​​​​​​ ​សុខទុក្ខយ៉ាងណា។

*​ភ្លៀងធ្លាក់តក់ៗ​​ទ្រូងខ្ញុំដង្ហក់​​នឹកសែនកំព្រា

​ព្រាប់អ្នកមានគុណ​ដួងចិត្តគ្រាំគ្រា​រស់សែនវេទនា

​​​​​​​​​​កន្តោចកន្តែង។

*​គិតចប់ពេលណា​​ទឹងភ្នែករៀមរ៉ា​​ស្រក់ចុះមកឯង

​វាទារចង់អោយ​​​ម៉ែនៅប្រលែង​​អោយអស់ចំបែង

​​​​​​​​​​​នៅក្នុងជីវិត។

*​ជាតិនេះកូនឃ្លាត​រាប់រយជាតិទៀត​កូនសូមរស់ជិត

​រូបលោកទាំងពីរ​​កៀកកើយនែបនិត្យ​អោយបានដូចចិត្ត

​​​​​​​​​​ដែលប៉ងប្រាថ្នា។

*​ជាតិនេះទុកថា​​កូនគ្មានវាសនា​​​សងគុណជីវ៉ា​

​ដែលបានបង្កើត​​រូបកូននេះណា​​​ខំថែរក្សា

​​​​​​​​​ យ៉ាងល្អប្រពៃ។

*ទឹកចិត្តម្តាយថ្លៃ​​​សែនមានតំលៃ​​​ថ្លៃលើសអ្វីៗ

​នៅលើផែនដី​​​គ្មានអ្វីប្រពៃ​​​​​ដូចចិត្តប្រណី

​​​​​​​​​​របស់ម្តាយថ្លៃ។
***កំណាព្យនេះកូនសូមគោរពផ្ញើជូនចំពោះលោកឪពុកអ្នកម្តាយជាទីគោរពដ៏ខ្ពង់ខ្ពស់នៃកូន។
ហើយក៏គោរពផ្ញើជូនចំពោះរាល់ម្តាយទាំងអស់ដែលមានកូនចាកចេញឆ្ងាយដូចជាខ្ញុំដែរ​ជា
ទីគោរពនៃខ្ញុំ។កូនសូមអរគុណហើយក៏សូមខមាលទោសរាល់អ្វីៗដែលពួកកូនបានធ្វើខុសទៅលើម្តាយ
គ្រប់រូបដោយពួកកូនបានប្រើពាក្យមិនគម្បីចំពោះលោកទាំងអស់គ្នា។
**កំណាព្យនេះបានផុសចេញពីក្រអៅដួងចិត្តរបស់ខ្ញុំផ្ទាល់ហើយបើមានខុសរឺ
បានប្រើពាក្យមិនគប្បីសូមមេត្តាប្រោសប្រណីដល់រូបនាងខ្ញុំផង។
Sunday/០៦​ខែ​មេសា​ឆ្នាំ២០០៨***

Saturday, April 26, 2008

កំនាព្យ*

សូមទោសអ្នកដែលបានអញ្ជើញចូលមកដល់ប្លក់របស់ខ្ញុំហើយនោះ
ចំពោះកំនាព្យទាំងពីរនេះ។
កំនាព្យទីមួយគឺជារបស់បងពង្សហើយកំនាព្យទីពីរគឺរបស់ខ្ញុំ(ម្ចាស់ប្លក់)។
ហើយវាមិនមែនជាការឆ្លើយឆ្លងគ្នាទេ។
គឺខ្ញុំបានអានរបស់បងពង្សហើយខ្្ញុំក៏នឹកឃើញដល់
កំណាព្យរបស់ខ្ញុំតែម្តង។សូមបញ្ជាក់ថាពេលខ្ញុំបានតែង
វាឡើងដោយឆ្លងកាត់ជោគជ័យនោះគឺភាមិនបានដឹងថា
បងពង្សមានកំពាព្យនេះសោះ។
ការពិតកំនាព្យនេះវាមានចំនងជើងថា៖*​ស្គាល់ហើយរស់ស្នេហ៍​*
ដែលមានដាក់នៅក្នុងប្លក់នេះដែរតែក្រោយមកភាបានដូរចំនងជើងថា៖
*​នេះរឺចិត្តប្រុសថាស្មោះ​*​វិញដើម្បីអោយត្រូវនឹងសាច់កំនាព្យរបស់
បងពង្ស។
បងពង្ស៖​អោយភាសូមទោសចំពោះការ
យកប្លក់របស់បងមកឆ្លើយឆ្លងនឹងប្លក់របស់ភា។
ភាសង្ឃឹមថាបងពង្សនឹងអភ័យទោសអោយភាជាមិនខានទេ។

បងសូមលាអូនទៅសិក្សា making by: Brohter Sothipong
បងសូមលាអូនទៅសិក្សា​​តាមពាក្យសន្យាប៉ាម៉ាក់បង

សូមអូនថែរក្សាខ្លួនផង​​​ព្រោះអីរូបបងឆ្ងាយពិសី​។

មាសស្ងួនកុំបារម្ភទុក្ខព្រួយ​ចិត្តបងមានមួយនោះគឺស្រី

អូនជាខ្មែរមារយាទថ្លាថ្លៃ​​បងសូមបេតីតែស្រីខ្មែរ​។

សូមអូនអាសូរដល់ចិត្តបង​កុំងាកបែរខ្នងរាប្រួលប្រែ

សេចក្តីស្មោះត្រង់នៃស្រីខ្មែរ​អូនគប្បីថែខ្ជាប់ក្នុងប្រាណ​។

បងសូមសន្យានិងអូនថា​​ពីរឆ្នាំទៀតណាកែវកល្យាណ

នោះយើងទាំងពីរគង់តែបាន​សេចក្តីសុខសាន្តនៃស្នេហ៍យើង​។

ដោយៈ ឈន់ សុទ្ធិពង្ស

នេះរឺចិត្តប្រុសថាស្មោះ making by: Souphga

ពេលថ្ងៃសែនក្តៅពេញឪរ៉ា​​​​នឹកដល់សង្សារនៅស្រុកគេ

មិនដឹងចិត្តបងនឹកអូនទេ​​​​​រឺបងងាករេចោលអូនហើយ។

បងចាំបានទេមុនបងទៅ​​​​​អូនកុំមន្ទិលណាត្រាណត្រើយ

រៀនចប់កាលណាវិលវិញហើយ​រស់នៅកៀកកើយនឹងជីវ៉ា។

ឥឡូវត្រាណត្រើយបែរមានថ្មី​​​បញ្ឈឺរូបស្រីសែនពើបផ្សា

ព្រោះចិត្តក្បត់របស់ប្រុសជីវ៉ា​​​អោយអូនខ្លោចផ្សាព្រោះប្រុសផិត។

បើសិនជាបងប្រាប់ពីដំបូង​​​​ម៉្លេះសមរូបអូនមិនផ្ញើចិត្ត

ព្រោះស្នេហ៍វរមិត្រគ្មានភាពពិត​ស្នេហ៍ស្នងប្រឌិតបោកប្រាស់ស្រី។

នេះរឺចិត្តប្រុសក្នុងលោកីយ​​​ប្រែប្រួលសំដីសន្យានឹងស្រី

រឺចិត្តប្រុសគ្មានទេភក្តី​​​​​​គ្រាន់តែស្រដីអោយតែបាន។

ខ្ញុំសូមសច្ចារៀងហើយប្រុស​​ដែលចិត្តមិនស្មោះបោកប្រាស់ប្រាណ

សូមអស់អ្នកអានគ្រប់សន្តាន​សូមកុំជាន់ដានស្នេហ៍ដូចខ្ញុំ។

Writer By: Souphea_Suon.

Thursday, April 24, 2008

សូមទស្សនាបឹងទន្លេសាប*


ទាំងអស់នេះគឺជារូបដែលជាទន្លេសាបរបស់

ប្រទេសកម្ពុជា។





Tuesday, April 22, 2008

លួចស្នេហ៍ដូងចន្ទ័**

*យប់នេះចន្ទ័រះត្រចះត្រចង់​​​​រះមូលក្រឡង់គួរអោយចាប់ចិត្ត
ចង់រស់រួមរិតនិងចន្ទ័កៀកកិត​​​ចិត្តប៉ងនែបនិត្យលើរូបចន្ទ័ហើយ។

*ចុះហេតុម្េតចជាចន្ទ័ធ្វើព្រងើយ​​ចន្ទ័រិតកន្តើយមិនផ្តល់ចំលើយ
ឪទ្រូងខ្ញុំអើយពុំបានល្ហែល្ហើយ​​​លួចមើលចន្ទ័ហើយមានចិត្តស្នេហា។

*គិតៗគិតទៅច្រនែននឹងផ្កាយ​​​ដែលរះរៀងអាយនៅជិតកាយា
ជិតខ្លួនម្នាស់ចិត្តដែលប៉ងស្នេហា​​ធ្វើអោយចិន្តារៀមសែនខ្លោចផ្សា។

*ប្រសិនជាបើខ្ញុំមានវាសនា​​​​បានចន្ទ័មេត្តាដាក់ទានស្នេហា
ទោះអោយរៀមក្ស័យក៏រៀមមិនថា​ស៊ូប្តូរសង្ខារលើរូបចន្ទ័មួយ។

វាចា៖​ហេតុបានជាភាសរសេរវាឡើង​ព្រោះចង់តំកើលតំកល់ចន្រ្ទា
​​​ដែលរះរាល់ថ្ងៃបំភ្លឺនភា​​​​​ល័យដល់ប្រជាអោយសុខក្សេមក្សាន្ត។
​*** Sorry I can't do it.if I have mistakes please forgive me!


សូមបន្តទៀត*













បន្តពីការនិយាយពីអ្នកនិពន្ធ**

សូមអានបន្តទៀតអំពីអ្នកនិពន្ធ៖

*ព្រះតេជគុណថាច់​ប្រីជាគឿន​ជាអ្នកនិពន្ធមួយអង្គដែលបានសរសេរជាពត៌មាន​ជាកំនាព្យ​យ៉ាងសោនាដកម្មហើយក៏ជាការឈឺចាប់បំផុតរបស់ប្រជាជនកម្ពុជា។
មិនតែប៉ុណ្ណោះព្រះគុណបើទោះជាលោកបានចាកចេញឆ្ងាយ
ពីស្រុកកំនើតរបស់លោកក៏គាត់ក៏លោកនៅតែមានការស្រឡាញ់
នឹងនៅទេខឹតខំបង្ហាញនូវភាពស្នេហាជាតិរបស់អ្នកទាំងឡាយដែល
បានបាត់បង់ជីវិតទៅនោះ។
*ព្រះតេជគុណជាព្រះសង្ឃមួយអង្គដែលមានសេចក្តីស្នេហាជាតិ
ស្រឡាញ់ជាតិមាតុភូមិ​ស្រឡញ់អក្សរ​វប្បធម៌​អរិយធម៌
ជាតិខ្លួន​លើកស្ទួយអក្សរសាស្រ្តជាតិខ្លួនមិនអោយមានការរលុបរលាយបាត់។
លើកពីនេះទៅទៀតគឺលោកបានបំផុសស្មារតីរបស់ខ្មែរយើងមួយចំនួនដែលបាន
លង់លក់ទៅនឹងស្រីស្អាតនោះអោយភ្ញាក់រលឹកឡើងវិញ។
ហើយបែរមកជួយក្រលេកមកទឹកដីដ៏ធំរបស់ខ្លួនវិញ។
**សូមចូលតាមការសរសេរដាក់អោយខាងក្រោម៖

http://tpk1949.wordpress.com
http://preynokornews.blogspot.com

*កើយ​ចិត្រា (Khmer Son) ក៏ជាអ្នកនិពន្ធមួយដួងដែលរះយ៉ាងខ្ពស់មិនចាញ់អ្នក
និពន្ធផ្សេងៗទៀតឡើយ។​គាត់ជាអ្នកនិពន្ធមួយដួងដែល
មានស្នាដៃខាងតែងកំនាព្យព្រមទាំងមានន័យអប់រំដល់កូនខ្មែរទាំងអស់។
ស្នាដៃរបស់គាត់ដែលខ្ញុំបានឃើញមុនគេនោះគឺ៖
" បំណងខ្ញុំ "
**សូមចូលតាមការដាក់អោយៈ
http://khmerson.wordpress.com

*ProeungPranit គឺជាអ្នកនិពន្ធម្នាក់ដែលបានឈ្នះក្នុងជុំប្រលង
អ្នកពូកែសរសេរកំនាព្យ​សំនេរ​និងរឿងប្រឌិត។
ហើយគាត់គឺជាអ្នកដែលបានទទួលជ័យលាភីក្នុងឆ្នាំ២០០៦​
ដែលបានប្រព្រិត្តទៅនៅសមាគមន៍ខ្មែរនូហាច។
គាត់បានទទួលជ័យលាភីខាងកំនាព្យ។
*សូមអភ័យទោសចំពោះវិបសាយ***

*លោកចំនាន​គឺបានតែងនូវកំនាព្យជាច្រើនដែលគួរអោយចាប់
អារម្មណ៍ខ្លាំងណាស់។
មិនត្រឹមតែកំនាព្យមួយមុខនោះទេពោលគឺគាត់បានរៀបរាប់អំពីច្បាប់ផ្សេងដែល
ជារបស់ខ្មែរសំរាប់អប់រំក្មេងៗជំនាន់ក្រោយ។
**សូមចូលតាមការដាក់ជូនដូចខាងក្រោយនេះ៖
http://khmerchamnan.blogsome.com/
******************************************
ដោយហេតុថាពេលវេលាមានតិចនាងខ្ញុំពិត
ជាមិនអាចសរសេររៀបរាប់អោយបានក្បោះក្បាយ
បានច្រើនជាងនេះទៀតទេ។
ពោលគឹខ្ញុំសូមដាក់តែអាស្រ័យដ្ឋានរបស់
អ្នកដែលបានបង្កើតប្លក់ផ្លាល់ក្នុង
គោលបំនងលើកស្ទួយអក្សរសាស្ត្រខ្មែរ។
អោយភាសូមទោសចំពោះអ្នកដែលភាមិនបាន
រៀបរាប់។

http://kooms.wordpress.com/
http://khmeritforyou.blogspot.com/2007/07/o.html
http://lybunlin.wordpress.com/
http://konkhmerangkor.wordpress.com/
http://skh.blogsome.com/
http://skh.blogsome.com/
http://khmeri.blogsome.com/
http://duongchan.wordpress.com/
http://khmerpoemboy.wordpress.com/

Monday, April 21, 2008

និយាយពីអ្នកនិពន្ធ**

ឥឡូវភាសូមនិយាយពីអ្នកដែលមានស្នាដៃនិពន្ធទាំងកំនាព្យព្រមទាំងរឿងពិតគួបផ្សំនិងរឿងប្រឌិត។(សង្ឃឹមថាការនិយាយរៀបរាប់ចំពោះអ្នកដែលមាននៅក្នុងប្លក់ខ្ញុំនេះនឹងមិនយកទោសភ័យទេប្រហែលនោះ)ភាក៏សូមទោសដែរដែលភាបានយកឈ្មោះនិងស្នាដៃរបស់អ្នកទាំងអស់ដែលមានឈ្មោះនៅនៅនេះមកអធិប្បាយនោះ។
សូមបញ្ជាក់ប្រាប់ទុកដល់អ្នករាល់គ្នាដែលបានចូលមក
កាន់ប្លក់របស់ភាជាមុនថាៈ
ការដាក់ឈ្មោះហើយនិងអាស្រ័យរឿងរបស់អ្នកនិពន្ធនោះ
មិនមែនជាការចង់បានមុខមាត់រឺក៏កេរិ៍ឈ្មោះនោះទេ
តែវាគឺជាការលើកស្ទួយអក្សរសាស្រ្តរបស់ជាតិយើងទៅ
វិញទេតើម៉្យាងទៀតគឺចង់
អោយកូនខ្មែរទាំងអស់ក្រោកឡើងដើម្បីលើកស្ទួយអក្សរសាស្រ្តជាតិខ្លូន។​
មុននឹងសរសេរៀបរាប់ពីឈ្មោះអ្នកនិពន្ធភាសូមអភ័យទោសទុក
ជាមុនចំពោះអ្នកដែលមានឈ្មោះនៅក្នុងនេះ។
ហើយភារៀបរាប់តែឈ្មោះអ្នកនិពន្ធណាដែលភា
បានចូលទៅកាន់ហើយបានអានរបស់គេតែប៉ុណ្ណោះទេ។
***ឈ្មោះអ្នកនិពន្ធ ព្រមទាំងស្នាដៃ****
*​អ្នកនិពន្ធវ័យក្មេង(អ្នកនិពន្ធអាថ៌កំបាំង)​
អ្នកនិពន្ធមួយរូបនេះគឺមិនមែនជាអ្នកនិពន្ធដែលមានវ័យចំនាស់
នោះទេ។​បើមិនជឿចូលក្រលេកទៅមកឈ្មោះរបស់គេទៅមើល៎នឹងដឹងហើយ។
អ្នកនិពន្ធមួយដួងនេះសព្វថ្ងៃគឺជាអ្នកនិពន្ធដ៏ពូកែមួយដួងដែលរះ
ជិតអ្នកនិពន្ធពូកែដទៃទៀតដែរ។
ស្នាដៃរបស់អ្នកនិពន្ធមួយរូបនេះគឺនិពន្ធនិងស្រាវជ្រាវអំពីអ្វីៗដែល
ជាប្រវត្តិសាស្រ្តរបស់ខ្មែរ​ហើយនិពន្ធជារឿងសំរាប់លើកស្ទួយអក្សរសាស្រ្តខ្មែរ។
មិនត្រឹមតែជួយលើកស្ទួយអក្សរសាស្រ្តខ្មែរនោះទេគឺអ្នកនិពន្ធមួយដួងនេះបាន
សរសេរជាគំនិតផ្សេងៗដើម្បីបំផុសស្មារតីរបស់កូនខ្មែរគ្រប់ៗរូប។

http://archphkai.wordpress.com/

http://kwriter.wordpress.com/
* រចនាហៅរ៉េនណាក៏ជាអ្នកពូកែខាងវោហាសព្ទណាស់ដែរហើយអ្វីដែល
ពិសេសជាងនេះទៅទៀតនោះគឺនាងគឺជាក្មេងស្រីម្មាក់តែប៉ុណ្ណោះ(១៦ឆ្នាំ​រៀនថ្នាក់ទី១២)
គឺនាងមានគំនិតចេះថ្លឹងថ្លែងបានយ៉ាងច្បាស់លាស់ដែលគួរអោយយកតំរាប់
តាម។មិនត្រឹមតែប៉ុណ្ណោះនោះទេ
នាងថែមទាំងពូកែខាងសរសេរកំនាព្យនឹងរឿងយ៉ាងល្អទៀតផង។
http://rainnamail.wordpress.com/

*លោកបឿនគឺជាអ្នកនិពន្ធដ៏ពូកែមិនចាញ់អ្នកនិពន្ធដែលបានរៀបរាប់ខាងលើប៉ុន្មានទេ។
គាត់ជាមនុស្សដែលមានចិត្តស្រឡាញ់អក្សរសាស្ត្រជាតិខ្លូនឯងចង់អោយអក្សរសាស្ត្រខ្មែរមាន
ការរីកចំរើនយ៉ាងឆាប់រហ័ស។
ស្្នាដៃរបស់គាត់ក៏មានប្រហាក់ប្រហែលនឹងអ្នកនិពន្ធវ័យក្មេងហើយនិងរ៉េនណាដែរ។
http://4khmer.wordpress.com/
*លោកសុទ្ធិពង្សគឺជាអ្នកនិពន្ធម្នាក់ដែរ។ហើយគាត់មានប្លក់មួយយ៉ាងស្រស់ស្អាតហើយ
ប្រកបដោយកំនាព្យនិងអ្វីផ្សេងៗដែលបានបង្កាប់ន័យអប់រំដល់យុវវ័យទាំងអស់។
http://sch.blogsome.com/
****ដោយពេលវេលាយប់នេះមានតិចពេកទើបភាមិនអាចសរសេររៀបរាប់
អ្នកនិពន្ធអោយបានច្រើនជាងនេះ។តែភាសន្យាថាពីរបីថ្ងៃក្រោយភានឹង
រៀបរាប់អោយគ្រប់ចំនួន។
*សូមរងចាំបន្តទៀត!

និយាយពីអ្នកនិពន្ធ**


ឥឡូវភាសូមនិយាយពីអ្នកដែលមានស្នាដៃនិពន្ធទាំងកំនាព្យព្រមទាំងរឿងពិត
គួបផ្សំនិងរឿងប្រឌិត។(សង្ឃឹមថាការនិយាយរៀបរាប់ចំពោះអ្នកដែលមាន
នៅក្នុងប្លក់ខ្ញុំនេះនឹងមិនយកទោសភ័យទេប្រហែលនោះ)
ភាក៏សូមទោសដែរដែលភាបានយកឈ្មោះនិងស្នាដៃរបស់អ្នកទាំងអស់
ដែលមានឈ្មោះនៅនៅនេះមកអធិប្បាយនោះ។

សូមបញ្ជាក់ប្រាប់ទុកដល់អ្នករាល់គ្នាដែលបានចូលមក

កាន់ប្លក់របស់ភាជាមុនថាៈ

ការដាក់ឈ្មោះហើយនិងអាស្រ័យរឿងរបស់អ្នកនិពន្ធនោះ

មិនមែនជាការចង់បានមុខមាត់រឺក៏កេរិ៍ឈ្មោះនោះទេ

តែវាគឺជាការលើកស្ទួយអក្សរសាស្រ្តរបស់ជាតិយើងទៅ

វិញទេតើម៉្យាងទៀតគឺចង់

អោយកូនខ្មែរទាំងអស់ក្រោកឡើងដើម្បីលើកស្ទួយអក្សរសាស្រ្តជាតិខ្លូន។​

មុននឹងសរសេរៀបរាប់ពីឈ្មោះអ្នកនិពន្ធភាសូមអភ័យទោសទុក

ជាមុនចំពោះអ្នកដែលមានឈ្មោះនៅក្នុងនេះ។

ហើយភារៀបរាប់តែឈ្មោះអ្នកនិពន្ធណាដែលភា

បានចូលទៅកាន់ហើយបានអានរបស់គេតែប៉ុណ្ណោះទេ។


***ឈ្មោះអ្នកនិពន្ធ ព្រមទាំងស្នាដៃ****


*​អ្នកនិពន្ធវ័យក្មេង(អ្នកនិពន្ធអាថ៌កំបាំង)

អ្នកនិពន្ធមួយរូបនេះគឺមិនមែនជាអ្នកនិពន្ធដែលមានវ័យចំនាស់

នោះទេ។​បើមិនជឿចូលក្រលេកទៅមកឈ្មោះរបស់គេទៅមើល៎នឹងដឹងហើយ។

អ្នកនិពន្ធមួយដួងនេះសព្វថ្ងៃគឺជាអ្នកនិពន្ធដ៏ពូកែមួយដួងដែលរះ

ជិតអ្នកនិពន្ធពូកែដទៃទៀតដែរ។

ស្នាដៃរបស់អ្នកនិពន្ធមួយរូបនេះគឺនិពន្ធនិងស្រាវជ្រាវអំពីអ្វីៗដែល

ជាប្រវត្តិសាស្រ្តរបស់ខ្មែរ​ហើយនិពន្ធជារឿងសំរាប់លើកស្ទួយអក្សរសាស្រ្តខ្មែរ។

មិនត្រឹមតែជួយលើកស្ទួយអក្សរសាស្រ្តខ្មែរនោះទេគឺអ្នកនិពន្ធមួយដួងនេះបាន

សរសេរជាគំនិតផ្សេងៗដើម្បីបំផុសស្មារតីរបស់កូនខ្មែរគ្រប់ៗរូប។





* រចនាហៅរ៉េនណាក៏ជាអ្នកពូកែខាងវោហាសព្ទណាស់ដែរហើយអ្វីដែល

ពិសេសជាងនេះទៅទៀតនោះគឺនាងគឺជាក្មេងស្រីម្មាក់តែប៉ុណ្ណោះ(១៦ឆ្នាំ​រៀនថ្នាក់ទី១២)

គឺនាងមានគំនិតចេះថ្លឹងថ្លែងបានយ៉ាងច្បាស់លាស់ដែលគួរអោយយកតំរាប់

តាម។មិនត្រឹមតែប៉ុណ្ណោះនោះទេ

នាងថែមទាំងពូកែខាងសរសេរកំនាព្យនឹងរឿងយ៉ាងល្អទៀតផង។



*លោកបឿនគឺជាអ្នកនិពន្ធដ៏ពូកែមិនចាញ់អ្នកនិពន្ធដែលបានរៀបរាប់ខាងលើប៉ុន្មានទេ។

គាត់ជាមនុស្សដែលមានចិត្តស្រឡាញ់អក្សរសាស្ត្រជាតិខ្លូនឯងចង់អោយអក្សរសាស្ត្រខ្មែរមាន

ការរីកចំរើនយ៉ាងឆាប់រហ័ស។

ស្្នាដៃរបស់គាត់ក៏មានប្រហាក់ប្រហែលនឹងអ្នកនិពន្ធវ័យក្មេងហើយនិងរ៉េនណាដែរ។



*លោកសុទ្ធិពង្សគឺជាអ្នកនិពន្ធម្នាក់ដែរ។ហើយគាត់មានប្លក់មួយយ៉ាងស្រស់ស្អាតហើយ

ប្រកបដោយកំនាព្យនិងអ្វីផ្សេងៗដែលបានបង្កាប់ន័យអប់រំដល់យុវវ័យទាំងអស់។



****ដោយពេលវេលាយប់នេះមានតិចពេកទើបភាមិនអាចសរសេររៀបរាប់

អ្នកនិពន្ធអោយបានច្រើនជាងនេះ។តែភាសន្យាថាពីរបីថ្ងៃក្រោយភានឹង

រៀបរាប់អោយគ្រប់ចំនួន។

*សូមរងចាំបន្តទៀត!








Saturday, April 5, 2008

**សន្តានចិត្តរបស់មិត្តខ្ញុំ**


​​​ស្រីណែតគឺជាកូនស្រីម្នាក់ដែលរស់នៅជាមួយគ្រួសារមួយដែលមានតែម្តាយតែឥត
ឪពុកហើយមានជីវភាពយ៉ាងលំបាកលំប៉ិនរកព្រឹកខ្វះល្ងាចថ្ងៃខ្លះសឹងតែអត់បានហូបផងក៏មាន។
ស្រីណែតមានបងប្អូនចំនួនបីនាក់គឺស្រីពីរប្រុសមួយហើយនាងគឺជាកូនច្បងនៅក្នុងគ្រូសារ
ព្រមទាំងមានបន្ទុកជួយរ៉ាបរងរាល់ការងារទាំងអស់នៅក្នុងគ្រួសាររបស់នាង។ពីមួយថ្ងៃទៅមួយថ្ងៃ
នាងរៀនបន្តើរជួយធ្វើការងារម្តាយបន្តើរ។តែដោយសារស្ថានភាពក្នុងគ្រួសារមានភាពលំបាកពេក
ស្រីណែតបានឈប់រៀនដើម្បីជួយធ្វើការម្តាយ។​ថ្ងៃមួយម្តាយរបស់នាងមានជំងឺជាទំងន់ដែលមិន
អាចព្យាបាលបាន។ដោយសារតែភាពក្រីក្រនេះដែលធ្វើអោយគាត់បង្ខំចិត្តលាក់ពីស្ថានភាពជំងឺរបស់
គាត់នឹងកូនរបស់គាត់ព្រោះខ្លាចខ្លួនជាអ្នកធ្វើបាបកូនទើបស៊ូទ្រាំលាក់វាទុក។
តែការពិតវាពិតជាមិនអាចលាក់បានយូរយារទេ។ថ្ងៃនេះស្រីណែតអង្គុយនិយាយជាមួយម្តាយ
ពីនេះពីនោះបន្តិចក្រោយមកនាងបានក្រោកដើរទៅផ្ទះបាយដើម្បីចំអិនអាហារជូនម្តាយរបស់នាង។
តែនាងក្រោកទៅមិនបានយូរប៉ុន្មានផងស្រាប់តែនាងបានលឺសំលេងអ្វីមួយយ៉ាងខ្លាំង។នាងក៏ប្រ
ញាប់មកមើលស្មានតែម្តាយរបស់ខ្លួនបានធ្វើអោយរបស់អ្វីមួយធ្លាក់។តែពេលដែលនាងមកដល់
ភ្លាមទឹកភ្នែកនាងបានហូរធ្លាក់រមៀលលើផែនថ្ពាល់ទាំងសងរបស់នាងដូចជាទឹកភ្លៀង
ដែលកំពុងតែធ្លាក់មកជាខ្លាំងអញ្ចឹងដែរ។ដោយបានឃើញម្តាយរបស់ខ្លួនដេកយ៉ាងស្តូកស្តឹង
នៅនឹងរនាបផ្ទះ។ពេលដែលនាងបានឃើញដូច្នេះនាងបានស្រែកហៅអោយអ្នកជិតខាងគេមក
ជួយប៉ុន្តែបែរជាគ្មាននរណាម្នាក់មកជួយយកអាសារដល់គ្រួសារនាងសោះ។ស្របពេលនោះខ្ញុំបាន
ដើរមកដល់មុខផ្ទះរបស់នាងល្មម។ដោយនឹងឆ្ងល់ហេតុអីបានជានាងយំខ្លាំងម្ល៉េះទើបខ្ញុំឡើងដោយ
គ្មានការអនុញ្ញាតពីម្ចាសផ្ទះ។បន្ទាប់ពីខ្ញុំបានទ្បើងទៅដល់លើផ្ទះហើយធ្វើអោយខ្ញុំទប់ទឹក
ភ្នែកមិនបានព្រោះបានឃើញមិត្តសំឡាញ់របស់ខ្លួនកំពុងស្រែកយំយ៉ាងខ្លាំងព្រម
ទាំងអោបម្តាយដែលកំពុងដេកលើរនាបផ្ទះយ៉ាងអានោចអាធម៍។ដោយបានឃើញដូច្នេះខ្ញុំក៏ប្រញ៉ប់សួរទៅស្រីណែត
ទាំងទឹកភ្នែកខ្លួនដែលកំពុងហូរដូចស្រីណែតដែរ៖
ណែតតើមានរឿងអីកើតឡើងទៅណែត?ភា!ម៉ែ​ម៉ែ!គ្នាគាត់មិនដឹងជាកើតអីទេ?

ពេលដែលខ្ញុំបានដើរចូលផ្ទះបាយស្រាប់តែគាត់កើតជាអញ្ចឹងឯង។តើឯងមានបានដឹងថាគាត់មាន
ផ្ទុកជំងឺអីដែររឺទេ?​ទេ!ភា​ខ្ញុំមិនដែលបានដឹងទេព្រោះគាត់មិនដែលប្រាប់គ្នាផងហ្នឹង។
ណ្ហើយយើងទាំងពីរនាក់ឈប់យំទៅគួរតែនាំគាត់ទៅមន្ទីរពេទ្យទៅទើបវាល្អជាងយើងទាំងពីរ
នៅតែយំណា។ស្រីណែតក៏បានងក់ក្បាលនឹងខ្្ញុំដូចជាលួចលាក់នឹងខ្ញុំរឿងអ្វីមួយអញ្ចឹង។
ប៉ុន្តែទោះជានាងមិនប្រាប់ខ្ញុំក៏ខ្្ញុំដឹងថានាងលាក់រឿងអ្វីមួយនឹងខ្ញុំបាត់ទៅហើយ។
ក្រោយពីបានគិតក្នុងចិត្តអំពីរឿងនោះរួចខ្ញុំបានប្រាប់ទៅស្រីណែតអោយឈប់យំហើយឈប់
ព្រួយបារម្ភពីរឿងអ្វីៗទៀតទៅព្រោះអ្វីៗនឹងល្អប្រសើរឡើងវិញហើយ។ទេអ្វីៗមិនមែនដូចជាការដែល
ខ្ញុំបាននិយាយនោះទេ។ពីរបីនាទីក្រោយមកពួកយើងក៏បានមកដល់មន្ទីរពេទ្យដែលនៅជិតផ្ទះរបស់
នាង។ពេលមកដល់មន្ទីរពេទ្យគ្រូពេទ្យក៏ប្រញាប់ប្រញាលសង្រ្គោះជាបន្ទាន់។តែដោយសារតែ
ជំងឺរបស់គាត់ធ្ងន់ពេកបូកទាំងការបញ្ជូនអ្នកជំងឺមកយឺតពេលទៀតនោះម្តាយរបស់នាងបាន
លាចាកហើយទៅ។ឆ្លៀតពេលដែលលោកគ្រូពេទ្យមិនទាន់អញ្ជើញចេញមកខ្ញុំបានសំលឹងទៅ
ស្រីណែត​ស្រីណែតហាក់ដូចជាគ្មានវិញ្ញាណនៅក្នុងខ្លួនសោះ។រំពេចនោះខ្ញុំបានហៅនាងប៉ុន្តែនាង
មិនបានលឺពាក្យដែលខ្ញុំបានហៅនាងទេ។នាងរឹតតែខ្សោយៗទៅធ្្វើអោយខ្ញុំភ័យព្រមយំយ៉ាងខ្លាំង។
ស្រីណែតឯងកុំបំភ័យគ្នាណា!ហេតុអីបានឯងមិនឆ្លើយនឹងគ្នាអញ្ចឹង។បន្តិចក្រោយមកលោក
គ្រូពេទ្យក៏អញ្ជើញចេញពីបន្ទាប់សង្រ្គោះល្មមថែមទាំងបន្លឺសំលេងមកកាន់ខ្ញុំនិងស្រីណែត។
ស្រីណែតក្រោយពីបានលឺសំលេងរបស់លោកគ្រូពេទ្យនាងហាក់ដូចជាមានប្រលឹងប្រលះ
ឡើងវិញ។ស្រីណែតសួរទៅលោកគ្រូពេទ្យពីអការៈម្តាយរបស់នាង។
លោកគ្រូពេទ្យម្តាយរបស់នាងខ្ញុំគាត់យ៉ាងម៉េចហើយលោកគ្រូពេទ្យ?
ស្រីណែតបានសួរទៅគាត់ពីដងទើបគាត់ផ្តល់ចំលើយអោយ។
អោយខ្ញុំសូមទៅទោសក្មួយទាំងពីរផងដោយខ្ញុំគ្មានលទ្ធភាពនឹងជួយម្តាយរបស់ក្មួយបាន។
គាត់បានលាចាកលោកបាត់ហើយអម្បាញ់មិញនេះឯងដោយសារតែគាត់បានដាច់សរសៃខួរក្បាលបូករួម
ទាំងការបញ្ជូនមកយឺតពេល។អោយខ្ញុំសូមទោសក្មួយទាំងពីរផង។
ក្រោយពីបានស្តាប់ប្រសាសន៍របស់លោកគ្រូពេទ្យចប់ខ្ញុំហើយនិងស្រីណែតបានយំអោប

គ្នាហើយរត់ចូលទៅមើលម្តាយរបស់ស្រីណែតទាំងចិត្តសោកស្តាយបំផុត។
ស្រីណែតក្រោយពីបានចូលទៅដល់សពម្តាយហើយក៏ស្រែកយំយ៉ាងខ្លាំង៖
ម៉ែ!ម៉ែ!​ម៉ែមិនអីទេមែនទេ?​ម៉ែពិតជាមិនអីទេណាម៉ែ។ម៉ែ!ម៉ែដឹងខ្លួនឡើងមកម៉ែយើងត្រឡប់ទៅផ្ទះរបស់
យើងវិញណាម៉ែ។ម៉ែ!​ម៉ែមានលឺកូនហៅម៉ែទេ?​ម៉ែហេតុអីក៏ម៉ែមិនតបនឹងកូនអញ្ចឹងម៉ែ?​ម៉ែ!ម៉ែក្រោកឡើងមកម៉ែ
យើងទៅរស់នៅជួបជុំគ្នាវិញណាម៉ែ។​ម៉ែអើយម៉ែ!​ម៉ែពិតជាដាច់ចិត្តទៅចោលពួកកូនមែនរឺម៉ែ?
តើអោយពួកកូនរស់នៅយ៉ាងណាទៅម៉ែអើយ?
ដោយឃើញស្រីណែតដូច្នេះខ្ញុំនឹកអានិតស្រីណែតខ្លាំងណាស់រួចខ្ញុំក៏បាននិយាយនែនាំស្រីណែត

ទាំងទឹកភ្នែកខ្ញុំកំពុងហូដូចស្រីណែតដែរ៖
បានហើយស្រីណែតឈប់យំទៅណាមនុស្សស្លាប់ហើយមិនអាចរស់ឡើងវិញឡើយ។

នេះជារឿងធម្មតាទៅហើយសំរាប់មនុស្សយើង។
ហើយខ្ញុំចង់អោយឯងគិតថានេះវារឿងធម្មតាដែលមនុស្សៗមិនអាចគេចផុតបានដែរណា។

ខ្្ញុំដឹងពីអារម្មណ៍របស់ឯងហើយតែយើងត្រូវកាត់ចិត្តដើម្បីរស់ទៅថ្ងៃអនាគតទៀតនោះអី។

លោកអ៊ំគាត់បានទៅដោយសុខសាន្តហើយក៏មិនចង់ឃើញកូន
មានសេចក្តីលំបាកដោយសារខ្លួនទៀតឡើយ។ដូច្នេះឯងគួរតែកុំធ្វើអោយគាត់ពិបាកចិត្តអីល្អជាង។

ស្រីណែតឈប់យំទៅ។ក្រោយពីបានស្តាប់សំដីរបស់ខ្ញុំរួចស្រីណែតបានជូតទឹកភ្នែកដែរកំពុងតែហូររួច

ងាកមករកខ្ញុំ។ភាគ្នាសូមអរគុណឯងច្រើនហើយ។ហើយគ្នាមិនដឹងថាជាតិណាទើបគ្នាសងគុណឯងអស់

នោះទេណាភា។អើ!បើចង់សងគុណគ្នានោះជូតទឹកភ្នែកទៅហើយយកសពម្តាយរបស់អាណែតឯងត្រ
ឡប់ទៅផ្ទះវិញដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីណាអាណែត។ស្រីណែតរៀងហ្្អេះអុញដឹង
សំដីរបស់ខ្ញុំរួចនិយាយយ៉ាងរអាក់រអួលស្ទើរតែស្តាប់មិនបានទល់តែសោះ។នែ!នែគ្នា!
ក្រោយពីបានស្តាប់ស្រីណែតនិយាយយ៉ាងរអាក់រអួលដូច្នេះខ្ញុំក៏បាននិយាយកាត់សំដីគេតែម្តង។
ស្រីណែតកុំបារម្ភអីពីរឿងលុយកាក់នោះចាំភាជាអ្នកចេញអោយទាំងអស់។
បន្ទាប់ពីយើងបាននិយាយគ្នារួចពួកយើងបាននាំសពម្តាយរបស់ស្រីណែតមកដល់ផ្ទះហើយក៏រៀប
ចំធ្វើពិធីបុណ្យសពក្នុងពេលជាមួយគ្នាតែម្តង។ក្រោយពីបានបញ្ចប់ពិធីបុណ្យសពរួចខ្ញុំបាន
និមន្តលោកសង្ឃសូត្រមន្តឧទ្ទិសកុសលអោយដល់ម្តាយរបស់ស្រីណែតដើម្បីអោយគាតបានចាប់ជាតិនឹងគេ។
ក្រោយពីពិធីនេះបានបញ្ចប់មួយទៀតខ្ញុំបាននិយាយទៅកាន់ស្រីណែតទៀតថា
តើឯងគិតយ៉ាងម៉េចទៅថ្ងៃអនាគត?ស្រីណែតក្រវីក្បាលជាសញ្ញាថា៖
ភាខ្ញុំមិនទាន់ដឹងនៅឡើយទេថានឹងត្រូវធ្វើអ្វីទៅថ្ងៃអនាគតនោះ។ខ្ញុំគិតថានឹងទៅធ្វើការនៅភោជនីយ
ដ្ឋានដើម្បីរកប្រាក់អោយប្អូនទាំងពីរបស់ខ្ញុំបានរៀនសូត្រចេះដឹងនឹងគេកុំអោយល្ងង់ដូចខ្ញុំទៀត។
មិនបានទេអាណែត!ឯងគួរតែគិតមើលសិនទៅ។ខ្លួនឯងជាស្រីវាជាការលំបាកណាស់ណា។
លំបាកយ៉ាងម៉េចទៅភា?តាមការពិតខ្ញុំមិនមែនមើលងាយការងារនោះទេតែខ្ញុំយល់ថាការ
ងារនៅក្នុងភោជនីយដ្ឋានវាហាក់ដូចជាមិនស្រួលទេសំរាប់ស្រីដូចអាណែតឯងនេះ។
ហេតុអីបានឯងនិយាយអញ្ចឹងហ្អាភា?ការងារទាំងអស់សុទ្ធតែមានតំលៃណាស់ភា។
ភាបានយល់ពីរឿងនោះមកជាយូរហើយដែរ។តែឯងមិនដែលបានស្តាប់វិទ្យុទេរឺ?​ពួកអ្នកមាន
មិនបានទេណាអោយតែឃើញស្រីស្អាតណាអាណែត។
ចុះអោយគ្នាទៅរកការងារឯណាបានធ្វើដើម្បីចិញ្ចឹមប្អូនគ្នាទៅភា។
ឯងមិនបាច់ភ័យខ្លាចទេរឿងហ្នឹងខ្ញុំបានគិតគូរជាមួយគ្រួសាររបស់ខ្ញុំហើយហើយពួកគាត់
ក៏យល់ព្រមទទួលឯងនឹងប្អូនរបស់ឯងទៅរស់នៅជាមួយពួកខ្្ញុំដែរណា។ឯងកុំបារម្ភអី។
តែគ្នា!!ថាមិនបាច់បារម្ភទេ។តែគ្នារអៀសខ្លួនណាស់ណាភា។
ដែរទៅរស់នៅជ្រកកោនឯផ្ទះភានោះ។មិនបាច់រអៀសខ្លួនអីទេយើងសុទ្ធសឹងជាមិត្តនឹងគ្នាទេ
តើ?គ្រួសាររបស់គ្នាក៏ដូចជាគ្រួសាររបស់អាណែតឯងដែរណា។ភាគ្នាសូមអរគុណឯងហើយនូវ
សន្តានចិត្តរបស់ឯងណាភា។អើ!មិនអីទេ។តោះឆាប់រៀបចំឥវ៉ានទៅយប់ជ្រៅឥឡូវហើយណា។
ប្រញាប់បន្តិចណាព្រោះម្តាយឪពុកគ្នាគាត់កំពុងអង្គុយចាំមើលផ្លូវហើយណាអាណែត។បន្តិតក្រោយមក
ពួកយើងបានមកដល់ផ្ទះខ្ញុំហើយខ្ញុំក៏បាននែនាំអាណែតអោយម្តាយឪពុករបស់ខ្្ញុំបានស្គាល់។
ម៉ាក់ប៉ានេះគឺអាណែតដែលកូនបាននិយាយជាមួយម៉ាក់និងប៉ាថ្ងៃមុននោះអី។
ស្រីណែតក្រោយពីខ្ញុំបាននែនាំរួចនាងបានរំកិលខ្លួនយ៉ាងសមសួនសមជាស្រីខ្មែរពិតៗទៅ
សំពះលោកឪពុកនិងអ្នកម្តាយរបស់ខ្ញុំហើយថ្លែងអំនរគុណដល់លោកទាំងពីរចំពោះសន្តានចិត្តដ៏ល្អរបស់គាត់។
ម្តាយឪពុករបស់ខ្ញុំស្រឡាញ់ពេញចិត្តនឹងបងប្អូនអាណែតខ្លាំងណាស់ដោយបានឃើញនាងជាក្មេង

ស្រីប្រកបដោយសុជីវធម៌សមជាកូនខ្មែរពិតណាស់។

ចាប់ពីពេលនោះមកអាណែតនិងក្រុមគ្រួសាររបស់ខ្ញុំបានរស់នៅ
ជាមួយគ្នាយ៉ាងសុខសាន្ត។

វាចារបស់អ្នកសរសេរ៖រឿងនេះមិនមែនជារឿងពិតរបស់នរណាម្នាក់តែវាជាដែលផុសចេញ
ពីមនោគតិផ្ទាល់របស់ខ្ញុំ។ហើយរឿងដែលខ្ញុំបានសរសេរនិងរាល់ការបកស្រាយខាង
លើនេះសុទ្ធតែបានបង្ហាញនូវតំលៃវិជ្ចមានដល់អ្នកអានហើយក៏មានពាក្យពេចន៍រិះគន់
លើបញ្ហាមួយចំនួនផងដែរ។បើខុសឆ្គងត្រង់ណាសូមអ្នកដែលបានអានមេត្តាកែតំរូវ
អោយនាងខ្ញុំផង។នាងខ្ញុំរងចាំការរិះគន់ពីសំនាក់អ្នកដែលបានអានរឿងនេះ
ទាំងអស់។

Saturday, March 29, 2008

**ស្គាល់ហើយរស់ស្នេហ៍**


*​ពេលថ្ងៃសែនក្តៅពេញឪរ៉ា​​​​នឹកដល់សង្សារនៅស្រុកគេ

*​មិនដឹងចិត្តបងនឹកអូនទេ​​​​​រឺបងងាករេចោលអូនហើយ។

*​បងចាំបានទេមុនបងទៅ​​​​​អូនកុំមន្ទិលណាត្រាណត្រើយ

*​រៀនចប់កាលណាវិលវិញហើយ​រស់នៅកៀកកើយនឹងជីវ៉ា។

*​ឥឡូវត្រាណត្រើយបែរមានថ្មី​​​បញ្ឈឺរូបស្រីសែនពើបផ្សា

*​ព្រោះចិត្តក្បត់របស់ប្រុសជីវ៉ា​​​អោយអូនខ្លោចផ្សាព្រោះប្រុសផិត។

*​បើសិនជាបងប្រាប់ពីដំបូង​​​​ម៉្លេះសមរូបអូនមិនផ្ញើចិត្ត

*​ព្រោះស្នេហ៍វរមិត្រគ្មានភាពពិត​ស្នេហ៍ស្នងប្រឌិតបោករូបស្រី។

*​នេះរឺចិត្តប្រុសក្នុងលោកីយ​​​ប្រែប្រួលសំដីសន្យានឹងស្រី

*​រឺចិត្តប្រុសគ្មានទេភក្តី​​​​​​គ្រាន់តែស្រដីអោយតែបាន។

*​ខ្ញុំសូមសច្ចារៀងហើយប្រុស​​ដែលចិត្តមិនស្មោះបោកប្រាស់ប្រាណ

*​សូមអស់អ្នកអានគ្រប់សន្តាន​សូមកុំជាន់ដានស្នេហ៍ដូចខ្ញុំ។

​​​​​​​​​​​​​​


(បទពាក្យប្រាំពីរ)
Writer By: Souphea_Suon.

Thursday, March 27, 2008

ទឹកភ្នែកសោភា!!


នៅថ្ងៃព្រហស្បត្តិទី២៧ខែមិនាឆ្នាំ២០០៨ខ្ញុំបានទៅទិញសំលៀកបំពាក់ជាមួយអ្នកគ្រូរួមជាមួយមិត្តភក្តិ

ខ្ញុំជាច្រើនទៅជាមួយដែរ។ពេលពួកយើងជិះឡានទៅដល់ផ្សារធំថ្មីវាល្មមដល់ម៉ោង១ល្មមហើយ

ពួកយើងបានចាប់គូគ្នាដើរទិញរបស់របរដែលខ្ញួនចង់បានរៀងៗខ្លួន។​ក្រោយមកខ្ញុំបានចាប់ដៃគូជា

មួយមិត្តស្រីម្នាក់(ចម)ពួកយើងមានចិត្តដូចគ្នាច្រើនទើបយើងអាចដើរទិញជាមួយគ្នាបាន។

ក្រោយពីខ្ញុំនឹងមិត្តឯទៀតទិញរបស់របរបានអស់ហើយយើងបានដើរចេញទៅក្រៅដើម្បីហូបអ្វីបន្តិច

បន្តួចមុនពេលបែកគ្នាក្នុងកំឡុងពេលចូលឆ្នាំ។មុនពេលពួកយើងរៀបនឹងទៅហូបខ្ញុំបានសំលឹងឃើញ

សៀវភៅជាច្រើនដែលទាក់ទងនឹងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាដែលជាសៀវភៅដែលខ្ញុំចូលចិត្ត

អានប៉ុន្តែខ្ញុំបែរគ្មានលុយសំរាប់ទិញវាមកអានទៅវិញ។ដោយស្ថិតនៅក្នុងភាពយកបានសៀវភៅវា

បានធ្វើអោយខ្ញុំមិនដឹងខ្លួនថាគេទៅណាអស់ហើយក្រោយមកមានមិត្តម្នាក់(ចម)មានហៅខ្ញុំទៅ។

ពេលទៅដល់កន្លែងដែលត្រូវហូបខ្ញុំបានហៅឡូនឆាលាយជាមួយទឹកម្ទេសដែលជាចំនង់ចំនូលចិត្ត

របស់ខ្ញុំ។ឯចំនែកមិត្តដទៃទៀតបានហៅនុំប៉័ងសាច់។​

បន្ទាប់ពីពួកយើងហូបហើយពូកយើងបានឈរចាំឡាននៅកន្លែងមួយដែលមានឈ្មោះថា៖

ក្រុមហ៊ុន​ខេហ្វ័រគ្រុប។ពេលពួកយើងកំពុងឈរៗស្រាប់តែខ្ញុំមានអារម្មណ៍សង្វេគនៅក្នុងចិត្ត

របស់ខ្ញុំជាពន់ពេក។តើអ្នកដឹងទេថាហេតុអ្វីបានជាខ្ញុំមានអារម្មណ៍សង្វេគក្នុងចិត្ត??

៉" មូលហេតុដែលធ្វើអោយខ្ញុំមានអារម្មណ៍សង្វេគហើយពោរពេញដោយភាពអាណិតអាសូរបំផុតនោះ

គឺខ្ញុំបានឃើញស្ត្រីជាច្រើនណាស់មកគេងនៅមុខក្រុមហ៊ុនខេហ្វ័រគ្រុបទាំងសំលៀកបំពាក់កញ្ចាស់ៗ

ថែមទាំងមិនសូវមានអាហារហូបទៀតផង។តែគួរអោយខ្លោចផ្សាជាងនេះទៅទៀតនោះគឺស្ត្រីទាំងនោះ

ថែមទាំងមានកូនតូចទៀតផង។​លើសពីនេះទៅទៀតនោះគឺមានស្ត្រីម្នាក់ក្នុងចំនោមស្ត្រីទាំងអស់

នោះបានលេបថ្នាំសំលាប់ខ្លូនឯងទៀតផង(ព្រោះធុញថប់ហ្នឹងបែបនេះ)។


​កត្តាទាំងអស់នេះហើយដែលធ្វើអោយទឹកភ្នែករបស់ភាស្រក់ចុះមកក៏ព្រោះតែការអានិតអាសូរ

ជាពន់ពេក។​ពេលដែលភាបានឃើញពេលណាទឹកភ្នែករបស់ភាតែងតែហូរចុះមកដោយមិនមាន

ភាពអៀនខ្មាសបន្តិចឡើយ(ទោះបីភាធំក៏ដោយ)ដូចជាល្ងាចថ្ងៃមុនពេលដែលខ្ញុំរៀបនឹងទៅផ្ទះខ្្ញុំបាន

ឃើញបុរសម្នាក់ព្រមទាំងកូនប្រុសរបស់គាត់មកសុំទានគេហើយអស់កំលាំងពេកក៏ដេកសុំទានគេតែ

បែរជាគ្មានរណាគេអោយគាត់សោះភ្លាមនោះទឹកភ្នែករបស់ខ្ញុំបានស្រក់ចុះជាច្រើនដំនក់ព្រោះតែ

ភាពខ្លោចផ្សាយ៉ាងខ្លាំងដោយដូច្នេះ។ខ្ញុំបានតាមមើលគាត់ទល់ទេគាត់ដើរទៅហួសខ្ញុំ។

បន្ទាប់មកខ្្ញុំបានត្រឡាប់មកផ្ទះហើយតាមផ្លូវខ្ញុំតែគិតដល់អ្វីដែលធ្វើអោយទឹកភ្នែកដ៏មានតំលៃរបស់

ស្រក់ចុះមក។

សូមបញ្ជាក់ថានេះមិនមែនជាលើកទី១​រឺក៏ជាលើកទី២ទេស្ទើរតែរាប់មិនអស់ទៅហើយដែលធ្វើអោយ

ខ្ញុំយំដោយសារការអានិតអាសូរដល់ជនក្រីក្រហើយជាប់ការលំបាក។

​​ខ្ញុំសូមជំរាប់ដល់អ្នកទាំងអស់គ្នាដែលមានអំនាចហើយមើលងាយអ្នកក្រីក្រទាំងអស់

សូមបញ្ចប់ការមាកងាយដល់ជនក្រីក្រតទៅទៀតវាគង់តែមានថ្ងៃណាកម្មនឹងតបស្នងវិញទេ។

(កុំសើចរឺមាកងាយគេប្រយ័ត្នពៀរឆ្លងម្តងម្នាក់)។​សូមផ្តល់ការស្រឡាញ់រាប់អានដល់អ្នក

ក្រីក្រផងព្រោះមានតិចណាស់ដែលជួយរឺអានិតស្រឡាញ់អ្នកក្រីក្រដែលខ្ញុំបានឃើញ។

សូមកុំបិទភ្នែករឺសប្បាយលើគំនរទុក្ខរបស់អ្នកក្រក្រីអោយសោះសូមមេត្តាសន្តោសប្រនីដល់ពួក

គេផងព្រោះពួកក៏ជាមនុស្សហើយក៏ចង់រស់នៅដូចអ្នកមានដែរ។

​ទឹកភ្នែករបស់ខ្ញុំបានស្រក់ចុះព្រោះចង់អោយអ្នកមានអំនាចទាំងអស់អានិតស្រឡាញ់អ្នកក្រីក្រលំបាក

តោកយ៉ាកផងហើយមេត្តាចាត់ទុក្ខពួកគេជាមនុស្សផង។

((ចៀសវាងកុំចាត់ទុក្ខជាសត្វធាតុគិតតែ"......................................")).

My tear wants all of you please love and pity and good thinking to the poor people.

Do not hate or look down to them.Please open all of your mind........


if have incorrect saying in this please forgive and please tell me.

All of my sayings are true not false.

Writer By:Souphea_Suon

Monday, March 24, 2008

ជាតិនេះមិនមែនគូរ




នៅថ្ងៃសិទ្ធិនារី រីយ៉ាគិតសុំអ្នកម៉ាក់ទៅដើរលេងជាមួយមិត្តភក្តិដើម្បីលំហែរខួរក្បាល។

តែដល់ថ្ងៃសិទ្ធិនារីឈានចូលមកដល់បែរជា
នាងមិនហ៊ានហារមាត់សុំគាត់ទៅវិញ។​ប៉ុន្តែដោយសារតែសំលេងទូរស័ព្ទរបស់មិត្តបានតេមកទឿនម្តងហើយម្តងទៀតទើបជំរុញអោយខ្ញុំ

ហ៊ានហារមាត់សុំំម៉ាក់របស់ខ្ញុំ។
​ម៉ាក់!!​!​ មានការអីកូនសំឡាញ់?​នែ!​កូន​នែ!!!​មានការអីកូនឆាប់និយាយមកកុំខ្លាចអីណាកូន។កូនចង់បានអីពីម៉ាក់និងប៉ាទៅកូន?
នែ!​ម៉ាក់ហា!​កូនមិនចង់បានអីពីប៉ានិង​ម៉ាក់ទេ។កូនគ្រាន់តែចង់សុំប៉ានិងម៉ាក់ទៅដើរលេងតាមមាត់ទន្លេជាមួយមិត្តភក្តិតែប៉ុណោះ។

ថាម៉េចកូន!​កូនគិតសុំប៉ានិងម៉ាក់ទៅដើរលេងជាមួយមិត្តភក្តិ។​តើម៉ាក់និងប៉ាយល់ព្រមទេ?​ប៉ានិងម៉ាក់អនុញ្ញាតិអោយកូនទៅតែមិនត្រូវធ្វើអ្វីអោយខុសពីច្បាប់ស្រីនោះទេណាកូនមាសម្តាយ។

ហើយម៉្យាងទៀតកូនត្រូវត្រឡប់មក
វិញមុនម៉ោង៥ល្ងាចណាកូន។​ចាស!​កូនដឹងហើយម៉ាក់។​ម៉ាក់និងប៉ាកូនជំរាបលាសិនហើយ។​អើ!​ទៅចុះណាកូន។​ថែរក្សាខ្លួនផងណា។
​ចាស!ម៉ាក់។​​បន្ទាប់ពីបានលាម៉ាក់រួចហើយរីយ៉ាបានបើកឡានចេញពីផ្ទះរបស់នាងសំដៅទៅផ្ទះរបស់គន្ធា

ដែលជាមិត្តសំលាញ់។គន្ធាមកប្រញាប់មក!​យើងប្រញាប់ទៅហើយក៏ប្រញាប់មកវិញដែរណា។​តោះឡើងឡានទៅ!អើនិយាយអញ្ជឹងឯងអីក៏មុខក្រៀមម្ល៉េះ?មានរឿងអីកើតឡើងចំពោះអីទៅគន្ធា?អ្ហើយ!​រីយ៉ាតើឯងដឹងទេម្តាយរបស់គ្នាគាត់ចង់អោយគ្នារៀបការជាមួយកូនមន្រ្តីរាជ្យការម្នាក់។

តើឯងគិតថាវាល្អទេបើគ្នាមិនបានស្រឡាញ់គេផងហ្នឹង?​បើឯងមិនស្រឡាញ់គេហេតុអីបានជាឯងមិនបដិសេធនឹងម្តាយរបស់ឯងទៅ?​ដូចដែលឯងដឹងស្រាប់ហើយរីយ៉ាចំពោះចារឹកម្តាយគ្នានោះអី។​បើគ្នាមិនធ្វើតាមគាត់ទេគាត់នឹងបញ្ជូនគ្នាអោយទៅនៅអាមេរិចតែម្នាក់ឯងហើយ។
ចុះឯងគិតយ៉ាងម៉េចចំពោះវាសនា?នែ!គ្នាប្រាប់ឯងចុះវាសនាជាមនុស្សល្អណាស់ថែមទាំងរៀនពូកែទៀត។តើឯងដាច់ចិត្តរៀបការចោលគេរឺ?វាសនា!!គ្នាស្រឡាញ់គាត់ខ្លាំងណាស់តែ​តែ!​​ តែយ៉ាងម៉េច!​ ម្តេចមិនជំរាប់គាត់ពីចំនងស្នេហ៍របស់ឯងនិងវាសនាអោយគាត់ដឹងទៅ?រីយ៉ា​អើយឯងនិយាយចេះតែស្រួលហើយតែចំនែកគ្នាជាអ្នកធ្វើវិញវាសែនពិបាកណាស់។​ចារឹកម៉ាក់គ្នាពិបាកនឹងផ្គាប់ចិត្តណាស់។អើ!​​ មកពេលនេះជាពេលដើរលេងណាមិនមែនជាពេលត្រូវពិបាកចិត្តនឹងរឿងប៉ុនហ្នឹងទេ។
ចាំពេលណាចិត្តម៉ាក់ឯងគាត់សប្បាយចិត្តចាំប្រាប់រឿងឯងនិងវាសនាអោយគាត់ដឹង។

តោះយើងប្រញាប់ទៅ។​ពេលទៅដល់មាត់ទន្លេហើយខ្ញុំនិងគន្ធាបានចតឡាននៅកន្លែងផ្ញើឡានរួចពួកយើងទាំងពីរបានដើរ

សំដៅទៅមាត់ទន្លេដើម្បីមើលទឹកទន្លេ។​ពួកយើងសប្បាយរីករាយណាស់តែភាពសប្បយរីករាយរបស់ខ្ញុំបានធ្វើអោយខ្ញុំនឹកឃើញដល់សំនាងដែល

ជាមនុស្សដែលខ្ញុំស្រឡាញ់។ខ្ញុំបានស្លុងគំនិតគិតដល់គេរហូតដល់មិនលឺគន្ធាហៅខ្ញុំ។​រីយ៉ា!​រីយ៉ា!!​ឯងកុំធ្វើអោយគ្នាភ័យណា។​រីយ៉ា!!!!!!​ចាស!​មានការអីគន្ធាបានជាស្រែកលឺម្ល៉េះ។មើលន!!​គេមើលមកយើងគ្រប់ៗគ្នា!​មិនអោយគេមើលយ៉ាងម៉ិចបើឯងមិនដឹងបន្តែតអារម្មណ៍គិតដល់ណាហើយ?​ប្រាប់គ្នាមើ!​តើឯងកំពុងគិតដល់សំនាងរឺ? អើ!​គ្នាបានគិតដល់សំនាងមែន។អេ​និយាយអញ្ចឹងពេលយើងជិះឡានមកខ្ញុំដូចជាបានឃើញសំនាងឈរនិយាយគ្នាជាមួយស្រីម្នាក់នៅជិត

សាលារបស់យើង។មែនរឺ!!​រីយ៉ាឈ្ងោកមុខចុះ។នែ​រីយ៉ា​ !ឯងកុំពិបាកចិត្តអី។​រឿងស្នេហាឯងគួរតែអោយ
វាដើរទៅដោយសន្សើមៗចុះកុំបង្ខំវាធ្វើអ្វី។រីយ៉ាបានងក់ក្បាលយល់ព្រមនឹងគន្ធាហើយចោល

កន្ទុយភ្នែកមើលទៅទឹកទន្លេដែលកំពុងតែបក់រវ៉ិចៗស្រាប់តែនាងមានអារម្មណ៍ចង់ត្រឡាប់ទៅផ្ទះវិញភ្លាម។​គន្ធា!តោះយើងត្រឡប់ទៅវិញខ្ញុំលែងចង់នៅទីនេះទៀតហើយ។​តោះយើងទៅ!​អើ!​ចុះវាយ៉ាងម៉ិចឯងទៀតហើយហ្នឹង?មិនទាន់ដល់ម៉ោងកំនត់របស់ម្តាយឯងផងហ្នឹង។​មែនហើយវាមិនទាន់ដល់ម៉ោងកំនត់របស់ម្តាយគ្នាមែនប៉ុន្តែគ្នាចង់ទៅវិញ។​អញ្ចឹងស្រេចតែចិត្តឯងចុះ!ក្រោយពីពួកយើង
និយាយគ្នារួច​ពួកយើងក៏បានចេញពីមាត់ទន្លេត្រឡប់មកផ្ទះវិញ។
ខ្្ញុំបានជូនគន្ធាទៅផ្ទះហើយក៏ត្រឡប់មកផ្ទះវិញ។ក្រោយពីបើកឡានចេញពីផ្ទះគន្ធាមិនបានប៉ុន្មានផង​
ស្រាប់តែសំលេងទូរស័ព្ទខ្ញុំក៏រោទិ៍ឡើងនោះជាលេងរបស់សំនាង!​ខ្ញុំប្រញាប់ទទួលទូរស័ព្ទនិយាយជា
មួយសំនាង។​ហេឡូ!សំនាង​! ​បាទ!​សំនាងសុខសប្បាយទេ? ធម្មតា។​ចុះរីយ៉ាវិញសុខសប្បាយទេ។
ចាស!​ដូចគ្នា!​ចុះសំនាងឯងមានការអីចង់និយាយជាមួយខ្្ញុំ?​អឹ​!​នែ!​ខ្ញុំសូមជួបរីយ៉ាបន្តិចបានទេ?​ព្រោះ
ខ្ញុំចង់និយាយរឿងមួយជាមួយរីយ៉ាឯង។​ចាស!បាន។​តើអោយខ្ញុំទៅជួបសំនាងឯងនៅឯណាទៅ?
បាទ!នៅភោជនីយដ្ឋានដែលនៅជិតសាលារបស់យើង។​Ok!​ខ្ញុំទៅដល់ឥឡូវហើយ។
អញ្ចឹងចាំជួបគ្នានៅទីនោះណា​bye!bye
មួយស្របក់ក្រោយមក!ខ្ញុំបានទៅដល់កន្លែងដែលសំណាងបាននាត់ជាមួយខ្ញុំ។
ពេលទៅដល់ទីនោះភ្លាមសំនាងបានចេញមកទទូលខ្ញុំនៅមុខទ្វាចូល។
រីយ៉ារីករាយណាស់ដោយបានជួប។​ចាស!ដូចគ្នា។​តោះយើងចូលទៅញាំអីសិនទៅ។​ចាស!​យល់ព្រម។​
សំនាង!​រីយ៉ា!​ចង់ញាំអី??​រីយ៉ានិយាយមុនខ្ញុំចុះ។​ចាស!ស្រេចតែសំនាងចុះ។
អញ្ចឹងយកសាច់មាន់បំពងពីរចានហើយដំឡូងបារាំងបំពងព្រមទាំងទឹកម្រេចផង។
ខ្ញុំបានហៅម្ហូបដែលរីយ៉ាចូលចិត្តមកហើយ។​ចាស!​រីយ៉ាអរគុណសំនាងច្រើនហើយ។
រីយ៉ាចាំញាំហើយចាំយើងនិយាយគ្នា។ពូកយើងញាំបន្តើរមើលមុខគ្នាបន្តើរ។​
ក្រោយពីញាំរួចសំនាងបាននិយាយមកខ្ញុំមុនថា!រីយ៉ាកុំស្រឡាញ់ខ្ញុំអី។ហេតុអីទៅសំនាង។
​ព្រោះរីយ៉ាឯងជាកូន
អ្នកមានវង្សត្រកូលខ្ពស់មិនគួរមកស្រឡាញ់មនុស្សមានឋានះទាបដូចខ្ញុំទេ។​
ហើយម្យ៉ាងវិញទៀតឪពុកម្តាយខ្ញុំបានភ្ជាប់ពាក្យខ្ញុំនិងនារីម្នាក់តាំងពីខ្ញុំនៅតូចម្ល៉េះ។
​ហេតុអ្វីបានជាសំនាងមិនប្រាប់រឿងនេះអោយខ្ញុំដឹងពីមុនមក។
អោយខ្ញុំសូមទោសរីយ៉ា។​ពីមុនឪពុកម្តាយរបស់ខ្ញុំមិនហ៊ានប្រាប់ខ្ញុំអោយដឹងពី
រឿងនេះព្រោះពួកគាត់គិតថាខ្ញុំនៅក្មេងពេក។
ហើយថ្ងៃនេះជាថ្ងៃចុងក្រោយហើយរវាងរីយ៉ានិងខ្ញុំ។
ហេតុអីសំនាងមានគេហើយ​បែរជាយើងទាំងពីរមិនអាចជួបមុខគ្នាទៀត។
ព្រោះខ្ញុំ!​នែ​ អើ!! ត្រូវចូលរោងការខានស្អែកនេះហើយ។​ក្រោយពីបានលឺថាមនុស្សដែលខ្លួន
ស្រឡាញ់ត្រូវចូលរោងការទាំងចិត្តគេនៅស្រឡាញ់ខ្លួននោះរីយ៉ាបានងងឹតមុខដួលមុខសំនាង
ដែលជាសង្សារសំនប់ចិត្ត។
សំនាងក្រោយពីបានឃើញរីយ៉ាដួលនៅចំពោះពីមុខរបស់ខ្លួនក៏ប្រញាប់យកនាងទៅមន្ទីរពេទ្យភ្លាម។
បន្តិចក្រោយមករីយ៉ាបានដឹងខ្លួនហើយបានសួរទៅសំនាងបន្តទៀត។​សំនាងត្រូវចូលរោងការខានស្អែករឺ។
សំនាងឆ្លើយទាំងចិត្តអូលនែនបំផុតសឹងតែប្រេះទ្រូងចេញមកក្រៅ។
រីយ៉ាខ្ញុំពិតជាស្រឡាញ់រីយ៉ាឯងខ្លាំងណាស់តែខ្ញុំ!!​តែសំនាងមិនអាចល្មើសនឹងសំដីរបស់លោកឪពុកអ្នក
ម្តាយបានរឺ។​បាទ!​មិនជាថ្វីទេ!​​រីយ៉ាយល់ពីចិត្តរបស់សំនាងឯងហើយ។
ក្រោយពេលដែលរីយ៉ានិយាយចប់សំនាងបាតេហៅគន្ធាដែលជាមិត្តរបស់រីយ៉ាមកយក
រីយ៉ាទៅផងព្រោះនាងមិនសូវស្រូលខ្លួនទេ។​បន្ទាប់ពីសំនាងបានបិទទូរស័ព្ទហើយ
ក្រលេកមើលទៅរីយ៉ាក៏ឃើញទឹកភ្នែករបស់រីយ៉ារមៀលធ្លាក់ចុះមកលើផែនថ្ពាល់ដ៏រលោងរបស់
រីយ៉ា។​រីយ៉ាឈប់យំទៅណា!​សំនាងឈប់និយាយមួយស្របក់ក្រោយមកក៏ឃើញ
គន្ធាមកដល់ល្មម។​អើ!​គន្ធាមកដល់ល្មម។អោយខ្ញុំសូមពឹងគន្ធាផងណា។​
ជួយជូនរីយ៉ាទៅដល់ផ្ទះរបស់នាងផង។​ក្រោយពីសំនាងនិយាយចប់រីយ៉ាបាន
ជូនពរទៅសំនាង។​សូមបងរៀបការចុះកុំគិតពីរីយ៉ាអី។​
ហើយរីយ៉ាសូមជូនពរបងសំនាងអោយជួបតែសេចក្តីសុខគ្រប់វិនាទីហើយកុំអោយ
ជួបរឿងដ៏ឈឺផ្សារវាងខ្ញុំនិងសំនាងទៀត។​សំនាងបានអរគុណរីយ៉ាហើយដើរចេញទាំងទឹកភ្នែកលាយ
ឡំនឹងចិត្តអានិតអាសូររីយ៉ាយ៉ាងខ្លាំង។​រីយ៉ាបានក្រលេកមើលសំនាងទល់តែបាត់រូបសំនាង
ពីភ្នែករបស់នាង។​ទីបំផុតរីយ៉ាបានត្រឹមតែក្រំគ្រាចិត្តតែប៉ុណោះ។​ហើយនិយាយក្នុងចិត្តថាសំនាង
បើមានជាតិក្រោយពិតរីយ៉ាសូមផ្សងជួបបងទៀតហើយកុំអោយព្រាត់ប្រាសដូចជាតិនេះទៀត។
​​​​​(ចប់)

វាចារសោភា៖​នេះជារឿងមួយដែលឆ្លុះបញ្ចាំងពីស្នេហ៍យុវវ័យសម័យឥឡូវ។
ហើយនាងខ្ញុំសូមនិយាយថាបើមិត្តណាបានជួបប្រទះស្នេហាដូចរឿងនេះសូមមិត្តប្រុសៗទាំង
អស់គ្នាតាំងចិត្តអោយហំមិនត្រូវសំរក់ទឹកភ្នែកនៅមុខនារីដែលខ្លួនស្រឡាញ់អោយសោះ។

ព្រោះក្នុងនាម
ជាកូនប្រុសមិនត្រូវសំរក់ទឹកភ្នែកអោយនារីឃើញទេ។
សូមអរគុណ!!
រៀបរៀងនឹងសរសេរដោយប្អូនស្រី​សួន​សោភា។


**ស្តាយមិនបានឆ្លើយថាស្នេហ៍**

កើតមកវាសនាមិនគាប់កម្មតាមមកពង្រាត់អោយព្រាត់លោកឪពុកអ្នកម្តាយរួមទាំងប្រុសស្នេហាស្នេហ៍ស្មើនឹងជីវិត។
សោភាជាស្រីដែលមានរូបសម្ផស្សស្រស់ស្អាតព្រមទាំងជាស្រីដែលមានសំដីទន់ភ្លន់មួយរូប។
តែជាកម្មពារអ្វីដែលនាងកើតមកជាកូនអ្នកក្រមិនស្រនុកដូចជាស្រីដទៃទៀតដែលរៀនជាមួយនាង។
ថ្ងៃនេះសោភាបានមកជួយលក់ចេកអាំងជាមួយលោកយាយដែលមានវ័យជំនាស់ម្នាក់ដើម្បីរកថវិកាសំរាប់អោយប្អូនប្រុសបន្តការសិក្សារៀនសូត្រ។​យាយថ្ងៃនេះយាយទៅសំរាកចុះទុកអោយចៅលក់តែម្នាក់ឯងបានហើយ។​មិនអីទេចៅឆាប់ទៅរៀនទៅប្រយត្ន័ទៅរៀនយឺតម៉ោងណាចៅ។​ទេយាយថ្ងៃនេះចៅអត់ទៅរៀនទេ។យាយអញ្ជើញទៅសំរាកយកកំលាំងព្រោះយាយនឿយហត់ខ្លាំងណាស់។​អើ!​យាយចូលទៅដេកហើយណា។​ចាស!​យាយ។​ដោយមិនអស់ចិត្តយាយក៏បានត្រឡប់ក្រោយសូរចៅថាហេតុអ្វីបានជាចៅឈប់?​ចាស!​យាយចៅត្រូវបានឈប់សំរាករយៈពីរថ្ងៃកន្លះព្រោះសាលារបស់ចៅគេឈប់ប្រលង
ថ្នាក់ទីប្រាំបួនដូច្នេះចៅត្រូវឈប់សំរាក។​ក្រោយពីបានស្តាប់ចៅនិយាយរួចយាយក៏បានដើរចូលក្នុងបាត់ទៅ។បន្តិចក្រោយមកមានឡាន
មួយយ៉ាងស្អាតបើកមកឈប់នៅពីមុខតូបរបស់នាងធ្វើអោយនាងភ្ញាក់ព្រើត។​រំពេចនេះមានបុរសសង្ហារម្នាក់បានបើកទ្វាឡានដើរសំដៅសោភា​រួចសួរសោភាសុខសប្បាយជាទេ?​ដោយបានលឺដូច្នេះខ្ញុំភាំងស្មារតីអស់រលីងក្រោយពីងើយមុខមើលទៅបុរសសង្ហារនោះ។
ដោយមិននឹកស្មានថាបុរសសង្ហារនោះគឺជារិទ្ធីដែលជាមិត្តរួមថ្នាក់កាលរៀននៅក្នុងជាមួយគ្នាតាំងពីថ្នាក់ទីប្រាំបួន
មកម្ល៉េះ។សោភាចាំខ្ញុំបានទេ?​ខ្ញុំធ្លាប់ប្រាប់សោភាមុនពេលដែលខ្ញុំទៅប្រទេសជប៉ុនថាចាំខ្ញុំណាពេលដែលខ្ញុំរៀនចប់ខ្ញុំនឹងមកស្តីដណ្នឹងសោភានោះអី។​តើសោភានៅចាំទេ?​ចាស!នាងខ្ញុំនៅចាំគ្រប់សំដីរបស់រិទ្វីឯងជាប់ជានិច្ច។មោះសោភាចាំខ្ញុំជួយបង្កាត់ភ្លើងអោយសោភាណា។
ទេកុំអីប្រយ័ត្នប្រលាក់ខោអាវរបស់រិទ្ធីឯង។​អត់អីទេសោភាការងារប៉ុនហ្នឹងខ្ញុអាចធ្វើបានណា។​ធ្វើបានរឺ??​អញ្ចឹងតាមតែចិត្តរិទ្ធីឯងចុះ។សោភាទៅអង្គុយលើតូបចុះ!ហើយចាំមើលស្នាដៃរបស់អ្នកមកពីប្រទេសជប៉ុនមើ!ចាស!អោយតែបានដូចមាត់ចុះកំលោះជប៉ុន។
ទោះបីជារិទ្ធីខិតខំបង្កាត់ភ្លើងយ៉ាងណាក៏នៅតែមិនឆេះដដែល
តែបែរជាប្រលាក់ខោអាវទៅវិញ។សោភាអស់សំនើចចំពោះកំលោះជប៉ុនរូចនិយាយទៅកាន់រិទ្ធីថា!​រិទ្ធីធ្វើកើតហើយប៉ុន្តែមិនមែនធ្វើកើតបីជារិទ្ធិេះនាងញ្ជើញទៅសំរាន្តខាងបង្កាត់ភ្លើងនោះទេតែបែរជាជោគជ័យខាងខោអាវទៅវិញ។
ពាក្យសំដីនិងស្នាមញញឹមរបស់សោភាបានធ្វើអោយទឹកចិត្តរិទ្ធីកាន់តែជ្រាលជ្រៅៗទៅចំពោះសោភា
ដោយមិនចង់ត្រឡប់ទៅវិញទេ។​រិទ្ធីបានមកជួយលក់ចេកអាំងខ្ញុំពេញមួយថ្ងៃហើយគួរតែត្រឡប់ទៅផ្ទះហើយកុំអោយប៉ាម៉ាក់បារម្ភព្រោះ
ទើបនឹងមកពីប្រទេសជប៉ុនផងណា។ក្រោយពេលសោភាបាននិយាយចប់រិទ្ធីបានលាសោភាត្រឡប់ទៅ
ផ្ទះតាមពាក្យស្នើសុំរបស់សោភា។សោភាបានថ្លែងអំនរគុណចំពោះរិទ្ធីដែលបានចំណាយពេលដ៏មានតំលៃ
មកជួយលក់ខ្ញុំ។រិទ្ធីតបយ៉ាងសប្បាយរីករាយបំផុត​បាទ!រីករាយជានិច្ច។​បន្តិចក្រោយមករិទ្ធីបានត្រឡប់មកដល់ផ្ទះក៏គាប់ជួនជួបនឹងម៉ាក់នៅសួនច្បារ។​រិទ្ធីបែបភ័យផងចង់យំផង​ក៏បានបិទឡានថ្មមបំផុតហើយដើរលបៗចូលក្នុងផ្ទះកុំអោយម្តាយដឹងទាន់។ប៉ុន្តែត្រូវម្តាយឃើញទាន់។រិទ្ធី!បាទ!!ម៉ាក់។​កូនទើប៉ាក់។​កូនទើមនឹងមកពីណាហ្នឹងហាស?​បាទម៉ាក់នែ​!​នែកូន​។រិទ្ធីក៏បានរត់ចូលក្នុងផ្ទះដោយមិនឆ្លើយនឹងម្តាយទេ។​យ៉ាប់ណាស់កូននេះទើបតែមកពីប្រទេសជប៉ុនសោះមានមិត្តនាំដើរលេងហើយ។​លុះស្អែកឡើងរិទ្ធីបានបើកឡានមកជួយលក់ចេកអាំងជាមួយសោភាទៀត។តែជាចៃដន្យសោភាបានងងឹត
មុខដួលព្រោះអោនងើបៗច្រើនពេក។រិទ្ធីឃើញដូច្នេះក៏ប្រញាប់បីសោភាដាក់ក្នុងឡានឆ្ពោះទៅកាន់មន្តីរពេទ្យ។
ក្រោយពេលសោភាដឹងខ្លួនឡើងរិទ្ធីបានទិញផ្លើឈើនិងអ្វីផ្សេងៗទុកអោយសោភាញាំដើម្បីអោយមាន
កំលាំង។រិទ្ធីខ្ញុំសូមអរគុណរិទ្ធីចំពោះទឹកចិត្តដ៏ល្អរបស់រិទ្ធីហើយណាតែថ្ងៃក្រោយមិនបាច់ធ្វើដល់ថ្នាក់
ហ្នឹងពេកទេ។ហេតុអ្វីសោភា??​ព្រោះតែខ្ញុំមិនចង់រំខានរិទ្ធីទេ។​តែនេះជាការពិតជួយដោយស្មោះទេតើ។
បន្ទាប់ពីបាននិយាយរួចរិទ្ធីបាននាំសោភានឹងជីដូនត្រឡប់ទៅផ្ទះវិញ។ក្រោយពេលរិទ្ធីបានជូនសោភាមក
ដល់ផ្ទះហើយរិទ្ធីនៅអង្គុយលើតូបជាមួយយាយរបស់សោភា។​រិទ្ធីតើចៅស្រឡាញ់ចៅស្រីយាយរឺ។
រិទ្ធីបែបនៅអល់អាក់ពេលលឺលោកយាយសួរដូច្នេះហើយក៏ឆ្លើយទាំងត្រដាប់ត្រដួសបាទលោកយាយ
ចៅពិតជាស្រឡាញ់សោភាមែន។​ចៅត្រូវហ៊ានប្រាប់នាងដោយផ្ទាល់ណាចៅ។​បាទលោកយាយ។
គាប់ជូនពេលដែលរិទ្ធីបានប្រាប់លោកយាយថាខ្លួនស្រឡាញ់សោភាចំពេលដែលនាងមកដល់ហើយ
បានស្តាប់លឺរាល់រឿងទាំងឡាយដែលរិទ្ធីបាននិយាយជាមួយលោកយាយរបស់ខ្លួន។
ពេលនោះខ្ញុំបានដើរមកជិតយាយនិងរិទ្ធីហើយនិយាយរិទ្ធីស្រឡាញ់រឺ។​បាទវាជាការពិតណាស់។
ទេមិនបានទេខ្ញុំក្រណាស់ម្តេចនឹងអាចទៅរួចដូចពាក្យចាស់មួយឃ្លាបានពោលថា" ដៃខ្លីកុំឈោងស្រវារ
អោបភ្នំដែលមានទំហំសែនធំអោយសោះ" ព្រោះវានាំអោយមានគ្រោះថ្នាក់។ភ្លាមនេះរិទ្ធីបានប្រកែកកាត់សំដីភ្លាម។​ទេសោភាខ្ញុំពិតជាស្រឡាញ់សោភាមែនណាពិត​មិនកុហកទេ។​សំដីប្រុសដូចជាទឹកហូរ
មិនចេះហត់ពាក្យប្រុសស្បថមិនដែលទៀងសូម្បីតែមួយម៉ាត់។​ពេលរិទ្ធីបានលឺពាក្យរបស់
ខ្ញុំនោះបានត្រឹមតែអោនមុខចុះហើយជំរាបលាលោកយាយព្រមទាំងខ្ញុំផងដែរដោយគេបាន
បន្សល់ទុកសំនួរមួយនៅនឹងខ្ញុំ។សោភាខ្ញុំរង់ចាំចំលើយពីសោភាណានៅថ្ងៃស្អែក។
ថារួចរិទ្ធីបានបើកឡានចេញពីផ្ទះរបស់នាងយ៉ាងលឿន។
ខ្ញុំគិតហើយគិតទៀតចំពោះសំនួររបស់រិទ្ធីមកខ្ញុំ។​ខ្ញុំឆ្ងល់កាលដែលគេនៅជិតខ្ញុំគ្មានអារម្មណ៍
ថាស្រឡាញ់គេបន្តិចសោះ។​តែហេតុអ្វីពេលនេះចិត្តខ្ញុំហេតុអ្វីក៏ពុះកញ្ជ្រោលសួររកតែគេម្នាក់
គត់អញ្ជឹង?
លុះស្អែកឡើងរិទ្ទីបានមកម្តងទៀតដើម្បីទទួលចំលើយពីខ្ញុំ។​គាត់បានប្រាប់ថាលោកឪពុក
អ្នកម្តាយរបសល់គាត់បានយល់ព្រមទទួលខ្ញុំធ្វើជាកូនប្រសារ។ក្រោយពេលបានលឺរិទ្ធីនិយាយចប់រិទ្ធីបានសួរ
ខ្ញុំថាតើសោភាជឿរចិត្តហើយរឺនៅ។​ខ្ញុំនៅតែមានៈមិនផ្តល់ចំលើយដែលគាត់បានសួរខ្ញុំនោះទេ។
រិទ្ធីបានអង្វរខ្ញុំម្តងហើយម្តងទៀតតែខ្ញុំនៅតែមិនមាត់ជាមួយគេសូម្បីតែមួយម៉ាត់។ដោយខ្លាចខ្ញុំមិនជឿ
គាត់ថាមានចិត្តស្មោះចំពោះខ្ញុំគាត់បានរត់ចូលទៅចំពីមុខឡានដែលកំពុងបើកយ៉ាងលឿនដែលសំដៅ
មកចំពីមុខគាត់។ភ្លាមនោះខ្ញុំប្រុងនឹងហារមាត់ប្រាប់គាត់ថា!​ភាព្រមស្រឡាញ់បងហើយ។​
ប៉ុន្តែអ្វីៗហួសពេលហើយ។​ឡានបានបុកគាត់ចំពីមុខដោយពេញទំហឹង។រំពេចនោះគាត់បានខ្ទាត
ចេញពីឡានដែលបានបុកគាត់។​ក្រោយពេលបានឃើញមនុស្សដែលខ្លួនស្រឡាញ់កំពុងដេក
ក្នុងថ្លក់ឈាមដោយដកដង្ហើមដាច់ៗពីគ្នាបានធ្វើអោយខ្ញុំស្រែកយំយ៉ាងខ្លាំងរួចស្ទុះទៅអោប
មនុស្សដែលខ្លួនស្រឡាញ់រួចនិយាយថា៖​
បងរិទ្ធីអោយសូមទោសបងផងអូនមិនមានបំណងធ្វើដូច្នេះទេតែអូនគ្រាន់តែចាំមើលចិត្តបង
បន្តិចទៀតសិន។ហេតុអ្វីបានជាបងគិតខ្លីម្ល៉េះ?​ភាខុសហើយបងដាក់ទោសភារឺស្អប់ភាស្រេចតែ

ចិត្តបងចុះ។​ភាបងមិនដែលស្អប់រឺក៏ខឹងអូនម្តងណាឡើយ។
បងរិទ្ធីភាអរគុណបងច្រើនណាស់ហើយក៏ជំពាក់គុណបងច្រើនណាស់ក្នុងជាតិនេះភាសង
បងមិនអស់ទេ។​ភាបងជួយដោយស្មោះមិនបានគិតថាចង់បានគុណស្រ័យពីភានោះទេ។
ក្រោយពីបានលឺពាក្យសំដីរបស់រិទ្ធីភ្លាមទឹកភ្នែករបស់សោភាបានហូរចុះមកដូចជាទឹក
ភ្លៀងជោកពាសពេញផែនថ្ពាល់ដ៏មត់រលោងរបស់នាង
។​បងរិទ្ធីសូមបងកុំទៅណាចោលភាទៀតអោយសោះណា។អូនពិតជាត្រូវការបងណាស់។
ភានេះជាពាក្យចុងក្រោយរបស់បងហើយ!​ភាតើអូនព្រមជឿរបងហើយរឺនៅ? ប្រសិនបើបងបានលឺ
ពាក្យអូនថាស្រឡាញ់តែមួយមាត់ក៏បងស្លាប់អស់ចិត្តដែរ។​សោភាបានយកដៃខ្ទប់មាត់
របស់រិទ្ធីកុំអោយនិយាយពាក្យនេះទៀត។បងកុំនិយាយពាក្យអពមង្គលអី។
ភាស្រឡាញ់បងជាងជីវិតរបស់ភាទៅទៀត។​ក្រោយពេលបានលឺពាក្យថាស្រឡាញ់
ចេញពីមាត់មនុស្សដែលខ្លួនស្រឡាញ់ភ្លាមមច្ចុរាជក៏បានផ្តាច់ជីវិតរិទ្ធីទៅភ្លាមដោយបន្សល់ទុក
នូវតែអានុស្សាវរីយ៍រវាងភានឹងរិទ្ធីព្រមទាំងសំលេងយំសោកបោកខ្ញុំរបស់សាភាដោយមិនបាន
ឆ្លើយប្រាប់ថាស្នេហ៍ចំពោះមនុស្សដែលខ្លួនស្រឡាញ់ពីមុនមក។ទីបំផុតអ្នកដែលរង់ទុក្ខគឺជារូបខ្ញុំម្នាក់គត់។

បងរិទ្ធីភាស្រឡាញ់បងខ្លាំងណាស់!!!!!ហើយភាសូមផ្សងជួនបងនៅជាតិក្រោយទៀត)។


វាចារសោភា៖​ចាស!​រឿងនេះ​ថ្វីត្បិតតែនាងខ្ញុំយកឈ្មោះនាងខ្ញុំមកដាក់ជាតួអង្គឯកមែន
ប៉ុន្តែវាមិនមែនជារឿងរបស់នាងខ្ញុំទេ។​រឿងនេះបានឆ្លុះបញ្ចាំងពីចំនងស្នេហ៍ដ៏ស្មគ្រ័ស្មោះនិង
ពោរពេញដោយចិត្តតស៊ូព្យាយាមលះបង់គ្រប់បែបយ៉ាងដើម្បីបញ្ជាក់ពីចិត្តរបស់បុរសម្នាក់។
ហើយនាងខ្ញុំសូមសំនូមពរដល់អ្នកអានទាំងអស់គ្នាកុំធ្វើទង្វើរបស់តួឯងស្រី( សោភា)ក្នុងនេះអោយសោះជៀងវាងស្តាយក្រោយអស់មួយជីវិត៕

Friday, March 21, 2008

ស្នេហ៍ក្នុងវ័យសិក្សាប្រហារចិត្តខ្ញុំ


ក្រោយពេលដែលនាងខ្ញុំបានត្រឡប់ពីផ្ទះរបស់ម្តាយមីងរបស់ខ្ញុំមកខ្ញុំបានស្គាល់បុរសម្នាក់។​សព្វថ្ងៃគាត់រស់នៅឯខេត្តសៀមរាម
ហើយនាងខ្ញុំរស់នៅឯភ្នំពេញ។​គាត់ឈ្មោះសុផារ៉ាហើយគាត់ជាកូនប្រុលពៅក្នុងចំនោមបងប្អូន៥នាក់។គាត់ជាមនុស្សដ៏សែនសំនាងបំផុតហើយក៏សំនាងជាងនាងខ្ញុំច្រើនដែរត្បិតតែខ្ញុំកូនពៅក្នុងគ្រួសារដូចគាត់ដែរប៉ុន្តែខ្ញុំមិនសំនាងដូចគាត់ទេ

។រូបគាត់ចង់ធ្វើអ្វីក៏បានចង់បានអ្វីក៏បានដូចបំនង។ឯចំនែកខ្ញុំពិតពុំដូចគាត់ទេ។​តាមការពិតរូបខ្ញុំនិងគាត់មិនមែនជាមិត្តនឹងគ្នាទេតែគេជាមិត្តរបស់បងស្រីរបស់ខ្ញុំទេតើ។​ថ្ងៃមួយបងស្រីរបស់ខ្ញុំបានcallទៅគាត់ហើយគាត់លើកទូរស័ព្ទតែបងខ្ញុំបានបិទ។​បន្ទាប់មកបងខ្ញុំបានcallទៅគាត់ម្តងទៀតដោយខ្ញុំនិយាយធ្វើជាគាត់។​ទីបំផុតខ្ញុំក៏បាននឹយាយជាមួយគាត់ហើយគាត់បានcall​មកខ្ញុំវិញក្នុងថ្ងៃតែមួយហើយពេលខ្ញុំញាំបាយល្ងាចរួចគាត់បានcall​មក​ខ្ញុំម្តងទៀត។ពួកយើងគ្រាន់តែស្គាល់គ្នាបានតែកន្លះថ្ងៃសោះគាត់បានចំនាយលុយរបស់គាត់អស់១៤$​សំរាប់call me។ពួកយើងបានស្គាល់ចំពេលដែលគាត់ត្រូវគេវាយត្រូវភ្នែកនិងដៃ។តាំងពីពេលនោះមកពួកយើងបានស្គាល់

រិតតែច្បាស់ជាងគ្រាមុនទៅទៀត។ខ្ញុំមិនដឹងថាគាត់បានចាប់ចិត្តស្រលាញ់ខ្ញុំតាំងពីពេលណាមកទេ។

គាត់បានcall មក​ខ្ញុំទៀតក្នុងកំឡុងពេលបុណ្យអុំទូក។​ពួកយើងបាននិយាយជាមួយគ្នាអស់មួយព្រឹក។លុះយប់គាត់បានcall មកខ្ញុំដើម្បីនិយាយជាមួយខ្ញុំ។តែពេលនោះខ្ញុំបានអោយគាត់ហៅឈ្មោះខ្ញុំពិតវិញដោយនិយាយថា

ឈ្មោះដែលគាត់បានស្គាល់មិនមែនជាឈ្មោះពិតរបស់ខ្ញុំទេ។តាមការពិតនាងខ្ញុំបានកុហកគាត់ជាច្រើនណាស់។

តែគាត់បាននិយាយថាតើគាត់សុំដាក់រ៉េស្តាប្រលងសុំស្នេហ៏បានទេ?ហើយជាប់ទេ?ក្រោយពីគាត់បានសួរខ្ញុំហើយគាត់បាននិយាយថាប្រហែលជាគាត់មិនជាប់ទេបើគាត់នៅឆ្ងាយពីខ្ញុំយ៉ាងនេះ។​មូលហេតុដែលធ្វើអោយគាត់និយាយដូច្នេះមកពីខ្ញុំបានប្រាប់គាត់ថាមានមនុស្សជាច្រើនបានសុំស្រលាញ់ខ្ញុំ។​ពេលដែលខ្ញុំបានលឺសំដីរបស់គាត់មកខ្ញុំភា្លមខ្ញុំក៏បានឆ្លើយទៅគាត់វិញថាជាប់រឺមិនជាប់គឺវាអាស្រ័យលើបុគ្គល

ល្អរឺអាក្រក់មិនមែនការនៅជិតគ្នានោះទេ។ហើយប្រសិនបើអ្នកដែលនៅជិតយើងគេនោះជាមនុស្សអាក្រក់សួរ

ថាយើងស្រលាញ់គេរឺអត់?និយាយទៅខ្ញុំទេដែលជាអ្នកបានកសាងអានុស្សាវរីយ៏ជាមួយគាត់មិនមែនបងរបស់ខ្ញុំទេ។

ពួកយើងមិនដែលបានឃើញមុខគ្នាទេ។ពួកយើងបានមុខគ្នាតែនៅក្នុងcomputerទេ។នាងខ្ញុំបានស្រលាញ់គេតាំងពីពេលដែលនាងខ្ញុំបាននិយាយគាត់មកម្ល៉េះប៉ុន្តែនាងខ្ញុំមិនហ៊ានប្រាប់

គាត់ថានាងខ្ញុំស្រលាញ់គាត់ទេ។ខ្ញុំមានតែពាក្យបង្អាប់គាត់ជាមួយស្រីផ្សេងទៅវិញ។

តាំងពីពេលពួកយើងខាននិយាយជាមួយគ្នាទៅវិញទៅមកក្នុងរយៈពេលយ៉ាងយូរ។

ទើបខ្ញុំបានMissed call ទៅគាត់ដើម្បីអោយគាត់call មកវិញ។ខ្ញុំមិនសូវអស់លុយដើម្បីcall ទៅគាត់ទេព្រោះគាត់បានប្រាប់ខ្ញុំថាបើចង់ជួបគាត់Missed call មក​គាត់នឹងcall ទៅភ្លាមទោះទូរស័ព្ទមិត្តក៏ដោយ។មិនថាពេលណារឺពេលណាទេអោយតែខ្ញុំបានជួបគាត់ខ្ញុំ

តែងនិយាយនែនាំគាត់អោយខិតខំរៀនសូត្រកុំឈ្លើយជាពិសេសកុំធ្វើខ្លួនអោយក្លាយទៅជាមនុស្សដែល

សង្គមស្អប់ខ្ពើមអោយសោះ។​គាត់តែងតែស្តាប់រាល់ពាក្យនែនាំរបស់ខ្ញុំជានិច្ចហើយគាត់និយាយយ៉ាងផ្អែមជាមួយខ្ញុំរហូត។

ក្រោយពេលខ្ញុំបិទទូរស័ព្ទហើយចូលគេងគាត់បានcallមក​ខ្ញុំម្តងទៀតតែបងប្រុសរបស់ខ្ញុំបានប្រាប់ថាខ្ញុំគេងលក់ហើយពេលលឺបងប្រុសរបស់ខ្ញុំថាដូច្នោះគាត់ក៏បាន

ជំរាបលាបងប្រុសរបស់ខ្ញុំ។លុះស្អែកឡើងបងប្រុសរបស់ខ្ញុំប្រាប់ខ្ញុំថាមានអ្នកcall មក​រកខ្ញុំកាលពីយប់មិញប្រហែលជាម៉ោង១១យប់។ក្រោយពីបានស្តាប់សំដីរបស់បងប្រុសខ្ញុំយប់ខ្ញុំបានខ្ចីទូរស័ព្ទបងប្រុសខ្ញុំដើម្បីCallទៅគាត់វិញហើយសួរថាហេតុអ្វីcall មកទៀត។គាត់ឆ្លើយថាគាត់នឹកខ្ញុំណាស់ទើបគាត់ចង់បន្តការសន្ទនាជាមួយខ្ញុំទៀត។លុះយប់ខ្ញុំ

បានMissed call​ទៅ​គាត់!ភ្លាមនោះគ្រាន់តែខ្ញុំដាក់ទូរស័ព្ទចុះគាត់បានcallមកវិញយ៉ាងលឿន។​ខ្ញុំបានទទួលទូរស័ព្ទយ៉ាងត្រេកអរបំផុត។ខ្ញុំមិនដឹងថាចិត្តខ្ញុំពេលនោះចង់ជួបគាត់ខ្លាំងនេះសោះ។

ទើបខ្ញុំសួរចិត្តខ្លួនឯងថាតើបេះដូងរបស់ខ្ញុំត្រូវការគាត់ដែលរឺទេ?ពេលនោះបេះដូងខ្ញុំបានឆ្លើយថាវាពិតជាត្រូវការគាត់ខ្លាំងណាស់។ក្រោយពេលដែលខ្ញុំបានសួរខ្លួនខ្ញុ

ហើយខ្ញុំបានអោយគាត់ជួយពន្យល់ខ្ញុំថាតើកត្តាអ្វីដែលបណ្តាលអោយកើតមានការបែកបាក់គ្នារវាង

គូស្នេហ៍?តាមការពិតខ្ញុំដឹងប៉ុន្តែខ្ញុំចង់ដឹងចិត្តរបស់គាត់។ពេលនោះគាត់បានពន្យល់ខ្ញុំយ៉ាងល្អបំផុតដោយលើក

ឧទាហរណ៍ដូចជាយើងទាំងពីរនាក់អញ្ជឹង។ខ្ញុំបានបដិសេធសំដីរបស់គាត់ហើយគាត់បានយល់ច្រឡំថាខ្ញុំ

ស្រលាញ់គាត់ពីមុនមក។​ការពិតខ្ញុំបានស្រឡាញ់គាត់តែខ្ញុំមិនអោយគាត់ដឹង​ថែមទាំងប្រកែកថាខ្ញុំមិនបានស្រឡាញ់អ្នកឯងទេ។ពេលគាត់បានលឺដូច្នោះគាត់បាននិយាយទាំងអស់

សង្ឈឹមថាបើអត់ស្រឡាញ់ទេឈប់ហៅគាត់ថាបងតទៅទៀតហើយឈប់Missed callទៅគាត់ទៀតទៅហើយគាត់ក៏ឈប់call មក​ទៀតដែរ។ក្រោយពីពួកយើងបិទទូរស័ព្ទខ្ញុំបានព្យាយាមCall ទៅគាត់ដើម្បីសាកចិត្តគាត់។តែគាត់មិនCallមក​វិញទេហើយពេលដែលខ្ញុំcallទៅសួរគាត់ថាហេតុអ្វីបានជាមិនcall មក។គាត់ឆ្លើយថាគាត់ខ្ជិលណាស់call មកធ្វើអីបើគេមិនស្រឡាញ់យើងផងហ្នឹង។ពេលដែលខ្ញុំបានលឺគាត់និយាយដូច្នេះភ្លាម

ខ្ញុំក៏បានលាគាត់ចូលគេងហើយខ្ញុំបានគិតអំពីសំដីរបស់គាត់ដែលបាននិយាយចេញហើយនោះ។

គិតចុះគិតឡើងទើមខ្ញុំសំរេចចិត្តថាខ្ញុំនឹងMissed callទៅគាត់ម្តងទៀតហើយប្រាប់គាត់ថាខ្ញុំក៏ស្រលាញ់គាត់ដែរ។ពេលដែលខ្ញុំបានMissed call​ទៅគាត់ខ្ញុំមិននឹកស្មានថាគាត់នឹងcall មក​វិញទេដោយសារគាត់បានខឹងខ្ញុំអំពីរឿងថ្ងៃមុនហើយ។ប៉ុន្តែការស្មានរបស់ខ្ញុំគឺ

ខុស។គាត់បានcall មកវិញដូចសព្វដងអញ្ជឹងដែរ។ពេលនោះខ្ញុំបានយំនៅពេលដែលខ្ញុំកំពុងនិយាយជាមួយគាត់។

គាត់បានសួរថាកើតថីបានជាយំ?ខ្ញុំបាននិយាយថាខ្ញុំតូចចិត្ត។ជាការចៃដន្យមែនដោយពេលនោះគាត់បានប្រាប់ខ្ញុំថាគាត់រៀប

នឹងចូលញាំអីជាមួយមិត្តភក្តិ។​ពេលនោះខ្ញុំក៏អោយគាត់និយាយពាក្យដែលគាត់និយាយជាមួយខ្ញុំនៅថ្ងៃមុន។

គាត់ក៏បាននិយាយថា!បងស្រឡាញ់អូន។ពេលនោះខ្ញុំបានលឺហើយថាគាត់ស្រលាញ់ខ្ញុំដោយខ្ញុំធ្វើជាមិនលឺហើយអោយគាត់

នឹយាយជាច្រើងដងថែមទាំងខ្លាំងទៀតផង។រំពេចនោះគាត់បាននឹយាយច្រើនដងហើយមិនសូវខ្លាំងទេ

ព្រោះគាត់ខ្លាចខ្មាសគេព្រោះគាត់នៅជាមួយមិត្តរបស់គាត់។បន្ទាប់ពីគាត់និយាយថាស្រឡាញ់ខ្ញុំហើយ

ខ្ញុំបានតបទៅគាត់វិញថាបើស្រឡាញ់ខ្ញុំត្រូវខិតខំសិក្សាអោយក្លាយជាសិស្សល្អកូនល្អនិងកុំដើរលេង

ពេក។ក្រោយពេលខ្ញុំនិយាយចប់គាត់បានហៅខ្ញុំថាម្ចាស់ចិត្តបងអើយបានហើយណាចាំយើងនិយាយ

គ្នាពេលក្រោយទៀត។បងសូមទៅជប់លាងសិនណាកុំគេចាំណាម្ចាស់ចិត្ត។ដោយខ្ញុំគិតថាយូរៗម្តងខ្ញុំក៏យល់

ព្រមអោយគាត់ទៅ។ដោយខ្ញុំក៏ឆ្លើយOKជាមួយគាត់ព្រោះចង់អោយមនុស្សដែលខ្លួនស្រឡាញ់មានសេចក្តីសុខ។

ខ្ញុំបានប្រាប់គាត់ថាបងប្រយត្ន័ខ្លួនផងណាបង។កុំជិះម៉ូតូលឿនពេលត្រឡប់មកវិញព្រោះអូនបារម្ភ។

គាត់បានឆ្លើយថាបាទម្ចាស់ចិត្ត។លុះថ្ងៃក្រោយមកទៀតក្រោយពេលខ្ញុំបាននិយាយជាមួយម្តាយរបស់

ខ្ញុំហើយខ្ញុំបាន Missed Callទៅគាត់ដើម្បីអោយគាត់call មកខ្ញុំវិញ។រំពេចគាត់ក៏បានcallមកយ៉ាងលឿនធ្វើអោយខ្ញុំសែនសប្បាយចិត្តយ៉ាងក្រៃលែង។ខ្ញុំបានលើកទូរសព្ទ័ហើយសួរសុខទុក្ខគាត់

តាមធម្មតា។ពេលនោះគាត់បានឆ្លើយសួរមកខ្ញុំវិញ។ជាធម្មតាអោយតែគាត់Callមកខ្ញុំតែងតែសួរថាគាត់នៅឯណា។ប៉ុន្តែគាត់បានឆ្លើយថាគាត់នៅជិតព្រំឌែនថៃ។

ចំលើយរបស់គាត់នេះបានធ្វើអោយខ្ញុំបារម្ភចំពោះគាត់យ៉ាងខ្លាំងភ័យខ្លាចក្រែងគាត់មានគ្រោះថ្នាក់ហើយ

ម្យ៉ាងវិញទៀងខ្លាចក្រែងគាត់មើលឃើញពួកក្រមុំថៃហើយក្បត់ខ្ញុំ។​ក្រោយពីគិតហើយខ្ញុំបានសួរគាត់ថាបងទៅទីនោះធ្វើអ្វី?​គាត់ឆ្លើយថាបងមកទិញម៉ូតូ។​ខ្ញុំបានប្រាប់គាត់ថាប្រយ័ត្នស្រីថៃចាប់។គាត់ឆ្លើយថាមិនអោយអ្នកណាចាប់គាត់ទេក្រៅពីអ្នកនិយាយ

ទូរស័ព្ទជាមួយគាត់ពេលនេះ។ខ្ញុំត្រេកអរណាស់ដោយបានលឺដូច្នោះ។

គាត់ជាមនុស្សសំដីផ្អែមម្នាក់ហើយជាមនុស្សយល់ដឹងខុសត្រូវហើយគាត់មិនដែលអោយ

ខ្ញុំគិតតែនៅផ្ទះពេកទេ។គាត់ចង់អោយខ្ញុំបានចេញទៅខាងក្រៅដូចគេខ្លះ។

មូលហេតុដែលគាត់អោយខ្ញុំចេញទៅក្រៅព្រោះគាត់មិនចង់អោយអារម្មណ៍របស់ខ្ញុំស្មោគស្មាញ។

គាត់ជាមនុស្សប្រុសដ៏ល្អម្មាក់ដែលខ្ញុំបានជួបប្រទះហើយក៏ជាមនុស្សប្រុសដែលខ្ញុំស្រឡាញ់ជាងគេ

ដែលនៅលើលោកនេះ។មុនពេលខ្ញុំសំរេចចិត្តប្រាប់គាត់ថាខ្ញុំបានក្បត់គាត់ខ្ញុំបាននិយាយរឿងរបស់

ខ្ញុំនិងគាត់ប្រាប់ទៅបងស្រីរបស់ខ្ញុំទាំងទឹកភ្នែកហូវរហាមដូចជាទឹកភ្លៀងដែលកំពុងធ្លាក់មកយ៉ាង

ខ្លាំងអញ្ចឹង។ដោយបងស្រីខ្ញុំគាត់មិនដឹងជាធ្វើយ៉ាងណាគាត់បានត្រឹមតែអាណិតខ្ញុំដែលជា

ប្អូនស្រីស្មោះម្នាក់ដែលបានបង្ខំចិត្តនិយាយថាក្បត់តែប៉ុណ្ណោះ។លុះយប់ឡើងខ្ញុំបាន Missed Call​ទៅគាត់ដើម្បីប្រាប់ថាខ្ញុំក្បត់បងហើយ។តាមការពិតខ្ញុំពិតជាមិនចង់និយាយអញ្ចឹងទេក៏ប៉ុន្តែ

ស្របពេលដែលខ្ញុំឋិតនៅក្នុងសំរេចចិត្តមួយដ៏លំបាកដោយត្រូវនិយាយកុហកទាំងចិត្តនៅស្នេហ៍។​ខ្ញុំជាមនុស្សម្នាក់ដែលបានក្បត់ពាក្យសន្យារបស់ខ្លួនឯងព្រោះតែគ្រួសារនិងការសិក្សា។​ខ្ញុំបានធ្វើអោយគាត់ឈឺផ្សាណាស់។ជាចុងក្រោយនៃសំបុត្ររបស់អូននេះអូនសូមទោសចំពោះ

រាល់កំហុសរបស់អូនហើយយអូនស្តាយក្រោយណាស់ដែលអូនបង្ខំចិត្តនិយាយអោយបងឈឺចាប់។

អភ័យទោសអោយអូនផងណាបងសំឡាញ់។បើមានជាតិក្រោយមែនអូនសូមប្រាថ្នាជួបបងទៀត។

ហើយអូននឹងចាំទទួលរាល់ពាក្យដៀលស្តីរបស់បងគ្រប់វិនាទី។

អូនចង់ប្រាប់បងថាអូនពិតជាស្រឡាញ់បងខ្លាំងណាស់!!!!!!!!!!!!!!!!!!!!!!!!!!!!

Thursday, March 20, 2008

Sorry have not title.



* នឹកអើយសែននឹកម្ខាស់ចិន្តា​​​​មិនដឹងថ្ងៃណាមានវាសនា

​ជួបមុខស្រីស្រស់កន្និដ្ឋា​​​​​​ជាក់នឹងនេត្រារបស់បង​។

*​បងសុបន្តិឃើញស្រស់នឹមនួន​​​ អូនល្អម្ល៉េះស្ងួនធ្វើអោយហ្មង

​លួចស្នេហ៍លាក់ទុក្ខមានបំណង​ ​ចិត្តស្មោះស្នេហ៍ស្នងលើវរមិត្រ​។

*​សង្ឃឹមថាស្រីនាងអភ័យ​​​​​​នឹងប្រោសប្រណីចំពោះចិត្ត

​ដែលលួចស្នេហ៍ស្និទ្ធស្រស់វរមិត្រ​ ប្រាថ្នារស់ជិតស្រស់មាសមេ​។

*​ប្រសិនបើបងប្រាប់ពីបំនង​​​​​តើស្រស់នួនល្អងខឹងបងទេ

​​រឺក៏ឆវីមិនទំនេរ​​​​​​​​​​រឺស្រីមានគេថ្នាក់ថ្នមហើយ​។

*​បើស្រីពិតជានៅទំនេរ​​​​​​​សុំចិត្តមាសមេកុំកន្តើយ

​សូមស្រីមេត្តាស្តីឆ្លងឆ្លើយ​​​​​​មួយម៉ាត់មកតើស្នេហ៍បងទេ​។

*​បងពិតជាស្មោះស្រស់មាសមេ​​​ ពិតមិនងាករេចោលអូនទេ

​​រូបបងជាប្រុសនៅទំនេរ​​​​​​ពុំទាន់មានគេក្នុងបេះដូង​។

វាចារសោភាៈ​សូមខន្តីអភ័យទោសដោយនាងខ្ញុំជាស្រីតែបានតែងបទប្រុស។
ហើយបើតែងវាមិនមានរង្វាស់កាព្យសូមអ្នកណាដែលបានអានកំនាព្យរបស់នាងខ្ញុំ
ហើយសូមជួយកែអោយនាងខ្ញុំផងពីព្រោះនាងខ្ញុំនៅខ្សោយណាស់ខាងសរសេរកំនាព្យ។
សូមអរគុណ។

Sunday, March 16, 2008

** To night, My love and Color**

Tonight, I Sleep មិនលក់សោះ ​My love ស្រណោះស្រស់ជីវ៉ា
Tonight, I sit ទល់អស់ Stars My love វាចារ​From បេះដូង
Tonight, I wish to see you My love​ថ្ងូចចថ្ងូរយំ For long
Tonight, I want បីត្រកង​​ ​My love​បុណ្យផ្សងប៉ង Honey
Tonight, I eat មិនឆ្ងាញ់សោះ​​My love ពេញពោរព្រោះជីវី
Tonight, I think​គ្រប់នាទី​​ My love គា្ននពីរ Is for you.


Red ពណ័ក្រហមចិត្តមោះមុត​​​White សបរិសុទ្វគួរគ្រាប់ផង
Black ជាពណ័ខ្មៅខ្មៅបំណង​​​Green​ពណ័បៃតងមិនខិលខូច
Yellow ពណ័លឿងព្រឿងស្រទន់ Orange មិនច្ងន់ពណ័ទឹកក្រូច
មិនឆ្ងាយឯនោះ Brown ពណ័ត្នោត​Pink​ពណ័ផ្កាឈូកលោភីស័្មគ្រ
Golden ពណ័មាសមានតំលៃ​​​Blue​ ពណ័ចៀវខ្ចីគួររាក់ទាក់
Silver មិនអន់ពណ័ទឹកប្រាក់​​​Gray ស្រដៀងជាក់ពណ័ប្រផេះ។

Friday, March 14, 2008

*** My First Love****

* Meet​ភក្រ័ដំបូង​ I and នឹននួន

like មាននិស្ស័យ​ ​ smilling ដាក់គ្នា

មិន know រឿងអ្វី​ next time មួយថ្ងៃ

just know ថាស្នេហ៍។

*​everytime ឃើញមុខ​ ក្តី sad និងទុក្ខ

relieve ពីប្រាណ​ if ក្នុងជាតិនេះ

I​និងកល្យាណ​ បាន live រួមប្រាណ

Happy យ៉ាងណា។

* Use ក្រសែភ្នែក​ look គ្នាទៅមក

Like ទឹករលក​ Wave ឥតឈប់ឈរ

when អ្នកនិយាយ​ I think​ថាល្អ

Because បវរ​ ល្ឡ no គូរប្រៀប។

* Oh! My love អើយ​ មិនដែល Meet ឡើយ

ដូច time ពេលនេះ​ My heart ក្នុងទ្រូង

Nearly ធ្លាយប្រេះ​ បើ still ដូច្នេះ

Die ហើយរូបខ្ញុំ។

*​I សូមប្រាប់ស្មោះ ​I មិនបង់បោះ

Give up you ឡើយ​ ​I ខំរក្សា

អោយ love ដល់ត្រើយ​ I មិនកន្តើយ

អោយ love ក្រៀមក្រំ។

* Let me​ធ្វើអ្វី ​ ក៏ព្រម Do ដែរ

អោយតែ you ស្នេហ៍​ love me ស្មគ្រ័ស្មោះ

Don't មានអ្នកថ្មី​ make me ក្រៀមក្រំ

Cause i ស្រណោះ​ តែonly you.

Writer By Mrs. Suon Souphea on 14th April 2008 at night.

****I think of you***​

​​​​​​​​​​​​​​​​


* Monday​អូន​ចង់​Visit ពៅ​​​​​​​​Tuesday​អូនត្រូវ​go away

* Wednesday ស្រីគិត​Buy a watch ​​​​​Thursday​អូន​Bring it to you

* Friday​អូននឹង​say​good bye​​​​​​​​Saturday ឃ្លាតឆ្ងាយពីឆោមឆៅ

* Sunday Aeroplanesហោះចេញទៅ​​​​​​please បង​don't cry I ទៅរៀន

* ពេល​plane ហោះចេញពី​​​​​​​​​​​airport Flying up ward to the sky

* អូន​look មកក្រោមឃើញបង​Cry​​​​​ Making ស្រីថ្លៃសែន​Worried

* Twelve months​មិនយូរទេ​Darling ​​​​​សូមបង​don't think I forget you

* ពេល I return អូននឹងយល់ព្រម​​​​​​​​Marry ជាមួយ​you ជាក់ជាប្រាកដ។


​****Prepared bye Souphea on 14th april 2008