«ថ្ងៃស្អែក»សរេសេរដោយ«សួនសោភា»
នេះគ្រាន់តែជាមនោគមន៍របស់ខ្ញុំតែប៉ុននោះតែវាមិនមែនជារឿងពិតរបស់ខ្ញុំទេ។
វាឆ្លុះបញ្ចាំងពីសង្គមបច្ចុប្បន្នយើងនេះ។
* ថ្ងៃនេះថ្ងៃស្អែកថ្ងៃបងបែកចិត្តថ្ងៃដែលប្រុសផិតរៀបការគូរថ្មី
ថ្ងៃស្អែកជាថ្ងៃដែលប្រុសពិសីបញ្ឈឺរូបស្រីអោយក្ស័យជីវី។
*ហេតុអ្វីថ្ងៃមុនបងប្រាប់ថាស្មគ្រ័ស្នេហ៍តែអូនម្នាក់គ្មានទេចិត្តពីរ
តែថ្ងៃស្អែកម្តេចចិត្តប្រុសឆវីលះបង់ចោលទីដែលធ្លាប់សន្យា។
*តើមានរឿងអ្វីទៅប្រុសពិសីដាច់ចិត្តមានថ្មីចោលរូបជីវ៉ា
រឺក៏រួបអូនលែងសមរៀមរ៉ាទើបស្រស់កន្និដ្ឋាប្រែចិត្តឈប់ស្នេហ៍។
*រឺក៏ពីមុនស្នេហ៍គ្រាន់ជាល្បិចខ្យល់បក់ពីលិចអោយចិត្តបងប្រែ
បងប្រាប់ថានេះដោយសារម៉ែអោយបងឈប់ស្នេហ៍ស្រស់នួនល្អង។
*ចិត្តបងចង់គេងតែបែរថាម៉ែអោយបងឈប់ស្នេហ៍ស្រស់នួនល្អង
តែតាមអូនគិតនេះជាបំនងរបស់ប្រុសបងមកជាយូរហើយ។
*ណ្ហើយចុះអូនស៊ូគ្រាំគ្រាក្នុងចិត្តជូនពរវរមិត្រអោយឆ្លងដល់ត្រើយ
កុំអោយក្បត់គេដូចក្បត់ត្រាណត្រើយក្បត់អោយបានហើយរក្សាគេចុះ៕
Saturday, May 31, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment