Monday, May 19, 2008

*ព្រះរាជពិធីបុណ្យច្រត់ព្រះនង្ក័ល*

​​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ជា​រាជ​ប្រវេណី​ម្យ៉ាង​ដែល​ព្រះ​មហាក្សត្រ
ខ្មែរ​ប្រារព្ធ​ធ្វើ​តាំង​ពី​បុរាណ​កាល​មក​ម្ល៉េះ។
មុន​ពេល​ច្រត់​ព្រះ​នង្គ័ល​៣​ថ្ងៃ​គឺ ថ្ងៃ​១រោច​២រោច​៣រោច​ខែ​ពិសាខ
គេ​ឃើញ​ព្រាហ្មណ៍​រាជ គ្រួ​៥នាក់​ធ្វើ​ហោម​ពិធី​បូជា​ទេវ​រូប​នៅ
ក្នុង​រោង​ពិធី​៥​អន្លើ​នៅ​ទី ព្រះ​ស្រែ​(​ស្រែ​ដែល​ព្រះ​មហាក្សត្រ​ទ្រង់
ច្រត់​ព្រះ នង្គ័ល​ជា​រៀង​រាល់​ឆ្នាំ​)។​លុះ​ដល់​ថ្ងៃ​៤រោច​ខែ​ដដែល​ក្បួន​
ដង្ហែ​ស្តេច​មាឃ​និង​មេហួ​ដែល​ជា​តំនាង​ព្រះ​អង្គ​ព្រម​ទាំង​មន្ត្រី​អ្នក​
ច្រត់​ព្រះ នង្គ័ល​ចេញ​ដំនើរ​ពី​ព្រះ​រាជ​វាំង​ទៅ កាន់​ព្រះ​ស្រែ។
​​ស្េតច​មាឃ​ជិះ​គ្រែ​ស្នែង​ឯ​មេ​ហួ​ជិះ​អង្រឹង​ស្នែង​ដែល​មាន​អ្នក​
សែង​៤​នាក់​អ្នក​បាំង​ក្លស់​ដូច​ស្តេច​មាឃ​ដែរ​ព្រម​ទាំង​មាន​មន្ត្រី​
ព្រះ​បរម​រាជ​វាំង​ជា​ច្រើន​នាក់​ទៀត​នៅ ហែ​ហម​តាម​ពី ក្រោយ​ផង​ដែរ។
​​ក្នុង​ពេល​នោះ ដែរ​គេ​ទឹម​គោ​ឧសភរាជ​៣​នឹម​ត្រៀម​ចាំ​នៅ ខាង​មុខ
រោង​ពិធី។​ពេល​ព្រឹក​ម៉ោង​ប្រាំ​ពីរ​កន្លះ​គេ​ចាប់​ផ្តើម​ដោះ​គោ​ឧសភរាជ
ចេញ ពី​នឹម​រួច​ផ្សង​ដោយ​អោយ​បរិភោគ​អាហារ​៧​មុខ​គឺ​គ្រាប់​ស្រូវ​១តុ
គ្រាប់​សន្តែក​១តុ​គ្រាប់​ពោត​១តុ​គ្រាប់​ល្ង​១តុ​ស្មៅ​ស្រស់​១តុ​ស្រា​១តុ
នឹង​ទឹក​១តុ។
​​បើ​គោ​ឧសភរាជ ស៊ី​ស្មៅ​ទំនាយ​ទាយ​ថា​នឹង​កើត​ជំងឺ​គោ។
បើ​គោ​ឧសភរាជ​ផឹក​ស្រា​នោះ​ទំនាយ​ទាយ​ថា​នឹង​កើត​មាន​មនុស្ស​
ពាល​ចោរ​លួច​ប្លន់​ជា​ច្រើន។​បើ​គោ​ឧសភរាជ​ស៊ី​អ្វី​ក្រៅ ពី​របស់
ទាំង​ពីរ​ខាង​លើ​នោះ​ទំនាយ​ទាយ​ថា​សំបូរ​ផល​ដំនាំ​យ៉ាង​ច្រើន​នៅ​
ក្នុង​ប្រទេស​យើង។​ក្រោយ​មក​ស្តេច​មាឃ​និង​មេហួ​ថ្វាយ​បង្គំ​ទេវ​រូប
នៅ ក្នុង​រោង​មណ្ឌល​ទិស​ខាង​កើត​ដោយ​មាន​ពួក​បា​គូ​ផ្លុំ​ស័ង្ខ​ឯ​ព្រាហ្មណ៍​រាជ​គ្រូ​ប្រោះ​ព្រំ​ទឹក​មន្ត​អោយ​ពរ​ជ័យ​ដល់​ស្តេច​មាឃ​និង​
មេហួ​ជា​កិច្ច​បញ្ចប់​ពិធី។

​​

13 comments:

Sao Narath said...

ពេល​ពិធី​កុំ​ឲ្យ​បង្ខំ​គោ​​ឲ្យ​ស៊ី​នេះ ស៊ី​នោះ​ទៅ​បាន​ហើយ!! ចង់​ឲ្យ​វា​ស៊ី​ខ្លួន​ឯង...

Sao Narath said...

WOW សូម​ព្រះរាជទាន​ទោស!! ទូល​បង្គំ​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​បាទ បាន​ជ្រុល​សម្ដី​ទៅ​លើ ឧសភៈ​គោ​របស់​រាជា ថា​វា​ស៊ី!!! គួរ​ថា​បរិភោគ ។

souphea2009 said...

នោះ​ប្អូន​មិន​ដឹង​ទេ!​បង​ប្រយត្ន័​មាន​ទោស​ណា។ Sister just kidding with brother.
អត់​មាន​ទោស​ភ័យ​អី នៅ ត្រង់​ហ្នឹង​ទេ​បង!
គោ​សុទ្ធ​តែ​បរិភោគ​ឯ​មនុស្ស​សុទ្ធ​ស៊ី​
មែន​ហ្អេ​បង?
ថា​លេង​ទេ​ណា​បង។
កុំ​ខឹង​អី ណា​បង​ប្រុស សំនព្វ​ចិត្ត។
ប្អូន​មិន​បាន​មាន​គំរោង​ថា​ដាក់​
វា​ទេ​តែ​ដោយ​មាន​សំនូមពរ​ពី បង​បូរាណ​ទើប​ប្អូន​ក៏​យល់​ព្រម​ដាក់​វា​ទៅ។
ខុស​ត្រង់​ណា​សូម​បង​ជួយ​កែ​
ប្អូន​ស្រី បង​ផង​ណា!

Anonymous said...

អត់ទាន់បានអានផង កំពុងរវល់បន្ទិច នេះគ្រាន់
តែចង់ប្រាប់អោយទៅមើលរូបខ្មួយព្រោះខ្ញុំបាន
ដាក់អោយមើលម្តងទៀត។

souphea2009 said...

Yes, I saw. your daughters are so cute. and looking so beautiful.
So lovely, nicely.claver.
you don't want accompany your two daughters to visit his aunt right?
i want to see my nieces very much.
oh. no I think you at USA right?
Thanks for your photos of my nieces.

Anonymous said...

អរគុណ សោភា!

souphea2009 said...

ចាស!​ស្វាគមន៍​ជា​និច្ច​បង!

Anonymous said...

បើមានវាសនា ចាំនាំទៅលេង។

Smart child! said...

ចាស!​បង​អរគុយ​ចើ្រន​ហើយ​ណា​បង!​
ប្អូន​សង្ឃឹម​ថា​ប្អូន​នឹង​វាសនា​បាន​ឃើញ​ក្មួយ
ស្រី សំលាញ់​របស់​ប្អូន​ទាំង​ពីរ​ហើយ​ណា​បង!

Anonymous said...

ទើបតែមានពេលអានអំពីរឿងព្រះរាជពិធីបុណ្យ
ច្រត់ព្រះនង្ក័យនេះ។

មិនដឹងជាស័ក្តិសិទ្ធិឫអត់ហ្ន?

តើអាចជឿបានប៉ុន្មានភាគរយដែរ?

នែណារដ្ឋ! មិនមែនស៊ីឫបរិភោគទេ គឺសោយ
ណា។ :D

Smart child! said...

អារឿងសក្តិសិទ្ធ​រឺ​មិន​នោះ ប្អូន​ក៍​មិនបានដឹង
ដែរ តែ​ប្រហែល​ជា​សក្តិ​សិទ្ធ​ច្រើន​ជាង​
មិន!​
ឆ្នាំ​នេះ​គោ​ឧសភរាជ​បានសោយ​ពោត​បើ​តាម​ទំនាយ​ថា​ប្រទេស​យើង​នឹង​សំបូរ​ហូរ​ហៀរ​ជា​ពិសេស​គឺ​ដំណាំ​ពោត។
ប្អូន​គិត​ថា​គួរ​តែ​ជឿ​ដែរ​ហើយ​តែ​បើ​
សួរ​ថា​ប៉ុន្មាន​ភាគ​រយ​នោះ គឺ ប្អូន​សូម​
មិន​ជំរាប​ទេ។
ជំនឿ​មាន​តាំង​ពី ​បុរាណ​កាល​មក​
បើ​មិន​ជឿ​ក៏​មិន​បាន​ដែរ៕

Economic said...

ជំរាបសួរបាទ!
ពីប្លុកខ្ញុំ Economic
ខ្ញុំទើបតែបង្កើតថ្មី សូមជួយផ្ដល់កំលាំងចិត្តផង ជួយកែលំអរ រាល់កំហុសឆ្គង ដែលកើតដោយអចេតនា។
សូមទទួលនូវក្ដីរាប់អានពីខ្ញុំ។

Anonymous said...

you have alot friends, you so famous