ពិធីបុណ្យច្រត់ព្រះនង្គ័លជារាជប្រវេណីម្យ៉ាងដែលព្រះមហាក្សត្រ
ខ្មែរប្រារព្ធធ្វើតាំងពីបុរាណកាលមកម្ល៉េះ។
មុនពេលច្រត់ព្រះនង្គ័ល៣ថ្ងៃគឺ ថ្ងៃ១រោច២រោច៣រោចខែពិសាខ
គេឃើញព្រាហ្មណ៍រាជ គ្រួ៥នាក់ធ្វើហោមពិធីបូជាទេវរូបនៅ
ក្នុងរោងពិធី៥អន្លើនៅទី ព្រះស្រែ(ស្រែដែលព្រះមហាក្សត្រទ្រង់
ច្រត់ព្រះ នង្គ័លជារៀងរាល់ឆ្នាំ)។លុះដល់ថ្ងៃ៤រោចខែដដែលក្បួន
ដង្ហែស្តេចមាឃនិងមេហួដែលជាតំនាងព្រះអង្គព្រមទាំងមន្ត្រីអ្នក
ច្រត់ព្រះ នង្គ័លចេញដំនើរពីព្រះរាជវាំងទៅ កាន់ព្រះស្រែ។
ស្េតចមាឃជិះគ្រែស្នែងឯមេហួជិះអង្រឹងស្នែងដែលមានអ្នក
សែង៤នាក់អ្នកបាំងក្លស់ដូចស្តេចមាឃដែរព្រមទាំងមានមន្ត្រី
ព្រះបរមរាជវាំងជាច្រើននាក់ទៀតនៅ ហែហមតាមពី ក្រោយផងដែរ។
ក្នុងពេលនោះ ដែរគេទឹមគោឧសភរាជ៣នឹមត្រៀមចាំនៅ ខាងមុខ
រោងពិធី។ពេលព្រឹកម៉ោងប្រាំពីរកន្លះគេចាប់ផ្តើមដោះគោឧសភរាជ
ចេញ ពីនឹមរួចផ្សងដោយអោយបរិភោគអាហារ៧មុខគឺគ្រាប់ស្រូវ១តុ
គ្រាប់សន្តែក១តុគ្រាប់ពោត១តុគ្រាប់ល្ង១តុស្មៅស្រស់១តុស្រា១តុ
នឹងទឹក១តុ។
បើគោឧសភរាជ ស៊ីស្មៅទំនាយទាយថានឹងកើតជំងឺគោ។
បើគោឧសភរាជផឹកស្រានោះទំនាយទាយថានឹងកើតមានមនុស្ស
ពាលចោរលួចប្លន់ជាច្រើន។បើគោឧសភរាជស៊ីអ្វីក្រៅ ពីរបស់
ទាំងពីរខាងលើនោះទំនាយទាយថាសំបូរផលដំនាំយ៉ាងច្រើននៅ
ក្នុងប្រទេសយើង។ក្រោយមកស្តេចមាឃនិងមេហួថ្វាយបង្គំទេវរូប
នៅ ក្នុងរោងមណ្ឌលទិសខាងកើតដោយមានពួកបាគូផ្លុំស័ង្ខឯព្រាហ្មណ៍រាជគ្រូប្រោះព្រំទឹកមន្តអោយពរជ័យដល់ស្តេចមាឃនិង
មេហួជាកិច្ចបញ្ចប់ពិធី។
Monday, May 19, 2008
Subscribe to:
Post Comments (Atom)
13 comments:
ពេលពិធីកុំឲ្យបង្ខំគោឲ្យស៊ីនេះ ស៊ីនោះទៅបានហើយ!! ចង់ឲ្យវាស៊ីខ្លួនឯង...
WOW សូមព្រះរាជទានទោស!! ទូលបង្គំខ្ញុំព្រះករុណាខ្ញុំបាទ បានជ្រុលសម្ដីទៅលើ ឧសភៈគោរបស់រាជា ថាវាស៊ី!!! គួរថាបរិភោគ ។
នោះប្អូនមិនដឹងទេ!បងប្រយត្ន័មានទោសណា។ Sister just kidding with brother.
អត់មានទោសភ័យអី នៅ ត្រង់ហ្នឹងទេបង!
គោសុទ្ធតែបរិភោគឯមនុស្សសុទ្ធស៊ី
មែនហ្អេបង?
ថាលេងទេណាបង។
កុំខឹងអី ណាបងប្រុស សំនព្វចិត្ត។
ប្អូនមិនបានមានគំរោងថាដាក់
វាទេតែដោយមានសំនូមពរពី បងបូរាណទើបប្អូនក៏យល់ព្រមដាក់វាទៅ។
ខុសត្រង់ណាសូមបងជួយកែ
ប្អូនស្រី បងផងណា!
អត់ទាន់បានអានផង កំពុងរវល់បន្ទិច នេះគ្រាន់
តែចង់ប្រាប់អោយទៅមើលរូបខ្មួយព្រោះខ្ញុំបាន
ដាក់អោយមើលម្តងទៀត។
Yes, I saw. your daughters are so cute. and looking so beautiful.
So lovely, nicely.claver.
you don't want accompany your two daughters to visit his aunt right?
i want to see my nieces very much.
oh. no I think you at USA right?
Thanks for your photos of my nieces.
អរគុណ សោភា!
ចាស!ស្វាគមន៍ជានិច្ចបង!
បើមានវាសនា ចាំនាំទៅលេង។
ចាស!បងអរគុយចើ្រនហើយណាបង!
ប្អូនសង្ឃឹមថាប្អូននឹងវាសនាបានឃើញក្មួយ
ស្រី សំលាញ់របស់ប្អូនទាំងពីរហើយណាបង!
ទើបតែមានពេលអានអំពីរឿងព្រះរាជពិធីបុណ្យ
ច្រត់ព្រះនង្ក័យនេះ។
មិនដឹងជាស័ក្តិសិទ្ធិឫអត់ហ្ន?
តើអាចជឿបានប៉ុន្មានភាគរយដែរ?
នែណារដ្ឋ! មិនមែនស៊ីឫបរិភោគទេ គឺសោយ
ណា។ :D
អារឿងសក្តិសិទ្ធរឺមិននោះ ប្អូនក៍មិនបានដឹង
ដែរ តែប្រហែលជាសក្តិសិទ្ធច្រើនជាង
មិន!
ឆ្នាំនេះគោឧសភរាជបានសោយពោតបើតាមទំនាយថាប្រទេសយើងនឹងសំបូរហូរហៀរជាពិសេសគឺដំណាំពោត។
ប្អូនគិតថាគួរតែជឿដែរហើយតែបើ
សួរថាប៉ុន្មានភាគរយនោះ គឺ ប្អូនសូម
មិនជំរាបទេ។
ជំនឿមានតាំងពី បុរាណកាលមក
បើមិនជឿក៏មិនបានដែរ៕
ជំរាបសួរបាទ!
ពីប្លុកខ្ញុំ Economic
ខ្ញុំទើបតែបង្កើតថ្មី សូមជួយផ្ដល់កំលាំងចិត្តផង ជួយកែលំអរ រាល់កំហុសឆ្គង ដែលកើតដោយអចេតនា។
សូមទទួលនូវក្ដីរាប់អានពីខ្ញុំ។
you have alot friends, you so famous
Post a Comment