Saturday, May 31, 2008

កំនាព្យ

​​​​​​​«​រង់ចាំ​»​ដោយ​«​សួន​សោភា​»

*​ថ្ងៃចន្ទ័ជាថ្ងៃដែលទឹកភ្នែក​​​​ហូរចុះពុះជ្រែកនៃផែនថ្ពាល់

​អង្គារជាថ្ងៃស្រីរែងខ្វល់​​​​​​ពុធមានកង្វល់ព្រោះក្តីនឹក។

*​ព្រហស្បតិ៍ជាថ្ងៃមិនដែលសុខ​​នៅមិនស្រនុកព្រោះរលឹក

​សុក្រជាថ្ងៃមិននឹកបាយទឹក​​​​សៅរ៍អង្គុយភ្លឹកគិតជីវ៉ា។

*​សៅរ៍ចេញទៅមកដល់អាទិត្យ​​អង្គុយរាប់នឹកឈ្មោះរៀមរ៉ា

​ថ្ងៃចន្ទ័ថ្មីឈានចូលហើយណា​​​បាត់តែជីវ៉ាលែងនឹកស្រី។

*​ចន្ទ័ចេញទៅទៀតអង្គារចូល​​​ពុធចិត្តកញ្ជ្រោលលែងចេញស្តី

​ព្រហស្បតិ៍ចូលទៀតបាត់ពិសី​​​សុក្របងមានថ្មីមែនរឺបង?​។

*​សៅរ៍ចាំ!ចាំ!ចាំប្រុសនួនល្អង​​​ឆ្លើយមកអូនផងណាស្នេហ៍ស្នង

​អាទិត្យអូននៅតែចាំបង​​​​​មួយនាទីម្តងទន្ទេញឈ្មោះបង៕

កំនាព្យ

​​​​​​​​​«​ថ្ងៃស្អែក​»​សរេសេរ​ដោយ​«​សួន​សោភា​»​

​​នេះគ្រាន់តែជាមនោគមន៍របស់ខ្ញុំតែប៉ុននោះ​តែវាមិនមែនជារឿងពិតរបស់ខ្ញុំទេ។
វាឆ្លុះបញ្ចាំងពីសង្គមបច្ចុប្បន្នយើងនេះ។


* ថ្ងៃនេះថ្ងៃស្អែកថ្ងៃបងបែកចិត្ត​​​ថ្ងៃដែលប្រុសផិតរៀបការគូរថ្មី

ថ្ងៃស្អែកជាថ្ងៃដែលប្រុសពិសី​​​​បញ្ឈឺរូបស្រីអោយក្ស័យជីវី។

*​ហេតុអ្វីថ្ងៃមុនបងប្រាប់ថាស្មគ្រ័​ស្នេហ៍តែអូនម្នាក់គ្មានទេចិត្តពីរ

តែថ្ងៃស្អែកម្តេចចិត្តប្រុសឆវី​​​​​លះបង់ចោលទីដែលធ្លាប់សន្យា។

*​តើមានរឿងអ្វីទៅប្រុសពិសី​​​ដាច់ចិត្តមានថ្មីចោលរូបជីវ៉ា

រឺក៏រួបអូនលែងសមរៀមរ៉ា​​​​​​ទើបស្រស់កន្និដ្ឋាប្រែចិត្តឈប់ស្នេហ៍។

*​រឺក៏ពីមុនស្នេហ៍គ្រាន់ជាល្បិច​​​ខ្យល់បក់ពីលិចអោយចិត្តបងប្រែ​

បងប្រាប់ថានេះដោយសារម៉ែ​​​​អោយបងឈប់ស្នេហ៍ស្រស់នួនល្អង។

*​ចិត្តបងចង់គេងតែបែរថាម៉ែ​​​​អោយបងឈប់ស្នេហ៍ស្រស់នួនល្អង

តែតាមអូនគិតនេះជាបំនង​​​​​​របស់ប្រុសបងមកជាយូរហើយ។

*​ណ្ហើយចុះអូនស៊ូគ្រាំគ្រាក្នុងចិត្ត​​ជូនពរវរមិត្រអោយឆ្លងដល់ត្រើយ

កុំអោយក្បត់គេដូចក្បត់ត្រាណត្រើយ​ក្បត់អោយបានហើយរក្សាគេចុះ៕

Friday, May 30, 2008

កំនាព្យ

*​ធម្មជាតិព្រឹក្សព្រៃដីរតនគិរី​​​​​​ខ្ញុំពា្រត់ចាកទីនិរាសឆ្ងាយហើយ

​ព្រាត់ទាំងញាតិផៅធ្លាប់ស្តីឆ្លងឆ្លើយ​​នាពេលរំហើយសប្បាយក្រៃលែង។

*​ឥឡូវរសាត់មកដល់ភ្នំពេញ​​​​ចិត្តខ្ញុំទោម្នេញនឹកស្រុកខ្លួនឯង

ធ្លាប់តែសារសព្ទ័សន្ទនាប្រលែង​​​​ឥតមានខ្នោះខ្នែងច្រលាស់លើបង។

*​ពេលទៅសាលានឹកដល់មិត្តភក្តិ​​​នឹកគ្មានសល់ម្នាក់លោកអ្នកគ្រូផង

នឹកណាស់!នឹកណាស់!នឹកគ្រាផ្តោះផ្តង​សន្តនាសាសងបង្កើនមិត្តភាព។

*​នឹកវិទ្យាល័យសម្តេចឪផង​​​​​មានតែបីខ្នងយ៉ាងសោភាទៀត

នឹកដល់ទីធ្លាដ៏សែនចង្អៀត​​​​​​យើងលេងប្រជ្រៀតគ្នាឥតថាអី។

*​ព្រោះតែអនាគតខ្ញុំស៊ូឃ្លាត​​​​​ឆ្ងាយអស់ទាំងញាតិមិនថាប្រុសស្រី

ឃ្លាតទាំងអស់ឃ្លាតទាំងសំដី​​​​​​ឃ្លាតទាំងអ្វីៗដែលខ្ញុំធ្លាប់មាន។

*​តែណ្ហើយស៊ូទ្រាំកាត់ចិត្តរលឹក​​​​កាត់ទាំងចិត្តនឹកមានទាំងប៉ុន្មាន

ដើម្បីការរៀនរបស់ខ្ញុំបាន​​​​​​​ដល់ទីសុខសាន្តដែលខ្ញុំបានប៉ង។

*​នេះជាបំនងធំរបស់ខ្ញុំ​​​​​​​ស៊ូទ្រាំទូលភ្នំក៏ខ្ញុំហ៊ានឆ្លង

ដើម្បីសំរេចបាននូវបំនង​​​​​​​ដែលខ្ញុំបានប៉ងមកជាយូរហើយ៕

Thursday, May 29, 2008

កំនាព្យ

​​​​​គុណសម្បត្តិ​និង​គុណវិបត្តិរបស់ស្រីខ្មែរ​(សរសេរដោយ៖​សួន​សោភា)

១​ស្រីខ្មែរជាស្រីមានមារយាទ​​​​អស់ទាំងមិត្តញាតិតែងសរសើរ

​​ចរិកស្រីខ្មែរគ្មានសាសន៍ស្មើ​​​ល្អទាំងដំនើរទាំងចរិយា។

២​ស្រីខ្មែរជាស្រីល្អប្រពៃ​​​​​​តែងមានវិន័យអាកប្បកិរិយា

​​ល្អទាំងអស់ឥតទាស់ត្រង់ណា​​ល្អទាំងវាចាទាំងសំដី។

៣​ស្រីខ្មែរមារយាទល្អថ្លាថ្លៃ​​​​រៀបរិកកាយាល្អប្រពៃ

​​ល្អលើសគេ!លើសសាសន៍ដទៃ​ចរិយាឥតបីឥតចន្លោះ។

៤​ស្រីខ្មែរជាស្រីសំដីល្អ​​​​​​ជាគ្រឿងលំអរជាតិឥតខ្ចោះ

​​ល្អគ្រប់ទាំងអស់គ្មានចន្លោះ​​​មិនចេះឡេះឡោះខុសតំរា។

៥​ស្រីខ្មែរសំដីសែនទន់ភ្លន់​​​​ចេះអោនលំទោនរៀបចរិយា

​​រៀបចំសំដីឥតខុសខា​​​​​រៀបរិកវាចារស្រដីចេះក្រែង។

៦​ទៅណាមកណាស្រីខ្មែរចេះ-​​គិតនោះគិតនេះមុនចេញថ្លែង

​​មិនលេងសំដីមិនប្រលែង​​​ស្រីខ្មែរចេះក្រែងនឹងចាសៗ។

៧​តែឥឡូវនេះប្រែអស់ហើយ​​​ស្រីខ្មែរកន្តើយហ៊ានក្រលាស់

​​បែរជាមិនយល់រឹតច្រលាស់​​​លើគេចាស់ៗថាខ្លួនល្អ។

៨​តើទៅឯណាបាត់អស់ហើយ?​​ចរិកដើមឡើយសែនបវរ

​​ឥឡូវស្រីខ្មែរចិត្តដូចថ្ម​​​​​មាត់លឺដល់កលឺទាំងល្វែង។

៩​សំដីដំដៅឥតមានក្រែង​​​​សំដីហ៊ានថ្លែងមិនគិតគេឯង

​​សំដីនេះហៅសំដីល្បែង​​​​សំដីឥតក្រែងប៉ះដល់ញាតិ។

១០​ខុសនឹងសំដីច្បាប់នៃស្រី​​​ខុសនឹងអ្វីៗបានចារទៀត

​​ខុសធ្ងន់សែនធ្ងន់ទលតែញាតិ​​ជេរស្រីឥតមារយាទខុសតំរា។

១១​ថាស្រីខ្មែរមិនសមជាខ្មែរ​​​​លេងសើចប៉ោឡែខុសច្បាប់ចារ

​​ដែលផ្ទុយខុសពីក្បួនតំរា​​​​ច្បាប់ស្រីនោះណាបំភ្លេចអស់៕

Monday, May 19, 2008

*ព្រះរាជពិធីបុណ្យច្រត់ព្រះនង្ក័ល*

​​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ជា​រាជ​ប្រវេណី​ម្យ៉ាង​ដែល​ព្រះ​មហាក្សត្រ
ខ្មែរ​ប្រារព្ធ​ធ្វើ​តាំង​ពី​បុរាណ​កាល​មក​ម្ល៉េះ។
មុន​ពេល​ច្រត់​ព្រះ​នង្គ័ល​៣​ថ្ងៃ​គឺ ថ្ងៃ​១រោច​២រោច​៣រោច​ខែ​ពិសាខ
គេ​ឃើញ​ព្រាហ្មណ៍​រាជ គ្រួ​៥នាក់​ធ្វើ​ហោម​ពិធី​បូជា​ទេវ​រូប​នៅ
ក្នុង​រោង​ពិធី​៥​អន្លើ​នៅ​ទី ព្រះ​ស្រែ​(​ស្រែ​ដែល​ព្រះ​មហាក្សត្រ​ទ្រង់
ច្រត់​ព្រះ នង្គ័ល​ជា​រៀង​រាល់​ឆ្នាំ​)។​លុះ​ដល់​ថ្ងៃ​៤រោច​ខែ​ដដែល​ក្បួន​
ដង្ហែ​ស្តេច​មាឃ​និង​មេហួ​ដែល​ជា​តំនាង​ព្រះ​អង្គ​ព្រម​ទាំង​មន្ត្រី​អ្នក​
ច្រត់​ព្រះ នង្គ័ល​ចេញ​ដំនើរ​ពី​ព្រះ​រាជ​វាំង​ទៅ កាន់​ព្រះ​ស្រែ។
​​ស្េតច​មាឃ​ជិះ​គ្រែ​ស្នែង​ឯ​មេ​ហួ​ជិះ​អង្រឹង​ស្នែង​ដែល​មាន​អ្នក​
សែង​៤​នាក់​អ្នក​បាំង​ក្លស់​ដូច​ស្តេច​មាឃ​ដែរ​ព្រម​ទាំង​មាន​មន្ត្រី​
ព្រះ​បរម​រាជ​វាំង​ជា​ច្រើន​នាក់​ទៀត​នៅ ហែ​ហម​តាម​ពី ក្រោយ​ផង​ដែរ។
​​ក្នុង​ពេល​នោះ ដែរ​គេ​ទឹម​គោ​ឧសភរាជ​៣​នឹម​ត្រៀម​ចាំ​នៅ ខាង​មុខ
រោង​ពិធី។​ពេល​ព្រឹក​ម៉ោង​ប្រាំ​ពីរ​កន្លះ​គេ​ចាប់​ផ្តើម​ដោះ​គោ​ឧសភរាជ
ចេញ ពី​នឹម​រួច​ផ្សង​ដោយ​អោយ​បរិភោគ​អាហារ​៧​មុខ​គឺ​គ្រាប់​ស្រូវ​១តុ
គ្រាប់​សន្តែក​១តុ​គ្រាប់​ពោត​១តុ​គ្រាប់​ល្ង​១តុ​ស្មៅ​ស្រស់​១តុ​ស្រា​១តុ
នឹង​ទឹក​១តុ។
​​បើ​គោ​ឧសភរាជ ស៊ី​ស្មៅ​ទំនាយ​ទាយ​ថា​នឹង​កើត​ជំងឺ​គោ។
បើ​គោ​ឧសភរាជ​ផឹក​ស្រា​នោះ​ទំនាយ​ទាយ​ថា​នឹង​កើត​មាន​មនុស្ស​
ពាល​ចោរ​លួច​ប្លន់​ជា​ច្រើន។​បើ​គោ​ឧសភរាជ​ស៊ី​អ្វី​ក្រៅ ពី​របស់
ទាំង​ពីរ​ខាង​លើ​នោះ​ទំនាយ​ទាយ​ថា​សំបូរ​ផល​ដំនាំ​យ៉ាង​ច្រើន​នៅ​
ក្នុង​ប្រទេស​យើង។​ក្រោយ​មក​ស្តេច​មាឃ​និង​មេហួ​ថ្វាយ​បង្គំ​ទេវ​រូប
នៅ ក្នុង​រោង​មណ្ឌល​ទិស​ខាង​កើត​ដោយ​មាន​ពួក​បា​គូ​ផ្លុំ​ស័ង្ខ​ឯ​ព្រាហ្មណ៍​រាជ​គ្រូ​ប្រោះ​ព្រំ​ទឹក​មន្ត​អោយ​ពរ​ជ័យ​ដល់​ស្តេច​មាឃ​និង​
មេហួ​ជា​កិច្ច​បញ្ចប់​ពិធី។

​​

Saturday, May 17, 2008

*អារម្មណ៍របស់ខ្ញុំចំពោះរបបប្រល័យពូជសាសន៍*


​​ប្អូន​បាន​មាន​គោល​បំនង​មួយ​យ៉ាង​ធំ​ក្នុង​ការ​បង្កើត​វិបសាយ​ផ្ទាល់​ខ្លួន​ឯង​នេះ។

ក្នុង​ការ​បង្កើត​វិបសាយ​ផ្ទាល់​ខ្លួន​ប្អូន​បាន​មាន​គំនិត​ដក់​ជាប់​ក្នុង​ចិត្ត​របស់​ប្អូន​ជា​យូរ​មក​ហើយ​ថា​ពេល​ដែល​ប្អូន​បាន​បង្កើត​វា​រួច​ហើយ​ប្អូន​នឹង​ដាក់​ពីអ្វីៗ​ដែល​ទាក់​ទង​នឹង​អក្សរសាស្ត្រ​ខ្មែរ​ក៏ដូច​ជា​ដាក់​រឿង​រ៉ាវ​ដែល​បាន​ធ្វើ​អោយ​បង​ប្អូន​ខ្មែរ​ទាំង​អស់​ខ្លោច​ផ្សា​បំផុត​ដោយ​មិន

អាច​បំភ្លេច​បាន​ក្នុង​មួយ​ជាតិ​នេះ​ហើយ​បូក​រួម​ទាំង​ការ​ឈឺ​ចាប់​របស់​ប្អូន​ផង​ដែរ(មិនដែលឆ្លងកាត់ទេ)។​ថ្ងៃនេះ​ក្នុងនាម​ប្អូនជា​កុលធីតាខ្មែរ​ម្នាក់ដែរ​ប្អូន​សូម​សរសេរ​រៀប​រាប់

ពី​អារម្មណ៍​របស់​ប្អូន​ចំពោះ​របប​ប្រល័យពូជសាសន៍​ក្នុង​កំឡុង​ឆ្នាំ​១៩៧៥

ដែល​ជា​សំរែក​ឈាម​ខ្មែរ​ដ៏​សែន​ឈឺ​ចាប់ហើយ​ឥឡូវ​សំរែក​នោះ

កំពុង​ស្រែក​ដង្ហោយ​ហៅ ​រក​យុត្តិធម៌​ជូន​ពួក​គាត់។

​ប្អូន​បាន​សង្ខេប​រឿង​រៃ​មាស​ទួល​ស្លែង​រួច​មក​ហើយ​តែ ថ្ងៃ នេះ​ប្អូន​

សូម​និយាយ​ចេញ នូរ​អារម្មណ៍​របស់​ប្អូន​ចំពោះ​របប​ប្រល័យពូជសាសន៍​

នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​វិញ​ម្តង​ដើម្បី​រំងាប់​ការ​ឈឺ​ចាប់​ចេញ

ពី​ចិត្ត​ខ្លះ។

​​តាំង​ពី ប្អូន​បាន​មក​នៅ ទី​ក្រុង​ភ្នំ ពេញ​មក​ប្អូន​បាន​

មាន​បំនង​យ៉ាង​ធំ​មួយ​ថា​ថ្ងៃ​ណា​មួយ​ប្អូន​នឹង​បាន​ទៅ ទស្សនា

នៅ សារមន្ទីរ​គុក​ទួល​ស្លែង​ដើម្បី​អោយ​បាន​ឃើញ ផ្ទាល់​នឹង​ភ្នែក​របស់​ប្អូន

នូវ​អ្វីៗ​ដែល​ទាក់​ទង​នឹង​របប​​ប្រល័យពូជសាសន៍​ជា​ពិសេស​ប្អូនចង់

ឃើញ លលាដ៍​ក្បាល​របស់​លោក​អ៊ំ​លោក​ពូ ដែល​បាន​លា​ចាក​លោក

ហើយ​និង​ឆ្អឹង​របស់​ពួក​គាត់​ថែម​ទៀត​ផង។

​​ប្អូន​មាន​ការ​ឈឺ​ចាប់​ណាស់​នៅ ពេល​ដែល​ប្អូន​បាន​អាន​សៀវភៅ​

រឺ​មើល​តាម​អ៊ិនធឺណែត​ដែល​និយាយ​ទាក់​ទង​នឹង​របប​ប្រល័យពូជសាសន៍។

ពេល​ប្អូន​មើល​ហើយ​ប្អូន​មាន​អារម្មណ៍​ខ្លោច​ផ្សា​ថែម​ទាំង​អាណិត​

ប្រជា​ពល​រដ្ឋ​ស្លូត​ត្រង់​ដែល​បាន​លា​ចាក​លោក​ដោយ​សារ​របប

ប្រល័យពូជសាសន៍​នោះ​រហូត​ទល់​ទេ​អង្គុយ​យំ​នៅ​មុខ​គេ​ក៏​មាន​ដែរ។


*(​ពេល​ខ្លះ​ប្អូន​លួច​សួរ​ខ្លួន​ឯង​ថា​បើ​ជា​ប្អូន​វិញ​តើ​
ប្អូន​ហ៊ាន​ពលិ​កម្ម​ដើម្បី ជាតិ​ខ្លួន​ដែរ​រឺ ទេ?)*


​​ប្អូន​ជា​មនុស្ស​ចំលែក​ជាង​គេ​ក្នុង​ចំនោម​មិត្ត​ភក្តិ​រៀន​ជាមួយ​ប្អូន។

ពេលដែល​ប្អូន​ចាប់​កាន់​សៀវភៅ​ដែល​និយាយ​ពី របប​ប្រល័យពូជសាសន៍

ពេល​ណា​គឺ​ប្អូន​អួល​ដើម​ក​រក​តែ និយាយ​មិន​ចេញ​ស្រប​ពេល​នោះ​

ដែរ​ទឹក​ភ្នែក​របស់​ប្អូន​ក៏​ហូរ​ចុះ​មក​ពុះ ជ្រែក​ផែន​ថ្ពាល់​ទាំង​ធ្វេ

របស់​ប្អូន។


*​(​ប្អូន​សង្ឃឹម​ថា​ពួក​បងៗ​ប្រាកដ​ជា​ដឹង​ច្បាស់​ហើយ​

ថា​ហេតុអី បាន​ជា​ទឹក​ភ្នែក​ប្អូន​ស្រក់​ពេល​ចាប់​កាន់​សៀវភៅ​ដែល​

ទាក់​ទង​នឹង​របប​ប្រល័យពូជសាសន៍។​*


​​ជាក់​ស្តែង​ប្អូន​បាន​អាន​បន្ត​នូវ​សៀវភៅ​ដែល​ទាក់​ទង​នឹង​របប

ប្រល័យពូជសាសន៍​នៅ ព្រឹក​ថ្ងៃ​សៅរ៍​ដែល​សៀវភៅ​នោះ​ មាន​ចំនង​ជើង

ថា " ស្វែង​រក​ការ​ពិត​" ។​ប្អូន​អាន​សៀវភៅ​នោះ​មិន​ទាន់​ចប់​នៅ ឡើយ​

ទេ​ព្រោះ សៀវភៅ​នោះ​វែង​ពេក។​ប្អូន​អាន​មិន​ទាន់​ចង់​ទេ​តែ​ប្អូន​

បាន​ដឹង​នូវ​អត្ត​ន័យ​ខ្លឹម​សារ​របស់​សៀវភៅ​នោះ​

ចង់​និយាយ​ពី អ្វី ។​


*​ប្អូន​ចង់​ដឹង​ថា​តើ​ពួក​បងៗ​មាន​មានៈ​សិការ​ស្នេហា​ជាតិ​ហើយ​

ហ៊ាន​លះ​បង់​ដើម្បី​ជាតិ​​ដូច​លោក​អ៊ំ​លោក​ពូ​កាល​ជំនាន់​របប

ប្រល័យពូជសាសន៍​ដែរ​រឺ ទេ?​*


*​តើ​បងៗ​ឈឺ​ចាប់​ទេ​ចំពោះ​របប​ប្រល័យពូជសាសន៍​?​(សូម​កុំ​ឆ្លើយ​ថា​

មិន​ដឹង​ទេ​ព្រោះ​មិន​ធ្លាប់​ឆ្លង​កាត់។​បើ​បង​ឆ្លើយ​ដូច្នេះ​មែន​មាន​

ន័យ​ថា​បងៗ​មិន​មែន​ជា​ខ្មែរ​ទេ។​*


​​ជា​ការ​ពិត​ណាស់!​តាម​ប្អូន​គិត​យុវជន​យុវតី​សម័យ​ឥឡូវ​ភាគ​ច្រើន​

មិន​មាន​នរណា​ហ៊ាន​ដើម្បី​ជាតិ​ទេ(​សូម្បី​អក្សរ​សាស្ត្រ​ខ្លួន​ឯង​ក៏​សឹង​តែ​លែង​មាន​

នៅ ក្នុង​ខួរ​ក្បាល​របស់​ពួក​គាត់​ហើយ)​ពោល​គឺ គិត​តែ ពី​ប្រយោជន៍​ផ្ទាល់

ខ្លួន។

​​ប៉ុន្តែ ប្អូន​ក៏​សូម​សរសើរ​ដល់​ពួក​បងៗ​ខ្លះៗ​​ដែល​មាន​ចិត្ត​

ស្រលាញ់​អក្សរ​សាស្ត្រ​ខ្លួន។​ក្រោយ​ពី ប្អូន​បាន​ដាក់​ចំនួន​សួរ​ទៅ ពួក​

បងៗ​ដែល​បាន​ចូល​មក​ដល់​ប្លក់​របស់​ប្អូន​ហើយ​ប្អូន​សូម​សំនូម​ពរ

ដល់​កុលបុត្រ​កុលធីតា​កម្ពុជា​ទាំង​អស់​មិន​ថា​នៅ ក្នុង​ស្រុក​ក្តី នៅ

ក្រៅ​ប្រទេស​ក្តី​សូម​កុំ​បំភ្លេច​អ្វី​ដែល​ជា​របស់​ជាតិ​សាសន៍​ខ្លួន​ហើយ​

កុំ​ស្រវា​យក​តែ​របស់​គេ​ពេក​ហើយ​កុំ​បោះ​បង់​ប្រពៃ ណី​ទំនៀម​ទំលាប់

ដ៏​ល្អ​ផូរ​ផង់​របស់​ខ្លួន​ចោល​​ទៅ ស្រវា​យក​របស់​គេ​មក​ដាក់​ក្នុង​ខ្លួន​

វិញ។

​​ប្អូន​សូម​និយាយ​ថា​ទោះ បី​ប្អូន​មិន​ធ្លាប់​ឆ្លង​កាត់​របប​ប្រល័យពូជសាសន៍

នោះ​ក៏​ដោយ​ក៏​ប្អូន​ឈឺ ចាប់​បំផុត​ព្រោះ ប្អូន​ជា​ខ្មែរ​ជា​កុលធីតា​កម្ពុជា។​ប្អូន​

សង្ឃឹម​ថា​អ្នក​ដែល​មាន​មានៈ​សិការ​ចំពោះ​ជាតិ​គឺ នៅ​តែ​មាន​លំនឹង​ដដែល​ទោះ​បី​ជា​មាន​ខ្យល់​ព្យុះ​ភ្លៀង​បោក​បក់​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។



Tuesday, May 6, 2008

ចំរៀងនៃរឿងរៃមាសទួលស្លែង*

The title of this song is រៃមាសទួលស្លែង។

*​រៃមាសទួលស្លែងសូមថ្លែងរឿងពីត​រឿងស្នេហ៍ថ្លៃថ្លើមជីវិត​ប្រឌិតជាជ្រោះទឹកភ្នែក​កាលយើងរៀបការសាលាទួលស្លែងល្អឯក​ឥឡូវប្រែឡជាបាក់បែក​ខណ្ឌ័ចែកជាគុកអ្នកទោស។

*​អូនជារៃមាសនិរាស្តទ្រូងបង​នៅឆ្នាំ៧៥កន្លង​បេះដូងយំស្តាយស្រណោះ​ធ្លាប់ច្រៀងបំពេរ​មាសមេក្រោមដើមក្រកោះ​អនុសាររលាយអស់​បងនិងអូន​ប្រុសឃ្លាតទៅស្រុកគេ។

*ទោះព្រាត់កល្យាណ​វិញ្ញាណអូននៅរង់ចាំ​បង្គងទូលស្លែងគុកកម្ម​ចាំបងផ្សងបណ្តាំស្នេហ៍​ក្រឈាមក្រៀមចិត្ត​ឧក្រិដ្ឋជីវិតឥតល្ហែ​សែនស្តាយទួលស្លែងម្ចាស់ស្នេហ៍​នៅសល់តែទឹកភ្នែកឈាម។

*ពេលព្រាត់ជាមនុស្សជួបគ្នាជាខ្មោច​ស្នេហ៍កម្មចាំខែរនោច​ដូចទោចព្រាត់ព្រៃរនាម​រៃមាសផ្លាស់បទ​ប្រវត្តិស្នេហាចុកឈាម​ជាមេរៀននៃសង្រ្គាម​​នៅតែស្នាមវិប្បដិសារី។

The more song that is title ​បណ្តាំរៃមាស

*​បណ្តាំរៃមាសដាស់ប្រលឹងខ្មែរ​ទាំងក្រុងនិងស្រែ​ត្រូវតែចងចាំ​
ត្រូវរួមសាមគ្គី​កុំបីប្រេះស្រាំ​ទើបខ្មែររឹងមាំ​ថ្កុំថ្កើងទៅបាន។

*​បើខ្មែរបាក់បែក​ព្រោះអំនាចទ្រព្យ​មុខជាត្រឡ្រប់រងទុក្ខមិនខាន​ដូចកាលប៉ុលពតរបបសាមាន្យ​ខ្មែរជិត២លាន​

ស្លាប់សែនខ្លោចផ្សា។

*​ប៉ុលពតត្រូវស្តេច​យមរាជកាត់ទោស​សារភាពកំហុស​ចំពោះខេមរា​នៅសល់ឃាតករ​មិនទាន់មរណា​ត្រូវតុលាការ​ ត្រៀមហៅកាត់ក្តី។

*​បើខ្មែរកាត់ទោស​កំហុសពួកក្បត់​ត្រូវធ្វើហ្មត់ចត់​តាមបែបច្បាប់ថ្មី​ដែលអន្តរជាតិរួម​ហត្តលេខីធ្វើជាសាក្សី​នៃប្រវត្តិខ្មែរ។

*​កុំធ្វើផ្សែផ្សំបន្លំបន្តិច​អោយតែរួចកិច្ចថាបានធ្វើដែរ​ត្រូវតែរកមេរៀន​សំរាប់អោយខ្មែរជៀសវាង​កែរប្រែរេទៅថ្ងៃក្រោយ។

*​បើគ្រាន់តែកាត់​ទោសរឿងបុគ្គល​មុខជានៅសល់​ចំនុចទន់ខ្សោយ​ជាបទពីសោធន៍​អោយខ្មែរជំនាន់ក្រោយ​​

កុំបីបណ្តោយ​ធ្លោយដូចមុនទៀត។

*​អ្នកណាក៏ដោយ​ដែលជាប់ពាក់ព័ន្ធ​ធ្វើទុកអាសន្ន​កើតវាលពិឃាត​ប្រមូលអោយអស់​កុំអោយសល់ទៀត​

ក្រុមពួកត្រីងៀត​ជាស្នៀតអប្រិយ៍។

*​ដើម្បីអោយព្រលឹង​អ្នកដែលស្លាប់​បានសុខស្ងៀមស្ងាត់​ទៅចាប់ជាតិថ្មី​បើតុលាការ​ជាល្ខោនអាយ៉ៃ​មុខជាគ្មានន័យ​សំរាប់ខ្មែរឡើយ។

Writing by: A Famus Poet. His name is Bun Cheun Kong at Thialand.
Prepared by Mrs. Souphea Suon at Phnom Penh.

សង្ខេបរឿងរៃមាសទួលស្លែង*

សង្ខេបរឿងរៃមាសទូលស្លែងឡើងវិញក្រោយពីខ្ញុំបានអានរឿងនេះចប់ក្នុងរយៈពេលជា៣ម៉ោង។
​​កាលនោះមានស្រីមា្នក់មាន​សំលេងពិរោះដាច់គេនៅក្នុងសាលា​របស់​នាង​ហើយនាងមានរូបសម្បត្តិសា្អតដាច់គេ​នៅក្នុងថ្នាក់។
នាងរៀននៅសាលា​ទួលស្លែង​ដោយហេតុតែនាងច្រៀងពិរោះហើយ​នាងបានរៀបការ​ជាមួយ​មនុស្សប្រុសម្នាក់ដែលឪពុករបស់គាត់​មានបច្ចេកទេសខាងថតStudioដូច្នោះគាត់បានជ្រមជ្រែងអោយកូនប្រុសរបស់គាត់​ធ្វើជាអ្នកថតសំលេង។​
ក្រោយពីរៀបការរួចនាងពេជ្រចិន្តាត្រូវបានស្វាមីរបស់នាង​រកអ្នកនិពន្ធម្នាក់អោយនិពន្ធបទរៃមាសទួលស្លែង​អោយនាងច្រៀង។​
តាំងពីពេលនាងបានច្រៀងបទរៃមាសទូលស្លែងនោះហើយ​នាង​បានល្បីឈ្មោះថែមទៀត។​តាំងពីពេលដែលនាងច្រៀងបទរៃមាសទួលស្លែងនោះចប់​គេ​ព្រមទាំងប្តីរបស់នាងបានដាក់រហ័សនាមអោយនាងថា​" រៃមាសទួលស្លែង "។​ជាអកុសលដល់ឆ្នាំ១៩៧៥មានការវាយលុកនៃពួកប៉ុលពត​ដែលធ្វើអោយប្រជាជានគ្រប់គ្នាមានការភ័យខ្លាចគ្រប់ពេលវេលា។​ក្នុងនោះមានមនុស្សជាច្រើនបានរត់គេចខ្លួន។​ក្នុងពេលប្រជាជនស្ថិតនៅក្នុងភាពភ័យខ្លាចស្រាប់មានលេចលឺដំនឹងជ្រើសរើសអ្នក
ដែលមានបច្ចេកទេសខាងStudio​និង​អ្នកដែលមានសំលេងពិរោះដើម្បីត្រឡប់ចូលក្រុងភ្នំពេញវិញ។នៅទីបំផុតនាងពេជ្រចិន្តា
បានបែកពីប្តីរបស់នាងតាំងពីពេលដែលនាងបានចុះឈ្មោះចូលក្នុងអង្គការនោះមក។​
នៅក្នុងរំដោះ៧​មករា​១៩៧៥​ប្តីរបស់នាងរៃមាសទួលស្លែងបានទៅរស់នៅសហរដ្ឋអាមេរិចជាមួយកូនប្រុសម្នាក់ដែលមានអាយុ៣ឆ្នាំហើយគាត់បានស្វះស្វែងរក​នាងរៃមាសទូលស្លែងរហូតតែពុំដែលលឹដំនឹងនាងសោះ។
ថ្ងៃមួយគាត់បានវិលមកប្រទេសកម្ពុជាវិញដើម្បីចូលរួមពិធីរៀបមង្គលការរបស់មិត្តខ្លួនហើយក៏
ឆ្លៀតឳកាសស្វែងរកអ្នកដែលមានសំលេងទឹកដមដូចនាងរៃមាសទូលស្លែង
ដើម្បីថតយកសំលេងត្រឡប់ទៅសហរដ្ឋអាមេរិចវិញ។​ក្រោយពីបានចូលរួមមង្គលការរបស់មិត្តខ្លួនហើយ​ក៏ស្រាប់តែមានបុរសម្នាក់ដែលត្រូវជាប្អូនមិត្តរបស់ខ្លួនប្រាប់ថាមាននារីមា្នក់សំលេងពិរោះ
មិនចាញ់អ្នកចំរៀងដែលបានច្រៀងពីមុននោះទេ។
សំណាងបានអោយប្អូនប្រុសរបស់មិត្តខ្លួនជូនខ្លួនទៅដើម្បីទំនាក់ទំនងថតយកសំលេងយកទៅUSA។
យប់នេះនៅម៉ោងប្រហែល១០​បុរសដែលត្រូវជាប្អុនមិត្តខ្លួនបានជូនខ្លួនទៅប៉ុន្តែគ្រាន់តែបានឃើញអ្នកចំរៀងនោះភ្លាមស្រាប់តែសំណាង
មានអារម្មណ៍ថាហាក់ដូចជាបានឃើញប្រពន្ធរបស់ខ្លួនអញ្ជឹង
ភ្លាមនោះសំលេងស្នូរទះដៃក៏ចាប់ផ្តើមបន្លឺឡើងយ៉ាងខ្ខាំងធ្វើអោយសំណាងភ្ញាក់
ឡើងដូចគេកន្រ្ទាក់ភា្លមនោះអ្នកចំរៀងស្រីនោះក៏បានត្រឡប់ទៅផ្ទះវិញ។
សំណាងនិង​ប្អូនប្រុសមិត្តរបស់ខ្លួនក៏បានចូលជួបថៅកែហាងដើម្បីសាកសួរអំពីការទំនាក់ទំនងរបស់
អ្នកចំរៀងរបស់ថៅកែហាងនោះ។​ក្រោយពីបាននិយាយត្រូវរ៉ូវគ្នាហើយថៅកែហាងក៏បានទូរសព្ទ័ទៅអ្នកចំរៀងរបស់គាត់អំពីរឿងនេះ។
ពេលនោះនាងបាននិយាយប្រាប់ថៅកែហាងនោះថាអោយអ្នកទាំងពីរមកជួប
នាងនៅម្តុំផ្លូវចូលគុកទូលស្លែងនៅម៉ោង១២អធ្រាត្យនាងនៅរង់ចាំ។
ក្រោយពីបានស្តាប់ប្រសាសន៍របស់ថៅកែហាងចប់សព្វគ្រប់លោកសំណាងក៏បានចាកចេញ
ទៅជាមួយនឹងប្អូនប្រុស​និង​អ្នករត់ម៉ូតូមា្នក់ដែលតែងតែឌុបនាងទៅវិញទៅមក។​នៅពេលដែលទៅទីនោះហើយពួកគេបានបញ្ឈប់ឡាន​រួចនាំគ្នាចុះពីឡានហើយរកមើលរហូតដល់ផ្លូវទល​ដែលនៅជិតគុកទួលស្លែងនោះលឺតែសូរសំលេងយ៉ាងខ្លាំងដែលគួរអោយភ័យខ្លាច។
ពួកគេរកមើលមិនឃើញនារីនោះសោះហើយពូកគេបានសំរេចចិត្តឡើងឡានតែនៅពេលឡានរៀប
នឹងបញ្ជេះស្រាប់តអ្នករត់ម៉ូតូឌុបបានឃើញ
នារីស្លៀកសម្នាក់ឈរនៅក្បែររបងគុកទូលស្លែង។​រួចនិយាយខ្ញុំបានឃើញស្រីស្លៀកសម្នាក់ឈរកៀនរបង​ពេលនោះសំនាងបានមើលដែរប៉ុន្តែឃើញតែ​ស្លឹកចេកដែលធ្លាក់សំយ៉ុងចុះមកក្រោយ​កៀករបងគុកទូលស្លែងតែប៉ុណ្ណោះបន្នាប់មកពួកគេក៏បានបញ្ជេះឡានត្រឡប់មកផ្ទះវិញ។
លុះស្អែកឡើងពួកគេបានណាត់សូមជួបនាងម្តងទៀតដោយបានជួបគ្នានៅភោជនីយដ្ឋានមាត់ទន្លេ​ក្រោយពេលដែលនាងបានបញ្ឈប់ការច្រៀងរបស់នាង​រួចនាងបានជិះឡានទៅជាមួយថៅកែហាង​តាមក្រោយ។​នៅពេលដែលទៅដល់កន្លែងដែលណាត់ជួបហើយនាង​បានសំនេះសំនាលពីរឿងប្រពន្ធរបស់សំនាងបន្តិចរួចក៏នាំគ្នាហៅម្ហូបមក។​ស្របពេលនោះដែលថៅកែកបានហៅ​ស្រីបំរើមា្នក់ដើម្បីហៅអោយយកកែវមក។​ពេលដែលនាងមកដល់តុស្រាប់នាងនិយាយថា​ហេតុអ្វីលោកត្រូវការកែវបួនបើគ្នានលោកមានតែបីនាក់ហ្នឹង។​ពេលនោះនាងពេជ្រចិន្តាបានងើបមុខឡើងពីតុ។​ក្រោយពេលស្រីបំរើបានឃើញនាងក៏ភ័យខ្លាចរត់ចេញពីតុនាងពេជ្រចិន្តាយ៉ាងរហ័សដោយមិន
បានមើលក៏បានប៉ះនឹងតុមួយទៀតដែលនៅក្បែរនោះ។​អ្នកអង្គុយនៅតុនោះគឺជាព្រលឹងខ្មោចដែលតាមចាប់យកប្រលឹងខ្មោចណាដែលចេញមកក្រៅ។
ក្រោយពេលដែលខ្មោចនាងពេជ្រចិន្តាបានឃើញប្រលឹងនោះភ្លាមនាងបានបើកឡាន
ចេញក្រៅដោយប្រាប់គេថានាងឈឺក្បាលសុំដើរលេងបន្តិច។
បន្ទាប់ពីនាងបើកឡានចេញទៅស្រាបប្រលឹងខ្មោចនោះបានផុសចេញពីមុខនាងរួចនិយាយទៅ
កាន់នាង​និង​យកប្រលឹងនាងទៅចាប់ជាតិជាថ្មីតែដោយការអង្វរករគួរអោយខ្លោចចិត្តរបស់នាងពេជ្រចិន្តាពេកព្រលឹងខ្លោចនោះក៏ព្រមទុករយៈអោយបីថ្ងៃទៀតដើម្បីសំរេចបំណងរបស់នាងនិងបណ្តាំរបស់ប្រជាជន​ដែលបានស្លាប់ហើយនោះ។

ស្របពេលដែលនាងកំពុងនិយាយជាមួយនឹងប្រលឹងខ្មោចនោះស្រាប់តែមានប៉ូលីលបីនាក់នឹង
មនុស្សរាប់រយនាក់ដែលធ្វើដំនើរនៅលើថ្នល់បាននាំគ្នាឈប់មើលឡានរបស់នាងដែលកំពុងបើក
នោះព្រោះឡានរបស់
នាងគ្មានមនុស្សបើកទេប៉ុន្តែអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺពេលដែលប៉ូលីសដើរទៅឡាននាង
ស្រាប់តែឃើញគ្រោងឆ្អឹងកំពុងកាច់ចង្កូតឡាន។
ព្រឹត្តិការណ៍នេះបានភ្ញាក់ផ្អើលពេញទីក្រុងភ្នំពេញ។
នាងបានបើកឡានត្រឡប់ទៅវិញ​ដោយបន្តការសន្ទនាគ្នាទៀត។
ស្រាប់មានបុរសម្នាក់ដែលជាមិត្តរបស់ថៅកែមកដល់ព្រមគ្នាហើយនិយាយគ្នាបានឃើញឡាន
មួយដូចឡានរបស់ឯងអញ្ជឹងប៉ុន្តែទៅមុខដោយ
គ្មានមនុស្ស​បើក។​
ពេលនោះនាងពេជ្រចិន្តាបានសំលឹងមុខបុរសដែលជាមិត្តថៅកែរបស់នាង​ដោយក្រសែភ្នែកយ៉ាងមុតស្រួល។​

ពួកគេបាននិយាយគ្នាបន្តទៀតចំពោះរឿងដែលសំនាងចងបានសំលេងនាងយកទៅUSA។​ក្រោយពេលបាននិយាយគ្នាសព្វគ្រប់ហើយពួកគេបានត្រឡប់ទៅផ្ទះរៀងៗខ្លួន។​
ក្នុងយប់ហ្នឹងក្រោយពីសំនាងទៅដល់ផ្ទះហើយស្រាប់តែថៅកែ​call​ប្រាប់សំនាងថានាងជាខ្មោច​តឺសំនាងមិនទាន់ជឿរថៅកែនោះទេខា្លចក្រែថៅកែនោះប្រើល្បិចមិនចង់អោយខ្លួនថតសំលងនាងរៃមាស​យកទៅUSA។​ពេលដែលសំនាងដាក់ទូរសព្ទ័ចុះស្រាប់តែនាងរៃមាសបានទូរសព្ទ័មកសំនាងហើយនិយាយអោយ
សំនាងមកជួបនាង​នៅម្តុំគុកទួលស្លែងនូវយប់នេះ។សំនាងបានយល់ព្រមទាំងចិត្តអល់អែកតែដោយហេតុតែខ្លួនចង់
ដឹងក៏ប្រថុយទៅជួបនាងតាមកិសន្យា។
ពេលសំនាងទៅដល់ស្រាប់លេចរួបរៃមាសទួលស្លែងស្លៀកស។​
ទើបគេដឹងថានាងពិតជាប្រពន្ធរបស់ខ្លួនដែលបានស្លាប់ទៅកាលពី២៥ឆ្នាំកន្លងផុត។
ក្រោយដែលបាននិយាយរួចហើយសំនាងក៏បានត្រឡប់មកផ្ទះវិញ។
​លុះស្អែកឡើងសំនាងបានជុលStudioមក​ស្របពេលនោះនាងក៏មកដល់ដែល។​ដោយសារតែមានអ្នកកាសែតមកថតច្រើនពេកនាងបានត្រឡប់ទៅជាមួយកូនកាសែតរបស់សំនាង
ហើយសន្យានឹងយកមកវិញអោយទាន់ពេលដែលបងសំនាង
ត្រឡប់ទៅវីញ។
ដល់ពេលវេលាដែលសំនាងត្រូវចាកចេញពីសុ្រកកំនើតទៅUSA​វិញ​រៀបនឹងឡើងជណ្តើរស្រាប់តែឃើញនាងមកដល់ដែល។​នាងបានហុចកាសែតដែលនាងបានថត​អោយទៅប្តីរបស់នាងហើយនិយាយសំលេងរបស់អូនក្លាយជាអមតះបានលុះត្រាតែយកកាសែត
ដែលអូនបានថតសំលេងនេះយកទៅអន្ទង់វែងព្រំដែនកម្ពុជានិងថៃហើយដាក់លើ

កន្លែងដែលគេដុត(ប៉ុលពត)នោះសំលេងអូន​នឹងនៅជាអមតៈ។ពេលនិយាយគ្នាចប់ហើយសំនាងក៏បានឡើងយន្តហោះចាកចេញពីស្រុកខ្មែរកប់
ក្នុងអាកាសបន្ទាប់ពីបានចាកចេញពីប្រទេសកម្ពុជាសំនាងបានស្តាប់កាសែតដែលថតសំលេងរបស់នាងរៃមាសទួលដស្លែង។
គាត់បានទៅជួបនឹងលោកគង់​ប៉ុនឈឿន​ដែលនៅឯក្រុងបាងកក​រួចបាននាំគ្នាទៅកន្លែងដែលគេដុតពប៉ុលពត។​
ចាប់ពីពេលនោះមក​សំលេងរបស់នាងរៃមាសទួលស្លែង​(ពេជ្រចិន្តា)​បានស្ថិតនៅជាអមតៈតរៀងទៅ៕

រឿងនេះនិពន្ធដោយ​លោក​គង់​ប៊ុនឈឿន​នៅបាងកក។​តែសង្ខេបដោយ​សួន​សោភា​រៀនថ្នាក់ទី៩(០1)ុ​ដែលបានអានចប់ក្នុងរយៈពេល៣​ម៉ោង។​បើមានខុសត្រង់ណា​សូមត្រាប្រណី​ទោះតិចច្រើនក្តី​សូមលោកខន្តី​អភ័យទោសផង។
.

Friday, May 2, 2008

គំនិត​របស់​ខ្ញុំ!

​​​កាល ខ្ញុំមិន​ទាន់​បាន​មក​រៀន​នៅ​ភ្នំពេញ​ខ្្ញុំបាន​គិត​ថាភ្នំពេញ​ពិត​ជា​
អស្ចារ្យ​រឺ?​ទើប​មាន​មនុស្ស​ជា​ច្រើន​ប្រាថ្នា​ចង់​មក​ម្ល៉េះ?
ហើយ​ពេល​ពូ ក​គេ​បាន​មក​ដល់​ភ្នំពេញ​ហើយ​ពូ ក​គេ​
តែង​តែ​ផ្លាស់​ប្តូរ​គំនិត​របស់​ពូក គេ​ហើយ​ម៉្យាង​ទៀត​ពួក​គេ
បាន​ផ្លាស់​ប្តូរទាំង​ចរិត​របស់​ពួក​គេ​ដែល​ធ្លាប់​តែ​សុភាព​រម្យទម​
មក​ជា​ប្រហើន​កោងកាច​ទៅ វិញ( មិន​ថា​ស្រី រឺ​ប្រុស)។
​​​ដោយបាន​ឃើញ​ដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ភ្នំពេញ​ពិត​ជា​
កន្លែង​ដ៏​អស្ចារ្យ​មែន​ដែល​អាច​ធ្វើ​អោយ​មនុស្ស​ផ្លាស់​ប្តូរ​
បាន​យ៉ាង​ងាយៗ​យ៉ាងនេះ។

​​​ត្រង់​នេះ​ហើយ​ដែល​ធ្វើ​អោយ​ខ្ញុំ​មាន​ការ​ងើយ​ឆ្លល់
ចំ​ពោះ​បញ្ហា​ទាំងអស់​នេះ។
តែ​ឥឡូវ​បញ្ហា​ទាំង​អស់​ដែល​ខ្ញុំបាន​ឆ្ងល់នោះ ក៏បាន​បង្ហាញ​ឡើង
នៅ​មុខ​នឹង​ភ្នែក​របស់​ខ្ញុំ​ផ្ទាល់​តែ ម្តង​ស្រប​ពេល​ដែល​ខ្ញុំ​
បាន​មក​រៀន​នៅ​ភ្នំ​ពេញ។
​​​តាមការ​ពិត​ទៅ​បញ្ហា​ដែល​បាន​ធ្្វើ​អោយ​អ្នក​ជនបទ
ណា​ដែល​បាន​ចូល​ក្រុង​ហើយ​តែង​តែ​ផ្លាស់​ប្តូរ​នោះ​មក​ពី
អ្នក​ទាំង​នោះ​ខ្លូន​ឯង​ទៅ វិញ​ទេ​ដែល​ចង់​ជ្រួល​ជ្រើម​តាម​គេ
ដោយ​មិន​គិត​ចំពោះ ខ្លូន​ឯង។
​​​បញ្ហា​ទាំង​អស់​នោះ​យើង​ក៏​អាច​ដោះ​ស្រាយ​បាន​ដែរ​តើ​។
បញ្ហាដែល​បាន​ផ្លាស់​ប្តូរ​ចរិតរបស់​អ្នក​ជនបទ​នោះ​គឺ​មក​ពី ពួក​គេ​មិន​ចេះ
គឹត​ពិចារនា​អោយ​បាន​ល្អិត​ល្អន់​ទើប​ពួ​ក​គេ​ក្លាយ​ខ្លូន​ទៅ ជា​យ៉ាង
នេះ។
បន្តែ​ខ្្ញុំមិន​សំដៅ​ទៅ លើ​មនុស្ស​ដែល​មិន​បាន​ផ្លាស់​ប្តូរ​នោះ​ទេ​តែ​ខ្ញុំ
សូ​មសរសើរ​ដោយ​ស្មោះ ទៅ វិញ ទេ​តើ​ដោយ​ពូ​កអ្នក​ខ្លះ​មិន​បាន​ផ្លាស់​ប្តូរ
អត្តចរិត​របស់គេ​។

​​នេះ​គ្រាន់​តែ​ជា​គំនិត​របស់​ខ្ញុំ​ទេ។
អ្នក​ដែល​បាន​មក​ដល់​ភ្នំពេញ​ហើយ​បាន​ផ្លាស់​ប្តូរ
មាន​ន័យ​ថា​ពួក​គេ​មិន​ចេះ​គិត!
ចំនែក​ខ្ញុំ​គឺ​មិន​គិត​ដូច​ពួក​ទាំង​នោះ​ទេ​បើ​មក​រៀន​គឺ ជាក់​រៀន
បើ​ដើរ​លេង​ជាក់​ដើរ​លេង




**ភ្លៀង**



* ភ្លៀងធ្លាក់តក់ៗ​​ទ្រូងខ្ញុំដង្ហក់​​ចិត្តសែនខ្លោចផ្សា

​នឹកដល់អ្នកម្តាយ​ដែលនៅឆ្ងាយរ៉ា​មិនដឹងជីវ៉ា

​​​​​​​ ​សុខទុក្ខយ៉ាងណា។

*​ភ្លៀងធ្លាក់តក់ៗ​​ទ្រូងខ្ញុំដង្ហក់​​នឹកសែនកំព្រា

​ព្រាប់អ្នកមានគុណ​ដួងចិត្តគ្រាំគ្រា​រស់សែនវេទនា

​​​​​​​​​​កន្តោចកន្តែង។

*​គិតចប់ពេលណា​​ទឹងភ្នែករៀមរ៉ា​​ស្រក់ចុះមកឯង

​វាទារចង់អោយ​​​ម៉ែនៅប្រលែង​​អោយអស់ចំបែង

​​​​​​​​​​​នៅក្នុងជីវិត។

*​ជាតិនេះកូនឃ្លាត​រាប់រយជាតិទៀត​កូនសូមរស់ជិត

​រូបលោកទាំងពីរ​​កៀកកើយនែបនិត្យ​អោយបានដូចចិត្ត

​​​​​​​​​​ដែលប៉ងប្រាថ្នា។

*​ជាតិនេះទុកថា​​កូនគ្មានវាសនា​​​សងគុណជីវ៉ា​

​ដែលបានបង្កើត​​រូបកូននេះណា​​​ខំថែរក្សា

​​​​​​​​​ យ៉ាងល្អប្រពៃ។

*ទឹកចិត្តម្តាយថ្លៃ​​​សែនមានតំលៃ​​​ថ្លៃលើសអ្វីៗ

​នៅលើផែនដី​​​គ្មានអ្វីប្រពៃ​​​​​ដូចចិត្តប្រណី

​​​​​​​​​​របស់ម្តាយថ្លៃ។
***កំណាព្យនេះកូនសូមគោរពផ្ញើជូនចំពោះលោកឪពុកអ្នកម្តាយជាទីគោរពដ៏ខ្ពង់ខ្ពស់នៃកូន។
ហើយក៏គោរពផ្ញើជូនចំពោះរាល់ម្តាយទាំងអស់ដែលមានកូនចាកចេញឆ្ងាយដូចជាខ្ញុំដែរ​ជា
ទីគោរពនៃខ្ញុំ។កូនសូមអរគុណហើយក៏សូមខមាលទោសរាល់អ្វីៗដែលពួកកូនបានធ្វើខុសទៅលើម្តាយ
គ្រប់រូបដោយពួកកូនបានប្រើពាក្យមិនគម្បីចំពោះលោកទាំងអស់គ្នា។
**កំណាព្យនេះបានផុសចេញពីក្រអៅដួងចិត្តរបស់ខ្ញុំផ្ទាល់ហើយបើមានខុសរឺ
បានប្រើពាក្យមិនគប្បីសូមមេត្តាប្រោសប្រណីដល់រូបនាងខ្ញុំផង។
Sunday/០៦​ខែ​មេសា​ឆ្នាំ២០០៨***