Tuesday, May 6, 2008

សង្ខេបរឿងរៃមាសទួលស្លែង*

សង្ខេបរឿងរៃមាសទូលស្លែងឡើងវិញក្រោយពីខ្ញុំបានអានរឿងនេះចប់ក្នុងរយៈពេលជា៣ម៉ោង។
​​កាលនោះមានស្រីមា្នក់មាន​សំលេងពិរោះដាច់គេនៅក្នុងសាលា​របស់​នាង​ហើយនាងមានរូបសម្បត្តិសា្អតដាច់គេ​នៅក្នុងថ្នាក់។
នាងរៀននៅសាលា​ទួលស្លែង​ដោយហេតុតែនាងច្រៀងពិរោះហើយ​នាងបានរៀបការ​ជាមួយ​មនុស្សប្រុសម្នាក់ដែលឪពុករបស់គាត់​មានបច្ចេកទេសខាងថតStudioដូច្នោះគាត់បានជ្រមជ្រែងអោយកូនប្រុសរបស់គាត់​ធ្វើជាអ្នកថតសំលេង។​
ក្រោយពីរៀបការរួចនាងពេជ្រចិន្តាត្រូវបានស្វាមីរបស់នាង​រកអ្នកនិពន្ធម្នាក់អោយនិពន្ធបទរៃមាសទួលស្លែង​អោយនាងច្រៀង។​
តាំងពីពេលនាងបានច្រៀងបទរៃមាសទូលស្លែងនោះហើយ​នាង​បានល្បីឈ្មោះថែមទៀត។​តាំងពីពេលដែលនាងច្រៀងបទរៃមាសទួលស្លែងនោះចប់​គេ​ព្រមទាំងប្តីរបស់នាងបានដាក់រហ័សនាមអោយនាងថា​" រៃមាសទួលស្លែង "។​ជាអកុសលដល់ឆ្នាំ១៩៧៥មានការវាយលុកនៃពួកប៉ុលពត​ដែលធ្វើអោយប្រជាជានគ្រប់គ្នាមានការភ័យខ្លាចគ្រប់ពេលវេលា។​ក្នុងនោះមានមនុស្សជាច្រើនបានរត់គេចខ្លួន។​ក្នុងពេលប្រជាជនស្ថិតនៅក្នុងភាពភ័យខ្លាចស្រាប់មានលេចលឺដំនឹងជ្រើសរើសអ្នក
ដែលមានបច្ចេកទេសខាងStudio​និង​អ្នកដែលមានសំលេងពិរោះដើម្បីត្រឡប់ចូលក្រុងភ្នំពេញវិញ។នៅទីបំផុតនាងពេជ្រចិន្តា
បានបែកពីប្តីរបស់នាងតាំងពីពេលដែលនាងបានចុះឈ្មោះចូលក្នុងអង្គការនោះមក។​
នៅក្នុងរំដោះ៧​មករា​១៩៧៥​ប្តីរបស់នាងរៃមាសទួលស្លែងបានទៅរស់នៅសហរដ្ឋអាមេរិចជាមួយកូនប្រុសម្នាក់ដែលមានអាយុ៣ឆ្នាំហើយគាត់បានស្វះស្វែងរក​នាងរៃមាសទូលស្លែងរហូតតែពុំដែលលឹដំនឹងនាងសោះ។
ថ្ងៃមួយគាត់បានវិលមកប្រទេសកម្ពុជាវិញដើម្បីចូលរួមពិធីរៀបមង្គលការរបស់មិត្តខ្លួនហើយក៏
ឆ្លៀតឳកាសស្វែងរកអ្នកដែលមានសំលេងទឹកដមដូចនាងរៃមាសទូលស្លែង
ដើម្បីថតយកសំលេងត្រឡប់ទៅសហរដ្ឋអាមេរិចវិញ។​ក្រោយពីបានចូលរួមមង្គលការរបស់មិត្តខ្លួនហើយ​ក៏ស្រាប់តែមានបុរសម្នាក់ដែលត្រូវជាប្អូនមិត្តរបស់ខ្លួនប្រាប់ថាមាននារីមា្នក់សំលេងពិរោះ
មិនចាញ់អ្នកចំរៀងដែលបានច្រៀងពីមុននោះទេ។
សំណាងបានអោយប្អូនប្រុសរបស់មិត្តខ្លួនជូនខ្លួនទៅដើម្បីទំនាក់ទំនងថតយកសំលេងយកទៅUSA។
យប់នេះនៅម៉ោងប្រហែល១០​បុរសដែលត្រូវជាប្អុនមិត្តខ្លួនបានជូនខ្លួនទៅប៉ុន្តែគ្រាន់តែបានឃើញអ្នកចំរៀងនោះភ្លាមស្រាប់តែសំណាង
មានអារម្មណ៍ថាហាក់ដូចជាបានឃើញប្រពន្ធរបស់ខ្លួនអញ្ជឹង
ភ្លាមនោះសំលេងស្នូរទះដៃក៏ចាប់ផ្តើមបន្លឺឡើងយ៉ាងខ្ខាំងធ្វើអោយសំណាងភ្ញាក់
ឡើងដូចគេកន្រ្ទាក់ភា្លមនោះអ្នកចំរៀងស្រីនោះក៏បានត្រឡប់ទៅផ្ទះវិញ។
សំណាងនិង​ប្អូនប្រុសមិត្តរបស់ខ្លួនក៏បានចូលជួបថៅកែហាងដើម្បីសាកសួរអំពីការទំនាក់ទំនងរបស់
អ្នកចំរៀងរបស់ថៅកែហាងនោះ។​ក្រោយពីបាននិយាយត្រូវរ៉ូវគ្នាហើយថៅកែហាងក៏បានទូរសព្ទ័ទៅអ្នកចំរៀងរបស់គាត់អំពីរឿងនេះ។
ពេលនោះនាងបាននិយាយប្រាប់ថៅកែហាងនោះថាអោយអ្នកទាំងពីរមកជួប
នាងនៅម្តុំផ្លូវចូលគុកទូលស្លែងនៅម៉ោង១២អធ្រាត្យនាងនៅរង់ចាំ។
ក្រោយពីបានស្តាប់ប្រសាសន៍របស់ថៅកែហាងចប់សព្វគ្រប់លោកសំណាងក៏បានចាកចេញ
ទៅជាមួយនឹងប្អូនប្រុស​និង​អ្នករត់ម៉ូតូមា្នក់ដែលតែងតែឌុបនាងទៅវិញទៅមក។​នៅពេលដែលទៅទីនោះហើយពួកគេបានបញ្ឈប់ឡាន​រួចនាំគ្នាចុះពីឡានហើយរកមើលរហូតដល់ផ្លូវទល​ដែលនៅជិតគុកទួលស្លែងនោះលឺតែសូរសំលេងយ៉ាងខ្លាំងដែលគួរអោយភ័យខ្លាច។
ពួកគេរកមើលមិនឃើញនារីនោះសោះហើយពូកគេបានសំរេចចិត្តឡើងឡានតែនៅពេលឡានរៀប
នឹងបញ្ជេះស្រាប់តអ្នករត់ម៉ូតូឌុបបានឃើញ
នារីស្លៀកសម្នាក់ឈរនៅក្បែររបងគុកទូលស្លែង។​រួចនិយាយខ្ញុំបានឃើញស្រីស្លៀកសម្នាក់ឈរកៀនរបង​ពេលនោះសំនាងបានមើលដែរប៉ុន្តែឃើញតែ​ស្លឹកចេកដែលធ្លាក់សំយ៉ុងចុះមកក្រោយ​កៀករបងគុកទូលស្លែងតែប៉ុណ្ណោះបន្នាប់មកពួកគេក៏បានបញ្ជេះឡានត្រឡប់មកផ្ទះវិញ។
លុះស្អែកឡើងពួកគេបានណាត់សូមជួបនាងម្តងទៀតដោយបានជួបគ្នានៅភោជនីយដ្ឋានមាត់ទន្លេ​ក្រោយពេលដែលនាងបានបញ្ឈប់ការច្រៀងរបស់នាង​រួចនាងបានជិះឡានទៅជាមួយថៅកែហាង​តាមក្រោយ។​នៅពេលដែលទៅដល់កន្លែងដែលណាត់ជួបហើយនាង​បានសំនេះសំនាលពីរឿងប្រពន្ធរបស់សំនាងបន្តិចរួចក៏នាំគ្នាហៅម្ហូបមក។​ស្របពេលនោះដែលថៅកែកបានហៅ​ស្រីបំរើមា្នក់ដើម្បីហៅអោយយកកែវមក។​ពេលដែលនាងមកដល់តុស្រាប់នាងនិយាយថា​ហេតុអ្វីលោកត្រូវការកែវបួនបើគ្នានលោកមានតែបីនាក់ហ្នឹង។​ពេលនោះនាងពេជ្រចិន្តាបានងើបមុខឡើងពីតុ។​ក្រោយពេលស្រីបំរើបានឃើញនាងក៏ភ័យខ្លាចរត់ចេញពីតុនាងពេជ្រចិន្តាយ៉ាងរហ័សដោយមិន
បានមើលក៏បានប៉ះនឹងតុមួយទៀតដែលនៅក្បែរនោះ។​អ្នកអង្គុយនៅតុនោះគឺជាព្រលឹងខ្មោចដែលតាមចាប់យកប្រលឹងខ្មោចណាដែលចេញមកក្រៅ។
ក្រោយពេលដែលខ្មោចនាងពេជ្រចិន្តាបានឃើញប្រលឹងនោះភ្លាមនាងបានបើកឡាន
ចេញក្រៅដោយប្រាប់គេថានាងឈឺក្បាលសុំដើរលេងបន្តិច។
បន្ទាប់ពីនាងបើកឡានចេញទៅស្រាបប្រលឹងខ្មោចនោះបានផុសចេញពីមុខនាងរួចនិយាយទៅ
កាន់នាង​និង​យកប្រលឹងនាងទៅចាប់ជាតិជាថ្មីតែដោយការអង្វរករគួរអោយខ្លោចចិត្តរបស់នាងពេជ្រចិន្តាពេកព្រលឹងខ្លោចនោះក៏ព្រមទុករយៈអោយបីថ្ងៃទៀតដើម្បីសំរេចបំណងរបស់នាងនិងបណ្តាំរបស់ប្រជាជន​ដែលបានស្លាប់ហើយនោះ។

ស្របពេលដែលនាងកំពុងនិយាយជាមួយនឹងប្រលឹងខ្មោចនោះស្រាប់តែមានប៉ូលីលបីនាក់នឹង
មនុស្សរាប់រយនាក់ដែលធ្វើដំនើរនៅលើថ្នល់បាននាំគ្នាឈប់មើលឡានរបស់នាងដែលកំពុងបើក
នោះព្រោះឡានរបស់
នាងគ្មានមនុស្សបើកទេប៉ុន្តែអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺពេលដែលប៉ូលីសដើរទៅឡាននាង
ស្រាប់តែឃើញគ្រោងឆ្អឹងកំពុងកាច់ចង្កូតឡាន។
ព្រឹត្តិការណ៍នេះបានភ្ញាក់ផ្អើលពេញទីក្រុងភ្នំពេញ។
នាងបានបើកឡានត្រឡប់ទៅវិញ​ដោយបន្តការសន្ទនាគ្នាទៀត។
ស្រាប់មានបុរសម្នាក់ដែលជាមិត្តរបស់ថៅកែមកដល់ព្រមគ្នាហើយនិយាយគ្នាបានឃើញឡាន
មួយដូចឡានរបស់ឯងអញ្ជឹងប៉ុន្តែទៅមុខដោយ
គ្មានមនុស្ស​បើក។​
ពេលនោះនាងពេជ្រចិន្តាបានសំលឹងមុខបុរសដែលជាមិត្តថៅកែរបស់នាង​ដោយក្រសែភ្នែកយ៉ាងមុតស្រួល។​

ពួកគេបាននិយាយគ្នាបន្តទៀតចំពោះរឿងដែលសំនាងចងបានសំលេងនាងយកទៅUSA។​ក្រោយពេលបាននិយាយគ្នាសព្វគ្រប់ហើយពួកគេបានត្រឡប់ទៅផ្ទះរៀងៗខ្លួន។​
ក្នុងយប់ហ្នឹងក្រោយពីសំនាងទៅដល់ផ្ទះហើយស្រាប់តែថៅកែ​call​ប្រាប់សំនាងថានាងជាខ្មោច​តឺសំនាងមិនទាន់ជឿរថៅកែនោះទេខា្លចក្រែថៅកែនោះប្រើល្បិចមិនចង់អោយខ្លួនថតសំលងនាងរៃមាស​យកទៅUSA។​ពេលដែលសំនាងដាក់ទូរសព្ទ័ចុះស្រាប់តែនាងរៃមាសបានទូរសព្ទ័មកសំនាងហើយនិយាយអោយ
សំនាងមកជួបនាង​នៅម្តុំគុកទួលស្លែងនូវយប់នេះ។សំនាងបានយល់ព្រមទាំងចិត្តអល់អែកតែដោយហេតុតែខ្លួនចង់
ដឹងក៏ប្រថុយទៅជួបនាងតាមកិសន្យា។
ពេលសំនាងទៅដល់ស្រាប់លេចរួបរៃមាសទួលស្លែងស្លៀកស។​
ទើបគេដឹងថានាងពិតជាប្រពន្ធរបស់ខ្លួនដែលបានស្លាប់ទៅកាលពី២៥ឆ្នាំកន្លងផុត។
ក្រោយដែលបាននិយាយរួចហើយសំនាងក៏បានត្រឡប់មកផ្ទះវិញ។
​លុះស្អែកឡើងសំនាងបានជុលStudioមក​ស្របពេលនោះនាងក៏មកដល់ដែល។​ដោយសារតែមានអ្នកកាសែតមកថតច្រើនពេកនាងបានត្រឡប់ទៅជាមួយកូនកាសែតរបស់សំនាង
ហើយសន្យានឹងយកមកវិញអោយទាន់ពេលដែលបងសំនាង
ត្រឡប់ទៅវីញ។
ដល់ពេលវេលាដែលសំនាងត្រូវចាកចេញពីសុ្រកកំនើតទៅUSA​វិញ​រៀបនឹងឡើងជណ្តើរស្រាប់តែឃើញនាងមកដល់ដែល។​នាងបានហុចកាសែតដែលនាងបានថត​អោយទៅប្តីរបស់នាងហើយនិយាយសំលេងរបស់អូនក្លាយជាអមតះបានលុះត្រាតែយកកាសែត
ដែលអូនបានថតសំលេងនេះយកទៅអន្ទង់វែងព្រំដែនកម្ពុជានិងថៃហើយដាក់លើ

កន្លែងដែលគេដុត(ប៉ុលពត)នោះសំលេងអូន​នឹងនៅជាអមតៈ។ពេលនិយាយគ្នាចប់ហើយសំនាងក៏បានឡើងយន្តហោះចាកចេញពីស្រុកខ្មែរកប់
ក្នុងអាកាសបន្ទាប់ពីបានចាកចេញពីប្រទេសកម្ពុជាសំនាងបានស្តាប់កាសែតដែលថតសំលេងរបស់នាងរៃមាសទួលដស្លែង។
គាត់បានទៅជួបនឹងលោកគង់​ប៉ុនឈឿន​ដែលនៅឯក្រុងបាងកក​រួចបាននាំគ្នាទៅកន្លែងដែលគេដុតពប៉ុលពត។​
ចាប់ពីពេលនោះមក​សំលេងរបស់នាងរៃមាសទួលស្លែង​(ពេជ្រចិន្តា)​បានស្ថិតនៅជាអមតៈតរៀងទៅ៕

រឿងនេះនិពន្ធដោយ​លោក​គង់​ប៊ុនឈឿន​នៅបាងកក។​តែសង្ខេបដោយ​សួន​សោភា​រៀនថ្នាក់ទី៩(០1)ុ​ដែលបានអានចប់ក្នុងរយៈពេល៣​ម៉ោង។​បើមានខុសត្រង់ណា​សូមត្រាប្រណី​ទោះតិចច្រើនក្តី​សូមលោកខន្តី​អភ័យទោសផង។
.

18 comments:

Anonymous said...

យាប់មែនប្អូនឯងនេះ បែជាមកដាក់រឿងខ្មោចឱ្យមើអញ្ចឹង។
ខ្ញុំអានផងខ្លាចផងសឹងតែមិនបានចប់។

souphea2009 said...

បង​មាន​អី គួរ​អោយ​ខ្លាច​ទៅ បង?
ភា​មិន​បាន​ខ្លាច​ផង​ហ្នឹង​បង។
ចង់​អោយ​បង​ខ្លាច​ម្តង​ហ្នឹង​ណា​បង។
អរគុណ​បងច្រើន​ហើយ​ដែល​បាន​អាន​
រឿង​រៃ​មាស​ទួល​ស្លែង​នេះ។

Anonymous said...

អូយ ព្រឺសំបុរខ្ញាកៗ....

Smart child! said...

មាន​អី បង​បូរាណ!​ប៉ុនហ្នឹង​មាន​អី គួរ​អោយ​ព្រឺ​ផង​ហ្នឹង​បង។
យប់​មិញ ពេល​ភា​កំពុង​លេង​កុំព្យូទ័រ
ឆ្កែវា​លូ​ខ្លាំង​មែន​ទែន។
ភា​គិត​ថា​ភា​ប្រហែល​ជា​បាន​ឃើញ ខ្លោ​ច​ដើរ​ឆ្លង​ហើយ​មើល​ទៅ?
ភា​អត់​ខ្លាច​ខ្មោច​ទេ​ថា​ភា​ខ្លា​ច​មនុស្ស​ទៅ វិញ ទេ​តើ!
បើ​បង​វិញ​តើ​ខ្លាច​ខ្លោច​រឺ ក៏​មនុស្ស​ទៅ បង?

Anonymous said...

ល្អណាស់​ស្រី​ភា​ដែល​ចេះ​លើក​យក​រឿង​នេះ​មក​ដាក់​ ហើយ​ចេះ​សង្ខប​បាន​ល្អ​ទៀត។
តើ​ភា​អាន​សៀវ​ភៅ​ប្រលោមលោក​មែន​ទេ?
បើ​មាន​ជួយ​ផ្ញើឲ្យ​បង​មើល​ផង​ :-P

souphea2009 said...

ចាស!​ភា​ពិត​ជា​បាន​អាន​រឿង​នេះ​ចប់
មែន​គឺ ក្នុង​រយះពេល​៣​ម៉ោង​សំរាប់​បញ្ចប់​រឿង​នេះ(រៃ​មាស​ទួល​ស្លែង)។
អោយ​ភា​សូម​ទោស​បង​ផង​ព្រោះ ភា​មិនដឹង​ថា​ភា​នឹង​មាន​ពេល​ផ្ញើ​អោយ​បង​
រឺ អត់​ទេ។
ភា​មិន​ហ៊ាន​សន្យា​នឹង​បង​ទេ​ព្រោះ
ខ្លាច​ខក​សន្យា​នោះ នឹង​ជំពាក់​
បង​ត​ទៅ ជាតិ​ក្រោយ​ជា​មិន​ខាន​ទេ។​អោយ​ភា​សូម​ទោស​បង​ផង!

Sao Narath said...

ដូច​មិន​សូវ​ល្អ​មើល​សោះ! ពិត​ជា​ខ្មោច​អត់​ទាន់​សម័យ​មែន... ឆ្ងល់​ណាស់​ខ្មោច​ក្នុង​រឿង​ខ្មែរ​ហេតុង​អី​ចូល​ចិត្ត​ស្លៀក​តែ​ឈុត​ស​ចឹង!!! ដូច​ជា​ចាស់​គំរិល​ពេក​ហើយ ជា​ពិសេស​ស្លៀក​ឈុត​ដំណេក​ហ្នឹង​ម៉ង ហើយ​តាំង​ខ្លួន​ជា​ខ្មោច ហាហា...!! ខ្ញុំ​ថា​ខ្មែរ​យើង​គួរ​តែ​ឈប់​ឲ្យ​ខ្មោច​ក្នុង​រឿង ស្លៀក​ឈុត​ស​ទៀត​ទៅ!! ធម្មតាៗ​ដូច​គេ​ទៅ​បាន​សម ជា​ខ្មោច​សម័យ​ថ្មី។

souphea2009 said...

បង​Narath​ពាក្យ​ថា​ខ្មោចនោះ តើ​វា
យ៉ាង​ម៉េច​ទៅ​បង?
ពាក្យថា​ខ្មោច​នេះ គឺ ជា​ពាក្យ​ដែល​
ស្តាប់​លឺ ហើយ​គឺ សែន​
ព្រឺ ព្រួច​ឆ្លឹង​ខ្នង​ណាបង។
វា​ពិត​ជា​មិន​ល្អ​មើល​ដូច​
ន័យ​ពេញ លេញ របស់​វា​ទេ​បង។
ភា​គ្រាន់​សង្ខេប​វា​ក្រោយ​ពី ភា​បាន​
អាន​ចប់​ទេ​តើ!
ចាំ​ភា​ប្រាប់​ទៅ ​ខ្មោច​ទាំង​អស់​
អោយ​ពួក​គាត់​ស្លៀក​ដូច​មនុស្ស​ធម្មតា​វិញ​ដើម្បី អោយ​ទាន់​សម័យ​នឹង​គេ។
ដឹង​ស្អី ទេ​បង​រក​តែ អ្នក​ទាន់ស​ម័យ!

Sao Narath said...

មិន​មែន​អ៊ីចឹង​ទេ! បង​ចង់​ថា​ខ្មោច​គេ​មាន​ខោអាវ​គេ​អាប់​ដេត​ដែរ ដូច​ជា​អាយ៉េអាយ៉ៃ​អី​ហ្នឹង​ណា៎!!! តែ​បង​ឃើញ​ភាគ​ច្រើន​គេ​ចូលចិត្ត​ធ្វើ​ខ្មោច​ស្លៀក​តែ​ឈុត​រាត្រី​សៗ ហ្នឹង...

យី! ភា ទៅ​ប្រាប់​ពួក​គាត់​នៅ​ឯណា!!

អាចម៍ផ្កាយ said...

បងរដ្ឋនិយាយអី​ក៏​ត្រូវ​ម្ល៉េះ!
ខ្មោច​ខ្មែរ​ស្លៀក​តែ​ឈុត​ដេកយប់:-D

souphea2009 said...

បងរដ្ធ៖ខ្មោច​វា​យ៉ាង​ហ្នឹង​ហើយ​បង​។
ភា​អាច​ប្រាប់​ខ្មោច​បាន​ណាបង។
បង​ប្រយត្ន័​ភា​នាំ​ខ្លោច​ ទៅ និយាយ​លេង
នឹង​បង​ណា ពេល​យប់ៗ។
ទើប​តែ​បាន​ស្គាល់​ខ្លោច​ម្នាក់​ណាបង។
តែ ខ្មោច​នោះ ចំលែកណាស់មែន​នៅ ស្រុក​ខ្មែរ​យើង​ទេ​ណា​បង។
ហា៎!​កុំ​អី​ភ្លេច​ប្រាប់​បង​រដ្ធ បាត់​
ថា​ខ្មោច​ដែល​ភា​បាន​ស្គាល់​នៅ
ប្រទេស​ក្រៅ នោះ មិន​មែន​ប្រុស​
ទេ​គឺ ខ្មោច​ស្រី ណា​បង។
អ្ហើយ!!!!!!!!​គួរអោយ​ខ្លាច​ណាស់!
បងផ្កាយ៖​ប្រហែល​ដែល​
បាន​ប្រទះ​ភ្លែក​ហើយ​មើល​ទៅ​បាន​ជា​ដឹង​ថា​ខ្លោច​ស្លៀក​តែ​ឈុត​ដេក​យប់នោះ។
អូហ៍!​ភ្លេច​សំ​ដី របស់​បង​កាល​និយាយ​ជា​មួយ​បង​រ៉េនណា។(ស៊ី​ពោះ​វៀនខ្ចី)
សូម​ទោស​សុំ​ប៉ុន​ហ្នឹងចុះ
យ៉ាង​ក៏​សូម​អរគុណ​ដល់​
ពួកបងៗ​ដែល​ខំ​ចំណាយ​ពេល​ដែរ។

Sao Narath said...

មក​ពី​ពួក​គាត់​ចេញ​ពេល​ថ្ងៃ​អត់​បាន! កុំ​អី​ស្លៀក​ដូច​គេ​ឯង​ដែរ!!

souphea2009 said...

បងម៉េច​ថា​ចេញ អត់បាន?
តើ​បង​ជឿ​ទេ​ថា​ភា​ធ្លាប់បាន
ឃើញ​ខ្មោច​ម្តង​នោះ?
ពួក​គាត់​ចេញ បាន​ទេ​តើ​បង!
ហើយ​ថែម​ទាំង​ស្លៀក​ឈុត​ពណ៍​សរ
ទៀត​ផង​បង។
ភា​បាន​ឃើញ​ផ្ទាល់​ភ្នែក​របស់​ភា​មែន​ណា​បង។

Sao Narath said...

អត់​ជឿ​ទេ! បង​ធ្លាប់​ឃើញ​ក្នុង​យល់​សប្តិ!! អូហូ ភ័យ​ឡើង​បែក​ញើស :O

Anonymous said...

មិនដឹងអីទេមកនាំគ្នានិយាយរឿងខ្មោចទៀតហើយ។
កាលពីក្មេងខ្លាចអើយខ្លាច ដល់ពេលចាស់ទៅរក
តែខ្មោចធ្វើពួកម៉ាកក៏មិនបានផង។

souphea2009 said...

បង​រដ្ឋបើ​បង​មិន​ជឿ​ភា​មិន​ដឹង​ជា​
ប្រាប់​បង​យ៉ាង​ណា​ទេ​ព្រោះ ភា​បាន​
ឃើញ​មែន​គឺ ខ្មោច​ស្រី ស្លៀក​ឈុត​ស
ណា​បង។
បងម៉ន​ម៉េច​ចឹង​បង?
គេ​សុំ​គេច​តែ ខ្មោច​ឯ​បង​វិញ​ចង់​ជួប​ខ្មោច​វិញ។
មក៍​មក៍​បង!​ចាំ​ភា​ជួយ​ណែ​នាំ អោយ​
ស្គាល់​បាន​ម្នាក់​ពី រ​នាក់​ណា​បង។
តើ​បងៗ​មិន​ជឿ​ថា​មាន​ខ្មោច​រឺ បង?
ប៉ុន​សិន​ចុះ ភា​នៅ មាន​
អត្តបទ​មួយ​ត្រូវ​ដាក់​ទៀត!

Anonymous said...

ម៉េចថាបងមិនជឿថាមានខ្មោច
បងធ្លាប់បានជួបដែរតើ។
ពីដើមបងខ្លាចដែរ តែក្រោយមក
បានយល់ខ្ឡះៗ ហើយក៏ឈប់
ខ្លាចទៅ។
អ្វីដែលយើងមិនយល់ ហើយមិន
ស្គាល់ តែងតែមានចិត្តខ្លាច។

souphea2009 said...

មែន​ហើយ​បង​ប្អូន​យល់​ស្រប​តាម​
គំនិត​របស់​បង។
ពី មុន​ប្អូន​មាន​ចិត្ត​ខ្លាច​ខ្មោច​យ៉ាង​ខ្លាំង
ប៉ុន្តែ មិន​ដែល​បាត់​មុខ​ពី កន្លែង​បុណ្យ
សព​ទេ​។
អោយ​តែ​មាន​អ្ន​ក​ស្លាប់​គឺ មាន​មុខ​ប្អូន​
ទៅ ចូល​រួម​ដែល​ហើយ​ពោល​គឺ បើ​
មក​វិញ មិន​បាន​ឃើញ​មុខ​អ្នក​ស្លាប់​ដូច​
ជា​មិន​អស់​ចិត្ត​សោះ។​
តែ ពេល​មើល​ហើយ​ខ្លាច​មិន​ហ៊ាន​
ចូល​ទៅ ក្នុង​ផ្ទះ​ម្នាក់​ឯង​ទេ។
តែ ឥឡូវ​ប្អូន​មិន​ខ្លាច​ទេ។
ខ្លាច​ជាង​គេ​នោះ គឺ​មនុស្ស​លោក​យើ​ង​
ទៅ វិញ​ទេ​តើ!