សង្ខេបរឿងរៃមាសទូលស្លែងឡើងវិញក្រោយពីខ្ញុំបានអានរឿងនេះចប់ក្នុងរយៈពេលជា៣ម៉ោង។
កាលនោះមានស្រីមា្នក់មានសំលេងពិរោះដាច់គេនៅក្នុងសាលារបស់នាងហើយនាងមានរូបសម្បត្តិសា្អតដាច់គេនៅក្នុងថ្នាក់។
នាងរៀននៅសាលាទួលស្លែងដោយហេតុតែនាងច្រៀងពិរោះហើយនាងបានរៀបការជាមួយមនុស្សប្រុសម្នាក់ដែលឪពុករបស់គាត់មានបច្ចេកទេសខាងថតStudioដូច្នោះគាត់បានជ្រមជ្រែងអោយកូនប្រុសរបស់គាត់ធ្វើជាអ្នកថតសំលេង។
ក្រោយពីរៀបការរួចនាងពេជ្រចិន្តាត្រូវបានស្វាមីរបស់នាងរកអ្នកនិពន្ធម្នាក់អោយនិពន្ធបទរៃមាសទួលស្លែងអោយនាងច្រៀង។
តាំងពីពេលនាងបានច្រៀងបទរៃមាសទូលស្លែងនោះហើយនាងបានល្បីឈ្មោះថែមទៀត។តាំងពីពេលដែលនាងច្រៀងបទរៃមាសទួលស្លែងនោះចប់គេព្រមទាំងប្តីរបស់នាងបានដាក់រហ័សនាមអោយនាងថា" រៃមាសទួលស្លែង "។ជាអកុសលដល់ឆ្នាំ១៩៧៥មានការវាយលុកនៃពួកប៉ុលពតដែលធ្វើអោយប្រជាជានគ្រប់គ្នាមានការភ័យខ្លាចគ្រប់ពេលវេលា។ក្នុងនោះមានមនុស្សជាច្រើនបានរត់គេចខ្លួន។ក្នុងពេលប្រជាជនស្ថិតនៅក្នុងភាពភ័យខ្លាចស្រាប់មានលេចលឺដំនឹងជ្រើសរើសអ្នក
ដែលមានបច្ចេកទេសខាងStudioនិងអ្នកដែលមានសំលេងពិរោះដើម្បីត្រឡប់ចូលក្រុងភ្នំពេញវិញ។នៅទីបំផុតនាងពេជ្រចិន្តា
បានបែកពីប្តីរបស់នាងតាំងពីពេលដែលនាងបានចុះឈ្មោះចូលក្នុងអង្គការនោះមក។
នៅក្នុងរំដោះ៧មករា១៩៧៥ប្តីរបស់នាងរៃមាសទួលស្លែងបានទៅរស់នៅសហរដ្ឋអាមេរិចជាមួយកូនប្រុសម្នាក់ដែលមានអាយុ៣ឆ្នាំហើយគាត់បានស្វះស្វែងរកនាងរៃមាសទូលស្លែងរហូតតែពុំដែលលឹដំនឹងនាងសោះ។
ថ្ងៃមួយគាត់បានវិលមកប្រទេសកម្ពុជាវិញដើម្បីចូលរួមពិធីរៀបមង្គលការរបស់មិត្តខ្លួនហើយក៏
ឆ្លៀតឳកាសស្វែងរកអ្នកដែលមានសំលេងទឹកដមដូចនាងរៃមាសទូលស្លែង
ដើម្បីថតយកសំលេងត្រឡប់ទៅសហរដ្ឋអាមេរិចវិញ។ក្រោយពីបានចូលរួមមង្គលការរបស់មិត្តខ្លួនហើយក៏ស្រាប់តែមានបុរសម្នាក់ដែលត្រូវជាប្អូនមិត្តរបស់ខ្លួនប្រាប់ថាមាននារីមា្នក់សំលេងពិរោះ
មិនចាញ់អ្នកចំរៀងដែលបានច្រៀងពីមុននោះទេ។
សំណាងបានអោយប្អូនប្រុសរបស់មិត្តខ្លួនជូនខ្លួនទៅដើម្បីទំនាក់ទំនងថតយកសំលេងយកទៅUSA។
យប់នេះនៅម៉ោងប្រហែល១០បុរសដែលត្រូវជាប្អុនមិត្តខ្លួនបានជូនខ្លួនទៅប៉ុន្តែគ្រាន់តែបានឃើញអ្នកចំរៀងនោះភ្លាមស្រាប់តែសំណាង
មានអារម្មណ៍ថាហាក់ដូចជាបានឃើញប្រពន្ធរបស់ខ្លួនអញ្ជឹង
ភ្លាមនោះសំលេងស្នូរទះដៃក៏ចាប់ផ្តើមបន្លឺឡើងយ៉ាងខ្ខាំងធ្វើអោយសំណាងភ្ញាក់
ឡើងដូចគេកន្រ្ទាក់ភា្លមនោះអ្នកចំរៀងស្រីនោះក៏បានត្រឡប់ទៅផ្ទះវិញ។
សំណាងនិងប្អូនប្រុសមិត្តរបស់ខ្លួនក៏បានចូលជួបថៅកែហាងដើម្បីសាកសួរអំពីការទំនាក់ទំនងរបស់
អ្នកចំរៀងរបស់ថៅកែហាងនោះ។ក្រោយពីបាននិយាយត្រូវរ៉ូវគ្នាហើយថៅកែហាងក៏បានទូរសព្ទ័ទៅអ្នកចំរៀងរបស់គាត់អំពីរឿងនេះ។
ពេលនោះនាងបាននិយាយប្រាប់ថៅកែហាងនោះថាអោយអ្នកទាំងពីរមកជួប
នាងនៅម្តុំផ្លូវចូលគុកទូលស្លែងនៅម៉ោង១២អធ្រាត្យនាងនៅរង់ចាំ។
ក្រោយពីបានស្តាប់ប្រសាសន៍របស់ថៅកែហាងចប់សព្វគ្រប់លោកសំណាងក៏បានចាកចេញ
ទៅជាមួយនឹងប្អូនប្រុសនិងអ្នករត់ម៉ូតូមា្នក់ដែលតែងតែឌុបនាងទៅវិញទៅមក។នៅពេលដែលទៅទីនោះហើយពួកគេបានបញ្ឈប់ឡានរួចនាំគ្នាចុះពីឡានហើយរកមើលរហូតដល់ផ្លូវទលដែលនៅជិតគុកទួលស្លែងនោះលឺតែសូរសំលេងយ៉ាងខ្លាំងដែលគួរអោយភ័យខ្លាច។
ពួកគេរកមើលមិនឃើញនារីនោះសោះហើយពូកគេបានសំរេចចិត្តឡើងឡានតែនៅពេលឡានរៀប
នឹងបញ្ជេះស្រាប់តអ្នករត់ម៉ូតូឌុបបានឃើញ
នារីស្លៀកសម្នាក់ឈរនៅក្បែររបងគុកទូលស្លែង។រួចនិយាយខ្ញុំបានឃើញស្រីស្លៀកសម្នាក់ឈរកៀនរបងពេលនោះសំនាងបានមើលដែរប៉ុន្តែឃើញតែស្លឹកចេកដែលធ្លាក់សំយ៉ុងចុះមកក្រោយកៀករបងគុកទូលស្លែងតែប៉ុណ្ណោះបន្នាប់មកពួកគេក៏បានបញ្ជេះឡានត្រឡប់មកផ្ទះវិញ។
លុះស្អែកឡើងពួកគេបានណាត់សូមជួបនាងម្តងទៀតដោយបានជួបគ្នានៅភោជនីយដ្ឋានមាត់ទន្លេក្រោយពេលដែលនាងបានបញ្ឈប់ការច្រៀងរបស់នាងរួចនាងបានជិះឡានទៅជាមួយថៅកែហាងតាមក្រោយ។នៅពេលដែលទៅដល់កន្លែងដែលណាត់ជួបហើយនាងបានសំនេះសំនាលពីរឿងប្រពន្ធរបស់សំនាងបន្តិចរួចក៏នាំគ្នាហៅម្ហូបមក។ស្របពេលនោះដែលថៅកែកបានហៅស្រីបំរើមា្នក់ដើម្បីហៅអោយយកកែវមក។ពេលដែលនាងមកដល់តុស្រាប់នាងនិយាយថាហេតុអ្វីលោកត្រូវការកែវបួនបើគ្នានលោកមានតែបីនាក់ហ្នឹង។ពេលនោះនាងពេជ្រចិន្តាបានងើបមុខឡើងពីតុ។ក្រោយពេលស្រីបំរើបានឃើញនាងក៏ភ័យខ្លាចរត់ចេញពីតុនាងពេជ្រចិន្តាយ៉ាងរហ័សដោយមិន
បានមើលក៏បានប៉ះនឹងតុមួយទៀតដែលនៅក្បែរនោះ។អ្នកអង្គុយនៅតុនោះគឺជាព្រលឹងខ្មោចដែលតាមចាប់យកប្រលឹងខ្មោចណាដែលចេញមកក្រៅ។
ក្រោយពេលដែលខ្មោចនាងពេជ្រចិន្តាបានឃើញប្រលឹងនោះភ្លាមនាងបានបើកឡាន
ចេញក្រៅដោយប្រាប់គេថានាងឈឺក្បាលសុំដើរលេងបន្តិច។
បន្ទាប់ពីនាងបើកឡានចេញទៅស្រាបប្រលឹងខ្មោចនោះបានផុសចេញពីមុខនាងរួចនិយាយទៅ
កាន់នាងនិងយកប្រលឹងនាងទៅចាប់ជាតិជាថ្មីតែដោយការអង្វរករគួរអោយខ្លោចចិត្តរបស់នាងពេជ្រចិន្តាពេកព្រលឹងខ្លោចនោះក៏ព្រមទុករយៈអោយបីថ្ងៃទៀតដើម្បីសំរេចបំណងរបស់នាងនិងបណ្តាំរបស់ប្រជាជនដែលបានស្លាប់ហើយនោះ។
ស្របពេលដែលនាងកំពុងនិយាយជាមួយនឹងប្រលឹងខ្មោចនោះស្រាប់តែមានប៉ូលីលបីនាក់នឹង
មនុស្សរាប់រយនាក់ដែលធ្វើដំនើរនៅលើថ្នល់បាននាំគ្នាឈប់មើលឡានរបស់នាងដែលកំពុងបើក
នោះព្រោះឡានរបស់
នាងគ្មានមនុស្សបើកទេប៉ុន្តែអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺពេលដែលប៉ូលីសដើរទៅឡាននាង
ស្រាប់តែឃើញគ្រោងឆ្អឹងកំពុងកាច់ចង្កូតឡាន។
ព្រឹត្តិការណ៍នេះបានភ្ញាក់ផ្អើលពេញទីក្រុងភ្នំពេញ។
នាងបានបើកឡានត្រឡប់ទៅវិញដោយបន្តការសន្ទនាគ្នាទៀត។
ស្រាប់មានបុរសម្នាក់ដែលជាមិត្តរបស់ថៅកែមកដល់ព្រមគ្នាហើយនិយាយគ្នាបានឃើញឡាន
មួយដូចឡានរបស់ឯងអញ្ជឹងប៉ុន្តែទៅមុខដោយ
គ្មានមនុស្សបើក។
ពេលនោះនាងពេជ្រចិន្តាបានសំលឹងមុខបុរសដែលជាមិត្តថៅកែរបស់នាងដោយក្រសែភ្នែកយ៉ាងមុតស្រួល។
ពួកគេបាននិយាយគ្នាបន្តទៀតចំពោះរឿងដែលសំនាងចងបានសំលេងនាងយកទៅUSA។ក្រោយពេលបាននិយាយគ្នាសព្វគ្រប់ហើយពួកគេបានត្រឡប់ទៅផ្ទះរៀងៗខ្លួន។
ក្នុងយប់ហ្នឹងក្រោយពីសំនាងទៅដល់ផ្ទះហើយស្រាប់តែថៅកែcallប្រាប់សំនាងថានាងជាខ្មោចតឺសំនាងមិនទាន់ជឿរថៅកែនោះទេខា្លចក្រែថៅកែនោះប្រើល្បិចមិនចង់អោយខ្លួនថតសំលងនាងរៃមាសយកទៅUSA។ពេលដែលសំនាងដាក់ទូរសព្ទ័ចុះស្រាប់តែនាងរៃមាសបានទូរសព្ទ័មកសំនាងហើយនិយាយអោយ
សំនាងមកជួបនាងនៅម្តុំគុកទួលស្លែងនូវយប់នេះ។សំនាងបានយល់ព្រមទាំងចិត្តអល់អែកតែដោយហេតុតែខ្លួនចង់
ដឹងក៏ប្រថុយទៅជួបនាងតាមកិសន្យា។
ពេលសំនាងទៅដល់ស្រាប់លេចរួបរៃមាសទួលស្លែងស្លៀកស។
ទើបគេដឹងថានាងពិតជាប្រពន្ធរបស់ខ្លួនដែលបានស្លាប់ទៅកាលពី២៥ឆ្នាំកន្លងផុត។
ក្រោយដែលបាននិយាយរួចហើយសំនាងក៏បានត្រឡប់មកផ្ទះវិញ។
លុះស្អែកឡើងសំនាងបានជុលStudioមកស្របពេលនោះនាងក៏មកដល់ដែល។ដោយសារតែមានអ្នកកាសែតមកថតច្រើនពេកនាងបានត្រឡប់ទៅជាមួយកូនកាសែតរបស់សំនាង
ហើយសន្យានឹងយកមកវិញអោយទាន់ពេលដែលបងសំនាង
ត្រឡប់ទៅវីញ។
ដល់ពេលវេលាដែលសំនាងត្រូវចាកចេញពីសុ្រកកំនើតទៅUSAវិញរៀបនឹងឡើងជណ្តើរស្រាប់តែឃើញនាងមកដល់ដែល។នាងបានហុចកាសែតដែលនាងបានថតអោយទៅប្តីរបស់នាងហើយនិយាយសំលេងរបស់អូនក្លាយជាអមតះបានលុះត្រាតែយកកាសែត
ដែលអូនបានថតសំលេងនេះយកទៅអន្ទង់វែងព្រំដែនកម្ពុជានិងថៃហើយដាក់លើ
កន្លែងដែលគេដុត(ប៉ុលពត)នោះសំលេងអូននឹងនៅជាអមតៈ។ពេលនិយាយគ្នាចប់ហើយសំនាងក៏បានឡើងយន្តហោះចាកចេញពីស្រុកខ្មែរកប់
ក្នុងអាកាសបន្ទាប់ពីបានចាកចេញពីប្រទេសកម្ពុជាសំនាងបានស្តាប់កាសែតដែលថតសំលេងរបស់នាងរៃមាសទួលដស្លែង។
គាត់បានទៅជួបនឹងលោកគង់ប៉ុនឈឿនដែលនៅឯក្រុងបាងកករួចបាននាំគ្នាទៅកន្លែងដែលគេដុតពប៉ុលពត។
ចាប់ពីពេលនោះមកសំលេងរបស់នាងរៃមាសទួលស្លែង(ពេជ្រចិន្តា)បានស្ថិតនៅជាអមតៈតរៀងទៅ៕
រឿងនេះនិពន្ធដោយលោកគង់ប៊ុនឈឿននៅបាងកក។តែសង្ខេបដោយសួនសោភារៀនថ្នាក់ទី៩(០1)ុដែលបានអានចប់ក្នុងរយៈពេល៣ម៉ោង។បើមានខុសត្រង់ណាសូមត្រាប្រណីទោះតិចច្រើនក្តីសូមលោកខន្តីអភ័យទោសផង។
.
Tuesday, May 6, 2008
Subscribe to:
Post Comments (Atom)
18 comments:
យាប់មែនប្អូនឯងនេះ បែជាមកដាក់រឿងខ្មោចឱ្យមើអញ្ចឹង។
ខ្ញុំអានផងខ្លាចផងសឹងតែមិនបានចប់។
បងមានអី គួរអោយខ្លាចទៅ បង?
ភាមិនបានខ្លាចផងហ្នឹងបង។
ចង់អោយបងខ្លាចម្តងហ្នឹងណាបង។
អរគុណបងច្រើនហើយដែលបានអាន
រឿងរៃមាសទួលស្លែងនេះ។
អូយ ព្រឺសំបុរខ្ញាកៗ....
មានអី បងបូរាណ!ប៉ុនហ្នឹងមានអី គួរអោយព្រឺផងហ្នឹងបង។
យប់មិញ ពេលភាកំពុងលេងកុំព្យូទ័រ
ឆ្កែវាលូខ្លាំងមែនទែន។
ភាគិតថាភាប្រហែលជាបានឃើញ ខ្លោចដើរឆ្លងហើយមើលទៅ?
ភាអត់ខ្លាចខ្មោចទេថាភាខ្លាចមនុស្សទៅ វិញ ទេតើ!
បើបងវិញតើខ្លាចខ្លោចរឺ ក៏មនុស្សទៅ បង?
ល្អណាស់ស្រីភាដែលចេះលើកយករឿងនេះមកដាក់ ហើយចេះសង្ខបបានល្អទៀត។
តើភាអានសៀវភៅប្រលោមលោកមែនទេ?
បើមានជួយផ្ញើឲ្យបងមើលផង :-P
ចាស!ភាពិតជាបានអានរឿងនេះចប់
មែនគឺ ក្នុងរយះពេល៣ម៉ោងសំរាប់បញ្ចប់រឿងនេះ(រៃមាសទួលស្លែង)។
អោយភាសូមទោសបងផងព្រោះ ភាមិនដឹងថាភានឹងមានពេលផ្ញើអោយបង
រឺ អត់ទេ។
ភាមិនហ៊ានសន្យានឹងបងទេព្រោះ
ខ្លាចខកសន្យានោះ នឹងជំពាក់
បងតទៅ ជាតិក្រោយជាមិនខានទេ។អោយភាសូមទោសបងផង!
ដូចមិនសូវល្អមើលសោះ! ពិតជាខ្មោចអត់ទាន់សម័យមែន... ឆ្ងល់ណាស់ខ្មោចក្នុងរឿងខ្មែរហេតុងអីចូលចិត្តស្លៀកតែឈុតសចឹង!!! ដូចជាចាស់គំរិលពេកហើយ ជាពិសេសស្លៀកឈុតដំណេកហ្នឹងម៉ង ហើយតាំងខ្លួនជាខ្មោច ហាហា...!! ខ្ញុំថាខ្មែរយើងគួរតែឈប់ឲ្យខ្មោចក្នុងរឿង ស្លៀកឈុតសទៀតទៅ!! ធម្មតាៗដូចគេទៅបានសម ជាខ្មោចសម័យថ្មី។
បងNarathពាក្យថាខ្មោចនោះ តើវា
យ៉ាងម៉េចទៅបង?
ពាក្យថាខ្មោចនេះ គឺ ជាពាក្យដែល
ស្តាប់លឺ ហើយគឺ សែន
ព្រឺ ព្រួចឆ្លឹងខ្នងណាបង។
វាពិតជាមិនល្អមើលដូច
ន័យពេញ លេញ របស់វាទេបង។
ភាគ្រាន់សង្ខេបវាក្រោយពី ភាបាន
អានចប់ទេតើ!
ចាំភាប្រាប់ទៅ ខ្មោចទាំងអស់
អោយពួកគាត់ស្លៀកដូចមនុស្សធម្មតាវិញដើម្បី អោយទាន់សម័យនឹងគេ។
ដឹងស្អី ទេបងរកតែ អ្នកទាន់សម័យ!
មិនមែនអ៊ីចឹងទេ! បងចង់ថាខ្មោចគេមានខោអាវគេអាប់ដេតដែរ ដូចជាអាយ៉េអាយ៉ៃអីហ្នឹងណា៎!!! តែបងឃើញភាគច្រើនគេចូលចិត្តធ្វើខ្មោចស្លៀកតែឈុតរាត្រីសៗ ហ្នឹង...
យី! ភា ទៅប្រាប់ពួកគាត់នៅឯណា!!
បងរដ្ឋនិយាយអីក៏ត្រូវម្ល៉េះ!
ខ្មោចខ្មែរស្លៀកតែឈុតដេកយប់:-D
បងរដ្ធ៖ខ្មោចវាយ៉ាងហ្នឹងហើយបង។
ភាអាចប្រាប់ខ្មោចបានណាបង។
បងប្រយត្ន័ភានាំខ្លោច ទៅ និយាយលេង
នឹងបងណា ពេលយប់ៗ។
ទើបតែបានស្គាល់ខ្លោចម្នាក់ណាបង។
តែ ខ្មោចនោះ ចំលែកណាស់មែននៅ ស្រុកខ្មែរយើងទេណាបង។
ហា៎!កុំអីភ្លេចប្រាប់បងរដ្ធ បាត់
ថាខ្មោចដែលភាបានស្គាល់នៅ
ប្រទេសក្រៅ នោះ មិនមែនប្រុស
ទេគឺ ខ្មោចស្រី ណាបង។
អ្ហើយ!!!!!!!!គួរអោយខ្លាចណាស់!
បងផ្កាយ៖ប្រហែលដែល
បានប្រទះភ្លែកហើយមើលទៅបានជាដឹងថាខ្លោចស្លៀកតែឈុតដេកយប់នោះ។
អូហ៍!ភ្លេចសំដី របស់បងកាលនិយាយជាមួយបងរ៉េនណា។(ស៊ីពោះវៀនខ្ចី)
សូមទោសសុំប៉ុនហ្នឹងចុះ
យ៉ាងក៏សូមអរគុណដល់
ពួកបងៗដែលខំចំណាយពេលដែរ។
មកពីពួកគាត់ចេញពេលថ្ងៃអត់បាន! កុំអីស្លៀកដូចគេឯងដែរ!!
បងម៉េចថាចេញ អត់បាន?
តើបងជឿទេថាភាធ្លាប់បាន
ឃើញខ្មោចម្តងនោះ?
ពួកគាត់ចេញ បានទេតើបង!
ហើយថែមទាំងស្លៀកឈុតពណ៍សរ
ទៀតផងបង។
ភាបានឃើញផ្ទាល់ភ្នែករបស់ភាមែនណាបង។
អត់ជឿទេ! បងធ្លាប់ឃើញក្នុងយល់សប្តិ!! អូហូ ភ័យឡើងបែកញើស :O
មិនដឹងអីទេមកនាំគ្នានិយាយរឿងខ្មោចទៀតហើយ។
កាលពីក្មេងខ្លាចអើយខ្លាច ដល់ពេលចាស់ទៅរក
តែខ្មោចធ្វើពួកម៉ាកក៏មិនបានផង។
បងរដ្ឋបើបងមិនជឿភាមិនដឹងជា
ប្រាប់បងយ៉ាងណាទេព្រោះ ភាបាន
ឃើញមែនគឺ ខ្មោចស្រី ស្លៀកឈុតស
ណាបង។
បងម៉នម៉េចចឹងបង?
គេសុំគេចតែ ខ្មោចឯបងវិញចង់ជួបខ្មោចវិញ។
មក៍មក៍បង!ចាំភាជួយណែនាំ អោយ
ស្គាល់បានម្នាក់ពី រនាក់ណាបង។
តើបងៗមិនជឿថាមានខ្មោចរឺ បង?
ប៉ុនសិនចុះ ភានៅ មាន
អត្តបទមួយត្រូវដាក់ទៀត!
ម៉េចថាបងមិនជឿថាមានខ្មោច
បងធ្លាប់បានជួបដែរតើ។
ពីដើមបងខ្លាចដែរ តែក្រោយមក
បានយល់ខ្ឡះៗ ហើយក៏ឈប់
ខ្លាចទៅ។
អ្វីដែលយើងមិនយល់ ហើយមិន
ស្គាល់ តែងតែមានចិត្តខ្លាច។
មែនហើយបងប្អូនយល់ស្របតាម
គំនិតរបស់បង។
ពី មុនប្អូនមានចិត្តខ្លាចខ្មោចយ៉ាងខ្លាំង
ប៉ុន្តែ មិនដែលបាត់មុខពី កន្លែងបុណ្យ
សពទេ។
អោយតែមានអ្នកស្លាប់គឺ មានមុខប្អូន
ទៅ ចូលរួមដែលហើយពោលគឺ បើ
មកវិញ មិនបានឃើញមុខអ្នកស្លាប់ដូច
ជាមិនអស់ចិត្តសោះ។
តែ ពេលមើលហើយខ្លាចមិនហ៊ាន
ចូលទៅ ក្នុងផ្ទះម្នាក់ឯងទេ។
តែ ឥឡូវប្អូនមិនខ្លាចទេ។
ខ្លាចជាងគេនោះ គឺមនុស្សលោកយើង
ទៅ វិញទេតើ!
Post a Comment