* នឹកអើយសែននឹកម្ខាស់ចិន្តាមិនដឹងថ្ងៃណាមានវាសនា
ជួបមុខស្រីស្រស់កន្និដ្ឋាជាក់នឹងនេត្រារបស់បង។
*បងសុបន្តិឃើញស្រស់នឹមនួន អូនល្អម្ល៉េះស្ងួនធ្វើអោយហ្មង
លួចស្នេហ៍លាក់ទុក្ខមានបំណង ចិត្តស្មោះស្នេហ៍ស្នងលើវរមិត្រ។
*សង្ឃឹមថាស្រីនាងអភ័យនឹងប្រោសប្រណីចំពោះចិត្ត
ដែលលួចស្នេហ៍ស្និទ្ធស្រស់វរមិត្រ ប្រាថ្នារស់ជិតស្រស់មាសមេ។
*ប្រសិនបើបងប្រាប់ពីបំនងតើស្រស់នួនល្អងខឹងបងទេ
រឺក៏ឆវីមិនទំនេររឺស្រីមានគេថ្នាក់ថ្នមហើយ។
*បើស្រីពិតជានៅទំនេរសុំចិត្តមាសមេកុំកន្តើយ
សូមស្រីមេត្តាស្តីឆ្លងឆ្លើយមួយម៉ាត់មកតើស្នេហ៍បងទេ។
*បងពិតជាស្មោះស្រស់មាសមេ ពិតមិនងាករេចោលអូនទេ
រូបបងជាប្រុសនៅទំនេរពុំទាន់មានគេក្នុងបេះដូង។
វាចារសោភាៈសូមខន្តីអភ័យទោសដោយនាងខ្ញុំជាស្រីតែបានតែងបទប្រុស។
ហើយបើតែងវាមិនមានរង្វាស់កាព្យសូមអ្នកណាដែលបានអានកំនាព្យរបស់នាងខ្ញុំ
ហើយសូមជួយកែអោយនាងខ្ញុំផងពីព្រោះនាងខ្ញុំនៅខ្សោយណាស់ខាងសរសេរកំនាព្យ។
សូមអរគុណ។
No comments:
Post a Comment