កើតមកវាសនាមិនគាប់កម្មតាមមកពង្រាត់អោយព្រាត់លោកឪពុកអ្នកម្តាយរួមទាំងប្រុសស្នេហាស្នេហ៍ស្មើនឹងជីវិត។
សោភាជាស្រីដែលមានរូបសម្ផស្សស្រស់ស្អាតព្រមទាំងជាស្រីដែលមានសំដីទន់ភ្លន់មួយរូប។
តែជាកម្មពារអ្វីដែលនាងកើតមកជាកូនអ្នកក្រមិនស្រនុកដូចជាស្រីដទៃទៀតដែលរៀនជាមួយនាង។
ថ្ងៃនេះសោភាបានមកជួយលក់ចេកអាំងជាមួយលោកយាយដែលមានវ័យជំនាស់ម្នាក់ដើម្បីរកថវិកាសំរាប់អោយប្អូនប្រុសបន្តការសិក្សារៀនសូត្រ។យាយថ្ងៃនេះយាយទៅសំរាកចុះទុកអោយចៅលក់តែម្នាក់ឯងបានហើយ។មិនអីទេចៅឆាប់ទៅរៀនទៅប្រយត្ន័ទៅរៀនយឺតម៉ោងណាចៅ។ទេយាយថ្ងៃនេះចៅអត់ទៅរៀនទេ។យាយអញ្ជើញទៅសំរាកយកកំលាំងព្រោះយាយនឿយហត់ខ្លាំងណាស់។អើ!យាយចូលទៅដេកហើយណា។ចាស!យាយ។ដោយមិនអស់ចិត្តយាយក៏បានត្រឡប់ក្រោយសូរចៅថាហេតុអ្វីបានជាចៅឈប់?ចាស!យាយចៅត្រូវបានឈប់សំរាករយៈពីរថ្ងៃកន្លះព្រោះសាលារបស់ចៅគេឈប់ប្រលង
ថ្នាក់ទីប្រាំបួនដូច្នេះចៅត្រូវឈប់សំរាក។ក្រោយពីបានស្តាប់ចៅនិយាយរួចយាយក៏បានដើរចូលក្នុងបាត់ទៅ។បន្តិចក្រោយមកមានឡាន
មួយយ៉ាងស្អាតបើកមកឈប់នៅពីមុខតូបរបស់នាងធ្វើអោយនាងភ្ញាក់ព្រើត។រំពេចនេះមានបុរសសង្ហារម្នាក់បានបើកទ្វាឡានដើរសំដៅសោភារួចសួរសោភាសុខសប្បាយជាទេ?ដោយបានលឺដូច្នេះខ្ញុំភាំងស្មារតីអស់រលីងក្រោយពីងើយមុខមើលទៅបុរសសង្ហារនោះ។
ដោយមិននឹកស្មានថាបុរសសង្ហារនោះគឺជារិទ្ធីដែលជាមិត្តរួមថ្នាក់កាលរៀននៅក្នុងជាមួយគ្នាតាំងពីថ្នាក់ទីប្រាំបួន
មកម្ល៉េះ។សោភាចាំខ្ញុំបានទេ?ខ្ញុំធ្លាប់ប្រាប់សោភាមុនពេលដែលខ្ញុំទៅប្រទេសជប៉ុនថាចាំខ្ញុំណាពេលដែលខ្ញុំរៀនចប់ខ្ញុំនឹងមកស្តីដណ្នឹងសោភានោះអី។តើសោភានៅចាំទេ?ចាស!នាងខ្ញុំនៅចាំគ្រប់សំដីរបស់រិទ្វីឯងជាប់ជានិច្ច។មោះសោភាចាំខ្ញុំជួយបង្កាត់ភ្លើងអោយសោភាណា។
ទេកុំអីប្រយ័ត្នប្រលាក់ខោអាវរបស់រិទ្ធីឯង។អត់អីទេសោភាការងារប៉ុនហ្នឹងខ្ញុអាចធ្វើបានណា។ធ្វើបានរឺ??អញ្ចឹងតាមតែចិត្តរិទ្ធីឯងចុះ។សោភាទៅអង្គុយលើតូបចុះ!ហើយចាំមើលស្នាដៃរបស់អ្នកមកពីប្រទេសជប៉ុនមើ!ចាស!អោយតែបានដូចមាត់ចុះកំលោះជប៉ុន។
ទោះបីជារិទ្ធីខិតខំបង្កាត់ភ្លើងយ៉ាងណាក៏នៅតែមិនឆេះដដែល
តែបែរជាប្រលាក់ខោអាវទៅវិញ។សោភាអស់សំនើចចំពោះកំលោះជប៉ុនរូចនិយាយទៅកាន់រិទ្ធីថា!រិទ្ធីធ្វើកើតហើយប៉ុន្តែមិនមែនធ្វើកើតបីជារិទ្ធិេះនាងញ្ជើញទៅសំរាន្តខាងបង្កាត់ភ្លើងនោះទេតែបែរជាជោគជ័យខាងខោអាវទៅវិញ។
ពាក្យសំដីនិងស្នាមញញឹមរបស់សោភាបានធ្វើអោយទឹកចិត្តរិទ្ធីកាន់តែជ្រាលជ្រៅៗទៅចំពោះសោភា
ដោយមិនចង់ត្រឡប់ទៅវិញទេ។រិទ្ធីបានមកជួយលក់ចេកអាំងខ្ញុំពេញមួយថ្ងៃហើយគួរតែត្រឡប់ទៅផ្ទះហើយកុំអោយប៉ាម៉ាក់បារម្ភព្រោះ
ទើបនឹងមកពីប្រទេសជប៉ុនផងណា។ក្រោយពេលសោភាបាននិយាយចប់រិទ្ធីបានលាសោភាត្រឡប់ទៅ
ផ្ទះតាមពាក្យស្នើសុំរបស់សោភា។សោភាបានថ្លែងអំនរគុណចំពោះរិទ្ធីដែលបានចំណាយពេលដ៏មានតំលៃ
មកជួយលក់ខ្ញុំ។រិទ្ធីតបយ៉ាងសប្បាយរីករាយបំផុតបាទ!រីករាយជានិច្ច។បន្តិចក្រោយមករិទ្ធីបានត្រឡប់មកដល់ផ្ទះក៏គាប់ជួនជួបនឹងម៉ាក់នៅសួនច្បារ។រិទ្ធីបែបភ័យផងចង់យំផងក៏បានបិទឡានថ្មមបំផុតហើយដើរលបៗចូលក្នុងផ្ទះកុំអោយម្តាយដឹងទាន់។ប៉ុន្តែត្រូវម្តាយឃើញទាន់។រិទ្ធី!បាទ!!ម៉ាក់។កូនទើប៉ាក់។កូនទើមនឹងមកពីណាហ្នឹងហាស?បាទម៉ាក់នែ!នែកូន។រិទ្ធីក៏បានរត់ចូលក្នុងផ្ទះដោយមិនឆ្លើយនឹងម្តាយទេ។យ៉ាប់ណាស់កូននេះទើបតែមកពីប្រទេសជប៉ុនសោះមានមិត្តនាំដើរលេងហើយ។លុះស្អែកឡើងរិទ្ធីបានបើកឡានមកជួយលក់ចេកអាំងជាមួយសោភាទៀត។តែជាចៃដន្យសោភាបានងងឹត
មុខដួលព្រោះអោនងើបៗច្រើនពេក។រិទ្ធីឃើញដូច្នេះក៏ប្រញាប់បីសោភាដាក់ក្នុងឡានឆ្ពោះទៅកាន់មន្តីរពេទ្យ។
ក្រោយពេលសោភាដឹងខ្លួនឡើងរិទ្ធីបានទិញផ្លើឈើនិងអ្វីផ្សេងៗទុកអោយសោភាញាំដើម្បីអោយមាន
កំលាំង។រិទ្ធីខ្ញុំសូមអរគុណរិទ្ធីចំពោះទឹកចិត្តដ៏ល្អរបស់រិទ្ធីហើយណាតែថ្ងៃក្រោយមិនបាច់ធ្វើដល់ថ្នាក់
ហ្នឹងពេកទេ។ហេតុអ្វីសោភា??ព្រោះតែខ្ញុំមិនចង់រំខានរិទ្ធីទេ។តែនេះជាការពិតជួយដោយស្មោះទេតើ។
បន្ទាប់ពីបាននិយាយរួចរិទ្ធីបាននាំសោភានឹងជីដូនត្រឡប់ទៅផ្ទះវិញ។ក្រោយពេលរិទ្ធីបានជូនសោភាមក
ដល់ផ្ទះហើយរិទ្ធីនៅអង្គុយលើតូបជាមួយយាយរបស់សោភា។រិទ្ធីតើចៅស្រឡាញ់ចៅស្រីយាយរឺ។
រិទ្ធីបែបនៅអល់អាក់ពេលលឺលោកយាយសួរដូច្នេះហើយក៏ឆ្លើយទាំងត្រដាប់ត្រដួសបាទលោកយាយ
ចៅពិតជាស្រឡាញ់សោភាមែន។ចៅត្រូវហ៊ានប្រាប់នាងដោយផ្ទាល់ណាចៅ។បាទលោកយាយ។
គាប់ជូនពេលដែលរិទ្ធីបានប្រាប់លោកយាយថាខ្លួនស្រឡាញ់សោភាចំពេលដែលនាងមកដល់ហើយ
បានស្តាប់លឺរាល់រឿងទាំងឡាយដែលរិទ្ធីបាននិយាយជាមួយលោកយាយរបស់ខ្លួន។
ពេលនោះខ្ញុំបានដើរមកជិតយាយនិងរិទ្ធីហើយនិយាយរិទ្ធីស្រឡាញ់រឺ។បាទវាជាការពិតណាស់។
ទេមិនបានទេខ្ញុំក្រណាស់ម្តេចនឹងអាចទៅរួចដូចពាក្យចាស់មួយឃ្លាបានពោលថា" ដៃខ្លីកុំឈោងស្រវារ
អោបភ្នំដែលមានទំហំសែនធំអោយសោះ" ព្រោះវានាំអោយមានគ្រោះថ្នាក់។ភ្លាមនេះរិទ្ធីបានប្រកែកកាត់សំដីភ្លាម។ទេសោភាខ្ញុំពិតជាស្រឡាញ់សោភាមែនណាពិតមិនកុហកទេ។សំដីប្រុសដូចជាទឹកហូរ
មិនចេះហត់ពាក្យប្រុសស្បថមិនដែលទៀងសូម្បីតែមួយម៉ាត់។ពេលរិទ្ធីបានលឺពាក្យរបស់
ខ្ញុំនោះបានត្រឹមតែអោនមុខចុះហើយជំរាបលាលោកយាយព្រមទាំងខ្ញុំផងដែរដោយគេបាន
បន្សល់ទុកសំនួរមួយនៅនឹងខ្ញុំ។សោភាខ្ញុំរង់ចាំចំលើយពីសោភាណានៅថ្ងៃស្អែក។
ថារួចរិទ្ធីបានបើកឡានចេញពីផ្ទះរបស់នាងយ៉ាងលឿន។
ខ្ញុំគិតហើយគិតទៀតចំពោះសំនួររបស់រិទ្ធីមកខ្ញុំ។ខ្ញុំឆ្ងល់កាលដែលគេនៅជិតខ្ញុំគ្មានអារម្មណ៍
ថាស្រឡាញ់គេបន្តិចសោះ។តែហេតុអ្វីពេលនេះចិត្តខ្ញុំហេតុអ្វីក៏ពុះកញ្ជ្រោលសួររកតែគេម្នាក់
គត់អញ្ជឹង?
លុះស្អែកឡើងរិទ្ទីបានមកម្តងទៀតដើម្បីទទួលចំលើយពីខ្ញុំ។គាត់បានប្រាប់ថាលោកឪពុក
អ្នកម្តាយរបសល់គាត់បានយល់ព្រមទទួលខ្ញុំធ្វើជាកូនប្រសារ។ក្រោយពេលបានលឺរិទ្ធីនិយាយចប់រិទ្ធីបានសួរ
ខ្ញុំថាតើសោភាជឿរចិត្តហើយរឺនៅ។ខ្ញុំនៅតែមានៈមិនផ្តល់ចំលើយដែលគាត់បានសួរខ្ញុំនោះទេ។
រិទ្ធីបានអង្វរខ្ញុំម្តងហើយម្តងទៀតតែខ្ញុំនៅតែមិនមាត់ជាមួយគេសូម្បីតែមួយម៉ាត់។ដោយខ្លាចខ្ញុំមិនជឿ
គាត់ថាមានចិត្តស្មោះចំពោះខ្ញុំគាត់បានរត់ចូលទៅចំពីមុខឡានដែលកំពុងបើកយ៉ាងលឿនដែលសំដៅ
មកចំពីមុខគាត់។ភ្លាមនោះខ្ញុំប្រុងនឹងហារមាត់ប្រាប់គាត់ថា!ភាព្រមស្រឡាញ់បងហើយ។
ប៉ុន្តែអ្វីៗហួសពេលហើយ។ឡានបានបុកគាត់ចំពីមុខដោយពេញទំហឹង។រំពេចនោះគាត់បានខ្ទាត
ចេញពីឡានដែលបានបុកគាត់។ក្រោយពេលបានឃើញមនុស្សដែលខ្លួនស្រឡាញ់កំពុងដេក
ក្នុងថ្លក់ឈាមដោយដកដង្ហើមដាច់ៗពីគ្នាបានធ្វើអោយខ្ញុំស្រែកយំយ៉ាងខ្លាំងរួចស្ទុះទៅអោប
មនុស្សដែលខ្លួនស្រឡាញ់រួចនិយាយថា៖
បងរិទ្ធីអោយសូមទោសបងផងអូនមិនមានបំណងធ្វើដូច្នេះទេតែអូនគ្រាន់តែចាំមើលចិត្តបង
បន្តិចទៀតសិន។ហេតុអ្វីបានជាបងគិតខ្លីម្ល៉េះ?ភាខុសហើយបងដាក់ទោសភារឺស្អប់ភាស្រេចតែ
ចិត្តបងចុះ។ភាបងមិនដែលស្អប់រឺក៏ខឹងអូនម្តងណាឡើយ។
បងរិទ្ធីភាអរគុណបងច្រើនណាស់ហើយក៏ជំពាក់គុណបងច្រើនណាស់ក្នុងជាតិនេះភាសង
បងមិនអស់ទេ។ភាបងជួយដោយស្មោះមិនបានគិតថាចង់បានគុណស្រ័យពីភានោះទេ។
ក្រោយពីបានលឺពាក្យសំដីរបស់រិទ្ធីភ្លាមទឹកភ្នែករបស់សោភាបានហូរចុះមកដូចជាទឹក
ភ្លៀងជោកពាសពេញផែនថ្ពាល់ដ៏មត់រលោងរបស់នាង
។បងរិទ្ធីសូមបងកុំទៅណាចោលភាទៀតអោយសោះណា។អូនពិតជាត្រូវការបងណាស់។
ភានេះជាពាក្យចុងក្រោយរបស់បងហើយ!ភាតើអូនព្រមជឿរបងហើយរឺនៅ? ប្រសិនបើបងបានលឺ
ពាក្យអូនថាស្រឡាញ់តែមួយមាត់ក៏បងស្លាប់អស់ចិត្តដែរ។សោភាបានយកដៃខ្ទប់មាត់
របស់រិទ្ធីកុំអោយនិយាយពាក្យនេះទៀត។បងកុំនិយាយពាក្យអពមង្គលអី។
ភាស្រឡាញ់បងជាងជីវិតរបស់ភាទៅទៀត។ក្រោយពេលបានលឺពាក្យថាស្រឡាញ់
ចេញពីមាត់មនុស្សដែលខ្លួនស្រឡាញ់ភ្លាមមច្ចុរាជក៏បានផ្តាច់ជីវិតរិទ្ធីទៅភ្លាមដោយបន្សល់ទុក
នូវតែអានុស្សាវរីយ៍រវាងភានឹងរិទ្ធីព្រមទាំងសំលេងយំសោកបោកខ្ញុំរបស់សាភាដោយមិនបាន
ឆ្លើយប្រាប់ថាស្នេហ៍ចំពោះមនុស្សដែលខ្លួនស្រឡាញ់ពីមុនមក។ទីបំផុតអ្នកដែលរង់ទុក្ខគឺជារូបខ្ញុំម្នាក់គត់។
បងរិទ្ធីភាស្រឡាញ់បងខ្លាំងណាស់!!!!!ហើយភាសូមផ្សងជួនបងនៅជាតិក្រោយទៀត)។
វាចារសោភា៖ចាស!រឿងនេះថ្វីត្បិតតែនាងខ្ញុំយកឈ្មោះនាងខ្ញុំមកដាក់ជាតួអង្គឯកមែន
ប៉ុន្តែវាមិនមែនជារឿងរបស់នាងខ្ញុំទេ។រឿងនេះបានឆ្លុះបញ្ចាំងពីចំនងស្នេហ៍ដ៏ស្មគ្រ័ស្មោះនិង
ពោរពេញដោយចិត្តតស៊ូព្យាយាមលះបង់គ្រប់បែបយ៉ាងដើម្បីបញ្ជាក់ពីចិត្តរបស់បុរសម្នាក់។
ហើយនាងខ្ញុំសូមសំនូមពរដល់អ្នកអានទាំងអស់គ្នាកុំធ្វើទង្វើរបស់តួឯងស្រី( សោភា)ក្នុងនេះអោយសោះជៀងវាងស្តាយក្រោយអស់មួយជីវិត៕
Monday, March 24, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment