ក្រោយពេលដែលនាងខ្ញុំបានត្រឡប់ពីផ្ទះរបស់ម្តាយមីងរបស់ខ្ញុំមកខ្ញុំបានស្គាល់បុរសម្នាក់។សព្វថ្ងៃគាត់រស់នៅឯខេត្តសៀមរាម
ហើយនាងខ្ញុំរស់នៅឯភ្នំពេញ។គាត់ឈ្មោះសុផារ៉ាហើយគាត់ជាកូនប្រុលពៅក្នុងចំនោមបងប្អូន៥នាក់។គាត់ជាមនុស្សដ៏សែនសំនាងបំផុតហើយក៏សំនាងជាងនាងខ្ញុំច្រើនដែរត្បិតតែខ្ញុំកូនពៅក្នុងគ្រួសារដូចគាត់ដែរប៉ុន្តែខ្ញុំមិនសំនាងដូចគាត់ទេ
ហើយនាងខ្ញុំរស់នៅឯភ្នំពេញ។គាត់ឈ្មោះសុផារ៉ាហើយគាត់ជាកូនប្រុលពៅក្នុងចំនោមបងប្អូន៥នាក់។គាត់ជាមនុស្សដ៏សែនសំនាងបំផុតហើយក៏សំនាងជាងនាងខ្ញុំច្រើនដែរត្បិតតែខ្ញុំកូនពៅក្នុងគ្រួសារដូចគាត់ដែរប៉ុន្តែខ្ញុំមិនសំនាងដូចគាត់ទេ
។រូបគាត់ចង់ធ្វើអ្វីក៏បានចង់បានអ្វីក៏បានដូចបំនង។ឯចំនែកខ្ញុំពិតពុំដូចគាត់ទេ។តាមការពិតរូបខ្ញុំនិងគាត់មិនមែនជាមិត្តនឹងគ្នាទេតែគេជាមិត្តរបស់បងស្រីរបស់ខ្ញុំទេតើ។ថ្ងៃមួយបងស្រីរបស់ខ្ញុំបានcallទៅគាត់ហើយគាត់លើកទូរស័ព្ទតែបងខ្ញុំបានបិទ។បន្ទាប់មកបងខ្ញុំបានcallទៅគាត់ម្តងទៀតដោយខ្ញុំនិយាយធ្វើជាគាត់។ទីបំផុតខ្ញុំក៏បាននឹយាយជាមួយគាត់ហើយគាត់បានcallមកខ្ញុំវិញក្នុងថ្ងៃតែមួយហើយពេលខ្ញុំញាំបាយល្ងាចរួចគាត់បានcallមកខ្ញុំម្តងទៀត។ពួកយើងគ្រាន់តែស្គាល់គ្នាបានតែកន្លះថ្ងៃសោះគាត់បានចំនាយលុយរបស់គាត់អស់១៤$សំរាប់call me។ពួកយើងបានស្គាល់ចំពេលដែលគាត់ត្រូវគេវាយត្រូវភ្នែកនិងដៃ។តាំងពីពេលនោះមកពួកយើងបានស្គាល់
រិតតែច្បាស់ជាងគ្រាមុនទៅទៀត។ខ្ញុំមិនដឹងថាគាត់បានចាប់ចិត្តស្រលាញ់ខ្ញុំតាំងពីពេលណាមកទេ។
គាត់បានcall មកខ្ញុំទៀតក្នុងកំឡុងពេលបុណ្យអុំទូក។ពួកយើងបាននិយាយជាមួយគ្នាអស់មួយព្រឹក។លុះយប់គាត់បានcall មកខ្ញុំដើម្បីនិយាយជាមួយខ្ញុំ។តែពេលនោះខ្ញុំបានអោយគាត់ហៅឈ្មោះខ្ញុំពិតវិញដោយនិយាយថា
ឈ្មោះដែលគាត់បានស្គាល់មិនមែនជាឈ្មោះពិតរបស់ខ្ញុំទេ។តាមការពិតនាងខ្ញុំបានកុហកគាត់ជាច្រើនណាស់។
តែគាត់បាននិយាយថាតើគាត់សុំដាក់រ៉េស្តាប្រលងសុំស្នេហ៏បានទេ?ហើយជាប់ទេ?ក្រោយពីគាត់បានសួរខ្ញុំហើយគាត់បាននិយាយថាប្រហែលជាគាត់មិនជាប់ទេបើគាត់នៅឆ្ងាយពីខ្ញុំយ៉ាងនេះ។មូលហេតុដែលធ្វើអោយគាត់និយាយដូច្នេះមកពីខ្ញុំបានប្រាប់គាត់ថាមានមនុស្សជាច្រើនបានសុំស្រលាញ់ខ្ញុំ។ពេលដែលខ្ញុំបានលឺសំដីរបស់គាត់មកខ្ញុំភា្លមខ្ញុំក៏បានឆ្លើយទៅគាត់វិញថាជាប់រឺមិនជាប់គឺវាអាស្រ័យលើបុគ្គល
ល្អរឺអាក្រក់មិនមែនការនៅជិតគ្នានោះទេ។ហើយប្រសិនបើអ្នកដែលនៅជិតយើងគេនោះជាមនុស្សអាក្រក់សួរ
ថាយើងស្រលាញ់គេរឺអត់?និយាយទៅខ្ញុំទេដែលជាអ្នកបានកសាងអានុស្សាវរីយ៏ជាមួយគាត់មិនមែនបងរបស់ខ្ញុំទេ។
ពួកយើងមិនដែលបានឃើញមុខគ្នាទេ។ពួកយើងបានមុខគ្នាតែនៅក្នុងcomputerទេ។នាងខ្ញុំបានស្រលាញ់គេតាំងពីពេលដែលនាងខ្ញុំបាននិយាយគាត់មកម្ល៉េះប៉ុន្តែនាងខ្ញុំមិនហ៊ានប្រាប់
គាត់ថានាងខ្ញុំស្រលាញ់គាត់ទេ។ខ្ញុំមានតែពាក្យបង្អាប់គាត់ជាមួយស្រីផ្សេងទៅវិញ។
តាំងពីពេលពួកយើងខាននិយាយជាមួយគ្នាទៅវិញទៅមកក្នុងរយៈពេលយ៉ាងយូរ។
ទើបខ្ញុំបានMissed call ទៅគាត់ដើម្បីអោយគាត់call មកវិញ។ខ្ញុំមិនសូវអស់លុយដើម្បីcall ទៅគាត់ទេព្រោះគាត់បានប្រាប់ខ្ញុំថាបើចង់ជួបគាត់Missed call មកគាត់នឹងcall ទៅភ្លាមទោះទូរស័ព្ទមិត្តក៏ដោយ។មិនថាពេលណារឺពេលណាទេអោយតែខ្ញុំបានជួបគាត់ខ្ញុំ
តែងនិយាយនែនាំគាត់អោយខិតខំរៀនសូត្រកុំឈ្លើយជាពិសេសកុំធ្វើខ្លួនអោយក្លាយទៅជាមនុស្សដែល
សង្គមស្អប់ខ្ពើមអោយសោះ។គាត់តែងតែស្តាប់រាល់ពាក្យនែនាំរបស់ខ្ញុំជានិច្ចហើយគាត់និយាយយ៉ាងផ្អែមជាមួយខ្ញុំរហូត។
ក្រោយពេលខ្ញុំបិទទូរស័ព្ទហើយចូលគេងគាត់បានcallមកខ្ញុំម្តងទៀតតែបងប្រុសរបស់ខ្ញុំបានប្រាប់ថាខ្ញុំគេងលក់ហើយពេលលឺបងប្រុសរបស់ខ្ញុំថាដូច្នោះគាត់ក៏បាន
ជំរាបលាបងប្រុសរបស់ខ្ញុំ។លុះស្អែកឡើងបងប្រុសរបស់ខ្ញុំប្រាប់ខ្ញុំថាមានអ្នកcall មករកខ្ញុំកាលពីយប់មិញប្រហែលជាម៉ោង១១យប់។ក្រោយពីបានស្តាប់សំដីរបស់បងប្រុសខ្ញុំយប់ខ្ញុំបានខ្ចីទូរស័ព្ទបងប្រុសខ្ញុំដើម្បីCallទៅគាត់វិញហើយសួរថាហេតុអ្វីcall មកទៀត។គាត់ឆ្លើយថាគាត់នឹកខ្ញុំណាស់ទើបគាត់ចង់បន្តការសន្ទនាជាមួយខ្ញុំទៀត។លុះយប់ខ្ញុំ
បានMissed callទៅគាត់!ភ្លាមនោះគ្រាន់តែខ្ញុំដាក់ទូរស័ព្ទចុះគាត់បានcallមកវិញយ៉ាងលឿន។ខ្ញុំបានទទួលទូរស័ព្ទយ៉ាងត្រេកអរបំផុត។ខ្ញុំមិនដឹងថាចិត្តខ្ញុំពេលនោះចង់ជួបគាត់ខ្លាំងនេះសោះ។
ទើបខ្ញុំសួរចិត្តខ្លួនឯងថាតើបេះដូងរបស់ខ្ញុំត្រូវការគាត់ដែលរឺទេ?ពេលនោះបេះដូងខ្ញុំបានឆ្លើយថាវាពិតជាត្រូវការគាត់ខ្លាំងណាស់។ក្រោយពេលដែលខ្ញុំបានសួរខ្លួនខ្ញុ
ហើយខ្ញុំបានអោយគាត់ជួយពន្យល់ខ្ញុំថាតើកត្តាអ្វីដែលបណ្តាលអោយកើតមានការបែកបាក់គ្នារវាង
គូស្នេហ៍?តាមការពិតខ្ញុំដឹងប៉ុន្តែខ្ញុំចង់ដឹងចិត្តរបស់គាត់។ពេលនោះគាត់បានពន្យល់ខ្ញុំយ៉ាងល្អបំផុតដោយលើក
ឧទាហរណ៍ដូចជាយើងទាំងពីរនាក់អញ្ជឹង។ខ្ញុំបានបដិសេធសំដីរបស់គាត់ហើយគាត់បានយល់ច្រឡំថាខ្ញុំ
ស្រលាញ់គាត់ពីមុនមក។ការពិតខ្ញុំបានស្រឡាញ់គាត់តែខ្ញុំមិនអោយគាត់ដឹងថែមទាំងប្រកែកថាខ្ញុំមិនបានស្រឡាញ់អ្នកឯងទេ។ពេលគាត់បានលឺដូច្នោះគាត់បាននិយាយទាំងអស់
សង្ឈឹមថាបើអត់ស្រឡាញ់ទេឈប់ហៅគាត់ថាបងតទៅទៀតហើយឈប់Missed callទៅគាត់ទៀតទៅហើយគាត់ក៏ឈប់call មកទៀតដែរ។ក្រោយពីពួកយើងបិទទូរស័ព្ទខ្ញុំបានព្យាយាមCall ទៅគាត់ដើម្បីសាកចិត្តគាត់។តែគាត់មិនCallមកវិញទេហើយពេលដែលខ្ញុំcallទៅសួរគាត់ថាហេតុអ្វីបានជាមិនcall មក។គាត់ឆ្លើយថាគាត់ខ្ជិលណាស់call មកធ្វើអីបើគេមិនស្រឡាញ់យើងផងហ្នឹង។ពេលដែលខ្ញុំបានលឺគាត់និយាយដូច្នេះភ្លាម
ខ្ញុំក៏បានលាគាត់ចូលគេងហើយខ្ញុំបានគិតអំពីសំដីរបស់គាត់ដែលបាននិយាយចេញហើយនោះ។
គិតចុះគិតឡើងទើមខ្ញុំសំរេចចិត្តថាខ្ញុំនឹងMissed callទៅគាត់ម្តងទៀតហើយប្រាប់គាត់ថាខ្ញុំក៏ស្រលាញ់គាត់ដែរ។ពេលដែលខ្ញុំបានMissed callទៅគាត់ខ្ញុំមិននឹកស្មានថាគាត់នឹងcall មកវិញទេដោយសារគាត់បានខឹងខ្ញុំអំពីរឿងថ្ងៃមុនហើយ។ប៉ុន្តែការស្មានរបស់ខ្ញុំគឺ
ខុស។គាត់បានcall មកវិញដូចសព្វដងអញ្ជឹងដែរ។ពេលនោះខ្ញុំបានយំនៅពេលដែលខ្ញុំកំពុងនិយាយជាមួយគាត់។
គាត់បានសួរថាកើតថីបានជាយំ?ខ្ញុំបាននិយាយថាខ្ញុំតូចចិត្ត។ជាការចៃដន្យមែនដោយពេលនោះគាត់បានប្រាប់ខ្ញុំថាគាត់រៀប
នឹងចូលញាំអីជាមួយមិត្តភក្តិ។ពេលនោះខ្ញុំក៏អោយគាត់និយាយពាក្យដែលគាត់និយាយជាមួយខ្ញុំនៅថ្ងៃមុន។
គាត់ក៏បាននិយាយថា!បងស្រឡាញ់អូន។ពេលនោះខ្ញុំបានលឺហើយថាគាត់ស្រលាញ់ខ្ញុំដោយខ្ញុំធ្វើជាមិនលឺហើយអោយគាត់
នឹយាយជាច្រើងដងថែមទាំងខ្លាំងទៀតផង។រំពេចនោះគាត់បាននឹយាយច្រើនដងហើយមិនសូវខ្លាំងទេ
ព្រោះគាត់ខ្លាចខ្មាសគេព្រោះគាត់នៅជាមួយមិត្តរបស់គាត់។បន្ទាប់ពីគាត់និយាយថាស្រឡាញ់ខ្ញុំហើយ
ខ្ញុំបានតបទៅគាត់វិញថាបើស្រឡាញ់ខ្ញុំត្រូវខិតខំសិក្សាអោយក្លាយជាសិស្សល្អកូនល្អនិងកុំដើរលេង
ពេក។ក្រោយពេលខ្ញុំនិយាយចប់គាត់បានហៅខ្ញុំថាម្ចាស់ចិត្តបងអើយបានហើយណាចាំយើងនិយាយ
គ្នាពេលក្រោយទៀត។បងសូមទៅជប់លាងសិនណាកុំគេចាំណាម្ចាស់ចិត្ត។ដោយខ្ញុំគិតថាយូរៗម្តងខ្ញុំក៏យល់
ព្រមអោយគាត់ទៅ។ដោយខ្ញុំក៏ឆ្លើយOKជាមួយគាត់ព្រោះចង់អោយមនុស្សដែលខ្លួនស្រឡាញ់មានសេចក្តីសុខ។
ខ្ញុំបានប្រាប់គាត់ថាបងប្រយត្ន័ខ្លួនផងណាបង។កុំជិះម៉ូតូលឿនពេលត្រឡប់មកវិញព្រោះអូនបារម្ភ។
គាត់បានឆ្លើយថាបាទម្ចាស់ចិត្ត។លុះថ្ងៃក្រោយមកទៀតក្រោយពេលខ្ញុំបាននិយាយជាមួយម្តាយរបស់
ខ្ញុំហើយខ្ញុំបាន Missed Callទៅគាត់ដើម្បីអោយគាត់call មកខ្ញុំវិញ។រំពេចគាត់ក៏បានcallមកយ៉ាងលឿនធ្វើអោយខ្ញុំសែនសប្បាយចិត្តយ៉ាងក្រៃលែង។ខ្ញុំបានលើកទូរសព្ទ័ហើយសួរសុខទុក្ខគាត់
តាមធម្មតា។ពេលនោះគាត់បានឆ្លើយសួរមកខ្ញុំវិញ។ជាធម្មតាអោយតែគាត់Callមកខ្ញុំតែងតែសួរថាគាត់នៅឯណា។ប៉ុន្តែគាត់បានឆ្លើយថាគាត់នៅជិតព្រំឌែនថៃ។
ចំលើយរបស់គាត់នេះបានធ្វើអោយខ្ញុំបារម្ភចំពោះគាត់យ៉ាងខ្លាំងភ័យខ្លាចក្រែងគាត់មានគ្រោះថ្នាក់ហើយ
ម្យ៉ាងវិញទៀងខ្លាចក្រែងគាត់មើលឃើញពួកក្រមុំថៃហើយក្បត់ខ្ញុំ។ក្រោយពីគិតហើយខ្ញុំបានសួរគាត់ថាបងទៅទីនោះធ្វើអ្វី?គាត់ឆ្លើយថាបងមកទិញម៉ូតូ។ខ្ញុំបានប្រាប់គាត់ថាប្រយ័ត្នស្រីថៃចាប់។គាត់ឆ្លើយថាមិនអោយអ្នកណាចាប់គាត់ទេក្រៅពីអ្នកនិយាយ
ទូរស័ព្ទជាមួយគាត់ពេលនេះ។ខ្ញុំត្រេកអរណាស់ដោយបានលឺដូច្នោះ។
គាត់ជាមនុស្សសំដីផ្អែមម្នាក់ហើយជាមនុស្សយល់ដឹងខុសត្រូវហើយគាត់មិនដែលអោយ
ខ្ញុំគិតតែនៅផ្ទះពេកទេ។គាត់ចង់អោយខ្ញុំបានចេញទៅខាងក្រៅដូចគេខ្លះ។
មូលហេតុដែលគាត់អោយខ្ញុំចេញទៅក្រៅព្រោះគាត់មិនចង់អោយអារម្មណ៍របស់ខ្ញុំស្មោគស្មាញ។
គាត់ជាមនុស្សប្រុសដ៏ល្អម្មាក់ដែលខ្ញុំបានជួបប្រទះហើយក៏ជាមនុស្សប្រុសដែលខ្ញុំស្រឡាញ់ជាងគេ
ដែលនៅលើលោកនេះ។មុនពេលខ្ញុំសំរេចចិត្តប្រាប់គាត់ថាខ្ញុំបានក្បត់គាត់ខ្ញុំបាននិយាយរឿងរបស់
ខ្ញុំនិងគាត់ប្រាប់ទៅបងស្រីរបស់ខ្ញុំទាំងទឹកភ្នែកហូវរហាមដូចជាទឹកភ្លៀងដែលកំពុងធ្លាក់មកយ៉ាង
ខ្លាំងអញ្ចឹង។ដោយបងស្រីខ្ញុំគាត់មិនដឹងជាធ្វើយ៉ាងណាគាត់បានត្រឹមតែអាណិតខ្ញុំដែលជា
ប្អូនស្រីស្មោះម្នាក់ដែលបានបង្ខំចិត្តនិយាយថាក្បត់តែប៉ុណ្ណោះ។លុះយប់ឡើងខ្ញុំបាន Missed Callទៅគាត់ដើម្បីប្រាប់ថាខ្ញុំក្បត់បងហើយ។តាមការពិតខ្ញុំពិតជាមិនចង់និយាយអញ្ចឹងទេក៏ប៉ុន្តែ
ស្របពេលដែលខ្ញុំឋិតនៅក្នុងសំរេចចិត្តមួយដ៏លំបាកដោយត្រូវនិយាយកុហកទាំងចិត្តនៅស្នេហ៍។ខ្ញុំជាមនុស្សម្នាក់ដែលបានក្បត់ពាក្យសន្យារបស់ខ្លួនឯងព្រោះតែគ្រួសារនិងការសិក្សា។ខ្ញុំបានធ្វើអោយគាត់ឈឺផ្សាណាស់។ជាចុងក្រោយនៃសំបុត្ររបស់អូននេះអូនសូមទោសចំពោះ
រាល់កំហុសរបស់អូនហើយយអូនស្តាយក្រោយណាស់ដែលអូនបង្ខំចិត្តនិយាយអោយបងឈឺចាប់។
អភ័យទោសអោយអូនផងណាបងសំឡាញ់។បើមានជាតិក្រោយមែនអូនសូមប្រាថ្នាជួបបងទៀត។
ហើយអូននឹងចាំទទួលរាល់ពាក្យដៀលស្តីរបស់បងគ្រប់វិនាទី។
អូនចង់ប្រាប់បងថាអូនពិតជាស្រឡាញ់បងខ្លាំងណាស់!!!!!!!!!!!!!!!!!!!!!!!!!!!!
No comments:
Post a Comment