Thursday, March 27, 2008

ទឹកភ្នែកសោភា!!


នៅថ្ងៃព្រហស្បត្តិទី២៧ខែមិនាឆ្នាំ២០០៨ខ្ញុំបានទៅទិញសំលៀកបំពាក់ជាមួយអ្នកគ្រូរួមជាមួយមិត្តភក្តិ

ខ្ញុំជាច្រើនទៅជាមួយដែរ។ពេលពួកយើងជិះឡានទៅដល់ផ្សារធំថ្មីវាល្មមដល់ម៉ោង១ល្មមហើយ

ពួកយើងបានចាប់គូគ្នាដើរទិញរបស់របរដែលខ្ញួនចង់បានរៀងៗខ្លួន។​ក្រោយមកខ្ញុំបានចាប់ដៃគូជា

មួយមិត្តស្រីម្នាក់(ចម)ពួកយើងមានចិត្តដូចគ្នាច្រើនទើបយើងអាចដើរទិញជាមួយគ្នាបាន។

ក្រោយពីខ្ញុំនឹងមិត្តឯទៀតទិញរបស់របរបានអស់ហើយយើងបានដើរចេញទៅក្រៅដើម្បីហូបអ្វីបន្តិច

បន្តួចមុនពេលបែកគ្នាក្នុងកំឡុងពេលចូលឆ្នាំ។មុនពេលពួកយើងរៀបនឹងទៅហូបខ្ញុំបានសំលឹងឃើញ

សៀវភៅជាច្រើនដែលទាក់ទងនឹងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាដែលជាសៀវភៅដែលខ្ញុំចូលចិត្ត

អានប៉ុន្តែខ្ញុំបែរគ្មានលុយសំរាប់ទិញវាមកអានទៅវិញ។ដោយស្ថិតនៅក្នុងភាពយកបានសៀវភៅវា

បានធ្វើអោយខ្ញុំមិនដឹងខ្លួនថាគេទៅណាអស់ហើយក្រោយមកមានមិត្តម្នាក់(ចម)មានហៅខ្ញុំទៅ។

ពេលទៅដល់កន្លែងដែលត្រូវហូបខ្ញុំបានហៅឡូនឆាលាយជាមួយទឹកម្ទេសដែលជាចំនង់ចំនូលចិត្ត

របស់ខ្ញុំ។ឯចំនែកមិត្តដទៃទៀតបានហៅនុំប៉័ងសាច់។​

បន្ទាប់ពីពួកយើងហូបហើយពូកយើងបានឈរចាំឡាននៅកន្លែងមួយដែលមានឈ្មោះថា៖

ក្រុមហ៊ុន​ខេហ្វ័រគ្រុប។ពេលពួកយើងកំពុងឈរៗស្រាប់តែខ្ញុំមានអារម្មណ៍សង្វេគនៅក្នុងចិត្ត

របស់ខ្ញុំជាពន់ពេក។តើអ្នកដឹងទេថាហេតុអ្វីបានជាខ្ញុំមានអារម្មណ៍សង្វេគក្នុងចិត្ត??

៉" មូលហេតុដែលធ្វើអោយខ្ញុំមានអារម្មណ៍សង្វេគហើយពោរពេញដោយភាពអាណិតអាសូរបំផុតនោះ

គឺខ្ញុំបានឃើញស្ត្រីជាច្រើនណាស់មកគេងនៅមុខក្រុមហ៊ុនខេហ្វ័រគ្រុបទាំងសំលៀកបំពាក់កញ្ចាស់ៗ

ថែមទាំងមិនសូវមានអាហារហូបទៀតផង។តែគួរអោយខ្លោចផ្សាជាងនេះទៅទៀតនោះគឺស្ត្រីទាំងនោះ

ថែមទាំងមានកូនតូចទៀតផង។​លើសពីនេះទៅទៀតនោះគឺមានស្ត្រីម្នាក់ក្នុងចំនោមស្ត្រីទាំងអស់

នោះបានលេបថ្នាំសំលាប់ខ្លូនឯងទៀតផង(ព្រោះធុញថប់ហ្នឹងបែបនេះ)។


​កត្តាទាំងអស់នេះហើយដែលធ្វើអោយទឹកភ្នែករបស់ភាស្រក់ចុះមកក៏ព្រោះតែការអានិតអាសូរ

ជាពន់ពេក។​ពេលដែលភាបានឃើញពេលណាទឹកភ្នែករបស់ភាតែងតែហូរចុះមកដោយមិនមាន

ភាពអៀនខ្មាសបន្តិចឡើយ(ទោះបីភាធំក៏ដោយ)ដូចជាល្ងាចថ្ងៃមុនពេលដែលខ្ញុំរៀបនឹងទៅផ្ទះខ្្ញុំបាន

ឃើញបុរសម្នាក់ព្រមទាំងកូនប្រុសរបស់គាត់មកសុំទានគេហើយអស់កំលាំងពេកក៏ដេកសុំទានគេតែ

បែរជាគ្មានរណាគេអោយគាត់សោះភ្លាមនោះទឹកភ្នែករបស់ខ្ញុំបានស្រក់ចុះជាច្រើនដំនក់ព្រោះតែ

ភាពខ្លោចផ្សាយ៉ាងខ្លាំងដោយដូច្នេះ។ខ្ញុំបានតាមមើលគាត់ទល់ទេគាត់ដើរទៅហួសខ្ញុំ។

បន្ទាប់មកខ្្ញុំបានត្រឡាប់មកផ្ទះហើយតាមផ្លូវខ្ញុំតែគិតដល់អ្វីដែលធ្វើអោយទឹកភ្នែកដ៏មានតំលៃរបស់

ស្រក់ចុះមក។

សូមបញ្ជាក់ថានេះមិនមែនជាលើកទី១​រឺក៏ជាលើកទី២ទេស្ទើរតែរាប់មិនអស់ទៅហើយដែលធ្វើអោយ

ខ្ញុំយំដោយសារការអានិតអាសូរដល់ជនក្រីក្រហើយជាប់ការលំបាក។

​​ខ្ញុំសូមជំរាប់ដល់អ្នកទាំងអស់គ្នាដែលមានអំនាចហើយមើលងាយអ្នកក្រីក្រទាំងអស់

សូមបញ្ចប់ការមាកងាយដល់ជនក្រីក្រតទៅទៀតវាគង់តែមានថ្ងៃណាកម្មនឹងតបស្នងវិញទេ។

(កុំសើចរឺមាកងាយគេប្រយ័ត្នពៀរឆ្លងម្តងម្នាក់)។​សូមផ្តល់ការស្រឡាញ់រាប់អានដល់អ្នក

ក្រីក្រផងព្រោះមានតិចណាស់ដែលជួយរឺអានិតស្រឡាញ់អ្នកក្រីក្រដែលខ្ញុំបានឃើញ។

សូមកុំបិទភ្នែករឺសប្បាយលើគំនរទុក្ខរបស់អ្នកក្រក្រីអោយសោះសូមមេត្តាសន្តោសប្រនីដល់ពួក

គេផងព្រោះពួកក៏ជាមនុស្សហើយក៏ចង់រស់នៅដូចអ្នកមានដែរ។

​ទឹកភ្នែករបស់ខ្ញុំបានស្រក់ចុះព្រោះចង់អោយអ្នកមានអំនាចទាំងអស់អានិតស្រឡាញ់អ្នកក្រីក្រលំបាក

តោកយ៉ាកផងហើយមេត្តាចាត់ទុក្ខពួកគេជាមនុស្សផង។

((ចៀសវាងកុំចាត់ទុក្ខជាសត្វធាតុគិតតែ"......................................")).

My tear wants all of you please love and pity and good thinking to the poor people.

Do not hate or look down to them.Please open all of your mind........


if have incorrect saying in this please forgive and please tell me.

All of my sayings are true not false.

Writer By:Souphea_Suon

5 comments:

souphea2009 said...

សួស្តីមិត្តទាំងអស់គ្នាសូមមិត្តទាំងអស់គ្នាជួយកែ
កំនាព្យនេះអោយខ្ញុំផងពីព្រោះខ្ញុំគិតថាវាមិនទានល្អប៉ុន្មានទេ។វាគឺជាលើកដំបូងរបសខ្ញុំ។
រីករាយជានិច្ចសំរាប់ការចូលមកវើបសាយរបស់ខ្ញុំនេះ។

Anonymous said...

ខ្ញុំ​មិន​ដឹង​រឿង​នេះ​ ខ្ញុំ​បាន​អាន​មុន​ពេល​ដែល​ខ្ញុំ​បាន​ចូល​មក​ដល់​ប្លក់​នេះ​សោះ​។ អរគុណ​ណា​ស្រី​ភា! អ្វី​ដែល​ផុស​ចេញ​ពី​ទឹក​ចិត្ត​ស្រី​ភាគឺខ្ញុំ​ដឹង​ ហើយ​ថ្ងៃ​ណា​មួយ​នៅ​ពេល​យើង​បាន​ជួប​គ្នា​​ ហើយ​មាន​អ្នក​ដទៃ​ផ្សេង​ទៀត​ចូល​រួម​គាំ​ទ្រ​នោះ​ យើង​នឹង​ពួត​ដៃ​គ្នា​ ហើយ​កំចាត់​ចោល​នូវ​អ្វី​ៗ​ទាំង​អស់​ ដែល​ជា​គ្រឿង​សៅ​ហ្មង​នៅ​ក្នុង​ប្រទេស​របស់​យើង​។

ខ្ញុំ​មិន​នឹក​ស្មាន​ថា​ប្លក់​របស់​ស្រី​ភា​ ស្អាត​គួរ​ឲ្យ​ចាប់​ចិត្ត​យ៉ាង​នេះ​សោះ​ ខ្ញុំ​សុំរៀន​សូត្រ​បន្ថែម​ទៀត​ពី​ស្រី​ភា​ហើយ​ បើ​ភា​មិន​យល់​ទាស់?​

souphea2009 said...

អរគុណសំរាប់ការសរសើររបស់?​
(ខ្ញុំមិនដឹងថាហៅយ៉ាងម៉េចទេបើខ្ញុំមិនបានប្រាកដ
ថាឈ្មោះមួយដែលអ្នកប្រើសព្វ?)​បើអ្នកមិន
យល់ទាស់អាចប្រាប់ខ្ញុំនូវឈ្មោះដែល
អ្នកប្រើប្រចាំថ្ងៃបានទេ?
ចាស!អរគុណសំរាប់ការសរសើររបស់ណាស់។
ចាស!ខ្ញុំមានបំណងនេះមកយូរណាស់ហើយ
ប៉ុន្តែឥឡូវនេះយើងទាំងពីរនាក់គឺកំពុងសិក្សា។
សេចក្តីសង្ឃឹមរបស់បានវិលត្រឡប់មកវិញ
ក្រោយពីបានអានអ្វីដែលអ្នកឆ្លើយតបមក
ភាហើយភាសង្ឃឹមថាភានឹងមិនរងនូវការ
សោកស្តាយទេ។
ចាស!ស្វាគមន៍ជានិច្ច។
នេះជាលើកទីមួយហើយដែលមានអ្នកមក
ចង់រៀងអំពីរបៀបធ្វើប្លក់ចំពោះខ្ញុំ។ខ្ញុំធ្លាប់តែ
បង្រៀនគេបង្កើតអាស្រ័យអ៊ីម៉េលផ្ទាល់ខ្លួន
របស់ពួកគេ។ភារីករាយណាស់ដែលអ្នកចង់
បង្កើតវាដែរនោះ។
ចាស!​ភាសូមអរគុណច្រើនហើយ។
សូមជួយកែភាផងរាល់កំហុសខុសឆ្គងក្នុងការ
សរសេរ។

Anonymous said...

ួប្អូនស្រីដូចជានូវក្មេងណាស់ ខ្ញុំក៏ដូចជាប្អូនដែរ​បញ្ជប់វិទ្យាល័យ ហើយសុំម៉ាក់មករៀនភ្នំពេញ គិតទៅជិត13ឆ្នាំឆ្លងកាត់ ជីវិតនៅភ្នំពេញនេះ។​វាសឹងថាជាលំនៅដ្ឋានទីពីរបស់ខ្ញុំមុនពេលបានមកចាប់ផ្តើមជីវិតថ្មីជាមួយhoneyរបស់ខ្ញុំ ក្នុងប្រទេស​អាមេរិច។ ១៣ឆ្នាំ ខ្ញុំបានបញ្ជប់២មហាវិទ្យាល័យ នឹងធ្វើការ ៥ឆ្នាំជាមួយ២ក្រុមហ៊ុនឯកជន, ខ្ញុំមកភ្នំពេញតាំងពីអាយុ1៧ឆ្នាំ តាំងពីភ្នំពេញធំមហាធំ រហូតដល់តូច​សែនតូចសឹងថាគ្មាន​កន្លែងណា​អស្ចារ្យសោះ។ ចាំសម្តីខ្ញុំមួយម៉ាត់ ជួនកាល ចិត្តងាយតាមពួកម៉ាក​សំលៀកបំពាក់,​ម៉ូតនិយម,​ចំរៀង,​ភាពយន្ត​អាចនឹងធ្វើអោយយើងខុសមួយជីវិត មិនថាទីកន្លែងណាទេ។

souphea2009 said...

ភា​សូម​អរគុណ​បង​ច្រើន​ហើយ​ដែល​
បាន​អញ្ជើញ​មក​ដល់​ប្លក់​របស់​ភា។
ភា​ទប់​មិន​បាន​ព្រោះ ថា​ភា​ធ្លាប់​ទប់
វា​យូរ​មក​ហើយ។
តែ​ពេល​នោះ​ក៏​បាន​និយាយ​វា​ចេញ
មក​ក្រៅ​ដើម្បី​អោយ​ស្បើយ​ក្នុង​ចិត្តខ្លះ។
ចាស!​បង​ពាក្យ​សំដី របស់​បង​ពិត​ជា​ត្រឹម​ត្រូវ​ណាស់។
តែ​ពួក​គេ​កើត​មក​ជា​មនុស្ស​ដែរ​តែ
ហេតុអី​មិន​ចេះ​សំលឹង​មើល​អ្នក​
ដែល​ត្រូវ​ផង​ទៅ។
អ្ហើយ!​ខ្ញុំ​បាន​ឃើញ​ច្រើន​មក​ហើយ
និយាយ​ត្រង់​ទៅ ចុះ​គឺ​មិត្ត​ភក្តិ​
រួម​​ថ្នាក់​របស់​ភា​តែ ម្តង។
ភា​បាន​និយាយ​ជា​មួយ​គេ​ដែល​តែ​
មិន​ដឹង​ថា​គេ​បាន​គិត​ដូច​ដែល​
ភា​បាន​ប្រាប់​គេ​រឺ​ទេ។
អ្ហើយ​តឹង​ទ្រូង​ណាស់​យ៉ាប់​ក៏​យ៉ាប់​
ណាស់​ដែល​កូន​ខ្មែរ​ខ្លះ។