*ពេលថ្ងៃសែនក្តៅពេញឪរ៉ានឹកដល់សង្សារនៅស្រុកគេ
*មិនដឹងចិត្តបងនឹកអូនទេរឺបងងាករេចោលអូនហើយ។
*បងចាំបានទេមុនបងទៅអូនកុំមន្ទិលណាត្រាណត្រើយ
*រៀនចប់កាលណាវិលវិញហើយរស់នៅកៀកកើយនឹងជីវ៉ា។
*ឥឡូវត្រាណត្រើយបែរមានថ្មីបញ្ឈឺរូបស្រីសែនពើបផ្សា
*ព្រោះចិត្តក្បត់របស់ប្រុសជីវ៉ាអោយអូនខ្លោចផ្សាព្រោះប្រុសផិត។
*បើសិនជាបងប្រាប់ពីដំបូងម៉្លេះសមរូបអូនមិនផ្ញើចិត្ត
*ព្រោះស្នេហ៍វរមិត្រគ្មានភាពពិតស្នេហ៍ស្នងប្រឌិតបោករូបស្រី។
*នេះរឺចិត្តប្រុសក្នុងលោកីយប្រែប្រួលសំដីសន្យានឹងស្រី
*រឺចិត្តប្រុសគ្មានទេភក្តីគ្រាន់តែស្រដីអោយតែបាន។
*ខ្ញុំសូមសច្ចារៀងហើយប្រុសដែលចិត្តមិនស្មោះបោកប្រាស់ប្រាណ
*សូមអស់អ្នកអានគ្រប់សន្តានសូមកុំជាន់ដានស្នេហ៍ដូចខ្ញុំ។

(បទពាក្យប្រាំពីរ)
Writer By: Souphea_Suon.
1 comment:
៉" ស្គាល់ហើយរស់ស្នេហ៍" នេះជាចំនងជើងកំនាព្យថ្មីមួយរបស់ខ្ញុំដែលខ្ញុំទើមនឹងឹបានសរសេរវា។ហើយខ្ញុំរងចាំការកែប្រែរាល់ចំនុចខ្វះខាតក្នុងការតែងនេះពីអ្នក។
រីករាយជានិច្ចរាល់ការកែលំអរ។
Post a Comment