ប្អូនបានមានគោលបំនងមួយយ៉ាងធំក្នុងការបង្កើតវិបសាយផ្ទាល់ខ្លួនឯងនេះ។
ក្នុងការបង្កើតវិបសាយផ្ទាល់ខ្លួនប្អូនបានមានគំនិតដក់ជាប់ក្នុងចិត្តរបស់ប្អូនជាយូរមកហើយថាពេលដែលប្អូនបានបង្កើតវារួចហើយប្អូននឹងដាក់ពីអ្វីៗដែលទាក់ទងនឹងអក្សរសាស្ត្រខ្មែរក៏ដូចជាដាក់រឿងរ៉ាវដែលបានធ្វើអោយបងប្អូនខ្មែរទាំងអស់ខ្លោចផ្សាបំផុតដោយមិន
អាចបំភ្លេចបានក្នុងមួយជាតិនេះហើយបូករួមទាំងការឈឺចាប់របស់ប្អូនផងដែរ(មិនដែលឆ្លងកាត់ទេ)។ថ្ងៃនេះក្នុងនាមប្អូនជាកុលធីតាខ្មែរម្នាក់ដែរប្អូនសូមសរសេររៀបរាប់
ពីអារម្មណ៍របស់ប្អូនចំពោះរបបប្រល័យពូជសាសន៍ក្នុងកំឡុងឆ្នាំ១៩៧៥
ដែលជាសំរែកឈាមខ្មែរដ៏សែនឈឺចាប់ហើយឥឡូវសំរែកនោះ
កំពុងស្រែកដង្ហោយហៅ រកយុត្តិធម៌ជូនពួកគាត់។
ប្អូនបានសង្ខេបរឿងរៃមាសទួលស្លែងរួចមកហើយតែ ថ្ងៃ នេះប្អូន
សូមនិយាយចេញ នូរអារម្មណ៍របស់ប្អូនចំពោះរបបប្រល័យពូជសាសន៍
នៃព្រះរាជាណាចក្រកម្ពុជាវិញម្តងដើម្បីរំងាប់ការឈឺចាប់ចេញ
ពីចិត្តខ្លះ។
តាំងពី ប្អូនបានមកនៅ ទីក្រុងភ្នំ ពេញមកប្អូនបាន
មានបំនងយ៉ាងធំមួយថាថ្ងៃណាមួយប្អូននឹងបានទៅ ទស្សនា
នៅ សារមន្ទីរគុកទួលស្លែងដើម្បីអោយបានឃើញ ផ្ទាល់នឹងភ្នែករបស់ប្អូន
នូវអ្វីៗដែលទាក់ទងនឹងរបបប្រល័យពូជសាសន៍ជាពិសេសប្អូនចង់
ឃើញ លលាដ៍ក្បាលរបស់លោកអ៊ំលោកពូ ដែលបានលាចាកលោក
ហើយនិងឆ្អឹងរបស់ពួកគាត់ថែមទៀតផង។
ប្អូនមានការឈឺចាប់ណាស់នៅ ពេលដែលប្អូនបានអានសៀវភៅ
រឺមើលតាមអ៊ិនធឺណែតដែលនិយាយទាក់ទងនឹងរបបប្រល័យពូជសាសន៍។
ពេលប្អូនមើលហើយប្អូនមានអារម្មណ៍ខ្លោចផ្សាថែមទាំងអាណិត
ប្រជាពលរដ្ឋស្លូតត្រង់ដែលបានលាចាកលោកដោយសាររបប
ប្រល័យពូជសាសន៍នោះរហូតទល់ទេអង្គុយយំនៅមុខគេក៏មានដែរ។
*(ពេលខ្លះប្អូនលួចសួរខ្លួនឯងថាបើជាប្អូនវិញតើ
ប្អូនហ៊ានពលិកម្មដើម្បី ជាតិខ្លួនដែររឺ ទេ?)*
ប្អូនហ៊ានពលិកម្មដើម្បី ជាតិខ្លួនដែររឺ ទេ?)*
ប្អូនជាមនុស្សចំលែកជាងគេក្នុងចំនោមមិត្តភក្តិរៀនជាមួយប្អូន។
ពេលដែលប្អូនចាប់កាន់សៀវភៅដែលនិយាយពី របបប្រល័យពូជសាសន៍
ពេលណាគឺប្អូនអួលដើមករកតែ និយាយមិនចេញស្របពេលនោះ
ដែរទឹកភ្នែករបស់ប្អូនក៏ហូរចុះមកពុះ ជ្រែកផែនថ្ពាល់ទាំងធ្វេ
របស់ប្អូន។
*(ប្អូនសង្ឃឹមថាពួកបងៗប្រាកដជាដឹងច្បាស់ហើយ
ថាហេតុអី បានជាទឹកភ្នែកប្អូនស្រក់ពេលចាប់កាន់សៀវភៅដែល
ទាក់ទងនឹងរបបប្រល័យពូជសាសន៍។*
ជាក់ស្តែងប្អូនបានអានបន្តនូវសៀវភៅដែលទាក់ទងនឹងរបប
ប្រល័យពូជសាសន៍នៅ ព្រឹកថ្ងៃសៅរ៍ដែលសៀវភៅនោះ មានចំនងជើង
ថា " ស្វែងរកការពិត" ។ប្អូនអានសៀវភៅនោះមិនទាន់ចប់នៅ ឡើយ
ទេព្រោះ សៀវភៅនោះវែងពេក។ប្អូនអានមិនទាន់ចង់ទេតែប្អូន
បានដឹងនូវអត្តន័យខ្លឹមសាររបស់សៀវភៅនោះ
ចង់និយាយពី អ្វី ។
*ប្អូនចង់ដឹងថាតើពួកបងៗមានមានៈសិការស្នេហាជាតិហើយ
ហ៊ានលះបង់ដើម្បីជាតិដូចលោកអ៊ំលោកពូកាលជំនាន់របប
ប្រល័យពូជសាសន៍ដែររឺ ទេ?*
*តើបងៗឈឺចាប់ទេចំពោះរបបប្រល័យពូជសាសន៍?(សូមកុំឆ្លើយថា
មិនដឹងទេព្រោះមិនធ្លាប់ឆ្លងកាត់។បើបងឆ្លើយដូច្នេះមែនមាន
ន័យថាបងៗមិនមែនជាខ្មែរទេ។*
ជាការពិតណាស់!តាមប្អូនគិតយុវជនយុវតីសម័យឥឡូវភាគច្រើន
មិនមាននរណាហ៊ានដើម្បីជាតិទេ(សូម្បីអក្សរសាស្ត្រខ្លួនឯងក៏សឹងតែលែងមាន
នៅ ក្នុងខួរក្បាលរបស់ពួកគាត់ហើយ)ពោលគឺ គិតតែ ពីប្រយោជន៍ផ្ទាល់
ខ្លួន។
ប៉ុន្តែ ប្អូនក៏សូមសរសើរដល់ពួកបងៗខ្លះៗដែលមានចិត្ត
ស្រលាញ់អក្សរសាស្ត្រខ្លួន។ក្រោយពី ប្អូនបានដាក់ចំនួនសួរទៅ ពួក
បងៗដែលបានចូលមកដល់ប្លក់របស់ប្អូនហើយប្អូនសូមសំនូមពរ
ដល់កុលបុត្រកុលធីតាកម្ពុជាទាំងអស់មិនថានៅ ក្នុងស្រុកក្តី នៅ
ក្រៅប្រទេសក្តីសូមកុំបំភ្លេចអ្វីដែលជារបស់ជាតិសាសន៍ខ្លួនហើយ
កុំស្រវាយកតែរបស់គេពេកហើយកុំបោះបង់ប្រពៃ ណីទំនៀមទំលាប់
ដ៏ល្អផូរផង់របស់ខ្លួនចោលទៅ ស្រវាយករបស់គេមកដាក់ក្នុងខ្លួន
វិញ។
ប្អូនសូមនិយាយថាទោះ បីប្អូនមិនធ្លាប់ឆ្លងកាត់របបប្រល័យពូជសាសន៍
នោះក៏ដោយក៏ប្អូនឈឺ ចាប់បំផុតព្រោះ ប្អូនជាខ្មែរជាកុលធីតាកម្ពុជា។ប្អូន
សង្ឃឹមថាអ្នកដែលមានមានៈសិការចំពោះជាតិគឺ នៅតែមានលំនឹងដដែលទោះបីជាមានខ្យល់ព្យុះភ្លៀងបោកបក់ខ្លាំងយ៉ាងណាក៏ដោយ។
8 comments:
បើម្នាក់ៗចេះគិតដូចប្អូននោះ ខ្មែរយើងមិនអាចធ្វើ
រឿងអាក្រក់ដាក់គ្នាទៀតទេ។ គួរតែចេះជួយគ្នាទៅ
វិញទៅមក។
បើពួកបងៗយើងចេះគិតដូចនោះ ប្អូន
មិនមែនប្រទេសរបស់យើងធ្លាក់ទៅ
យ៉ាងដូចនេះទេបង។
ប្អូនចង់ដឹងមែនទែនចំពោះបងៗដែល
មានឈ្មោះ ជាខ្មែរថាតើស្រឡាញ់ខ្មែរ
ប៉ុនណាទៅ បង។
អ្ហើយបង!នឹករឿងនេះប្អូនតឹងទ្រូង
ណាស់។តឹងសឹងតែស្លាប់ហើយ!
កុំតឹងទ្រួងពេកអី អ្នកដែលគិតគឺអញ្ចឹងហើយ
ចំណែកអ្នកដែលមិនគិតគេសប្បាយតារហូត។
មែនហើយបង!មិនអោយប្អូនតឹង
ទូ្រងយ៉ាងម៉េចបងបើវាយ៉ាប់អី
យ៉ាប់យ៉ាងនេះ បង។
ប្អូនគិតចង់ផ្ទុះខួរក្បាលមកក្រៅ
ហើយពេលខ្លះនោះ។
អត់គិតនៅ មិនសុខទេបងអើយ!
រឿងវាហួសទៅហើយ!! កុំពិបាកចិត្តពេក...
អត់ទេបង!
បើមិនគិតដល់អារឿងហួសនោះ
តើថ្ងៃមិនភ្លេចទេរឺបង។
ប្អូននឹងចងចាំវាទុកក្នុងខួរក្បាល
របស់ប្អូនជានិច្ចទោះប្អូនទៅ ដល់ទី ណាក៏ដោយ។
ប្អូនមិនចង់អោយនរណាបំភ្លេចវាទេ។
ព្រោះ វាជាសោនាដកម្មរបស់ខ្មែរយើង។
បើប្អូនគិតតែម្នាក់ឯង ទោះបីជាប្អូនគិត ឫយំស្រែក
អោយបែកផែនដីក៏មិនអាចធួរស្បើយដែរ។
បើមានបញ្ហាឫសំណួររឿងគិតមិនយល់ ពិគ្រោះ
ជាមួយមិត្តឫបងៗចុះណា។ រឿងដែលបានកើត
ឡើងគ្មានអ្នកណាបំភ្លេចវាទេ គ្រាន់តែគេមិនយល់
ដូចយើងចឹង។
ចាស!ពេលប្អូនមានចំងល់ប្អូននឹងទៅសួរពួកបងៗ
ហើយណា។ហើយកុំធុញនឹងប្អូនស្រីណាបង
ព្រោះប្អូនស្រីពួកែសួរណាស់ណាបង!
អរគុណបងហើយពេលនេះប្អូនបានធូរហើយ!
Post a Comment