Friday, May 2, 2008
**ភ្លៀង**
* ភ្លៀងធ្លាក់តក់ៗទ្រូងខ្ញុំដង្ហក់ចិត្តសែនខ្លោចផ្សា
នឹកដល់អ្នកម្តាយដែលនៅឆ្ងាយរ៉ាមិនដឹងជីវ៉ា
សុខទុក្ខយ៉ាងណា។
*ភ្លៀងធ្លាក់តក់ៗទ្រូងខ្ញុំដង្ហក់នឹកសែនកំព្រា
ព្រាប់អ្នកមានគុណដួងចិត្តគ្រាំគ្រារស់សែនវេទនា
កន្តោចកន្តែង។
*គិតចប់ពេលណាទឹងភ្នែករៀមរ៉ាស្រក់ចុះមកឯង
វាទារចង់អោយម៉ែនៅប្រលែងអោយអស់ចំបែង
នៅក្នុងជីវិត។
*ជាតិនេះកូនឃ្លាតរាប់រយជាតិទៀតកូនសូមរស់ជិត
រូបលោកទាំងពីរកៀកកើយនែបនិត្យអោយបានដូចចិត្ត
ដែលប៉ងប្រាថ្នា។
*ជាតិនេះទុកថាកូនគ្មានវាសនាសងគុណជីវ៉ា
ដែលបានបង្កើតរូបកូននេះណាខំថែរក្សា
យ៉ាងល្អប្រពៃ។
*ទឹកចិត្តម្តាយថ្លៃសែនមានតំលៃថ្លៃលើសអ្វីៗ
នៅលើផែនដីគ្មានអ្វីប្រពៃដូចចិត្តប្រណី
របស់ម្តាយថ្លៃ។
***កំណាព្យនេះកូនសូមគោរពផ្ញើជូនចំពោះលោកឪពុកអ្នកម្តាយជាទីគោរពដ៏ខ្ពង់ខ្ពស់នៃកូន។
ហើយក៏គោរពផ្ញើជូនចំពោះរាល់ម្តាយទាំងអស់ដែលមានកូនចាកចេញឆ្ងាយដូចជាខ្ញុំដែរជា
ទីគោរពនៃខ្ញុំ។កូនសូមអរគុណហើយក៏សូមខមាលទោសរាល់អ្វីៗដែលពួកកូនបានធ្វើខុសទៅលើម្តាយ
គ្រប់រូបដោយពួកកូនបានប្រើពាក្យមិនគម្បីចំពោះលោកទាំងអស់គ្នា។
**កំណាព្យនេះបានផុសចេញពីក្រអៅដួងចិត្តរបស់ខ្ញុំផ្ទាល់ហើយបើមានខុសរឺ
បានប្រើពាក្យមិនគប្បីសូមមេត្តាប្រោសប្រណីដល់រូបនាងខ្ញុំផង។
Sunday/០៦ខែមេសាឆ្នាំ២០០៨***
Subscribe to:
Post Comments (Atom)
5 comments:
ភ្លៀងស្រក់តក់ៗ ដូចទឹកភ្នែកស្រក់ ចេញពីនេត្រា
ទឹកភ្នែកស្រក់នឹក អ្នកម្តាយជីវា តើដល់ថ្ងៃណា
នឹងបានជួបជួន?
អ្នកម្តាយកូននឹក ពុកកូនរលឹក អ្នកមានគុណស្ងួន
ពុកម៉ែដឹងទេ? កូនទុក្ខផ្ទួនៗ បេះដូងអង្រួន
ញ័រពេញឱរា។
ភ្លៀងស្រក់តក់ៗ ទឹកភ្នែកកូនស្រក់ ដក់ជោគភត្រា
ស្រណោះផ្គរលាន់ ផ្គរដាស់ខេមរា ខ្មែរគ្រប់រូបា
ក្រោកឡើងសាងជាតិ។
ភ្លៀងស្រក់តក់ៗ ទឹកភ្នែកកូនស្រក់ ស្រក់ព្រោះឆ្ងាយញាតិ តើដល់ថ្ងៃណា ទើបបានជួបទៀត?
វិលថ្កានជួបញាតិ សាងជាតិសាសនា។
ភ្លៀងស្រក់តក់ៗ ដូចទឹកភ្នែកស្រក់ ចេញពីនេត្រា
ទឹកភ្នែកស្រក់នឹក អ្នកម្តាយជីវា តើដល់ថ្ងៃណា
នឹងបានជួបជួន?
អ្នកម្តាយកូននឹក ពុកកូនរលឹក អ្នកមានគុណស្ងួន
ពុកម៉ែដឹងទេ? កូនទុក្ខផ្ទួនៗ បេះដូងអង្រួន
ញ័រពេញឱរា។
ភ្លៀងស្រក់តក់ៗ ទឹកភ្នែកកូនស្រក់ ដក់ជោគភត្រា
ស្រណោះផ្គរលាន់ ផ្គរដាស់ខេមរា ខ្មែរគ្រប់រូបា
ក្រោកឡើងសាងជាតិ។
ភ្លៀងស្រក់តក់ៗ ទឹកភ្នែកកូនស្រក់ ស្រក់ព្រោះឆ្ងាយញាតិ តើដល់ថ្ងៃណា ទើបបានជួបទៀត?
វិលថ្កានជួបញាតិ សាងជាតិសាសនា។
សែនពិរោះមែនបង តែ កំនាព្យរបស់បង
បានធ្វើអោយភាយំ ណាបង។
អរគុណ ចំពោះ កំនាព្យដ៏សែនមានន័យនេះ
កំសត់ណាស់បងទាំងភាទាំងបង។
nice poem u had sis . thanks for visit my old blog na , keep update ok ,am almost moving to my new site http://chharda.com . see u there :-)
Yes, Thank you very much.
Yes, you website is very nice.
OK I will go to visit you on your new blog.
Thanks.
Post a Comment