សូមទោសអ្នកដែលបានអញ្ជើញចូលមកដល់ប្លក់របស់ខ្ញុំហើយនោះ
ចំពោះកំនាព្យទាំងពីរនេះ។
កំនាព្យទីមួយគឺជារបស់បងពង្សហើយកំនាព្យទីពីរគឺរបស់ខ្ញុំ(ម្ចាស់ប្លក់)។
ហើយវាមិនមែនជាការឆ្លើយឆ្លងគ្នាទេ។
គឺខ្ញុំបានអានរបស់បងពង្សហើយខ្្ញុំក៏នឹកឃើញដល់
កំណាព្យរបស់ខ្ញុំតែម្តង។សូមបញ្ជាក់ថាពេលខ្ញុំបានតែង
វាឡើងដោយឆ្លងកាត់ជោគជ័យនោះគឺភាមិនបានដឹងថា
បងពង្សមានកំពាព្យនេះសោះ។
ការពិតកំនាព្យនេះវាមានចំនងជើងថា៖*ស្គាល់ហើយរស់ស្នេហ៍*
ដែលមានដាក់នៅក្នុងប្លក់នេះដែរតែក្រោយមកភាបានដូរចំនងជើងថា៖
*នេះរឺចិត្តប្រុសថាស្មោះ*វិញដើម្បីអោយត្រូវនឹងសាច់កំនាព្យរបស់
បងពង្ស។
បងពង្ស៖អោយភាសូមទោសចំពោះការ
យកប្លក់របស់បងមកឆ្លើយឆ្លងនឹងប្លក់របស់ភា។
ភាសង្ឃឹមថាបងពង្សនឹងអភ័យទោសអោយភាជាមិនខានទេ។
បងសូមលាអូនទៅសិក្សា making by: Brohter Sothipong
បងសូមលាអូនទៅសិក្សាតាមពាក្យសន្យាប៉ាម៉ាក់បង
សូមអូនថែរក្សាខ្លួនផងព្រោះអីរូបបងឆ្ងាយពិសី។
មាសស្ងួនកុំបារម្ភទុក្ខព្រួយចិត្តបងមានមួយនោះគឺស្រី
អូនជាខ្មែរមារយាទថ្លាថ្លៃបងសូមបេតីតែស្រីខ្មែរ។
សូមអូនអាសូរដល់ចិត្តបងកុំងាកបែរខ្នងរាប្រួលប្រែ
សេចក្តីស្មោះត្រង់នៃស្រីខ្មែរអូនគប្បីថែខ្ជាប់ក្នុងប្រាណ។
បងសូមសន្យានិងអូនថាពីរឆ្នាំទៀតណាកែវកល្យាណ
នោះយើងទាំងពីរគង់តែបានសេចក្តីសុខសាន្តនៃស្នេហ៍យើង។
ដោយៈ ឈន់ សុទ្ធិពង្ស
នេះរឺចិត្តប្រុសថាស្មោះ making by: Souphga
ពេលថ្ងៃសែនក្តៅពេញឪរ៉ានឹកដល់សង្សារនៅស្រុកគេ
មិនដឹងចិត្តបងនឹកអូនទេរឺបងងាករេចោលអូនហើយ។
បងចាំបានទេមុនបងទៅអូនកុំមន្ទិលណាត្រាណត្រើយ
រៀនចប់កាលណាវិលវិញហើយរស់នៅកៀកកើយនឹងជីវ៉ា។
ឥឡូវត្រាណត្រើយបែរមានថ្មីបញ្ឈឺរូបស្រីសែនពើបផ្សា
ព្រោះចិត្តក្បត់របស់ប្រុសជីវ៉ាអោយអូនខ្លោចផ្សាព្រោះប្រុសផិត។
បើសិនជាបងប្រាប់ពីដំបូងម៉្លេះសមរូបអូនមិនផ្ញើចិត្ត
ព្រោះស្នេហ៍វរមិត្រគ្មានភាពពិតស្នេហ៍ស្នងប្រឌិតបោកប្រាស់ស្រី។
នេះរឺចិត្តប្រុសក្នុងលោកីយប្រែប្រួលសំដីសន្យានឹងស្រី
រឺចិត្តប្រុសគ្មានទេភក្តីគ្រាន់តែស្រដីអោយតែបាន។
ខ្ញុំសូមសច្ចារៀងហើយប្រុសដែលចិត្តមិនស្មោះបោកប្រាស់ប្រាណ
សូមអស់អ្នកអានគ្រប់សន្តានសូមកុំជាន់ដានស្នេហ៍ដូចខ្ញុំ។
Writer By: Souphea_Suon.
Saturday, April 26, 2008
Subscribe to:
Post Comments (Atom)
4 comments:
Khom Nap.
អោយភាសុំទោសផ្កាយផងណា!
ភាមិនបានដឹងអំពី រឿងហ្នឹងពិ មុនមកទេ។
តែភាឥឡូវរាងពិបាកបន្តិច។
ដោយភាមិនសូវមានពេលនឹងធ្វើវាទេ។
បងបានឃើញស្រាប់ហើយថាវាបាន
ប្រែប្រូលទៅជាយ៉ាងណានោះ។
តែយ៉ាងណាយ៉ាងណាភានឹងព្យាយាម។
សូមទោសចំពោះបងៗទាំងអស់គ្នា។
bong why I can do it.
សួស្តីស្រីភា
សុខសប្បាយទេ? ពិតជាសាងប្លកបានល្អមែន សូមសរសើរ៕
Post a Comment