Friday, June 6, 2008
កំនាព្យលេងៗ
១សោភីសោភណ្ឌសោភាស្រី
ឈ្មោះល្អទាំងបីលើលោកា
ឈ្មោះល្អយ៉ាងនេះបូកចរិយា
ថែមទាំងវាចារចូលទៀតផង។
២មួយឈ្មោះសោភីប្រៀបដូចស្រី
ចចាសំដីដឹងប្អូនបង
ទៅណាមកណាចេះសារសង
ស្តីរករៀមច្បងឥតខុសខា។
៣ពីរឈ្មោះសោភណ្ឌមានគុណធម៌
ចរិយាបវរគួរប្រាថ្នា
អស់គ្រប់មនុស្សក្នុងលោកា
តែងថ្លែងចចាចង់បានណាស់។
៤បីឈ្មោះសោភាប្រៀបដូចផ្កា
នាមជាបុប្ជាឥតក្រលាស់
គ្រប់មនុស្សទាំងក្មេងមិនថាចាស់
តែងចង់បានណាស់ឈ្មោះសោភា។
៥សរុបសេចក្តីឈ្មោះទាំងបី
សុទ្ធមានអត្ថន័យរបស់វា
សោភីសោភណ្ឌកុំទាមទារ
សោភាគ្មានពៀរនៅក្នុងចិត្ត៕
Subscribe to:
Post Comments (Atom)
12 comments:
កំណាព្យនេះពិរោះបស់គេ ខំឡើង! ស្នាដៃចេះតែទៅមុខហើយ!
ខំ!ខំ!ខំ!ខំ!
ខំហើយទេតើបង?
ខំរាល់ថ្ងៃ ហ្នឹងណាបង!
កំនាព្យនេះតែងក្នុងថ្នាក់រៀន។
សន្យាសន្យានឹងខំបន្តទៀត
ដោយមិនអោយអ្នកដែលគេ
មានទំនុកចិត្តលើកភា
ខកបំនងដោយទទេទេ។
អរគុណ បងច្រើនហើយ!
ស្រីភា! កុំរៀនយករួបគេមកដាក់ដោយមិនបានសុំការអនុញ្ញាតពីម្ចាស់រូបអញ្ចឹង! បើនៅបរទេសគេអាចប្ដឹងបានណា! យករួបបងចេញទៅ! បងមិនចូលចិត្តឲ្យគេយករូបបងមកដាក់តាពីសតាពាសចឹងទេ! សុំឲ្យមានតែក្នុងប្លក់ខ្លួនឯងល្អជាង!
ខ្្ញុំយល់ព្រមនឹងបង។
ហើយក៏ សូមទោសផងដែរ។
ខ្ញុំមិនអាចគ្រប់គ្រងប្លក់របស់ខ្ញុំ
តទៅ ទៀតទេ។
ព្រោះ ខ្ញុំបានភ្លេចផាសវើតអេទទ្រែស
ខ្ញុំបាតឮហើយដូចនេះ ខ្ញុំមិនអាច
បញ្ជាលើវាបានទៀតឡើយ!
ខ្្ញុំអរគុណសំរាប់
អ្នកទាំងអស់ចំពោះ
ការចូលមកទស្សនាប្លក់របស់ខ្ញុំគ្រប់ៗគ្នា។
តទៅ ទៀតលែងមានវត្តមានស្រីភានៅ ក្នុងប្លក់នេះ ហើយ។
ភា ម៉េចក៏មិនប្រើ Table យកមកសរសេរ? វាស្អាតក្នុងការសរសេរកំណាព្យ។ ឬមិនចេះប្រើកូដ អាចទៅយកកូដពីប្លុកខ្ញុំបាន។
អូ!! ហូ!! ឈ្មោះទាំងេះបីនេះឲ្យចាប់អារម្មណ៍មែនដណា ឈ្មោះនិមួយៗសុទ្ធិតែមានន័យពិរោះៗ
បាទជំរាបសួរសុខសប្បាយជាទេ?
ខ្ញុំរីករាយណាស់ដែលបានចូលមកលេងផ្ទះឃើញថាល្អរាល់ទំព័រblog
អូខេ សុខសប្បាយណា!!!
ជួបគ្នាថ្ៃងក្រោយ ,,,បាយយយយយ
អរគុណបងៗដែលបានសរសើរ!
ប្អូនសុខទុក្ខធម្មតាទេ!
ប្អូនសូមទោសដោយប្អូនបានដូរឈប់ប្រើប្លក់នេះហើយ
ព្រោះប្អូនភ្លេចបាត់PASSWORKទើបដូរទៅប្រើ
Wordpressវិញ!
បងអាចទៅលេងប្អូននៅទីនោះបានណាបងៗ!
នេះជាប្លក់ថ្មីរបស់ប្អូនៈ
www.sphea.wordpress.com
អរគុណជួបគ្នាថ្ងៃក្រោយ!
ឲ្យអានយ៉ាងម៉េចទៅ បើវារត់រហូតហ្នឹង? អូយ វិលមុខណាស់ លោកអឺយ....
អត់អីឯណាបង?
រកពេទ្យទេបងប្រុស?
ចាំប្អូនទៅហៅលោកគ្រូពេទ្យអោយបងណា៎!
អរគុណណាស់សំរាប់ការតភ្ជាប់គេហទំព័រ របស់បងណាអូន។ ហើយសូមជូនពរសុខភាពល្អ និងជួបប្រទះនៅតែសេចក្តីសុខគ្រប់ពេលវេលា។
បាត់ទៅណាហើយម្ចាស់ផ្ទះ???
Post a Comment