Friday, June 6, 2008

កំនាព្យលេងៗ

​កំនាព្យ« សោភី​សោភណ័​សោភា​»​ដោយ​ស្រីភា



១​សោភី​សោភណ្ឌ​សោភា​ស្រី​
ឈ្មោះល្អទាំងបីលើលោកា
ឈ្មោះល្អយ៉ាងនេះបូកចរិយា
ថែមទាំងវាចារចូលទៀតផង។

២​មួយឈ្មោះសោភីប្រៀបដូចស្រី​
ចចាសំដីដឹងប្អូនបង
ទៅណាមកណាចេះសារសង
ស្តីរករៀមច្បងឥតខុសខា។

៣​ពីរឈ្មោះសោភណ្ឌមានគុណធម៌​
ចរិយាបវរគួរប្រាថ្នា
អស់គ្រប់មនុស្សក្នុងលោកា
តែងថ្លែងចចាចង់បានណាស់។

៤​បីឈ្មោះសោភាប្រៀបដូចផ្កា
នាមជាបុប្ជាឥតក្រលាស់
គ្រប់មនុស្សទាំងក្មេងមិនថាចាស់
តែងចង់បានណាស់ឈ្មោះសោភា។

៥​សរុបសេចក្តីឈ្មោះទាំងបី
សុទ្ធមានអត្ថន័យរបស់វា
សោភីសោភណ្ឌកុំទាមទារ
សោភាគ្មានពៀរនៅក្នុងចិត្ត៕

កំនាព្យលេងៗ

និយាយពីព្រឹត្តិការណ៍កើតក្នុងថ្នាក់របស់ខ្ញុំ



១​នៅក្នុងថ្នាក់រៀនៗសុខៗ​​
ស្រាប់តែកើតទុក្ខមកដល់ខ្ញុំ
រឿងនោះមិនតូចហើយមិនធំ
គឺរឿងមិត្តយំនៅក្នុងថ្នាក់។

២​ក្នុងចិត្តសែនឆ្ងល់អ្វីម៉្លេះទេ​
ឃើញទឹកភ្នែកគេហូរសស្រាក់
ឆ្ងល់អីនោះឆ្ងល់មិត្តក្នុងថ្នាក់
ម្តេចក៏ម្នាក់ៗនាំគ្នាយំ។

៣​ខំកត់មេរៀនអោយប្រញាប់
ព្រោះអីចង់ឆាប់អង្គុយជុំ
ដាក់ចិត្តជាអ្នកស្រាយរឿងធំ​
ហើយសួរអ្នកយំឥតកន្តើយ។

៤​ខ្ញុំស្តីត!យំអីម្ល៉ឹងៗ​​​
លឺសូរទ្រហឹងពេញថ្នាក់ហើយ
ណ្ហើយចុះប្រាប់ខ្ញុំមកត្រាណត្រើយ​
កុំលាក់ទុកឡើយនៅក្នុងចិត្ត។

៥​នែ៎ក!បងថាអើយរឿងប៉ុនហ្នឹង
ត្រូវចេះថ្លែថ្លឹងចិត្តគំនិត
បើគេជាគេមនុស្សគ្មានការគិត
គួរកុំកៀកជិតក្បែរគេអី។

៦​មនុស្សម្នាក់ៗមិនសុទ្ធតែត្រូវ​​
ដូចស្រស់ពាលពៅបានស្រដី
ហើយក៏មិនគ្រប់ដប់ដែរស្រី​​
គួរចេះខន្តីដល់គ្នាផង។

៧​ឥឡូវខ្ញុំចប់នឹងបងថា​
រត់ទៅនុចណាសួរវិញម្តង
ថានែ៎កបងនុចស្រស់នួនល្អង
ហេតុអ្វីក៏បងប្រកាន់ខឹង?

៨​រឿងតូចសែនតូចបែរជាខឹង​
គ្នាឯងម្ល៉ឹងៗពេញទំហឹង
ចុះមិនដោះស្រាយរឺព្រលឹង​​
ឈប់ទៅប៉ុនហ្នឹងបានហើយបង។

៩​ទំរាំបានសំរុះសំរួល​
ទ្រូងខ្ញុំក្តុកក្តួលសែនសៅហ្មង
ព្រោះអីចូលចិត្តរឿងហ្នឹងផង
ដោះស្រាយម្តងៗតែងជោគជ័យ។

១០​ហ្អើយ!មិត្តអើយខ្ញុំសែនសប្បាយ
លែងមានខ្វល់ខ្វាយក្នុងហឬទ័យ
ព្រោះអីពួកអ្នកចេះប្រណី​
ចេះយល់អភ័យចំពោះគ្នា៕