Friday, June 6, 2008

កំនាព្យលេងៗ

និយាយពីព្រឹត្តិការណ៍កើតក្នុងថ្នាក់របស់ខ្ញុំ



១​នៅក្នុងថ្នាក់រៀនៗសុខៗ​​
ស្រាប់តែកើតទុក្ខមកដល់ខ្ញុំ
រឿងនោះមិនតូចហើយមិនធំ
គឺរឿងមិត្តយំនៅក្នុងថ្នាក់។

២​ក្នុងចិត្តសែនឆ្ងល់អ្វីម៉្លេះទេ​
ឃើញទឹកភ្នែកគេហូរសស្រាក់
ឆ្ងល់អីនោះឆ្ងល់មិត្តក្នុងថ្នាក់
ម្តេចក៏ម្នាក់ៗនាំគ្នាយំ។

៣​ខំកត់មេរៀនអោយប្រញាប់
ព្រោះអីចង់ឆាប់អង្គុយជុំ
ដាក់ចិត្តជាអ្នកស្រាយរឿងធំ​
ហើយសួរអ្នកយំឥតកន្តើយ។

៤​ខ្ញុំស្តីត!យំអីម្ល៉ឹងៗ​​​
លឺសូរទ្រហឹងពេញថ្នាក់ហើយ
ណ្ហើយចុះប្រាប់ខ្ញុំមកត្រាណត្រើយ​
កុំលាក់ទុកឡើយនៅក្នុងចិត្ត។

៥​នែ៎ក!បងថាអើយរឿងប៉ុនហ្នឹង
ត្រូវចេះថ្លែថ្លឹងចិត្តគំនិត
បើគេជាគេមនុស្សគ្មានការគិត
គួរកុំកៀកជិតក្បែរគេអី។

៦​មនុស្សម្នាក់ៗមិនសុទ្ធតែត្រូវ​​
ដូចស្រស់ពាលពៅបានស្រដី
ហើយក៏មិនគ្រប់ដប់ដែរស្រី​​
គួរចេះខន្តីដល់គ្នាផង។

៧​ឥឡូវខ្ញុំចប់នឹងបងថា​
រត់ទៅនុចណាសួរវិញម្តង
ថានែ៎កបងនុចស្រស់នួនល្អង
ហេតុអ្វីក៏បងប្រកាន់ខឹង?

៨​រឿងតូចសែនតូចបែរជាខឹង​
គ្នាឯងម្ល៉ឹងៗពេញទំហឹង
ចុះមិនដោះស្រាយរឺព្រលឹង​​
ឈប់ទៅប៉ុនហ្នឹងបានហើយបង។

៩​ទំរាំបានសំរុះសំរួល​
ទ្រូងខ្ញុំក្តុកក្តួលសែនសៅហ្មង
ព្រោះអីចូលចិត្តរឿងហ្នឹងផង
ដោះស្រាយម្តងៗតែងជោគជ័យ។

១០​ហ្អើយ!មិត្តអើយខ្ញុំសែនសប្បាយ
លែងមានខ្វល់ខ្វាយក្នុងហឬទ័យ
ព្រោះអីពួកអ្នកចេះប្រណី​
ចេះយល់អភ័យចំពោះគ្នា៕

8 comments:

Anonymous said...

ចេះ​សរសេរ​កំណាព្យ​បែប​និទាន​រឿង​ផង? ល្អណាស់​ ប្អូនស្រី​រចនាចូលចិត្តសរសេរ​កំណាប្យ​បែបនេះ​ណាស់​ ហើយ​ល្អៗណាស់​។ ស្រី​ភាខំប្រឹង​បន្ត​ទៀត​ទៅ ស្នាដៃ​នឹង​កាន់​តែ​ឈាន​ទៅ​មុខ។

souphea2009 said...

ចាស​បង!​ខំ​សរសេរ​ទាំង​យប់​ទាំង​ថ្ងៃ​ហើយ​តើ​បង។
កំនាព្យ​នេះ​ខំ​សរសេរ​ពាក់​កណ្តាល​
យប់​ណា​បង។
ខ្ញុំ​ចេះ​តែ​សរសេរ​លេងៗ​ទៅ ព្រោះ
ឃើញ​មិត្ត​រួម​ថ្នាក់​មិន​ត្រូវ​គ្នា​ក៏​
ដាក់​ចិត្ត​ដាក់​កាយ​ធ្វើ​ជា​មេធាវី អោយ​គេ​ទៅ។
ភា​កើត​មក៍​មួយ​ជាតិ​នេះ គឺ​មិន​ចង់​
លឺ​ពាក្យ​ថា​«​ឈ្លោះ​»​នោះ​ទេ​គឺ ភា​ស្អប់​ពាក្យ​នេះ​ណាស់​ភា​ស្អប់​ណាស់។
បង​ដឹង​ទេ​អោយ​តែ អ្នក​ដែល​ភា​ស្គាល់​
ហើយ​គេ​ឈ្លោះ ប្រកែក​គ្នា​យក​ចាញ់​
ឈ្នះ​រាងៗ​ខ្លួន​នោះ ភា​ចង់​តែ​យំ​ទេ។
ព្រោះ ភា​មិន​ចង់​លឺ​ការ​ឈ្លោះ ប្រកែក
គ្នា​ទេ។
ភា​ចង់​មាន​សិទ្ធិ​សេរី ភាព​មិន​ចង់​
អោយ​ដូច​កាល​ឆ្នាំ​១៩៧៥​ទេ!

Leav srun said...

អូហូ៎​ ធ្វើប្លុកបានស្អាតដល់ហើយ!​ ព្រមទាំងមាន​ កំណាព្យពីរោះៗទៀតផងហ្ន៎ គួរឧ្យច្រណែនណាស់
តែបើមានពេលសូមកុំភ្លេចមកលេងប្លុករបស់ខ្ញុំដែល ទើបបង្កើតថ្មីផង ប្រហែលជាវាមិនសូវស្រស់ស្អាត នោះទេមើលទៅ ណាស់ហើយត្រឹមនេះសិនចុះព្រោះ ខ្ញុំជាអ្នកជំនាន់ថ្មីផងក្រែងបងមិនសូវសុំា លាហើយណា ថែរក្សាសុខភាពឧ្យបានល្អប្រយ័ត្នផ្តាសសាយ

Anonymous said...

»ស្រីសស់សោភា
ព្រមដោយកាយា
វាចាសុភាព
ជាក្មេងគួរឲ្យ
រាប់រកជាញាតិ
ហើយថែមវៃឆ្លាត
ពិតមិនធម្មតា។

»ហេតុអ្វីយ៉ាងហ្នឹង
មានដៃមានជើង
ពីរៗដូចគ្នា
មិនគួរឲ្យចាញ់
ស្រីតូចសោភា
ពូកែវាចា
កាព្យាក៏ព្រម។

Anonymous said...

មិន​ដល់ថ្នាក់ហ្នឹងទេបងកូនខ្មែរ!
សូមអរគុណដល់លោកលាវស្រុន
ដែលបានផ្តល់កិត្តិមកកាន់ប្លក់របស់នាងខ្្ញុំ។
នាងខ្ញុំមានសេចក្តីសោមនស្សជាពន់ពេកណាស់!

Anonymous said...

Pirus na aun
cheer

Anonymous said...

Thanks na bong!

Lalique said...

Friendly visit from Turkey
come & promote your blog
nice autumn
http://laracroft3.skynetblogs.be
http://lunatic.skynetblogs.be