Friday, June 6, 2008
កំនាព្យលេងៗ
១នៅក្នុងថ្នាក់រៀនៗសុខៗ
ស្រាប់តែកើតទុក្ខមកដល់ខ្ញុំ
រឿងនោះមិនតូចហើយមិនធំ
គឺរឿងមិត្តយំនៅក្នុងថ្នាក់។
២ក្នុងចិត្តសែនឆ្ងល់អ្វីម៉្លេះទេ
ឃើញទឹកភ្នែកគេហូរសស្រាក់
ឆ្ងល់អីនោះឆ្ងល់មិត្តក្នុងថ្នាក់
ម្តេចក៏ម្នាក់ៗនាំគ្នាយំ។
៣ខំកត់មេរៀនអោយប្រញាប់
ព្រោះអីចង់ឆាប់អង្គុយជុំ
ដាក់ចិត្តជាអ្នកស្រាយរឿងធំ
ហើយសួរអ្នកយំឥតកន្តើយ។
៤ខ្ញុំស្តីត!យំអីម្ល៉ឹងៗ
លឺសូរទ្រហឹងពេញថ្នាក់ហើយ
ណ្ហើយចុះប្រាប់ខ្ញុំមកត្រាណត្រើយ
កុំលាក់ទុកឡើយនៅក្នុងចិត្ត។
៥នែ៎ក!បងថាអើយរឿងប៉ុនហ្នឹង
ត្រូវចេះថ្លែថ្លឹងចិត្តគំនិត
បើគេជាគេមនុស្សគ្មានការគិត
គួរកុំកៀកជិតក្បែរគេអី។
៦មនុស្សម្នាក់ៗមិនសុទ្ធតែត្រូវ
ដូចស្រស់ពាលពៅបានស្រដី
ហើយក៏មិនគ្រប់ដប់ដែរស្រី
គួរចេះខន្តីដល់គ្នាផង។
៧ឥឡូវខ្ញុំចប់នឹងបងថា
រត់ទៅនុចណាសួរវិញម្តង
ថានែ៎កបងនុចស្រស់នួនល្អង
ហេតុអ្វីក៏បងប្រកាន់ខឹង?
៨រឿងតូចសែនតូចបែរជាខឹង
គ្នាឯងម្ល៉ឹងៗពេញទំហឹង
ចុះមិនដោះស្រាយរឺព្រលឹង
ឈប់ទៅប៉ុនហ្នឹងបានហើយបង។
៩ទំរាំបានសំរុះសំរួល
ទ្រូងខ្ញុំក្តុកក្តួលសែនសៅហ្មង
ព្រោះអីចូលចិត្តរឿងហ្នឹងផង
ដោះស្រាយម្តងៗតែងជោគជ័យ។
១០ហ្អើយ!មិត្តអើយខ្ញុំសែនសប្បាយ
លែងមានខ្វល់ខ្វាយក្នុងហឬទ័យ
ព្រោះអីពួកអ្នកចេះប្រណី
ចេះយល់អភ័យចំពោះគ្នា៕
Subscribe to:
Post Comments (Atom)
8 comments:
ចេះសរសេរកំណាព្យបែបនិទានរឿងផង? ល្អណាស់ ប្អូនស្រីរចនាចូលចិត្តសរសេរកំណាប្យបែបនេះណាស់ ហើយល្អៗណាស់។ ស្រីភាខំប្រឹងបន្តទៀតទៅ ស្នាដៃនឹងកាន់តែឈានទៅមុខ។
ចាសបង!ខំសរសេរទាំងយប់ទាំងថ្ងៃហើយតើបង។
កំនាព្យនេះខំសរសេរពាក់កណ្តាល
យប់ណាបង។
ខ្ញុំចេះតែសរសេរលេងៗទៅ ព្រោះ
ឃើញមិត្តរួមថ្នាក់មិនត្រូវគ្នាក៏
ដាក់ចិត្តដាក់កាយធ្វើជាមេធាវី អោយគេទៅ។
ភាកើតមក៍មួយជាតិនេះ គឺមិនចង់
លឺពាក្យថា«ឈ្លោះ»នោះទេគឺ ភាស្អប់ពាក្យនេះណាស់ភាស្អប់ណាស់។
បងដឹងទេអោយតែ អ្នកដែលភាស្គាល់
ហើយគេឈ្លោះ ប្រកែកគ្នាយកចាញ់
ឈ្នះរាងៗខ្លួននោះ ភាចង់តែយំទេ។
ព្រោះ ភាមិនចង់លឺការឈ្លោះ ប្រកែក
គ្នាទេ។
ភាចង់មានសិទ្ធិសេរី ភាពមិនចង់
អោយដូចកាលឆ្នាំ១៩៧៥ទេ!
អូហូ៎ ធ្វើប្លុកបានស្អាតដល់ហើយ! ព្រមទាំងមាន កំណាព្យពីរោះៗទៀតផងហ្ន៎ គួរឧ្យច្រណែនណាស់
តែបើមានពេលសូមកុំភ្លេចមកលេងប្លុករបស់ខ្ញុំដែល ទើបបង្កើតថ្មីផង ប្រហែលជាវាមិនសូវស្រស់ស្អាត នោះទេមើលទៅ ណាស់ហើយត្រឹមនេះសិនចុះព្រោះ ខ្ញុំជាអ្នកជំនាន់ថ្មីផងក្រែងបងមិនសូវសុំា លាហើយណា ថែរក្សាសុខភាពឧ្យបានល្អប្រយ័ត្នផ្តាសសាយ
»ស្រីសស់សោភា
ព្រមដោយកាយា
វាចាសុភាព
ជាក្មេងគួរឲ្យ
រាប់រកជាញាតិ
ហើយថែមវៃឆ្លាត
ពិតមិនធម្មតា។
»ហេតុអ្វីយ៉ាងហ្នឹង
មានដៃមានជើង
ពីរៗដូចគ្នា
មិនគួរឲ្យចាញ់
ស្រីតូចសោភា
ពូកែវាចា
កាព្យាក៏ព្រម។
មិនដល់ថ្នាក់ហ្នឹងទេបងកូនខ្មែរ!
សូមអរគុណដល់លោកលាវស្រុន
ដែលបានផ្តល់កិត្តិមកកាន់ប្លក់របស់នាងខ្្ញុំ។
នាងខ្ញុំមានសេចក្តីសោមនស្សជាពន់ពេកណាស់!
Pirus na aun
cheer
Thanks na bong!
Friendly visit from Turkey
come & promote your blog
nice autumn
http://laracroft3.skynetblogs.be
http://lunatic.skynetblogs.be
Post a Comment