Friday, June 6, 2008
កំនាព្យលេងៗ
១សោភីសោភណ្ឌសោភាស្រី
ឈ្មោះល្អទាំងបីលើលោកា
ឈ្មោះល្អយ៉ាងនេះបូកចរិយា
ថែមទាំងវាចារចូលទៀតផង។
២មួយឈ្មោះសោភីប្រៀបដូចស្រី
ចចាសំដីដឹងប្អូនបង
ទៅណាមកណាចេះសារសង
ស្តីរករៀមច្បងឥតខុសខា។
៣ពីរឈ្មោះសោភណ្ឌមានគុណធម៌
ចរិយាបវរគួរប្រាថ្នា
អស់គ្រប់មនុស្សក្នុងលោកា
តែងថ្លែងចចាចង់បានណាស់។
៤បីឈ្មោះសោភាប្រៀបដូចផ្កា
នាមជាបុប្ជាឥតក្រលាស់
គ្រប់មនុស្សទាំងក្មេងមិនថាចាស់
តែងចង់បានណាស់ឈ្មោះសោភា។
៥សរុបសេចក្តីឈ្មោះទាំងបី
សុទ្ធមានអត្ថន័យរបស់វា
សោភីសោភណ្ឌកុំទាមទារ
សោភាគ្មានពៀរនៅក្នុងចិត្ត៕
កំនាព្យលេងៗ
១នៅក្នុងថ្នាក់រៀនៗសុខៗ
ស្រាប់តែកើតទុក្ខមកដល់ខ្ញុំ
រឿងនោះមិនតូចហើយមិនធំ
គឺរឿងមិត្តយំនៅក្នុងថ្នាក់។
២ក្នុងចិត្តសែនឆ្ងល់អ្វីម៉្លេះទេ
ឃើញទឹកភ្នែកគេហូរសស្រាក់
ឆ្ងល់អីនោះឆ្ងល់មិត្តក្នុងថ្នាក់
ម្តេចក៏ម្នាក់ៗនាំគ្នាយំ។
៣ខំកត់មេរៀនអោយប្រញាប់
ព្រោះអីចង់ឆាប់អង្គុយជុំ
ដាក់ចិត្តជាអ្នកស្រាយរឿងធំ
ហើយសួរអ្នកយំឥតកន្តើយ។
៤ខ្ញុំស្តីត!យំអីម្ល៉ឹងៗ
លឺសូរទ្រហឹងពេញថ្នាក់ហើយ
ណ្ហើយចុះប្រាប់ខ្ញុំមកត្រាណត្រើយ
កុំលាក់ទុកឡើយនៅក្នុងចិត្ត។
៥នែ៎ក!បងថាអើយរឿងប៉ុនហ្នឹង
ត្រូវចេះថ្លែថ្លឹងចិត្តគំនិត
បើគេជាគេមនុស្សគ្មានការគិត
គួរកុំកៀកជិតក្បែរគេអី។
៦មនុស្សម្នាក់ៗមិនសុទ្ធតែត្រូវ
ដូចស្រស់ពាលពៅបានស្រដី
ហើយក៏មិនគ្រប់ដប់ដែរស្រី
គួរចេះខន្តីដល់គ្នាផង។
៧ឥឡូវខ្ញុំចប់នឹងបងថា
រត់ទៅនុចណាសួរវិញម្តង
ថានែ៎កបងនុចស្រស់នួនល្អង
ហេតុអ្វីក៏បងប្រកាន់ខឹង?
៨រឿងតូចសែនតូចបែរជាខឹង
គ្នាឯងម្ល៉ឹងៗពេញទំហឹង
ចុះមិនដោះស្រាយរឺព្រលឹង
ឈប់ទៅប៉ុនហ្នឹងបានហើយបង។
៩ទំរាំបានសំរុះសំរួល
ទ្រូងខ្ញុំក្តុកក្តួលសែនសៅហ្មង
ព្រោះអីចូលចិត្តរឿងហ្នឹងផង
ដោះស្រាយម្តងៗតែងជោគជ័យ។
១០ហ្អើយ!មិត្តអើយខ្ញុំសែនសប្បាយ
លែងមានខ្វល់ខ្វាយក្នុងហឬទ័យ
ព្រោះអីពួកអ្នកចេះប្រណី
ចេះយល់អភ័យចំពោះគ្នា៕
Saturday, May 31, 2008
កំនាព្យ
«រង់ចាំ»ដោយ«សួនសោភា»
*ថ្ងៃចន្ទ័ជាថ្ងៃដែលទឹកភ្នែកហូរចុះពុះជ្រែកនៃផែនថ្ពាល់
អង្គារជាថ្ងៃស្រីរែងខ្វល់ពុធមានកង្វល់ព្រោះក្តីនឹក។
*ព្រហស្បតិ៍ជាថ្ងៃមិនដែលសុខនៅមិនស្រនុកព្រោះរលឹក
សុក្រជាថ្ងៃមិននឹកបាយទឹកសៅរ៍អង្គុយភ្លឹកគិតជីវ៉ា។
*សៅរ៍ចេញទៅមកដល់អាទិត្យអង្គុយរាប់នឹកឈ្មោះរៀមរ៉ា
ថ្ងៃចន្ទ័ថ្មីឈានចូលហើយណាបាត់តែជីវ៉ាលែងនឹកស្រី។
*ចន្ទ័ចេញទៅទៀតអង្គារចូលពុធចិត្តកញ្ជ្រោលលែងចេញស្តី
ព្រហស្បតិ៍ចូលទៀតបាត់ពិសីសុក្របងមានថ្មីមែនរឺបង?។
*សៅរ៍ចាំ!ចាំ!ចាំប្រុសនួនល្អងឆ្លើយមកអូនផងណាស្នេហ៍ស្នង
អាទិត្យអូននៅតែចាំបងមួយនាទីម្តងទន្ទេញឈ្មោះបង៕

«ថ្ងៃស្អែក»សរេសេរដោយ«សួនសោភា»
នេះគ្រាន់តែជាមនោគមន៍របស់ខ្ញុំតែប៉ុននោះតែវាមិនមែនជារឿងពិតរបស់ខ្ញុំទេ។
វាឆ្លុះបញ្ចាំងពីសង្គមបច្ចុប្បន្នយើងនេះ។
* ថ្ងៃនេះថ្ងៃស្អែកថ្ងៃបងបែកចិត្តថ្ងៃដែលប្រុសផិតរៀបការគូរថ្មី
ថ្ងៃស្អែកជាថ្ងៃដែលប្រុសពិសីបញ្ឈឺរូបស្រីអោយក្ស័យជីវី។
*ហេតុអ្វីថ្ងៃមុនបងប្រាប់ថាស្មគ្រ័ស្នេហ៍តែអូនម្នាក់គ្មានទេចិត្តពីរ
តែថ្ងៃស្អែកម្តេចចិត្តប្រុសឆវីលះបង់ចោលទីដែលធ្លាប់សន្យា។
*តើមានរឿងអ្វីទៅប្រុសពិសីដាច់ចិត្តមានថ្មីចោលរូបជីវ៉ា
រឺក៏រួបអូនលែងសមរៀមរ៉ាទើបស្រស់កន្និដ្ឋាប្រែចិត្តឈប់ស្នេហ៍។
*រឺក៏ពីមុនស្នេហ៍គ្រាន់ជាល្បិចខ្យល់បក់ពីលិចអោយចិត្តបងប្រែ
បងប្រាប់ថានេះដោយសារម៉ែអោយបងឈប់ស្នេហ៍ស្រស់នួនល្អង។
*ចិត្តបងចង់គេងតែបែរថាម៉ែអោយបងឈប់ស្នេហ៍ស្រស់នួនល្អង
តែតាមអូនគិតនេះជាបំនងរបស់ប្រុសបងមកជាយូរហើយ។
*ណ្ហើយចុះអូនស៊ូគ្រាំគ្រាក្នុងចិត្តជូនពរវរមិត្រអោយឆ្លងដល់ត្រើយ
កុំអោយក្បត់គេដូចក្បត់ត្រាណត្រើយក្បត់អោយបានហើយរក្សាគេចុះ៕

Friday, May 30, 2008
កំនាព្យ
*ធម្មជាតិព្រឹក្សព្រៃដីរតនគិរីខ្ញុំពា្រត់ចាកទីនិរាសឆ្ងាយហើយ
ព្រាត់ទាំងញាតិផៅធ្លាប់ស្តីឆ្លងឆ្លើយនាពេលរំហើយសប្បាយក្រៃលែង។
*ឥឡូវរសាត់មកដល់ភ្នំពេញចិត្តខ្ញុំទោម្នេញនឹកស្រុកខ្លួនឯង
ធ្លាប់តែសារសព្ទ័សន្ទនាប្រលែងឥតមានខ្នោះខ្នែងច្រលាស់លើបង។
*ពេលទៅសាលានឹកដល់មិត្តភក្តិនឹកគ្មានសល់ម្នាក់លោកអ្នកគ្រូផង
នឹកណាស់!នឹកណាស់!នឹកគ្រាផ្តោះផ្តងសន្តនាសាសងបង្កើនមិត្តភាព។
*នឹកវិទ្យាល័យសម្តេចឪផងមានតែបីខ្នងយ៉ាងសោភាទៀត
នឹកដល់ទីធ្លាដ៏សែនចង្អៀតយើងលេងប្រជ្រៀតគ្នាឥតថាអី។
*ព្រោះតែអនាគតខ្ញុំស៊ូឃ្លាតឆ្ងាយអស់ទាំងញាតិមិនថាប្រុសស្រី
ឃ្លាតទាំងអស់ឃ្លាតទាំងសំដីឃ្លាតទាំងអ្វីៗដែលខ្ញុំធ្លាប់មាន។
*តែណ្ហើយស៊ូទ្រាំកាត់ចិត្តរលឹកកាត់ទាំងចិត្តនឹកមានទាំងប៉ុន្មាន
ដើម្បីការរៀនរបស់ខ្ញុំបានដល់ទីសុខសាន្តដែលខ្ញុំបានប៉ង។
*នេះជាបំនងធំរបស់ខ្ញុំស៊ូទ្រាំទូលភ្នំក៏ខ្ញុំហ៊ានឆ្លង
ដើម្បីសំរេចបាននូវបំនងដែលខ្ញុំបានប៉ងមកជាយូរហើយ៕

Thursday, May 29, 2008
កំនាព្យ
គុណសម្បត្តិនិងគុណវិបត្តិរបស់ស្រីខ្មែរ(សរសេរដោយ៖សួនសោភា)
១ស្រីខ្មែរជាស្រីមានមារយាទអស់ទាំងមិត្តញាតិតែងសរសើរ
ចរិកស្រីខ្មែរគ្មានសាសន៍ស្មើល្អទាំងដំនើរទាំងចរិយា។
២ស្រីខ្មែរជាស្រីល្អប្រពៃតែងមានវិន័យអាកប្បកិរិយា
ល្អទាំងអស់ឥតទាស់ត្រង់ណាល្អទាំងវាចាទាំងសំដី។
៣ស្រីខ្មែរមារយាទល្អថ្លាថ្លៃរៀបរិកកាយាល្អប្រពៃ
ល្អលើសគេ!លើសសាសន៍ដទៃចរិយាឥតបីឥតចន្លោះ។
៤ស្រីខ្មែរជាស្រីសំដីល្អជាគ្រឿងលំអរជាតិឥតខ្ចោះ
ល្អគ្រប់ទាំងអស់គ្មានចន្លោះមិនចេះឡេះឡោះខុសតំរា។
៥ស្រីខ្មែរសំដីសែនទន់ភ្លន់ចេះអោនលំទោនរៀបចរិយា
រៀបចំសំដីឥតខុសខារៀបរិកវាចារស្រដីចេះក្រែង។
៦ទៅណាមកណាស្រីខ្មែរចេះ-គិតនោះគិតនេះមុនចេញថ្លែង
មិនលេងសំដីមិនប្រលែងស្រីខ្មែរចេះក្រែងនឹងចាសៗ។
៧តែឥឡូវនេះប្រែអស់ហើយស្រីខ្មែរកន្តើយហ៊ានក្រលាស់
បែរជាមិនយល់រឹតច្រលាស់លើគេចាស់ៗថាខ្លួនល្អ។
៨តើទៅឯណាបាត់អស់ហើយ?ចរិកដើមឡើយសែនបវរ
ឥឡូវស្រីខ្មែរចិត្តដូចថ្មមាត់លឺដល់កលឺទាំងល្វែង។
៩សំដីដំដៅឥតមានក្រែងសំដីហ៊ានថ្លែងមិនគិតគេឯង
សំដីនេះហៅសំដីល្បែងសំដីឥតក្រែងប៉ះដល់ញាតិ។
១០ខុសនឹងសំដីច្បាប់នៃស្រីខុសនឹងអ្វីៗបានចារទៀត
ខុសធ្ងន់សែនធ្ងន់ទលតែញាតិជេរស្រីឥតមារយាទខុសតំរា។
១១ថាស្រីខ្មែរមិនសមជាខ្មែរលេងសើចប៉ោឡែខុសច្បាប់ចារ
ដែលផ្ទុយខុសពីក្បួនតំរាច្បាប់ស្រីនោះណាបំភ្លេចអស់៕

Monday, May 19, 2008
*ព្រះរាជពិធីបុណ្យច្រត់ព្រះនង្ក័ល*
ពិធីបុណ្យច្រត់ព្រះនង្គ័លជារាជប្រវេណីម្យ៉ាងដែលព្រះមហាក្សត្រ
ខ្មែរប្រារព្ធធ្វើតាំងពីបុរាណកាលមកម្ល៉េះ។
មុនពេលច្រត់ព្រះនង្គ័ល៣ថ្ងៃគឺ ថ្ងៃ១រោច២រោច៣រោចខែពិសាខ
គេឃើញព្រាហ្មណ៍រាជ គ្រួ៥នាក់ធ្វើហោមពិធីបូជាទេវរូបនៅ
ក្នុងរោងពិធី៥អន្លើនៅទី ព្រះស្រែ(ស្រែដែលព្រះមហាក្សត្រទ្រង់
ច្រត់ព្រះ នង្គ័លជារៀងរាល់ឆ្នាំ)។លុះដល់ថ្ងៃ៤រោចខែដដែលក្បួន
ដង្ហែស្តេចមាឃនិងមេហួដែលជាតំនាងព្រះអង្គព្រមទាំងមន្ត្រីអ្នក
ច្រត់ព្រះ នង្គ័លចេញដំនើរពីព្រះរាជវាំងទៅ កាន់ព្រះស្រែ។
ស្េតចមាឃជិះគ្រែស្នែងឯមេហួជិះអង្រឹងស្នែងដែលមានអ្នក
សែង៤នាក់អ្នកបាំងក្លស់ដូចស្តេចមាឃដែរព្រមទាំងមានមន្ត្រី
ព្រះបរមរាជវាំងជាច្រើននាក់ទៀតនៅ ហែហមតាមពី ក្រោយផងដែរ។
ក្នុងពេលនោះ ដែរគេទឹមគោឧសភរាជ៣នឹមត្រៀមចាំនៅ ខាងមុខ
រោងពិធី។ពេលព្រឹកម៉ោងប្រាំពីរកន្លះគេចាប់ផ្តើមដោះគោឧសភរាជ
ចេញ ពីនឹមរួចផ្សងដោយអោយបរិភោគអាហារ៧មុខគឺគ្រាប់ស្រូវ១តុ
គ្រាប់សន្តែក១តុគ្រាប់ពោត១តុគ្រាប់ល្ង១តុស្មៅស្រស់១តុស្រា១តុ
នឹងទឹក១តុ។
បើគោឧសភរាជ ស៊ីស្មៅទំនាយទាយថានឹងកើតជំងឺគោ។
បើគោឧសភរាជផឹកស្រានោះទំនាយទាយថានឹងកើតមានមនុស្ស
ពាលចោរលួចប្លន់ជាច្រើន។បើគោឧសភរាជស៊ីអ្វីក្រៅ ពីរបស់
ទាំងពីរខាងលើនោះទំនាយទាយថាសំបូរផលដំនាំយ៉ាងច្រើននៅ
ក្នុងប្រទេសយើង។ក្រោយមកស្តេចមាឃនិងមេហួថ្វាយបង្គំទេវរូប
នៅ ក្នុងរោងមណ្ឌលទិសខាងកើតដោយមានពួកបាគូផ្លុំស័ង្ខឯព្រាហ្មណ៍រាជគ្រូប្រោះព្រំទឹកមន្តអោយពរជ័យដល់ស្តេចមាឃនិង
មេហួជាកិច្ចបញ្ចប់ពិធី។

Subscribe to:
Posts (Atom)